នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយន៍ត្រី សរ សំណាង ប្រធានសមាគមរាជសីហ៍សាខារាជធានីភ្នំពេញ លោក រស់ សាម៉ឺឌី ប្រធានអនុសាខាសមាគមរាជសីហ៍ខណ្ឌកំបូល និងលោក ឃឹម សំរឹត អនុប្រធាន និងលោក សយ ប៊ុនឡេង ប្រធានកិច្ចការមនុស្សធម៌និងសប្បុរសធម) អនុសាខា រួមជាមួយអាជ្ញាធរមូលដ្ឋាន គឺលោកស្រី ឃុត ស្រីមាន ក្រុមប្រឹក្សាសង្កាត់ភ្លើងឆេះរទេះ តំណាង លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល ព្រមទាំងសហការី ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយរបស់ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានក្រុមប្រឹក្សាយោបល់ សមាគម និងថវិការមួយចំនួនជូនដល់ អ្នកមីង ចាន់ សារ៉ន ហៅយាយស្រីអាយុ៦៥ឆ្នាំ មានជីវភាពខ្វះខាតខ្លាំង ហើយគ្មានសាច់ញាតិជាទីពឹង រស់នៅក្នុងខ្ទមក្រោមដើមឈើ ដែលជាដីរបស់ប្រជាពលរដ្ឋ នៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះ រទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
អំណោយមានដូចជា៖
- អង្ករ ១បាវ ចំនួន២៥គីឡូ
- មី ចំនួន០១កេស
- ទឹកត្រី ចំនួន០១យួរ
- ទឹកស៊ីអ៊ីវ ចំនួន០១យួរ
- ប្រេងឆា ចំនួន០១ដប ចំណុះ១លីត្រ
- ស្ករស ២កញ្ចប់
- ប៊ីចេង ១កញ្ចប់ កន្លះគីឡូ
- ខ្ទឹម ១គីឡូ
- ទឹកដោះគោខាប់ ១កំប៉ុង
- ទឹកសុទ្ធ Vital ១កេស
- ថវិកា ចំនួន១១០,០០០រៀល
ដោយឡែកអំណោយរបស់ចៅសង្កាត់:
- ថវិការ ១០០,០០០ រៀល
**សរុបថវិកាទាំងអស់ : ៣៥០,០០០រៀល
អ្នកមីង ចាន់ សារ៉ន ហៅយាយស្រី និងអ្នកភូមិកប់ភ្លុក និងលោកមេភូមិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ ដែលបានជួយសម្រួលទុក្ខលំបាករបស់សមាជិកក៍ដូចជាប្រជាពលរដ្ឋដ៏ទៃទៀត និងជួយដល់ការងារសង្គមដោយមិនរើសអើង។សូមជូនពរថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមរាជសីហ៍ទាំងអស់មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ក្នុងសង្គម។
www.ksapormean-khmerebooknews.com.kh

































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh