រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការប្រមូលផលកៅស៊ូ និងការនាំចេញទៅក្រៅប្រទេសមានវឌ្ឍនភាពនៅឆ្នាំ២០២១ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការប្រមូលផលកៅស៊ូ និងការនាំចេញទៅក្រៅប្រទេសមានវឌ្ឍនភាពនៅឆ្នាំ២០២១

ចំនួនអ្នកទស្សនា : Views


ភ្នំពេញ ៖ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការងារអនុវិស័យកសិកម្ម អនុវិស័យផលិតកម្មសត្វ និងអនុវិស័យកៅស៊ូ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសការនាំចេញផលិតផលទាំងនោះ ទៅក្រៅប្រទេសបើប្រៀបធៀបទៅនឹងឆ្នាំមុន។ 
 យោងតាមបណ្តាញសង្គមរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ថា ឯកឧត្តមបានដឹកនាំកិច្ចប្រជុំចង្អៀតមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម នៃការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំកន្លងមក និងទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីក្រសួងបានបញ្ចប់កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ នៃអគ្គនាយកដ្ឋានទាំង៥ ក្រោមឱវាទក្រសួង ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត និងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម។ 

ជាពិសេសបានចូលរួមយ៉ាងខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដើម្បីរួមចំណែកធានានូវការវិលត្រលប់ឱ្យបានឆាប់រហ័សទៅរកប្រក្រតីភាពថ្មី នៃជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទូទៅ។ 

 ឯកឧត្តមបានលើកឡើងថា សម្រាប់វិស័យកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំឈ្មុសឈ្មុលរួមគ្នាធ្វើទំនើបកម្ម វិស័យកសិកម្មកម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ ឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដើម្បីប្រែក្លាយវិស័យកសិកម្មពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម ។ 

ពោលគឺពឹងផ្អែកជាសំខាន់លើធនធានដែលមានស្រាប់ ឈានទៅរកដំណាក់កាលថ្មី ដែលផ្តោតលើប្រពលវប្បកម្ម ដោយពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើប និងការអភិវឌ្ឍយន្តូបនីយកម្ម ដើម្បីលើកកម្ពស់ផលិតភាព ពិពិធកម្មដំណាំដែលមានសក្តានុពល និងទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្ម ធានាឱ្យបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើនការងារនៅមូលដ្ឋាន បង្កើនប្រាក់ចំណូលក្នុងគ្រួសារ សំដៅធានាឱ្យបាននូវបរិមាណផ្គត់ផ្គង់កសិផល ប្រកបដោយគុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដារតម្រូវការរបស់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទីផ្សារអន្តរជាតិ ដើម្បីធ្វើការនាំចេញ និងកាត់បន្ថយការនាំចូល។ ឯកឧត្តមបញ្ជាក់ថា «នៅក្នុងឆ្នាំ២០២១ ការងារអនុវិស័យកសិកម្ម អនុវិស័យផលិតកម្មសត្វ និងអនុវិស័យកៅស៊ូ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសការនាំចេញផលិតផលទាំងនោះទៅក្រៅប្រទេស បើប្រៀបធៀបទៅនឹងឆ្នាំមុន។

 រីឯអនុវិស័យជលផល មានការធ្លាក់ចុះបន្តិច»។ ជាមួយនឹងវឌ្ឍនភាពដូចបានលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងអំពី បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តជូនដល់ថ្នាក់ដឹកនាំ ទទួលបន្ទុកតាមអង្គភាពនីមួយៗ និងបានធ្វើការណែនាំឱ្យជួយផ្សព្វផ្សាយ តាមដានជាប្រចាំ ឆ្លើយតបឱ្យបានទាន់ពេលវេលា នូវបញ្ហាប្រឈមដែលបានកើតឡើង តាមអនុវិស័យនីមួយៗ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ដោយឡែកក្រុមការងាររាជរដ្ឋាភិបាល ដែលចុះអនុវត្តនៅតាមស្រុកនីមួយៗ ក៏ត្រូវចូលរួមដោះស្រាយជាប្រចាំផងដែរ ដោយមិនមើលរំលងអំពីការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ និងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មផងដែរ ដោយប្រើប្រាស់កម្លាំងយុវជន ឱ្យអស់លទ្ធភាពដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាកសិករ ៕ដោយ អ៊ាង ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ ដារា

 

0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh