ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតីពិធីក្រុងពាលី រៀបចំព្រឹត្តិការណ៍សង្ក្រាន្តអូររាំងឪ ២០២៥ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតីពិធីក្រុងពាលី រៀបចំព្រឹត្តិការណ៍សង្ក្រាន្តអូររាំងឪ ២០២៥

ចំនួនអ្នកទស្សនា : Views

 


អូររាំងឪ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី ពិធីក្រុងពាលី សុំសេចក្តីសុខ ពីម្ចាស់ទឹកម្ចាស់ដី ដេីម្បីរៀបចំព្រឹត្តិការណ៍សង្ក្រាន្តអូររាំងឪ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ក្នុងឱកាសពិធីក្រុងពាលី ក៏មានការចូលរួមពី ឯកឧត្ដម ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ និងឯកឧត្ដម លោកជំទាវ លោក លោកស្រី មេឃុំ មេភូមិ មន្ដ្រីរាជការ និងសិស្សានុសិស្ស នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅសួនឧទ្យានទន្លេស្ងួត ភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។  


សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍សង្ក្រាន្ត គឺជាប្រពៃណី វប្បធម៌ខ្មែរ មានតាំងពីដូនតាមក ដេីម្បីអបអរសាទរ ទទួលទេវតាឆ្នាំថ្មី ដែលជាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។  


យ៉ាងណាមិញ ស្រុកអូររាំងឪ តែងតែប្រារព្ធពិធីសង្រ្កាន្ត ដេីម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី និងដេីម្បីបង្កេីតភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកអូររាំងឪ និងភ្ញៀវទេសចរណ៍ដែលមកពីមជ្ឈដ្ឋាននានា។

















0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh