ក្រសួងពាក់ព័ន្ធមិនបានអនុវត្តច្បាប់ លើស្ត្រីឈ្មោះ. Love Riya.នោះទេ. ព្រោះមានអ្នកធំអន្តរាគមន៍... ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ក្រសួងពាក់ព័ន្ធមិនបានអនុវត្តច្បាប់ លើស្ត្រីឈ្មោះ. Love Riya.នោះទេ. ព្រោះមានអ្នកធំអន្តរាគមន៍...

ចំនួនអ្នកទស្សនា : Views

 


ភ្នំពេញ÷ ក្រោយពីមានការប្រតិកម្មយ៉ាងខ្លាំងពីមហាជន និងអ្នកលេងបណ្ដាញសង្គមfacebook រឿងស្ត្រីឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya.បានតាំងងារខ្លួនឯងជា ឧកញ៉ា ឡាយវីដេអូ និយាយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេសមានអំនួតអួតអាងតាមខ្លួនឯងជា ព្រះនាងឥន្ទ្រទេវី ប្រេីភាសា ជេប្រមាថ ឈ្លោះប្រកែកគ្នា បង្ហាញពីភាពអសីលធម៌សង្សង្គមជាច្រើនមកនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេសង្កេតឃើញនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំកិច្ចប្រជុំ ណែនាំមួយ ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីអប់រំណែនាំដល់ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បញ្ឈប់ធ្វើអត្ថាធិប្បាយរាល់សកម្មភាពទាំងឡាយ ដែលប៉ះពាល់ដល់ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណរបស់ជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី តែក្នុងកិច្ចប្រជុំនេះ តំណាងស្ថាប័នពាក់ព័ន្ធមិនបានអនុវត្តច្បាប់លើឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya.អ្វីនោះទេ បានត្រឹមតែណែនាំនឹងធ្វើកិច្ចសន្យាហើយរួចផុតពីសំណាញ់ច្បាប់.។


 មហាជនមានការងឿងឆ្ងល់និងលើកឡើងថា តើមកពីរឧកញ៉ា អ្នកលក់ឡេនោះ មានលុយ មានអំណាច ឬមានអ្នកធំអន្តរាគមន៍នៅពីក្រោយ.! តើអ្នកធំនោះជាអ្នកណា.?? ទើបស្ថាប័នពាក់ព័ន្ធមិនហ៊ានអនុវត្តច្បាប់ ឬច្បាប់មានស្តង់ដារពីរ.?? ក្នុងនោះមានមហាជនជាច្រើនបានខំមិននឹងលើកឡើងផ្សេងៗ. ដោយម្ចាស់អាខោនឈ្មោះ យ៉ាត ឃ្លាំង បានលើកឡើងថា ស្រុកខ្មែរអាងលុយអាងអំណាច វាចឹងហើយ មានច្បាប់អត់យកមកប្រើទេ ផ្កាយវិញរកស្មាពាក់អត់ បានទេ ។


 ចំណែកម្ចាស់អាខោនឈ្មោះ ជាងផល ផ្ទះមេគង្គ បានលើកឡើងដែលថា ខ្ញុំមិនគាំទ្រចំពោះទង្វើបែបនេះទេ។ច្បាប់គ្មានតម្លាភាព។ អ្នកអនុវត្តរឹតតែគ្មានតម្លាភាពទៅទៀត។


 ម្ចាស់អាខោនដ៏ដែលបានបន្តទៀតថា ច្បាប់គឺជាច្បាប់មិនមែនប្រើប្រព័ន្ធស្តង់ដារពីនោះទេ។ អ្នកក្រដាក់ទោសអ្នកមានសុំទោសរួចខ្លួនមែន តើនេះគឺជាច្បាប់ដែលមានប្រព័ន្ធស្តង់ដារពីរឬ.? ស្រីឆ្កួតដូចជាឡៅរី យ៉ាមិនគួរច្បាប់លើកលែងទោសនោះទេ។ បើអញ្ចឹងម្នាក់ៗ ធ្វើខុសឲ្យតែសុំទោសរួចខ្លួនមែនអញ្ចឹងបង្កើតច្បាប់ មកធ្វើអី បន្តិចទៀតកាត់ក្បាលគេ ឬក៏ប្រមាថកាតទាន ដល់បុព្វបុរសហើយសុំទោសរួចខ្លួនបាត់។


ដោយឡែកម្ចាស់អាខោនឈ្មោះ សុវណ្ណ ភូមិ បានលើកឡើងដែរថា កុំហុសច្រើនយ៉ាងនឹងប៉ះពាល់ដល់សុខភាពប្រជាជន អត់ធ្វើអីគាត់កើត ធ្វើខុសច្បាប់គ្រប់រឿង សូមទោស រួចខ្លួន អន់ណាស់ ។


 សូមរំឭកផងដែរថា កន្លងទៅ ឈ្មោះ ឆេង រ័ត្ន ហៅ Love Riya មានឈ្មោះដេីម ឡេ វ៉ាន់ង៉ុក ធ្លាប់បានសមត្ថកិច្ចនាំខ្លួនទៅសាកសួរម្ដងហេីយ ជុំវិញករណីផលិត ផលិតផលក្លែងក្លាយ គ្មានគុណភាព ដែលអាចធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ កាលពីឆ្នាំ២០១៧ តាមដីការរបស់តុលាការ ខេត្តកណ្តាល ក៏ប៉ុន្តែ ស្រ្ដីម្នាក់នេះ ត្រូវបានដោះលែងមកវិញ។  


ម្យ៉ាងវិញទៀត ស្ដ្រីម្នាក់នេះ គេបានឃេីញធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គម ប្រេីភាសា ជេប្រមាថ ឈ្លោះប្រកែកគ្នា បង្ហាញពីភាពអសីលធម៌សង្គមជាច្រេីនលេីកច្រើនសារ ប៉ុន្តែអ្នកអនុវត្តច្បាប់មិនបានយកច្បាប់មកអនុវត្តលើស្ត្រីឈ្មោះ.Love Riya.នោះឡើយ




0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh