ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា ចូលជួបសម្តែងការគួរសម ឯកឧត្តម អ៊ាង សុផល្លែត ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា ចូលជួបសម្តែងការគួរសម ឯកឧត្តម អ៊ាង សុផល្លែត

ចំនួនអ្នកទស្សនា : Views

 



ដោយមានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា ចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងគោលបំណងអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន  ព្រមទាំងស្នើសុំកិច្ចសហការនិងគាំទ្រការងារមួយចំនួនដែលពាក់ព័ន្ធនឹងបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងនោះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ធ្វើបាតកថាចែករំលែកបទពិសោធនិងចំណេះដឹង នៅបណ្ឌិត្យសភានគរបាល ក្នុងឱកាសសមស្របណាមួយ នាពេលខាងមុខផងដែរ។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី  បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងខ្លាំងរបស់បណ្ឌិត្យសភានគរបាលកម្ពុជានាពេលបច្ចុប្បន្ននិងគាំទ្រការងារកំណែទម្រង់របស់បណ្ឌិត្យសភា ដើម្បីលើកកម្ពស់គុណភាពអប់រំនិងពង្រឹងសមត្ថភាពវិជ្ជាជីវៈនគរបាល ឱ្យបានល្អប្រសើរក្នុងការបម្រើជាតិនិងប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ    ឯកឧត្តមនាយឧត្តមសេនីយ៍ បានជម្រាបជូនថា បណ្ឌិត្យសភានគរបាលកម្ពុជាមានការរីកចម្រើនខ្លាំងដូចបច្ចុប្បន្ននេះ ដោយសារតែមានការផ្ដល់តម្លៃនិងអាទិភាពខ្ពស់ពីរាជរដ្នាភិបាល ក្នុងយុគសម័យដែលកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាស្នាដៃឯកដ៏ឆ្នើមរបស់ សម្តេចពុកតេជោ ហ៊ុន សែន និងបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់វីរវិញ្ញូជនបន្តវេនដ៏ឆ្នើម គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជាឱ្យមានការអភិវឌ្ឍកាន់តែខ្លាំងក្លាបន្ថែមទៀត ក្រោមដំបូលនៃសន្តិភាព។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា បណ្ឌិត្យសភានគរបាលកម្ពុជា ទទួលបានការយកចិត្តទុកដាក់ខ្ពស់និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់សម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការគាំទ្រពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និស្សិត សិក្ខាកាម និងសិស្សនគរបាល លើការងារដឹកនាំ គ្រប់គ្រង និងការអភិវឌ្ឍ។
ជាកិច្ចចុងក្រោយ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានគោរពជូនបាច់ផ្កាចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងថតរូបជាអនុស្សាវរីយ៍រួមគ្នា។

ប្រភព៖​ បណ្ឌិត្យសភានគរបាលកម្ពុជា







0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh