ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី​បេីកបវេសនកាល​ឆ្នាំសិក្សាថ្មី ​២០២៤​-២០២៥​ នៅវិទ្យាល័យ​ ហេង​ សំរិន​ ចក​ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី​បេីកបវេសនកាល​ឆ្នាំសិក្សាថ្មី ​២០២៤​-២០២៥​ នៅវិទ្យាល័យ​ ហេង​ សំរិន​ ចក​

ចំនួនអ្នកទស្សនា : Views



ត្បូងឃ្មុំ​៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​  បាន​អញ្ជើញ​ជា​អធិបតីបេីក​បវេសនកាល​ឆ្នាំ​សិក្សា​ ២០២៤​ និង​២០២៥​ នៅ​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ ស្ថិត​នៅភូមិ​ទួលស្លែង​ ឃុំចក​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​ នាព្រឹក​ថ្ងៃ​អង្គារ​ ៥កេីត​ ខែ​កត្តិក​ ឆ្នាំ​រោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​ ០៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ និង​មាន​ការចូលរួម​ពីសំណាក់​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ នៃ​គណៈ​អភិបាល​ខេត្ត​ លោក​ ជា​ ណារ៉ុន​ អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​ លោក​ លោកស្រី​ អភិបាល​រងស្រុក​អូររាំងឪ​ ក្រុម​ប្រឹក្សា​ឃុំ​ សមាជិក​ក្រុម​ការងារ​ឃុំ​ លោកគ្រូ​ នាយក​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​នៃវិទ្យាល័យហេង​ សំរិន​ ចក​ ចំនួន​ប្រមាណជា​ង​ ១១០០នាក់។

ក្នុង​ឱកាស​បេីក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ នៃ​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ បាន​ពាំនាំ​នូវ​មតិ​ផ្ដាំផ្ញើ​សួរ​សុខទុក្ខ​របស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ជូន​ចំពោះ​អង្គពិធី​ និង​លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ នៃ​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ ។

ឈ្លៀត​ក្នុងពិធី​បេីក​បវេសនកាល​នាឱកាសនេះ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ បាន​អាន​នូវ​ សារលិខិត​របស់​ សម្ដេចមហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ សម្រាប់​ការបើកបវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០២៤​ -២០២៥​ ផងដែរ។

ជាថ្មី​ម្ដងទៀត​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ បានសម្ដែង​នូវ​សេចក្តី​កោតសរសើរ​ ចំពោះ​ លោក​គ្រូ​ អ្នកគ្រូ​ និង​ សិស្សានុសិស្ស​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ ដែល​បាន​ខិតខំ​សិក្សា​ និង​បាន​ប្រឡង​យក​នូវ​ជ័យលាភី​និទ្ទេស​ A ចំនួន​ ០៧រូប​ និងនិទ្ទេស​ B  ចំនួន​ ២១រូប​ ជូន​លោកគ្រូ​ អ្នកគ្រូ​ ជាពិសេស​សាលាវិទ្យា​ល័យ​ ហេង​ សំរិន​ ចក​ ជាទី​មោទនៈ​ ក្នុង​ឆ្នាំ​សិក្សា​២០២៣-២០២៤។


















0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh