ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៦នឹង១០នាទីព្រឹក ត្រូវនឹងថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិវត្តប្រាំង ឃុំវាំងចាស់ ក្រុងឧត្តុងសែនជ័យ ខេត្តកំពង់ស្ពឺ។
តាមប្រភពពីកន្លែងកើតហេតុឲ្យបានដឹងថា មុនកើតហេតុគេបានឃើញស្ត្រីពីរនាក់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា DREAM ពណ៌ខ្មៅ ០២២ ពាក់ស្លាកលេខ ភ្នំពេញ 1IY-6064 លុះមកដល់កន្លែងកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក tacoma ឆ្នាំ២០២២ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-5036 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណប័ណ្ណ បានបុកគ្នាពេញទំហឹងបណ្ដាលឱ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ធ្ងរ និងស្ត្រីម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង
កើតហេតុ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញបានចុះទៅធ្វើការវាស់វែងនិងយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលប៉ុស្តិ៍ស្រុកឧត្តុង ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕
www.ksapormean-khmerebooknews.com.kh
































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh