August 2024 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ក្រសួង​បរិស្ថាន​ បាន​នឹង​កំពុង​បោះជំហ៊ាន​ទៅ​មុខ​យ៉ាង​ខ្លៀវខ្លា​ ក្នុង​នីតិកាល​ទី៧

ចំនួនអ្នកទស្សនា : Views



ភ្នំពេញ​៖​ ឯកឧត្ដមបណ្ឌិត​​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ យុទ្ធនាការ​ កាត់​បន្ថយ​ការ​ប្រេីប្រាស់​ប្លាស្ទិក​ "ថ្ងៃ​នេះ​ ខ្ញុំ​មិន​ប្រេីថង់ប្លាស្ទិកទេ"​ និងយុទ្ធនា​ការ ដាំដេីមឈេី​យ៉ាង​តិច១លានដេីមក្នុង​ ១ឆ្នាំ​ ក្រោមប្រធានបទ"ពន្លកបៃតង​"​ ជា​គំនិត​ផ្ដួចផ្ដើម​ដ៏ខ្ពង់ខ្ពស់​របស់​ សម្ដេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បាន​នឹង​កំពុង​សាយភាយ​ និង​មាន​ការចូលរួម​ពី​ បងប្អូន​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ យុវជន​ យុវនារី​ ព្រះសង្ឃ​ និង​កម្មករ​ កម្មការិនី​ ជិត​ ១០លាន​ អង្គ​-នាក់​ ធៀប​ជាមួយ​ចំនួន​ប្រជាជន​ទូទាំង​ប្រទេស​ គឺ​ជាងពាក់កណ្ដាល​ នៃ​ចំនួន​ប្រជាជន​កម្ពុជា​។

ឯកឧត្តម​បន្ដទៀតថា​ ជារៀងរាល់​ថ្ងៃ​ សិស្សានុសិស្ស​ នៅតាម​សាលារៀន​ តែងតែ​ធ្វើ​សកម្មភាព ក្នុងយុទ្ឋនាការ​កាត់​បន្ថយ​ការ​ប្រេីប្រាស់​ប្លាស្ទិក​ និង​ចូលរួម​ប្រមូលសំរាម​ និង​កាកសំណល់នានា​ ដេីម្បី​រក្សាឱ្យបាន​នូវ​ការ​ទុកដាក់សំរាម​ ទៅតាម​ប្រភេទនីមួយៗ​ និង​ញែកឱ្យដាច់​ពី​សំណល់​រឹង​ និង​រាវ​ ពោលគឺ​ជាការចូលរួម​ដ៏​ធំធេងរបស់​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ជាង​ ៣​លាននាក់​ ក្នុង​បុព្វហេតុ​ដេីម្បី​ភាពស្អាត​ នៅកម្ពុជា​ ក្រោម​ពាក្យស្លោក​ កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន។

រីឯ​យុទ្ឋនាការ ពន្លកបៃតង​ ឯកឧត្តម​បណ្ឌិត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ក៏បាន​ពោលទៀតថា​ ការចាប់ផ្ដេីម​នូវ​យុទ្ធនាការ​ពន្លកបៃតង​ គឺពោរពេញ​ដោយ​កម្លាំង​កាយ​ និង​កម្លាំង​ចិត្ត​ ពីមន្ដ្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ ពោលគឺចាប់​ពី​ថ្នាក់​ជាតិ​ រហូត​ដល់​ថ្នាក់​ក្រោមជាតិ​ ដែលជាលទ្ធផល​ គឺទទួល​បានគួរជាទី​មោទនៈ​ ។ មន្រ្តី​រាជការ​ កងកម្លាំង​ទាំងបី​ប្រភេទ​ ធ្វេី​ការ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ ស្ទើរ​គ្រប់​ខេត្ត​ នៃព្រះរាជាណាចក្រកម្ពុជា​ តួយ៉ាងដូចជា​ការ​បង្ក្រាប​លក្ខណៈទ្រង់ទ្រាយធំកន្លងមក​ នៅខេត្ត​ពោធិ៍សាត់​ ស្ទឹង​ត្រែង​ និងមណ្ឌលគីរី​ ជាដេីម។ 

ដោយឡែក​ ជា​ការចូលរួម​ ពី​មន្ដ្រី​រាជការ​ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ យុវជន​ យុវនារី​ ព្រះសង្ឃ​ កម្មករ​ កម្មការិនី​ គ្រប់​រាជធានី​ ខេត្ត​ បាន​ស្ម័គ្រ​ចិត្ត​ ទទួល​យក​ដេីមឈេី​ ​ពីក្រសួងបរិស្ថាន​ និង​មន្ទីរ​បរិស្ថាន​ទូទាំង​ប្រទេស​ ធ្វើ​ការដាំដុះលេីផ្ទៃដី​ លំនៅឋាន​ សហគមន៍​ និង​តំបន់​សឹករិចរិល​ ប្រមាណជិត ២​ លានដេីម​ ក្នុងឆ្នាំ២០២៤នេះ​។  នេះ​សរបញ្ជាក់ឱ្យបាន​ឃេីញ​យ៉ាង​ច្បាស់​ថា​ យុទ្ធនាការ​ ពន្លកបៃតង​ បាន​នឹងកំពុង​បោះជំហ៊ាន​ ប្រកបដោយភាព​ជោគជ័យ​ និងបានដក់ជាប់​ក្នុង​ផ្នត់គំនិត​ សិស្សានុសិស្ស​ យុវជន​ យុវនារី​ ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​កម្ពុជា​យេីង​ ដេីម្បី​រុញច្រាន​នាវា​កម្ពុជា​ ឱ្យ​ទទួល​បាន​គម្របបៃតង​ ៦០%​ នាឆ្នាំ​២០៥០ ជាក់ជាមិន​ខាន។

ជា​ការពិត​ណាស់​ មកដល់ពេលបច្ចុប្បន្ននេះ​ ប្រទេសកម្ពុជា​យេីង​ បាន​នឹង​កំពុងទទួលបាន​នូវ​ បរិយាកាស​ខ្យល់​ ក្នុង​កម្រិតល្អណាស់​ តាមរយៈ​ការវាស់កម្រិតខ្យល់​ របស់អង្គការ​ WHO​ និងកំពុង​ទទួលបាន​ការកោតសរសេីរ​ ពី
មជ្ឍដ្ឋាន​អន្ដរជាតិ​ ពោល​គឺ​ ប្រទេស​ អារ៉ាប់ប៊ីសាអូឌីតប្រទេសស្ថិតក្នុង​តំបន់​អារ៉ាប់រួម​ និង​អឺរ៉ុប​ជាដេីម។

បញ្ហា​ភាព​ស្អា​ត​ លេីមេឃ លេីដី​ និងក្នុងទឹក​ កម្ពុជា​ខ្លួនឯង​ ផ្ទាល់បាន​នឹងកំពុង​ធ្វេី​សកម្មភាព​យ៉ាង​យក​ចិត្ត​ទុកដាក់​ជាទីបំផុត​ ព្រមទាំង​ទទួល​បាន​ការចូលរួម​ចំណែកពីសំណាក់​អង្គការ​មកពី​ប្រទេស​ជប៉ុន​ កូរ៉េ​ខាង​ត្បូង​ និង​អឺរ៉ុប​ ដេីម្បី​ធ្វេី​ការលុបបំបាត់​ និង​បានលុបបំបាត់​ ប្រមាណជាង​ ៥០%​ ធៀបទៅនឹង​ឆ្នាំ​ ២០២២​។

យើង​រួមគ្នា​ ដេីម្បី​ភាពស្អាត​ ភាពបៃតង​ និង​ចីរភាព​បរិស្ថាន​កម្ពុជា​។

អត្ថបទ​៖​ ជា​ សុភា















កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គនិងកិច្ចប្រជុំពាក់ព័ន្ធ នាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា : Views

 





ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ (The 6th GMS Environment Ministers' Meeting, EMM-6) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។


ឯកឧត្តមបណ្ដិត អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំប្រជុំណែនាំ និងផ្តល់អនុសាសន៍ ដល់ក្រុមការងាររៀបចំរបស់ក្រសួងបរិស្ថាន ឱ្យខិតខំបំពេញការងារឱ្យបានល្អ ទើបធានាបាននូវប្រសិទ្ធភាព និងទទួលបានលទ្ធផលជាផ្លែផ្កា សម្រាប់បុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ នៅក្នុងតំបន់គ៏ដូចជាសម្រាប់ពិភពលោក។ 

សូមបញ្ជាក់ថាប្រតិភូរដ្ឋមន្ត្រីបរិស្ថាន នៃមហាអនុតំបន់មេគង្គ ចំនួន៦ប្រទេសរួមមានប្រទេសកម្បុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម ព្រមទាំងមានតំណាង ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គទូតនានា ភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នឹងអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីពិនិត្យនិងពិភាក្សា លើឯកសារយុទ្ធសាស្ត្រនានាដ៏មានសារៈសំខាន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ សម្រាប់ការសម្រេចឱ្យបានពេលលេញ នូវចក្ខុវិស័យ នៃមហាអនុតំបន់មេគង្ក៕










ឧបនាយករដ្ឋមន្ត្រី សាយ​ សំអាល់​ ៖​ ពួកយើងមកថ្ងៃនេះ ដើម្បីមកប្រគល់បណ្ណកម្មសិទ្ធិ ដែលជាទ្រព្យដ៏ថ្លៃថ្លាជូនបងប្អូន ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យ

ចំនួនអ្នកទស្សនា : Views






មានប្រសាសន៍នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី វី អាយ ភី ខេត្តព្រះសីហនុ នាថ្ងៃ​ទី២៦ ខែសីហា ឆ្នាំ២០២៤​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានចូលរួមដោះស្រាយបញ្ហានាពេលកន្លងមក ហើយក្រសួងក៏នៅតែបន្តជួយសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់រហូតបញ្ចប់ការងារទាំងស្រុង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្ត ឱ្យបងប្អូនប្រជាពលរដ្ឋយើងសហការជាមួយអជ្ញាធរមូលដ្ឋាន រៀបចំលក្ខន្តិក:នៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ការប្រមូលសំរាម ទឹក និងភ្លើង ដើម្បីប្រែក្លាយទីកន្លែងរស់នៅឱ្យទៅជាភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។

#ចុះបញ្ជីដីធ្លីបញ្ចប់
#សេវាគាប់ចិត្ត
#បរិយាកាសគ្មានវិវាទ
#កអក
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC











សណ្ឋាគារ ផាមរីវេី បង្ហូរទឹកកង្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោត តើមន្ត្រីពាក់ព័ន្ធមានដឹងដែរឬទេ?

ចំនួនអ្នកទស្សនា : Views

 




ខេត្តកំពង់ស្ពឺ​ ៖​ តាមប្រភពព័ត៌មានដែលអង្គភាពយើងខ្ញុំទទួលបានពីប្រជាពលរដ្ឋ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថាមានការបង្ហូរទឹកកង្វក់ចេញពីសណ្ឋាគារ ផាមរីវេី ចូលទៅក្នុងស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលត្រូវបានគេសង្ស័យថាជារបស់ ឧកញ៉ាម្នាក់ដែលមានឥទ្ធិពលនៅក្នុងខេត្តកំពង់ស្ពឺ នេះតែម្តង ដោយគ្មានគិតពីផលប៉ះពាល់ដល់បរិស្ថាន សុខភាពប្រជាពលរដ្ឋ នឹងមិនញញេីតខ្លាចអាជ្ញាធរបន្តិចសោះឡេីយ ព្រោះថានៅក្រោមកន្លែងដែលបង្ហូរទឹកកង្វក់នោះ​ គឺជាអាងស្តុបទឹកស្អាតដេីម្បីចែកចាយបងប្អូនដល់ប្រជាពលរដ្ឋដែលគាត់បានប្រេីប្រាស់ទូទាំងខេត្តកំពង់ស្ពឺ ។
សូមពិចារណាមេីលថាតេីនឹងមានផលប៉ះពាល់អ្វីខ្លះទៀតនៃការបង្ហូរទឹកកង្វក់ចូលក្នុងស្ទឹងបែបនេះ?

ប្រជាពលរដ្ឋមានកាងឿយថា​ តើរឿងបង្ហូរទឹកកង្វក់ចេញពីសណ្ឋាគារ ផាមរីវេី ចូលទៅក្នុងស្ទឹងព្រែកត្នោតនេះ តើលោកប្រធានមន្ទីរបរិស្ថាន នឹងអង្គភាពដែលពាក់ព័ន្ធទាំងអស់មានបានដឹងដែរឬទេ?​ ឬក៌បានដឹងហើយតែធ្វើមិនដឹងមិនលឺ ដោយសារតែបានលាភសក្ការៈពីម្ចាស់សណ្ឋាគារនេះហើយមើលទៅបានជាស្ងាត់ឈឹងបែបនេះ?

យោងតាមប្រសាសន៍​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ កាលពីថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០២៤​ នៅក្នុងកម្មវិធីបេីក​ ទិវាសំអាតពិភពលោកនៅកម្ពុជា​ «កម្ពុជាស្អាតយេីងអាចធ្វេីបាន» សុខភាពបរិស្ថានពិតជាសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ​ ហេីយសុខបរិស្ថានមានបី​គឺ​ បរិស្ថានលេីអាកាស​ បរិស្ថានលេីដី​ នឹងបរិស្ថានក្នុងទឹក​ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងលេីកឡេីងថា​ ត្រូវទប់ស្កាត់អោយខានតែបានចំពោះការ​ ចំពោះវិធានការ​ បង្ហូរទឹកកខ្វក់​ បង្ហូរទឹកដែលមានសារធាតុពុល​ ចូលក្នុងបឹង​ ទន្លេសាប​ ទន្លេមេគង្គ​ ស្ទឹង​ និងប្រភពទឹកនានា​ ជាពិសេសប្លាស្ទិក​ ដែលធ្វេីអោយប៉ះពាល់ដល់​ បរិស្ថាន​ ជីវៈចម្រុះនឹងសុខភាពសាធារណៈ​ ផងដែរ​ ។

ប្រជាពលរដ្ឋបានទទូចស្នើរសុំដល់​ ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភណ្ឌ័ ដែលជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយពិនិត្យ នឹងអោយមន្រ្តីពាក់ព័ន្ធចុះមេីលដល់ទីតាំងនោះផ្ទាល់ផង ព្រោះថាទីតាំងនេះដែលសង្ស័យថាជារបស់ឧកញ៉ា នោះ ក៌មានការសង្ស័យផងដែរថាមានប្រធានមន្ទីរមួយចំនួនបានចូលរួមសហការឃុបឃិតគ្នាជាមួយម្ចាស់សណ្ឋាគារនោះផងដែរ ដោយមិនញញេីតនិងខ្លាចច្បាប់​ នឹងវិធានការរបស់ក្រសួងបរិស្ថានបន្តិចឡេីយ​ បេីទោះបីជាមានការផ្សព្វផ្សាយ​ ហាមឃាត់​ ក៏ពួកគាត់មិនគោរពខ្លាចសោះឡើយ។










លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្

ចំនួនអ្នកទស្សនា : Views



នៅព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចុះត្រួតពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងព្រែកជីក ហ្វូណន តេជោ ពីចំណុចព្រែកតាហ៊ីង បន្តរហូតដល់ព្រំប្រទល់កម្ពុជា-វៀតណាម (ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប)។