ខេត្តព្រះវិហារ៖ ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពី ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ លោក ង៉ែត សុផល អនុប្រធានសមាគមរាជសីហ៍សាខាខេត្តព្រះវិហារ តំណាង លោក ឆេង សុខម៉េង ប្រធានស្តីទីសាខា រួមជាមួយសហការី នៃអនុសាខាស្រុកជាំក្សាន្ត ដោយមានការចូលរួមថរិកាពីសប្បុរសជននានា បានអញ្ជើញចុះសួរសុខទុក្ខ និង នាំអំណោយជាសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំងជួរមុខខ្សែត្រៀមទី១ប្រចាំទិស៣៣ នៃប្រាសាទព្រះវិហារ ដែលកំពុងឈរជើងប្រចាំការការពារទឹកដីពីសត្រូវឈ្លានពាន។
ក្នុងឱកាសនោះ បងប្អូនកងកម្លាំងជួរមុខ សូមថ្លែងអំណអរគុណចំពោះសមាគមរាជសីហ៍ ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់កងកម្លាំងជួរមុខរបស់កម្ពុជា ដែលបង្ហាញពីសាមគ្គីភាពក្នុងនាមប្រជាជាតិខ្មែរ ដែលស្រឡាញ់ ប្ដូរផ្ដាច់ការពារទឹកដីមាតុភូមិកម្ពុជានៃយើង។
បងប្អូនកងកម្លាំង សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់ បានប្រកបតែនឹងព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
www.ksapormean-khmerebooknews.com.kh




































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh