សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើលើដងផ្លូវកំពុងតែក្លាយទៅជាដំបៅមហារីកមើលមិនជានោះឡើយចំពោះអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធស្ថិតក្នុងឃុំតាតោក​ ស្រុកសំឡូត​ ខេត្តបាត់ដំបង​.... ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើលើដងផ្លូវកំពុងតែក្លាយទៅជាដំបៅមហារីកមើលមិនជានោះឡើយចំពោះអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធស្ថិតក្នុងឃុំតាតោក​ ស្រុកសំឡូត​ ខេត្តបាត់ដំបង​....

ចំនួនអ្នកទស្សនា : Views



ខេត្តបាត់ដំបង÷មួយរយៈពេលកន្លងមកថ្មីនេះគេសង្កេតឃើញមានអ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយរិះគន់ដើម្បីស្ថាបនាទៅលើអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញដែលពាក់ព័ន្ធក្នុងការជំរុញឲ្យមានការបង្ក្រាបបទល្មើសព្រៃឈើក៌ដូចជាបទល្មើសផ្សេងៗក្នុងមួយយប់ៗរាប់សិបរថយន្តក្នុងខេត្តបាត់ដំបងផងដែរជាពិសេសនោះមានឈ្មួញឈើចាស់វស្សាមានឈ្មោះ យាយមាន់(ហៅយាយនោមឆេះ) ដឹកជញ្ជូនឈេីដោយសេរីគ្មានក្រែងញញេីតសោះឡេីយ​ ក៌ប៉ុន្តែការផ្សព្វផ្សាយឬសេចក្តីជូនដំណឹងទាំងអស់នេះបែជាសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ពាន់ទាំងនោះហាក់បីដូចជាធ្វើមិនដឹងមិនលឺទោះខិតខំផ្សព្វផ្សាយជូនដំណឹងភាពដ៌ដែលៗយ៉ាងណាក៌ដោយក៌សមត្ថកិច្ចឬមន្ត្រីជំនាញប្រចាំគោលដៅនៅតែបន្តបើកភ្លើងខៀវឲ្យក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើរៀងរាល់យប់ថ្ងៃទៅវិញកក្តាត្រង់នេះសរបញ្ជាក់ឲ្យឃើញច្បាស់ថាដោយសារតែបានទទួលផលប្រយោជន៍ពីរក្រុមឈ្មួញភ្លេចតួនាទីក្នុងការទប់ស្កាត់ឬបង្ក្រាបអស់រលីងទៅហើយ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើគឺបានកើតមានជាងរាប់ខែ ឆ្នាំមកហើយដោយក្រុមឈ្មួញទាំងនោះបានប្រើប្រាស់រថយន្តសាំងយ៉ុងកែឆ្នៃ សម្រុកដឹកជញ្ជូនទាំយប់ទាំងថ្ងៃចេញពីចំនុចវាលរលឹម​ ឃុំតាតោក​ ស្រុកសំឡូត​ និងមួយផ្នែកទៀតមានឈ្មួញឈើជាច្រើននាក់បានធ្វើសកម្មភាពដឹកឈើចេញពីដែនជម្រកភ្នំសំកុក​ ស្រុកវាលវែង ខេត្តពោធិ៍សាត់ យកដាក់តាមដេប៉ូតាមបណ្តាខេត្តនិងខ្លះទៀត ដឹកយកទៅលក់នៅឯរាជធានីភ្នំពេញ ក៌មានដែរហើយមិនដែលឃើញ សមត្ថកិច្ចឈរជើងតាមគោលដៅតាមដងផ្លូវជាតិនិងសមត្ថកិច្ចពាក់ព័ន្ធដែលមានភារកិច្ចឈរជើងការពារបទល្មើសមិនឲ្យកើតមាននៅលើទឹកដីដែលខ្លួនគ្រប់គ្រងព្រមទាំងជំនាញរដ្ឋបាលព្រៃឈើមិនដែលចាត់វិធានការ ទប់ស្កាត់ ឬបង្ក្រាបបានម្តងណាឡើយ ។

ជាក់ស្ដែងនៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤.វេលាម៉ោង​៥ទៀបភ្លឺ​ ក្រុមអ្នកសារព័ត៌មានយើងបានឃើញរថយន្តសាំយ៉ុងកែច្នៃដាក់ទ្រុងឡានកូរ៉េ​ ពណ៍ស​ ដឹកឈេីពេញព្រាប​ចេញពីចំនុចវាលរលឹម​ ឃុំតាតោក​ ស្រុកសំឡូត​ ខេត្តបាត់ដំបង​ ឆ្ពោះមកទីរួមខេត្តបាត់ដំបង​ ហើយមានឡានហើមមួយគ្រឿងដែរមានស្លាកលេខ​ 2A.08.49​ បានបើកតាមពីក្រោយឡានដឹកឈេីនោះ​ហើយបានប្រាប់អ្នកសារព័ត៌មានយើងថាឡានដឹកធ្វើនោះ របស់យាយមាន់​ ហេីយលោកត្រូវជាកូនគាត់ឈ្មោះ មករ៉ា​ ហបីដូចជាមានកាបេីកដៃពីមន្ត្រីជំនាញ​ នឹង​ អាជ្ញាធរពាក់ពន្ធ័​ អោយក្រុមឈ្មួញជេីងខ្លាំង​ ឈ្មោះយាយមាន់​ (ហៅយាយនោមឆេះ​)ដឹកឈេីចេញដោយសេរីគ្មានក្រែងញញេីតសោះឡេីយ​។

មិនតែប៉ុណ្ណោះសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើពីសំណាក់មេឈ្មួញចាស់ផ្សារឈ្មោះយាយមាន់(ហៅយាយនោមឆេះ)នេះទៅបានគាត់បាននិយាយថា គាត់បានចំណាយលុយចាក់បង់ទៅឲ្យមន្ត្រីជំនាញនៅក្នុងខេត្តបាត់ដំបងអស់ហើយ ពោលគឺ​ រកសុីដឹកបានលុយ​ យកមកចិញ្ចឹមតែអ្នកនៅខេត្តបាត់ដំបងទេ​ ចង់ធ្វេីអីធ្វេីទៅ​ គាត់មិនខ្លាច​ទេ​ តើករណីនេះគួរដាក់បន្ទុកទៅលើអ្នកណា បើឈ្មួញឈើចាស់វស្សាឈ្មោះយាយមាន់(ហៅយាយនោមឆេះ)និងសមត្ថកិច្ចពាក់ព័ន្ធបានត្រូវរ៉ូវគ្នាដូចអណ្ដាតនឹងធ្មេញបែបនេះនោះ។

គិតត្រឹមរសៀលថ្ងៃអង្គារទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ អង្គភាពសារព័ត៌មានយើងមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយទេ.?ពីមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តបាត់ដំបង។

ក្រោយពីរកាផ្សព្វផ្សាយឬជាការជូនដំណឹងនេះរួចមក សង្ឃឹមថា ថ្នាក់ដឹកនាំក្នុងខេត្តបាត់ដំបងឬសមត្ថកិច្ចនឹងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ នៅតាមគោលដៅតាមដងផ្លូវ ជាពិសេស អង្គភាពសារព័ត៌មានយើងសូមសំណូមពរដល់ ឯកឧត្តម......អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងលោក........មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក នឹងចាត់ឲ្យមន្ត្រីក្រោមឱវ៉ាតប្រចាំតាមគោលដៅបង្កើតស្នាដៃចុះបង្ក្រាបបទល្មើសព្រៃឈើនិងផលអនុផលព្រៃឈើដែលមានខ្លឹមសាររៀបរាប់ដូចខាងលើនេះផងទាន។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធនឹងមន្ត្រីជំនាញពាក់ព័ន្ធ គ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះដល់យោងស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ ៕









0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh