សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ

ចំនួនអ្នកទស្សនា : Views

 


ឯកឧត្តម នេត្រ ភត្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថាមានការចែករំលែកនិងផ្សព្វផ្សាយរូបភាពហិង្សានិងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត, សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្តនិងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ។ ចំពោះបងប្អូនអ្នកសារព័ត៌មាន សូមគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺ​ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង!

0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh