សមត្ថកិច្ច ខេត្តសៀមរាបបំបែកករណី ឃាតកម្ម-ដ៏-សា-ហា-វព្រៃ-ផ្សៃ-បានដោយជោគជ័យ !! ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

សមត្ថកិច្ច ខេត្តសៀមរាបបំបែកករណី ឃាតកម្ម-ដ៏-សា-ហា-វព្រៃ-ផ្សៃ-បានដោយជោគជ័យ !!

ចំនួនអ្នកទស្សនា : Views

 





ខេត្តសៀមរាប ៖ ករណីឃាតកម្មដ៏សាហាវ ព្រៃផ្សៃមួយបានកើត ឡើងនៅព្រឹកថ្ងៃទី ៨ ខែ តុលា ២០២៣ ត្រូវបានសមត្ថកិច្ចនគរបាលបំបែក សុំណុំរឿងបានដោយជ័យ

តាមប្រភពពី សមត្ថកិច្ចបានអោយដឹងថាក្រោម ដឹកនាំផ្ទាល់ដោយពី លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាប

នឹងលោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ លោកស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានដឹកនាំកម្លំាងធ្វើប្រតិបត្តិការស្រាវជ្រាវពាក់ព័ន្ធនិងករណីឃាតកម្ម កើតហេតុវេលាម៉ោង ០២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ធ្លុកទឹកមាត់ប្រឡាយជាប់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។






សមត្ថកិច្ចបានបន្តថា ដោយនៅវេលាម៉ោង ០៤ និង១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងនគរបាលយើងទទួលបានព័ត៌មានពីកម្លាំងនគរបាលចរាចរណ៍ តាមរយៈទូរស័ព្ទថា មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស មានសំបុរស្រអែម អាយុប្រហែល៣៥ឆ្នាំ មានកំពស់ប្រហែល ១៥០សង់ទីម៉ែត្រ មានសាក់រូបនៅលើដើមទ្រូង និងផ្នែកខ្នង ពាក់អាយឺតដៃវែង ពណ៌ខ្មៅ ស្លៀកខោសាច់ក្រណាត់ជើងខ្លី ត្រឹមជង្គង់ ពណ៌ខ្មៅ បានដេកស្លាប់ក្នុងធ្លុកទឹកមាត់ប្រឡាយ ជាប់ផ្លូវជាតិលេខ៦ ខាងលិចភោជនីយដ្ឋានអាប៉ូឡូប្លាស្សាប្រហែល ១០០ម៉ែត្រ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដឹកនាំដោយលោក ង៉ិល សុវណ្ណរិទ្ធិ អយ្យការរងអមសារដំបូងខេត្តសៀមរាប ដោយមានការចូលរួមសហការពីនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងលោកវេជ្ជបណ្ឌិតផ្នែកកោសល្យវិច័យ នៃមន្ទីពេទ្យបង្អែកខេត្ត សៀមរាប បានធ្វើការពិនិត្យវិភាគកន្លែងកើតហេតុ និងពិនិត្យសាកសព និងធ្វើការសាកសួរសាក្សីតាមរយៈការស្រាវជ្រាវ ស៊ើបអង្កេត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមកំណត់បានមុខសញ្ញាសង្ស័យចំនួន ២នាក់មានឈ្មោះដូចខាងក្រោម:

១.ឈ្មោះ ហូល ហៃ ហៅ ម៉ែន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប
២.ឈ្មោះ កឿម កាន ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។





ពាក់ព័ន្ធនិងករណីឃាតកម្ម កើតហេតុវេលាម៉ោង ០២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ធ្លុកទឹកមាត់ប្រឡាយជាប់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា:
១.ឈ្មោះ ហូល ហៃ ហៅ ម៉ែន ភេទប្រុស អាយុ ៣១ឆ្នាំ បានសារភាពថា៖ រូបគេពិតជាធ្វើសកម្មភាពខាងលើពិតប្រាកដមែន ដោយនៅវេលាម៉ោង០២និង០០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ រូបគេបានបើម៉ូតូឌុបប្រពន្ធ ប្រដាប់ដោយខ្វែវ ១ដើម ចេញពីផ្ទះនៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម មករកគូទំនាស់នៅចំណុចតូបលក់បាយមួយកន្លែងកើតហេតុ ព្រោះជនរងគ្រោះជាគូរទំនាស់ តែងតែដេកនៅទីនោះរៀងរាល់យប់។ ពេលទៅដល់រូបគេបានចុះពីម៉ូតូកាប់ជនរងគ្រោះ ដោយប្រើដៃទាំងសងខាង កាប់ចំក ផ្នែកខាងមុខចំនួន ១ខ្វែវ ខណៈដែលជនរងគ្រោះដេកផ្ងា ភ្លាមនោះជនរងគ្រោះបានប្រកាច់ចេញពីតូបលក់បាយទៅទិសខាងត្បូងផ្លូវជាតិលេខ ៦ហើយដួលផ្កាប់មុខនៅចិញ្ចើមផ្លូវ ហើយរូបគេបានកាប់បន្ថែមចំត្រង់ស្លាបប្រជៀងផ្នែកខាងស្តាំ ផ្នែកខាងក្រោយ ចំនួន ១ខ្វែវ និងកាប់ចំត្រង់ចង្កេះខាងស្តាំ ចំនួន ១ខ្វែវទៀត បន្ទាប់មកបានឲ្យប្រពន្ធជួយលើកជនរងគ្រោះបោះចូលទៅ ក្នុងធ្លុកទឹកមាត់ប្រឡាយ ហើយបើកម៉ូតូគេចទៅផ្ទះវិញ ហើយយកក្រណាត់ជូនសម្អាតឈាមចេញពីខ្វែវ លុះព្រឹកឡើង រូបគេបានសំលៀង និងលាងសំអាតខ្វែវ ហើយយកទៅសៀតនៅលើធ្នឹមផ្ទះ បន្ទាប់មកទើបយកក្រណាត់ដែល ប្រឡាក់ឈាមដាក់ដុតជាមួយកំនរសំរាមក្បែរផ្ទះ លុះដល់វេលាម៉ោង១២និង០០នាទី ថ្ងៃ.ខែ.ឆ្នាំ ដដែល ក៏ត្រូវបាន សមត្ថកិច្ចចុះនាំខ្លួនតែម្តង។

២.ឈ្មោះ កឿម កាន ភេទស្រី អាយុ ២៨ឆ្នាំ បានសារភាពថា៖ នៅវេលាម៉ោង២១និង០០នាទីយប់ មុនថ្ងៃកើតហេតុមួយសប្តាហ៍ ប្តីរបស់ខ្លួនមានទំនាស់ និងប្រើហិង្សាជាមួយជនរងគ្រោះខាងលើ ខណៈកំពុងអង្គុយផឹកស្រារសជុំគ្នា ហើយនៅយប់កើតហេតុវេលាម៉ោង០២និង០០នាទី រំលងអាធ្រាត ប្តីបានបើកម៉ូតូឌុបរូបនាងប្រដាប់ដោយខ្វែវ ១ដើម មកធ្វើសកម្មភាពកាប់លើគូរទំនាស់តែម្តង ក្នុងនោះរូបនាងក៏បានជួយលើកជនរងគ្រោះបោះចូលក្នុងធ្លុកទឹកផងដែរ។

ចំណែកឯវត្ថុតាងដកហូតបានរួមមាន:
កាំបិតខ្វែវដងឈើ ចំនួន០១ ដើម

សមត្ថកិច្ចបានបន្តថា បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh