March 2025 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️🏃‍♂️

ចំនួនអ្នកទស្សនា : Views



 🏆 អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️🏃‍♂️



មជ្ឈមណ្ឌលកីឡាក្នុងសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោ, ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥
#កីឡា​ #បាល់ទាត់​ #កអក​ #យុវជន​ #សសយករាជធានីភ្នំពេញ​ #សសយក​











ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងកុដ្ឋ ពុទ្ធាភិសេក និងសមិទ្ធផលនានា នៅវត្តគគីរ ក្នុងឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ចំនួនអ្នកទស្សនា : Views

 


(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាធិបតីភាពក្នុងបុណ្យសម្ពោធឆ្លងកុដ្ឋ ពុទ្ធាភិសេក ឆ្លងខ្លោងទ្វារ ផ្លូវបេតុង វច្ចកុដ្ឋ និងសមិទ្ធផលនានា នៅវត្តខទិរារាម (ហៅវត្តគគីរ) ស្ថិតនៅភូមិទី២ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។


នាឱកាសនេះដែរ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា សមិទ្ធផលទាំងនេះបានប្រសូត ចេញពីសទ្ធាជ្រះថ្លាក្នុងការដឹកនាំរបស់ព្រះចៅអធិការវត្ត រួមនឹងសប្បុរសជន ព្រមទាំង ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំងអស់ ដែលបង្ហាញពីកម្លាំង សាមគ្គីភាព ចូលរួមបន្សល់ទុកកេរដំណែល សម្រាប់កូនចៅជំនាន់ក្រោយ និង សង្គមជាតិផងដែរ។ 


ក្នុងនាម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត សូមសម្តែងនូវកត្តញូតវេទីធម៌ ក្រាបថ្វាយបង្គុំដោយ ក្តីគោរពចំពោះព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គដែល បាននិមន្តចូលរួម និងគោរពថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា លោក លោកស្រី សីលវ័ន្ត សីលវតី លោកគ្រូ អ្នកគ្រូ ក្មួយៗ បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំង ព្រមទាំងសូមកោតសរសើរយ៉ាងជ្រាលជ្រៅ ថ្វាយ ប្រគេនចៅអធិការ វត្តខទិរារាម (ហៅវត្តគគីរ) លោកអាចារ្យ គណៈកម្មការ និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានខិតខំ និងចូលរួមកសាងសមិទ្ធិផលទាំងនេះឡើង និងសូមឱ្យកុសល ដែលកើតពីសទ្ធានៃការចូលរួម របស់សប្បុរសជនទាំងឡាយ បាននាំមកនូវសេចក្ដីសុខ និងសេចក្ដីចម្រើន គ្រប់កាល និងគ្រប់វេលា។ 


ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ទាំងនេះ គឺជាកេរ្តិ៍ ដំណែលសាសនាដ៏មានតម្លៃផ្សារភ្ជាប់នឹងព្រលឹងជាតិនៃបុព្វបុរសយើងតាំង ពីបុរាណកាលក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងដើម្បីងាយស្រួលដល់ពុទ្ធបរិស័ទ ក្នុងការបំពេញកុសលផ្សេងៗ តាមទំនៀមទម្លាប់ ប្រពៃណីសាសនាផងដែរ។


សមិទ្ធិផលក្នុងពុទ្ធចក្រ នាថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំងពីសាមគ្គីភាពប្រកប ដោយជំនឿដ៏ជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទគ្រប់រូប ហើយចិត្តជា សទ្ធានេះ គឺបានមកពីចិត្តស្អាត គ្មានហ្មងសៅ គ្មានមន្ទិលក្នុងការប្រព្រឹត្តនូវអំពើល្អ ដែលនេះបង្ហាញថាប្រជាពលរដ្ឋខ្មែរយើងមានបេះដូងស្អាត។ នៅក្នុង សិក្ខាបទសីលប្រាំព្រះពុទ្ធ ក៏បានសម្តែងដែរថា ការប្រព្រឹត្តសីល ដែលជា សេចក្តីល្អ នឹងនាំមកនូវសេចក្តីសុខចម្រើន ដល់បុគ្គលអ្នកប្រណិបត្តិផង និងសាយភាយដល់សង្គមជាតិទាំងមូលផង។ ប្រសិនបើយើងគ្រប់គ្នា ម្នាក់ប្រព្រឹត្ត អំពើល្អ១ ក្នុង១ថ្ងៃ នោះយើងនឹងមានអំពើជាង១០លានអំពើល្អ ក្នុង១ថ្ងៃ។


ឈរលើគោលការណ៍ធម៌នៃពុទ្ធឱវាទ និងតាមរយៈការសាងអំពើល្អ ជា កុសល និងបម្រើឱ្យផលប្រយោជន៍ជាតិ តម្កល់ប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា ជាធំនោះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រសូត្រចេញពីការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បានទទួលការគាំទ្រ និង ជំនឿទុកចិត្តពីប្រជាពលរដ្ឋ ដ៏ច្រើនលើសលប់ កំពុងអនុវត្តបេសកកម្មដ៏ ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងកម្មវិធីនយោបាយ និងយុទ្ធ សាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ឥតរាថយយ៉ាងស្វាហាប់ក្នុងការបម្រើជាតិ និងប្រជាជន ដោយសម្រេចបាននូវ សមិទ្ធផលយ៉ាងច្រើនប្រកបដោយក្តីមោទនភាព។ 


យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើរបៀបវារៈ ធានាប្រសិទ្ធភាព សមិទ្ធកម្ម និងកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងមានគោលដៅចម្បង នៃយុទ្ធសាស្ត្រនេះរួមមានរក្សា ចលនការ នៃ សុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងម្យ៉ាងទៀតកសាង និងពង្រឹង មូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈ ការកសាងភាពធន់ នៃវិស័យទាំង៥ រួមមាន វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្ស សង្គម និងបរិស្ថាន និងការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ។ បញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន នៅមុំទី៥ គឺ ៖ ការធានាចីរភាពបរិស្ថាន និងការរៀបចំ ខ្លួនឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ច បៃតង៕












ថៃរញ្ជួយដីផង ភ្លើងឆេះព្រៃផង ! ភ្លើងឆេះព្រៃនៅខេត្តឡាំប៉ាងក្នុងមួយថ្ងៃរាលដាលជាង 1,000 រ៉ៃ (ប្រមាណជិត 2km) បង្កឲ្យមានខ្យល់បំពុលធ្ងន់ធ្ងរ គ្រោះថ្នាក់ដល់សុខភាពពលរដ្ឋថៃ

ចំនួនអ្នកទស្សនា : Views

 


តាំងពីខែកុម្ភៈ មកដល់ពេលនេះ (២៩ មីនា) នៅខេត្តឡាំប៉ាង ប្រទេសថៃ មន្ត្រីពន្លត់អគ្គិភ័យថៃ នៅតែប្រតិបត្តិការពន្លត់អគ្គីភ័យទាំងយប់ទាំងថ្ងៃនៅក្នុងតំបន់ផ្សេងៗនៃខេត្តឡាំងប៉ាង ចំពេលអាកាសធាតុក្តៅខ្លាំង។ សីតុណ្ហភាពមានលើសពី 40 អង្សាសេ ហើយភ្លើងឆេះព្រៃកំពុងកើតឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលនេះ។ អាកាសធាតុក្តៅបង្កឱ្យមានភ្លើងឆេះ ខ្យល់បក់រាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែមូលហេតុទាំងអស់នៅតែបណ្តាលមកពីមនុស្សចូលព្រៃ ហើយដុត រួមទាំងបរបាញ់សត្វ និងស្វែងរកអនុផលព្រៃឈើ ទោះបីជាខេត្តបានចេញសេចក្តីប្រកាសហាមក៏ដោយ ។


បញ្ហានេះបានធ្វើឲ្យស្ថានភាពផ្សែងអ័ព្ទ ជាបញ្ហាបន្តក្នុងតំបន់ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ខែមីនា។ ខេត្តឡាំប៉ាងបានរាយការណ៍ថា ចំនួនភ្លើងឆេះព្រៃបានកើនឡើងទ្វេដងធៀបនឹងថ្ងៃ២៦ មីនា ដោយភ្លើងឆេះចំនួន ១៤៩ ចំណុច បានរាលដាលទូទាំង ១៣ ស្រុក ជាលើកទី ២ នៅក្នុងប្រទេស។ ថ្ងៃ27 មីនា 2025ចំនួនបានកើនឡើងដល់ 354 ចំណុច ក្លាយជាលំដាប់ទីពីរក្នុងប្រទេស បន្ទាប់ពីក្រុងម៉ែហុងសន ដែលមានភ្លើងឆេះចំនួន 443ចំណុច, ខេត្តឡាំប៉ាងភ្លើងឆេះព្រៃ 354 ចំណុច, ខេត្តណាន 258 ចំណុច និងខេត្តផែចំនួន 230 ចំណុច ។

ដោយសារផ្សែងអ័ព្ទបូកផ្សំនឹងធូលីគ្របដណ្តប់ខេត្តឡាំប៉ាង និងតំបន់ទូទៅទូទាំងខេត្តក្នុងកម្រិតក្រហម បង្កឲ្យគុណភាពខ្យល់អាក្រក់ធ្ងន់ធ្ងរ ប៉ះពាល់ដល់សុខភាព ។


យោងតាម PM2.5 ពីស្ថានីយ៍ត្រួតពិនិត្យគុណភាពខ្យល់ស្វ័យប្រវត្តិនៃនាយកដ្ឋានត្រួតពិនិត្យការបំពុល បានរកឃើញថា ខ្យល់បំពុលក្នុងខេត្តឡាំប៉ាងស្ថិតក្នុងកម្រិតក្រហម ដែលលើសពីដែនកំណត់ 80-100 មីក្រូក្រាមក្នុងមួយម៉ែត្រគូបសម្រាប់រយៈពេល 6 ថ្ងៃជាប់ៗគ្នាគ្រប់ទីកន្លែងរហូតក្លាយពលរដ្ឋថៃនៅតំបន់ទាំងនោះដកដង្ហើមជាមួយនឹងខ្យល់បំពុលជាទម្លាប់ទៅហើយ។ ប្រជាពលរដ្ឋថៃ បានត្រឹមតែបញ្ចេញមតិ រិះគន់ និងជំរុញឲ្យភ្នាក់ងាររដ្ឋាភិបាលតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឲ្យដោះស្រាយបញ្ហាដែលកើតឡើងយ៉ាងឆាប់រហ័ស ព្រោះយើងរស់នៅក្នុងសភាពបែបនេះជាយូរមកហើយ។











ស្ថាប័នពាក់ព័ន្ធ ទាំងមន្ត្រីរដ្ឋបាលព្រៃឈើនៃឧទ្យានជាតិ និងការិយាល័យគ្រប់គ្រងព្រៃឈើថៃ រួមទាំងអង្គភាពរដ្ឋបាលព្រៃឈើ និងក្រុមអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្តបានធ្វើការយ៉ាងលំបាកក្នុងកាលៈទេសៈអាកាសធាតុក្តៅខ្លាំងនៅក្នុងខេត្តទាំងមូល ភ្លើងឆេះព្រៃដែលរងការខូចខាតជាង 1,000 រ៉ៃ (ប្រមាណ 2Km) ជារៀងរាល់ថ្ងៃ បង្កើតជាល្អងធូលី យ៉ាងក្រាស់គ្របដណ្តប់លើតំបន់ក្នុងលក្ខខណ្ឌភូមិសាស្ត្រនៃខេត្តឡាំប៉ាង រហូតដល់តំបន់ជាច្រើនក្នុងប្រទេសថៃ ៕


ប្រភពពីវេបសាយ Matichon របស់ថៃ

កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក

ចំនួនអ្នកទស្សនា : Views

 


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំដែងសេចក្តីត្រេកអរ ដោយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា «កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក» នៅក្នុងឱកាសជួបសំដែងការគួសមនិងពិភាក្សាការងារជាមួយក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
 
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថានមានមោទកភាពយ៉ាងជ្រាលជ្រៅ ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនៅកម្ពុជាក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ដែលបានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ឥណទានកាបូនយកមកអភិរក្សព្រៃឈើនិងអភិវឌ្ឍជីវភាពសហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទានកាបូនសម្រាប់រាប់បញ្ចូលទៅក្នុងផែនការនៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០»។  
 
ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ការទទួលបានចំណាត់ថ្នាក់ដ៏ល្អនេះ ត្រូវបានឆ្លុះបញ្ចាំងនូវ គោលនយោបាយដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជាមួយដៃគូ ស្ថាប័នពាក់ព័ន្ឌ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងការចូលរួមអនុវត្តគម្រោងរេដូកនៅកម្ពុជា។ លើសពីនេះទៅទៀត កម្ពុជាក៏នឹងទទួលបាននូវការគាំទ្រពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund)   ដែលគ្រោងនឹងផ្តល់ដល់កម្ពុជានូវចំនួន ៤០លានដុល្លា សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៩ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។
 
សូមបញ្ជាក់ថា ការអនុវត្តគម្រោងរេដបូកអនុវត្តនាពេលកន្លងមក ត្រូវបានផ្តល់ជំនួយបច្ចេកទេសពីអង្គការអន្តរជាតិពាក់ព័ន្ធ។ ជាជំហ៊ានបន្ទាប់នាពេលអនាគតដ៏ខ្លី ក្រសួងបរិស្ថាននឹងពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ជាតិ ជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិប្រជាសហគមន៍ ដើម្បីគ្រប់គ្រងទាំងស្រុងនូវការអនុវត្តគម្រោងរេដបូក។ ជាងនេះទៅទៀត ក្រសួងបរិស្ថានកំពុងកសាងសមត្ថភាពខ្លួនឱ្យក្លាយទៅជា «ស្ថាប័នមានសម្បទា Accredited Entity» ដើម្បីទទួលបានថវិកាដោយផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង។
 
ក្រសួងបរិស្ថានប្តេជ្ញាអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេស «មុំនៃភាពបៃតង» ដោយបន្តពង្រឹងការអនុវត្តគម្រោងរេដបូកក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ពង្រីកការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូនចូលរួមអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសហគមន៍មូលដ្ឋាន ជាពិសេសតាមរយៈ ការអភិវឌ្ឍគោលដៅលំហែបៃតងដែលត្រូវបានគ្រប់គ្រងផ្ទាល់ ដោយប្រជាសហគមន៍សាម៉ី ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញឲ្យបង្កើតរបៀងគោលដៅលំហែបៃតង ផ្សារភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន ដើម្បីសហគមន៍មានជីវភាពល្អប្រសើ ហើយនឹងចូលរួមការពារនិងអភិរក្សធនធានធាម្មជាតិ កាន់តែប្រសើរថែមទៀត។
 
សូមរម្លឹកជូនថា កិច្ចសហការ World Bank ជាមួយក្រសួងបរិស្ថានកន្លងមក គឺបានអនុវត្តលើគម្រោង គ្រប់គ្រងសំណល់រឹង នៅក្នុងដែនគម្រោងការពារធម្មជាតិ ធានានូវនិរន្តភាពទេសភាព ការអភិរក្សធនធានធម្មជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ៕






លោកជំទាវ មាស ច័ន្ទធីតា អញ្ជើញឧទ្ទេសអំពីវិស័យបរិស្ថាន ក្នុងសិក្ខាសាលានៅខេត្តស្ទឹងត្រែង

ចំនួនអ្នកទស្សនា : Views

 


ស្ទឹងត្រែង៖ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញជាវាគ្មិនកិត្តិយសឧទ្ទេសអំពី វិស័យបរិស្ថាន ជូនសិក្ខាកាម ចំនួន ២៧៩នាក់ ក្នុងសិក្ខាសាលាស្ដីពី ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន វិស័យបរិស្ថាន និងផ្សព្វផ្សាយសមិទ្ធផលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំរដ្ឋាបាលខេត្តស្ទឹងត្រែង។ 


ក្នុងឱកាសអញ្ជើញវាគ្មិន លោកជំទាវអនុរដ្ឋលេខាធិការ បានធ្វេីបទបង្ហាញស្ដីពីយុទ្ធសាស្ត្រចក្រាវិសស័យបរិស្ថាន ដែលផ្ដោតលេីសសរស្ដមសំខាន់ចំនួន ០៣ នោះគឺ ភាពស្អាត ភាពបៃតង និងចរីភាព ដែលជាយន្ដអាទិភាពរបស់ក្រសួងបរិស្ថាន ក្នុងយុទ្ធាសាស្រ្ដបញ្ចកោណដំណាក់ទី១ នៃនីតិកាលទី៧ នៃរដ្ឋសភាកម្ពុជា។ 


ជាមួយគ្នានោះដែរ លោកជំទាវអនុរដ្ឋលេខាធិការ បានលេីកទឹកចិត្ដឱ្យសិក្ខាកាម ដ៏ដូចជារដ្ឋាបាលខេត្ត មន្រ្ដី ឃុំ ស្រុក លោកគ្រូ អ្នកគ្រូ បន្ដជម្រុញចលនាភាព ក្រោមយុទ្ធនាការ កម្ពុជាស្អាត ខែ្មរធ្វើ និងចូលរួមឱ្យបានគ្រប់គ្នាលេីការការពារធម្មជាតិ និងចូលអភិវឌ្ឍន៍ភាពបៃតង ក្រោយយុទ្ធនាការ ពន្លកបៃតង ផងដែរ។




អ្នកនាំពាក្យក្រសួងបរិស្ថាន៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស

ចំនួនអ្នកទស្សនា : Views

 



អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថាស្ថានភាពគុណភាពខ្យល់ នៅកម្ពុជាមានការប្រែប្រួលក្នុងក្នុងរយៈពេល២៤ម៉ោង ចាប់ពីម៉ោង០៧:០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង០៧:០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា តាមរយៈទិន្នន័យនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បង្ហាញថា កម្រិតភាគល្អិតនិចល PM2.5 បានឡើងលើសស្តង់ដាកំណត់ពោលគឺលើស ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ដែលមានន័យថា សន្ទស្សន៍គុណភាពខ្យល់ស្ថិតក្នុងកម្រិត «មធ្យម» ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿង។ ក្នុងស្ថានភាពគុណភាពខ្យល់បែបនេះ មនុស្សទូទៅអាចធ្វើសកម្មភាពក្រៅផ្ទះធម្មតា។


អាស្រ័យដូចបានជម្រាបជូននេះ អ្នកនាំពាក្យក្រសួងបរិស្ថាន សូមជម្រាបជូនព័ត៌មានទៅដល់សាធារណជនឲ្យបានជ្រាបថា ព័ត៌មានស្ដីពីគុណភាពខ្យល់ត្រូវបានផ្សព្វផ្សាយជាប្រចាំ នៅលើវេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh និងលើប្រព័ន្ធAPPឈ្មោះ CGS SPA ហើយទំព័រផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ក៏បានផ្សព្វផ្សាយ បន្ថែមទៀត នូវលទ្ធផលនៃគុណភាពខ្យល់ក្នុងរយៈពេល២៤ម៉ោងក្នុងប្រទេសកម្ពុជា។ កន្លងមកនេះ គុណភាពខ្យល់នៅកម្ពុជា មិនទាន់មានការប្រែប្រួលខ្លាំង ឈានដល់កម្រិតប្រកាសអាសន្ន ដែលតម្រូវឲ្យមានការចាត់វិធានការការពារក្នុងកម្រិតក្រហមនោះទេ។ តាមការត្រួតពិនិត្យជាប្រចាំដោយ ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ចំនួន៥៩កន្លែង ដែលបានដាក់ពង្រាយនៅទូទាំងប្រទេស និងឧបករណ៍តាមដានតាមផ្កាយរណបចំនួន១គ្រឿងផ្សេងទៀត គុណភាពខ្យល់នៅកម្ពុជា គិតជាមធ្យមក្នុងរយៈពេល២៤ម៉ោង ហើយក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ គឺលទ្ធផលស្ថិតនៅក្រោមស្តង់ដារ។ ក្រសួងបន្តខិតខំធ្វើការតាមដានគុណភាពខ្យល់ និងជូនដំណឹងដល់សាធារណជនជាទៀតទាត់ ដើម្បីមានវិធានការការពារសុខភាពក្នុងករណីចាំបាច់។


អ្នកនាំពាក្យក្រសួងបរិស្ថានសំណូមពរ ដល់អ្នកពាក់ព័ន្ធ ជាពិសេសសាធារណជន បន្តចូលរួមអនុវត្តវិធានតាមការណែនាំ របស់សារាចរលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។



សូមបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៤៧.២៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ ក្នុងការតាមដាននេះ ខេត្តដែលមានសន្ទស្សន៍គុណភាពខ្យល់ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ គឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តកែប និងខេត្តត្បូងឃ្មុំ។ ចំពោះពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន មានខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគីរី ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ ខេត្តពោធិ័សាត់ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តតាកែវ។ ដោយឡែកក្នុងសន្ទស្សន៍ពណ៌លឿងៈ មានខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តសៀមរាប៕








រោងចក្រកែច្នៃផ្លែឈើរបស់ក្រុមហ៊ុន ប៉ៃសិងសេង នៅស្រុករតនមណ្ឌល បញ្ចេញកាកសំណង់រាវ ប៉ះពាល់ដល់ការរស់ នៅរបស់ប្រជាពលរដ្ឋ ត្រូវបានក្រសួងបរិស្ថានចាត់វិធានការច្បាប់...

ចំនួនអ្នកទស្សនា : Views

  


ក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក កែ វង្សវឌ្ឍនា អគ្គនាយករងអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានសហការជាមួយមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង  រដ្ឋបាលស្រុករតនមណ្ឌល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានចុះពិនិត្យផ្ទាល់ ករណីបំពុលទឹកអូរត្រែង ស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង  ដែលបង្កឡើងដោយក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី ដែលមានរោងចក្រប្រភេទកែច្នៃផ្លែឈើ និងគ្រាប់ស្វាយចន្ទី។


ក្រុមការងារបានចុះដល់មូលដ្ឋានភូមិចំនួន៦ នៃឃុំត្រែង រួមមាន ភូមិតាគ្រក់ ភូមិស្វាយស ភូមិជីសាង ភូមិរការភឹង ភូមិទួល និង ភូមិភ្ជាវ តាមបណ្ដោយខ្សែទឹកខាងក្រោមរបស់ក្រុមហ៊ុន( ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី)។

ប្រជាជនរស់នៅភូមិចំនួន២ គឺភូមិតាគ្រក់ ភូមិស្វាយស សុទ្ធតែទទួលរងផលប៉ះពាល់ ពីករណីបំពុលទឹកអូរត្រែងនេះ ព្រោះថាទឹកអូរត្រែងនេះ ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ស្រោចស្រពដំណាំ និងចិញ្ចឹមសត្វ។ ដោយឡែកនៅភូមិជីសាង ពុំទាន់មានករណីបំពុលទឹកអូរនៅឡើយ។ នៅក្នុងថ្ងៃដដែល ក្រុមការងារបានបន្ដតាមដានតាមខ្សែបណ្ដោយអូរត្រែង បានរកឃើញថា សំណល់រាវបានហូរមកដល់ចំណុចដីឯកជន មួយកន្លែង ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចម្ងាយ ៣,៥គីឡូម៉ែត្រ ពីទីតាំងក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី និងបានយកសំណាកទឹកមកវិភាគបន្ថែម។ 


នៅត្រង់ចំណុចនេះ ក្រុមកាងារ បានប្រទះឃើញមាន ត្រី កូនបង្កង និងកំពឹសកំពុងពុល និងងាប់។ ប្រជាពលរដ្ឋបានរាយការណ៍បន្ថែមថា តំបន់ទឹកសាធារណៈនៅកន្លែងនេះ មានវត្តមានប្រភេទសត្វផេប្រហែល១០ក្បាល។

សូមបញ្ជាក់ថានៅផ្នែកខាងក្រៅរោងចក្រ ក្រុមការងារបានរកឃើញករណីមួយចំនួនទៀត ដែលរោងចក្រខាងលើមានការបញ្ចេញសំណល់រាវមិនត្រឹមត្រូវ។ ដោយឡែកក្នុងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារអធិការកិច្ចក្រសួងបរិស្ថាន និងបន្តជូលនៅក្នុងមូលដ្ឋានរោងចក្រ ដើម្បីត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង រាវ ប្រព័ន្ធអាងចម្រោះទឹកកខ្វក់ និងបទដ្ឋានបច្ចេកទេសបរិស្ថានរបស់ផលិតកម្មរបស់រោងចក្រផងដែរ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមហ៊ុនណាដែលរំលោភបំពានច្បាប់របស់កម្ពុជា។ 


ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តគឺភាពស្អាត ដែលមានយុទ្ធសាស្រ្តអាទិភាព៣ គឺ ភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងខ្យល់ ហើយការដាក់ចេញយុទ្ធនាការភាពស្អាតក្នុងទឹកនេះ គឺមានបំណងជំរុញឱ្យសុខភាពរោងចក្រល្អ សុខភាពប្រជាពលរដ្ឋល្អ និងសុខភាពបរិស្ថានល្អ សំដៅភាពឈ្នះឈ្នះ ទាំងអស់គ្នា ដែលឈានឆ្ពោះទៅចីរភាពនៃភាពជោគជ័យ នៃការវិនិយោគ ជោគជ័យនៃការគ្រប់គ្រងបរិស្ថានបានយ៉ាងល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ៕