ក្រសួងបរិស្ថាន៖ អញ្ជើញថ្នាក់ដឹកនាំជាស្រ្តីឆ្នើម ៥រូប ដើម្បីចែករំលែកបទពិសោធន៍ជូនមន្រ្តីរាជការជាស្រ្តី នៅឱកាសទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ក្រសួងបរិស្ថាន៖ អញ្ជើញថ្នាក់ដឹកនាំជាស្រ្តីឆ្នើម ៥រូប ដើម្បីចែករំលែកបទពិសោធន៍ជូនមន្រ្តីរាជការជាស្រ្តី នៅឱកាសទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥

ចំនួនអ្នកទស្សនា : Views

 


ក្រសួងបរិស្ថានបានអញ្ជើញស្រ្តីជាថ្នាក់ដឹកនាំឆ្នើមចំនួន ៥រូប ដែលបានអញ្ជើញមកពីស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ធ្វើជាវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ការងារ ក្នុងភាពជាអ្នកដឹកនាំ ដើម្បីជំរុញ និងលើកទឹកចិត្តដល់មន្រ្តីរាជការជាស្រ្តីនៃក្រសួងបរិស្ថាន ឱ្យមានភាពអង់អាចក្លាហាន ក្លាយទៅជាថ្នាក់ដឹកនាំបន្តវេនជាស្រ្តីនៅថ្ងៃអនាគត។ ការរៀបចំ និងបង្កឱកាសដល់ស្រ្តីជាមន្រ្តីរាជការ នៅក្នុងមិទ្ទិញអបអរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នៃគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ 


សារគន្លឹះក្នុងការជំរុញ និងលើកទឹកចិត្តដល់ស្រ្តីជាមន្រ្តីរាជការ ដែលបានចែករំលែកនាឱកាសទិវាអន្តរជាតិនារីនាពេលនេះគឺ ទី១ ភាពជាគំរូរបស់ស្រ្តីថ្នាក់ដឹកនាំមុនដែលជាលំអានសម្រាប់ស្រ្តីជាអ្នកដឹកនាំបន្តវេន ទី២ ផ្នត់គំនិត ដែលកត្តាផ្នត់គំនិតនេះ បានផ្តោតលើឧបនិស្ស័យ ឬទេពកោសល្យពីកំណើតរបស់ស្រ្តីដែលមាន និងមួយទៀតគឺការអភិវឌ្ឍខ្លួនជាប្រចាំ។ ទី៣ គឺសច្ចភាព ឬហៅថាសុក្រិតភាពការងារ និងទី៤ ការកំណត់ផែនការជាអាទិភាពទាំងការងារ និងជីវិតផ្ទាល់ខ្លួន ហើយអ្វីដែលជាផ្នែកសំខាន់មិនអាចខ្វះបានក្នុងការជំរុញ និងលើកទឹកចិត្តដល់ស្រ្តី គឺជាការគាំទ្រពីក្រុមគ្រួសារ និងសង្គម នេះបើយោងតាមខ្លឹមសារនៃកិច្ចពិភាក្សារបស់វាគ្មិនកិត្តិយសទាំង ៥រូប ដែលបានឆ្លើយតបនឹងសំណួរ «តើកត្តាអ្វីខ្លះដែលនាំឱ្យលោកជំទាវ លោកស្រីទទួលបានភាពជោគជ័យនៅក្នុងតួនាទីនាពេលបច្ចុប្បន្ននេះ?» ដែលសម្របសម្រួល និងដឹកនាំកិច្ចពិភាក្សាដោយ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

 

សូមជម្រាបជូនថា ថ្នាក់ដឹកនាំជាស្រ្តីឆ្នើមចំនួន ៥រូប ដែលជាវាគ្មិនកិត្តយស នៅក្នុងមិទ្ទិញអបអរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» រួមមាន លោកជំទាវ ខេង សំវ៉ាដា សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី សែម ស្រីតូច ប្រធានគណៈកម្មការផ្នែកទីផ្សារ នវានុវត្តន៍នៃសមាគមសហគ្រិនស្រ្តី និងលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំនៅកម្ពុជា និងដែលមានអ្នកចូលរួមជាស្រ្តីប្រមាណជាង ៤០០រូប ក្នុងនោះមន្រ្តីរាជការស្រ្តីជាឧទ្យានុរក្សប្រមាណជិត ៤០នាក់៕








0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh