ល្បែងសុីសងមាន់ជល់អនឡាញ និងឡូតូ8888 ស្ថិតនៅផ្សារដីថ្មី ចំណុចតារាងបាល់ទះ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើលេងយ៉ាងសប្បាយ មិនខ្វល់ពីអាជ្ញាធរក្នុងមូលដ្ឋាន..! ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ល្បែងសុីសងមាន់ជល់អនឡាញ និងឡូតូ8888 ស្ថិតនៅផ្សារដីថ្មី ចំណុចតារាងបាល់ទះ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើលេងយ៉ាងសប្បាយ មិនខ្វល់ពីអាជ្ញាធរក្នុងមូលដ្ឋាន..!

ចំនួនអ្នកទស្សនា : Views

 



ភ្នំពេញ៖ប្រភពពីប្រជាពលរដ្ឋ ដែលមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មានអោយដឹងថា ល្បែងសុីសងមាន់ជល់តាមប្រព័ន្ធអនឡាញ និងឆ្នោតឡូតូ ការ៉េប្រាំបី(8888) ស្ថិតនៅផ្សារដីថ្មី ចំណុចតារាងបាល់ទះ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើឱ្យភ្ញៀវចូលលេង យ៉ាងសប្បាយ គ្មានខ្លាចញញើតនិងអាជ្ញាធរមានសមត្ថកិច្ច អីសោះឡើយ។

ពេលបានដឹងដំណឹងនេះហើយ នៅថ្ងែទី១៩ ខែតុលា ឆ្នាំ២០២៤ អ្នកសារព័ត៌មាន បានចុះដល់ ភូមិសាស្រ្តដែលពលរដ្ឋ ផ្តល់ដំណឹង បានប្រទះឃើញពិតប្រាកដមែន និងបានថតផ្តិតយករូបភាព ដើម្បីធ្វើការចុះផ្សាយ ជូនដល់ថ្នាក់ដឹកនាំឱ្យលោកបានជ្រាបជាព័ត៌មាន។

ពលរដ្ឋ ដែលមិនសប្បាយចិត្ត និងល្បែងសុីសង សំណូមពរ ដល់លោកសេង គន្ធ អភិបាលនៃគណៈភិបាល ខណ្ឌមាបជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក វរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខ័ណ្ឌមានជ័យ មេត្តាចាត់ កម្លាំងជំនាញក្រោមឱវាទ ចុះពិនិត្យ ស្រាវជ្រាវ ទៅលើទីតាំងខាងលើនេះផងទាន ដើម្បីរក្សានូវ សុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង និងឱ្យស្របទៅនឹងពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើលួច ឆក់ ប្លន់ និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ។

ជាពិសេសពិនិត្យមើលអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន តើគាត់កំពង់ធ្វើអ្វីដែរ បានជាបណ្តើតបណ្តោយ អោយមានល្បែងសុីសង កើតមានក្នុងតំបន់ដែលគាត់គ្រប់គ្រងបានយ៉ាងដូច្នេះ?។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។







សូមបញ្ជាក់ថា ទីតាំងល្បែងសុីសងខាងលើ កន្លងមកធ្លាប់ព្រួតវាយ អ្នកសារព័ត៌មាន ម្តងរួចមកហើយ៕

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ គ្រាន់តែជាព្រាបនាំសារ ពីប្រជាពលរដ្ឋ ជូនថ្នាក់ដឹកនាំ និងការអភិវឌ្ឍន៍ របស់ថ្នាក់ដឹកនាំឱ្យប្រជាពរដ្ឋបានដឹងតែប៉ុណ្ណោះ។ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។ 

ជំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយ បំភ្លឺពី ម្ចាស់ទីតាំង និងស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ។សូមអគុណ





0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh