រោងចក្រសហគ្រាសចំនួន៨ទីតាំង នៅរាជធានីភ្នំពេញនិងនៅតាមខេត្តមួយចំនួន បានចូលរួមគោរពច្បាប់កម្ពុជា និងធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

រោងចក្រសហគ្រាសចំនួន៨ទីតាំង នៅរាជធានីភ្នំពេញនិងនៅតាមខេត្តមួយចំនួន បានចូលរួមគោរពច្បាប់កម្ពុជា និងធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ

ចំនួនអ្នកទស្សនា : Views

 


ក្រសួងបរិស្ថាន សូមកោតសរសើរចំពោះ រោងចក្រសហគ្រាសចំនួន៨ទីតាំង រួចមកហើយ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវរួចហើយ។ ក្រុមហ៊ុនទាំងនោះ មានទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង និងស្វាយរៀង។ លើសពីនេះ ក្រុមហ៊ុនមួយចំនួនទៀត បានបង្ហាញនូវភាពស្មោះត្រង់ ក្នុងការបញញចេញសំណល់រាវ ដោយគោរពច្បាប់ដែលមានចែងជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា និងបាននិងកំពុងស្នើសុំធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ នៅតាមរោងចក្រ សហគ្រាសរបស់ខ្លួន ជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ម្ចាស់រោងចក្រ សហគ្រាស (ប្រភេទប្រភពបំពុលសក្តានុពល) ត្រូវអនុវត្តការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ដោយគោរពទៅតាម “ក្រមបរិស្ថាន និងធនធានធម្មជាតិ” ត្រង់មាត្រា ១៧៨ មាត្រា២៨៧ និងមាត្រា២៨៨ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល និងមាត្រ២៣ នៃអនុក្រឹត្យស្តីពី ការត្រួតពិនិត្យការបំពុលទឹក (១៩៩៩)៕










0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh