រាជរដ្ឋាភិបាលអនុញ្ញាតបើកឱ្យប្រើប្រាស់ ស្ពានកោះនរា ជាបណ្តោះអាសន្ននៅភ្ជុំបិណ្ឌ៣ថ្ងៃ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

រាជរដ្ឋាភិបាលអនុញ្ញាតបើកឱ្យប្រើប្រាស់ ស្ពានកោះនរា ជាបណ្តោះអាសន្ននៅភ្ជុំបិណ្ឌ៣ថ្ងៃ

ចំនួនអ្នកទស្សនា : Views

 




រាជធានីភ្នំពេញ ÷ ស្ពានឆ្លងទន្លេពីកោះពេជ្រ ទៅកោះនរា» ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។
បើតាមការបញ្ជាក់ឱ្យដឹងពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ការអនុញ្ញាតដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានកោះនរាជូនប្រជាពលរដ្ឋដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។

ក្រោយចប់ថ្ងៃភ្ជុំបិណ្ឌ អាជ្ញាធរនឹងផ្អាកបើកឱ្យចរាចរណ៍ ដើម្បីបន្តសាងសង់បញ្ចប់ទាំងស្រុង ហើយអាចនឹងបញ្ចប់ការសាងសង់នៅអំឡុងថ្ងៃទី២០ ឬថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ខាងមុខ។

ស្ពានកោះនរានេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់សំណើសុំការអនុញ្ញាតពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានកោះពេជ្រទៅកោះនរា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

ស្ពាននេះមានប្រវែង ៨៤៤ម ទទឹង ២៤,៥០ម មាន ២គន្លងរថយន្តទៅមក ១គន្លងទោចក្រយានយន្តទៅមក និង ១គន្លងថ្មើរជើងទៅមក ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេកោះពេជ្រ និងច្រាំងទន្លេកោះនរាផងដែរ។
ស្ពានកោះនរានេះ ចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពអតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន។ ក្រោយបញ្ចប់សាងសង់ស្ពានមួយនេះ រាជរដ្ឋាភិបាលក៏គ្រោងសាងសង់ស្ពានឆ្លងទន្លេចំនួន២បន្ថែមទៀតនៅរាជធានីភ្នំពេញ គឺមានស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពាននៅម្តុំចាក់អង្រែឆ្លងទៅព្រែកប្រា៕

0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh