ស្មារតីកីឡានាំមកនូវសាមគ្គីភាពភាតរភាព និងសុខភាព ដែលជាបេសកកម្ម និងចក្ខុវិស័យរបស់កម្មវិធីកីឡា ស.ស.យ.ក. រាជធានីភ្នំពេញ តែងតែផ្តោតយកចិត្តទុកដាក់ និងអនុវត្តជាប់ជាប្រចាំ។
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
#កអក #សសយករាជធានីភ្នំពេញ #សសយក
-->
ថ្ងែខែចេញផ្សាយ៖
June 28, 2026
www.ksapormean-khmerebooknews.com.kh
ស្មារតីកីឡានាំមកនូវសាមគ្គីភាពភាតរភាព និងសុខភាព ដែលជាបេសកកម្ម និងចក្ខុវិស័យរបស់កម្មវិធីកីឡា ស.ស.យ.ក. រាជធានីភ្នំពេញ តែងតែផ្តោតយកចិត្តទុកដាក់ និងអនុវត្តជាប់ជាប្រចាំ។
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
#កអក #សសយករាជធានីភ្នំពេញ #សសយក
ថ្ងែខែចេញផ្សាយ៖
June 25, 2026
www.ksapormean-khmerebooknews.com.kh
ឯកឧត្តម បួកែវ ភូមវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ១ ដែលមានបរិស្ថានធម្មជាតិស្អាតបំផុតនៅលើពិភពលោក ឆ្នាំ២០២៦ ដែលបានបង្ហាញពី កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការកោតសរសើរនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ដោយសារកម្ពុជានិងឡាវជាប្រទេសភូមិផងរបងជាមួយគ្នា ការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន នឹងពិតជាមានសារៈសំខាន់ ដែលប្រទេសឡាវ ត្រូវការដកពិសោធន៍ពីកម្ពុជា ហើយឯកឧត្តមនិងខិតខំជំរុញឱ្យក្រសួងបរិស្ថាននៃប្រទេសទាំងពីរកម្ពុជា-ឡាវ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាថែមទៀត ក្នុងការគ្រប់គ្រងវិស័យបរិស្ថាននិងធនធានធម្មជាតិ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថាកម្ពុជា បាននិងកំពុងអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលបានដាក់ចេញនូវវិធានការច្បាប់តឹងរ៉ឹង ចំពោះបទល្មើសធនធានធម្មជាតិ ពង្រឹងការគ្រប់គ្រងវិស័យបរិស្ថាន តាមរយៈយុទ្ធនាការជាច្រើន សម្រាប់ការគ្រប់គ្រងការបំពុលបរិស្ថាន ក្នុងការថែរក្សាសុខភាពបរិស្ថានលើមេឃ លើដី និង ក្នុងទឹក ជំរុញការដាំកូនឈើឱ្យបានច្រើនដើម្បីបង្កើនគម្របបៃត និងប្រែក្លាយកម្ពុជា ទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលមកម្ពុជា ក្នុងនោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុង ជួយគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋាន តាមរយៈការផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិ ទៅនឹងការបង្កើតសេដ្ឋកិច្ចក្នុងមូលដ្ឋាន ដើម្បីធានាចីរភាពបរិស្ថាន ក្នុងនោះមានការជួយអភិវឌ្ឍន៍ គោលដៅលម្ហែបៃតង ដែលប្រជាពលរដ្ឋអាចរកចំណូលល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្ថែមថា កម្ពុជាអាចចែករំលែក ស្តីពីការផ្សារភ្ជាប់អត្ថប្រយោជន៍សេដ្ឋកិច្ច ទៅនឹងការអភិរក្សបរិស្ថាន ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននៃប្រទេសទាំងពីរ នៅពេលខាងមុខ។ ឯកឧត្តម បានថ្លែងការគាំទ្រការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថានរបស់ប្រទេសទាំងពីរ កម្ពុជា-ឡាវ និងជាពិសេសការរួមគ្នា ដោះស្រាយបញ្ហាប្រឈមបរិស្ថានសកល ដូចជាការប្រែប្រួលអាកាសធាតុ ការដោះស្រាយការបំពុលបរិស្ថាន និងបញ្ហាប្លាស្ទិកជាដើម។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ ចំពោះការវាយតម្លៃខ្ពស់លើសមិទ្ធផលនៃវិស័យបរិស្ថានកម្ពុជា ជាពិសេសការវាយតម្លៃប្រចាំឆ្នាំ២០២៦ ថាកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ មានបរិស្ថានធម្មជាតិល្អបំផុតលើពិភពលោក ដោយសារការរក្សាតុល្យភាព រវាងអភិរក្សនិងការអភិវឌ្ឍ ការថែរក្សាគុណភាពខ្យល់ ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព៕
ថ្ងែខែចេញផ្សាយ៖
June 25, 2026
www.ksapormean-khmerebooknews.com.kh
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦
ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននាំយកថវិកាដែលប្រមូលបានពីការចូលរួមបរិច្ចាគរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ នៃក្រសួង ព្រមទាំងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ-ខេត្ត ដើម្បីចូលរួមឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា។
ថវិកាដែលបានបរិច្ចាគមានចំនួនសរុប ២២.០០០.០០០ (ម្ភៃពីរលាន) រៀល។
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC. #កអក
ថ្ងែខែចេញផ្សាយ៖
June 25, 2026
www.ksapormean-khmerebooknews.com.kh
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងតាមរចនាសម្ព័ន្ធរបស់ខ្លួននៅទីស្តីការក្រសួង ។
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC #កអក
ថ្ងែខែចេញផ្សាយ៖
June 24, 2026
www.ksapormean-khmerebooknews.com.kh
ថ្ងែខែចេញផ្សាយ៖
June 20, 2026
www.ksapormean-khmerebooknews.com.kh
បានឯកភាពគ្នាលើការបើកតម្រាយផ្លូវពីផ្លូវR4តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្សដើម្បីសម្រួលដល់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះ។
នេះបើយោងទៅតាមកិច្ចពិភាក្សាអំពីការបើកផ្លូវR4 តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្ស នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ
#នគរូបនីយកម្ម #ទីប្រជុំជន #ការរៀបចំក្រុង #អភិបាលកិច្ចទីក្រុង #ផែនការមេរៀបចំនិងអភិវឌ្ឍទីក្រុង #ផែនការកែលម្អទីក្រុងនិងទីប្រជុំជន #ភាពជាដៃគូនិងមូលនិធិ #ប្រព័ន្ធធ្វើដំណើរនិងចរាចរណ៍ #ប្រព័ន្ធដឹកជញ្ជូនសាធារណៈ #ភាពធន់របស់ទីក្រុង #ការរៀបចំផ្ទះ #ទឹកស្អាត_សំណល់_អនាម័យ #មធ្យោបាយធ្វើដំណើរ #កំណើនប្រកបដោយបរិយាប័ន្ននិងសមធម៌ #សុវត្ថិភាពនិងសន្តិសុខ #ការអប់រំ #កអក