ដកមេបរិស្ថានខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់ ឱ្យ មកញ៉ាំតែនៅក្រសួងបរិស្ថាន ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ដកមេបរិស្ថានខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់ ឱ្យ មកញ៉ាំតែនៅក្រសួងបរិស្ថាន

ចំនួនអ្នកទស្សនា : Views

 



ភ្នំពេញ៖ តាមភាសាការទូតរាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះបានសម្រេចដក ឬផ្ទេរភារកិច្ចប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីគឺ លោក ឆៅ ប៊ុនធឿន និង លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ឱ្យមកបំពេញការងារនៅទីស្ដីការក្រសួងបរិស្ថាន។


យោងតាមសេចក្តីសម្រេចបានបញ្ជាក់ថា ត្រូវបានផ្ទេភារកិច្ចមន្ត្រីរាជការចំនួន ២រូប របស់ក្រសួងបរិស្ថាន ដូចបានរាយនាមខាងក្រោមនេះ៖ ទី១-លោក ឆៅ ប៊ុនធឿន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។


ទី២-លោក គង់ ពុទ្ធីរ៉ា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីប្រធានមននទីរបរិស្ថានខេត្តពោធិ៍សាត់ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថានវិញ។ ក្រសួងបានបញ្ជាក់ទៀតថា បទប្បញ្ពត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។


បើទោះជាដូចច្នេះក៍ដោយ ក្រសួងបានបញ្ជាក់ទៀតថា ក្នុងមាត្រា១ ខាងលើ លោក ឆៅ ប៊ុនធឿន និងលោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានទាំង២រូបនេះ ត្រូវតែទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕





0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh