May 2025 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្តម ស៊ូម សារឿន អញ្ជើញជាអធិបតីពិធី សំណេះសំណាល និងចែកគោគួរបាន ចំនួន៦០ក្បាល តម្លៃជាង២ម៉ឺនដុល្លារ សម្រាប់ថ្ងៃបុណ្យ រ៉យ៉ាហាជី

ចំនួនអ្នកទស្សនា : Views

 


ខេត្តព្រះសីហុនុ៖ សមាគមរាជសីហ៍សាខាខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាល ពិសារអាហារសាមគ្គី និងចែកគោគួរបាន សម្រាប់ថ្ងៃបុណ្យរ៉យ៉ាហាជី ក្រោមអធិបតីភាព ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដោយមានការចូលរួមពី លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ ព្រមទាំង ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំសមាគមរាជសីហ៍ និង សាខាខេត្តព្រះសីហនុ នារសៀលថ្ងៃសៅរ៍ទី៣១ ខែឧសភា ឆ្នាំ២០២៥។


ដើម្បីជាការចូលរួមចំណែកជាមួយបងប្អូនខ្មែរអីស្លាម ក្នុងពិធីបុណ្យ រ៉យ៉ាហាជី នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ សមាគមរាជសីហ៍រៀបចំបែងចែក គោគួរបានចំនួន៦០ក្បាល ដែលសរុបជាទឹកប្រាក់ចំនួន ២៧,៥០០ ដុល្លាអាមេរិក តាមវិហារដូចខាងក្រោម៖

1/ ម៉ាស្ចិត អូរជ្រៅ ចំនួន៥ ក្បាល

2/ ស៊ូរ៉ាវ អាន់នួត ចំនួន ៥ក្បាល

3/ ស៊ូរ៉ាវ ទួលងៀង ចំនួន ៣ក្បាល

4/ ស៊ូរ៉ាវ ស្រៈត្រី ចំនួន ២ក្បាល

5/ ម៉ាស្ចិត ស្រែក្នុង ចំនួន ៥ក្បាល

6/ ម៉ាស្ចិត បត់គគី ចំនួន ៤ក្បាល

7/ ម៉ាស្ចិត ទួលទទឹង ចំនួន ៣ក្បាល

8/ ម៉ាស្ចិត ចុងខ្សាច់ ចំនូន ៤ក្បាល

9/ ម៉ាស្ចិត អណ្តូងថ្ម ចំនូន ៣ក្បាល

10/ ម៉ាស្ចិត អូរត្រាវ ចំនួន ៦ក្បាល

11/ ម៉ាស្ចិត បន្ទាយប្រិយ៍ ចំនួន ៤ក្បាល

12/ សម្រាប់សាលារៀន ឌើរូលមូសតហ្វា និងតួនៗ ចំនួន ១៦ក្បាល

និងប្រគល់ថវិការ ចំនួន$២០០០ ដល់គណៈកម្មការស៊ូរ៉ាវ អាន់នួតដើម្បីសាងសង់កែលម្អរបន្ថែម ។ 











ឯកឧត្តមប្រធាន ស៊ូម សារឿន បានសម្តែងនូវក្តីរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំសាខាសមាគមខេត្តព្រះសីហនុទាំងអស់ និងសូមជូនពរដល់ គណៈអធិបតី និង សប្បុរសជនក្នុង និងក្រៅប្រទេស ព្រមទាំង ថ្នាក់ដឹកនាំ សមាជិក សមាជិកាទូទាំងប្រទេស សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ។


ជាចុងក្រោយ ឯកឧត្តមប្រធាន ក៏បានមានប្រសាសន៍ផ្តាំផ្ញើបន្ថែមជាមួយថ្នាក់ដឹកនាំសាខាខេត្តព្រះសីហនុ សូមបន្តការដឹកនាំ ប្រកបដោយស្មារតីសាមគ្គីភាព អោយកាន់តែរឹងមាំនិងរីកចំរើនតទៅមុខទៀត ៕








សមាគមរាជសីហ៍សាខាខេត្តព្រះវិហារ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក សួន រោន ដែលបានស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី

ចំនួនអ្នកទស្សនា : Views



ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមការយកចិត្តទុកដាក់និងចង្អុលបង្ហាញពី ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោក ង៉ែត សុផល អនុប្រធានសមាគមរាជសីហ៍សាខាខេត្តព្រះវិហារ តំណាងលោក ឆេង សុខម៉េង ប្រធានស្តីទីសាខា អមដំណើរដោយ លោកស្រី ចែន ម៉ូនីកា អនុប្រធានសាខា និងសហការី បានចូលរួមរំលែកទុក្ខ និង គោរពវិញ្ញាណក្ខន្ធ ព្រមទាំង នាំអំណោយ និង បច្ច័យមួយចំនួនចូលរួមបុណ្យសព ព្រឹន្ទបាលឯក សួន រោន ដែលបានទទួលមរណភាពក្នុងជន្មាយុ៤៧ឆ្នាំ ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។

ការបាត់បង់ព្រឹន្ទបាលឯក សួន រោន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី  ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជានៃយើង។

គណៈប្រតិភូសមាគម សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រឹន្ទបាលឯក សួន រោន សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

ក្រុមគ្រួសារនៃសព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ ដែលបានចូលរួមរំលែកទុក្ខប្រកបដោយសមានចិត្តដ៏ស្មោះសរនេះ។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់ បានប្រកបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕









យុវជន ស.ស.យ.ក.ស្រុកអូររាំងឪ ប្រមាណ៣០នាក់ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា...

ចំនួនអ្នកទស្សនា : Views



ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហេង សំរិន ចក នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ - យុវជន ស.ស.យ.ក.ស្រុកអូររាំងឪ បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព»និង«លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីរាជការ សិស្សានុសិស្សសុរបប្រមាណជាង១០០០នាក់ផងដែរ។ 


ក្រោយពីបិទបញ្ចប់ ពិធីយុវជន ពិធីអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា យុវជន ស.ស.យ.ក ស្រុកអូររាំងឪ បានចូលរួមសកម្មភាពដាំកូនឈេី ដេីម្បីជម្រុញឱ្យភាពបៃតង ក្នុងបរិវេណសាលាវិទ្យាល័យ ហេង សំរិន ចក។










ឯកឧត្តម ឆាយ វណ្ណា ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនក្រុមប្រឹក្សាសង្កាត់សួង និងសង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ

ចំនួនអ្នកទស្សនា : Views



ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឆាយ សមាជិកអចិន្រ្តៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកក្រុមប្រឹក្សាសង្កាត់សួង និងសង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ 


បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍អំពីការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ផែនការអភិវឌ្ឍន៍សង្កាត់ និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការងារអភិវឌ្ឌន៏មូលដ្ឋាន រួចមក ឯកឧត្តម ឆាយ វណ្ណា បានថ្លែងអំណរគុណដល់លោកប្រធានក្រុមប្រឹក្សាសង្កាត់សួង និងបានផ្តាំផ្ញើបន្តអនុវត្តន៍ភាកិច្ចជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អថែមទៀត នាឱកាសនោះ ឯកឧត្ដម បាននាំយក បំពង់ទឹកក្តៅ និងសារុងចែកជូន ក្រុមប្រឹក្សាឃុំទាំងអស់ផងដែរ៕










អបអរសាទរខេត្តព្រះសីហនុ ដែលទទួលបានក្រុមហ៊ុនវិនិយោគ ចំនួន២០០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ចំនួនអ្នកទស្សនា : Views



គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពីចំនួន ៦៩សហគ្រាស កើនឡើងដល់ ៣ ៨៣៣សហគ្រាស ជាមួយកម្មករនិយោជិត សរុបជាង១១ម៉ឺន នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣៥៩លានដុល្លារ អាម៉េរិក ។ បើគិតទូទាំងប្រទេស ពីដំណាច់ឆ្នាំ២០២៤ ដល់ត្រឹមខែមេសា ឆ្នាំ២០២៥ នេះ សហគ្រាស គ្រឹះស្ថាន បានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦សហគ្រាស ហើយកម្មករនិយោជិតបានកើន ពីប្រមាណ ១,៨២លាននាក់ ដល់ប្រមាណ១,៨៧លាននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូនកម្មករ-និយោជិត ជាមធ្យមសរុបប្រចាំឆ្នាំ ប្រមាណ ៥,៩ពាន់លានដុល្លារអាម៉េរិក ។ ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១ ៦៥៧សហគ្រាស មានកម្មករ-និយោជិត ប្រមាណ ៩៧ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ពាន់លានដុល្លារអាម៉េរិក ។


ការវិនិយោគបង្កើតរោងចក្រសហគ្រាស បានផ្តល់ឱកាសការងារដោយផ្ទាល់ និងដោយប្រយោល ដែលបានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងបានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនជាបន្តបន្ទាប់ ។


#ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ #ក្រុមការងារគណបក្សប្រជាជនកម្ពុជា





ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៤ គ្រួសារនៅស្រុកកោះធំ

ចំនួនអ្នកទស្សនា : Views

 


កណ្ដាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានដឹកនាំក្រុមការងារ យកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ៤ គ្រួសារ ស្ថិតក្នុងភូមិកំពង់គរ, ភូមិព្រែកតារត្ន័ និងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។


អំណោយមនុស្សធម៌នោះ រួមមាន អង្ករ១បេ, មី១កេស, ទឹកត្រី២យួរ, ភួយ១ , ត្រីខ១យួរ ព្រមទាំងថវិកា ដើម្បីជួយសម្រួលការរស់នៅប្រចាំថ្ងៃ និងបន្ធូរបញ្ហាប្រឈមជីវភាពរបស់គ្រួសាររបស់ពួកគាត់។


ឯកឧត្តមបណ្ឌិត ហែម ប្រសើរ បានមានប្រសាសន៍ថា ការផ្ដល់អំណោយនេះ គឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌ ដើម្បីចូលរួមចំណែកជួយគ្នាក្នុងគ្រាខ្វះខាត និងជួយសង្គ្រោះបណ្ដោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងមានបញ្ហាជីវភាពលំបាកខ្លាំង។ 


ឯកឧត្តមបណ្ឌិតបានបន្ថែមថា សមាគមនឹងបន្តអនុវត្តបេសកកម្មជាបន្តបន្ទាប់ ដើម្បីជួយដល់សង្គមជាតិកម្ពុជា ដោយឧត្តមគតិមនុស្សធម៌ និងភាពស្មោះត្រង់។


ប្រជាពលរដ្ឋដែលទទួលអំណោយ បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ហែម ប្រសើរ និងថ្នាក់ដឹកនាំសមាគមទាំងអស់ ដែលបានឧបត្ថម្ភថវិកានិងសម្ភារៈ ជូនដល់ពួកគាត់ដែលកំពុងតែមានជីវភាពខ្វះខាតលំបាកខ្លាំង។
















ប្រជាពលរដ្ឋទាំង ៤ គ្រួសារ បានសម្ដែងនូវការត្រេកអរនិងគោរពជូនពរជ័យសិរីសួស្ដី វិបុលសុខ សុខភាពល្អ អាយុយឺនយូរ ដើម្បីឯកឧត្តមបណ្ឌិតនិងក្រុមការងារទាំងអស់ មានឱកាសបានជួយដល់សង្គម ជួយដល់ប្រជាពលរដ្ឋយូរអង្វែងបន្តទៀត៕


#អរគុណសន្តិភាព #កម្ពុជា #Cambodia #ខ្មែរ #khmer

#សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព #សសអស #AAJP