គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

សិស្សសាលាវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ជាច្រើននាក់ដួលសន្លប់ ពុំដឹងមូលហេតុ

ចំនួនអ្នកទស្សនា : Views

 



ពោធិ៍សាត់ ៖ សិស្សប្រុសស្រី នៃសាលាវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាច្រើននាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដោយពុំដឹងមូលហេតុ ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពប្រម៉ោយ។ ហេតុការនេះ កើតឡើងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។


ចំពោះករណីដួលសន្លប់នេះ លោកវរៈសេនីយ៍ឯង ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានផ្តល់ព័ត៌មានបឋមថា ពិតជាមានសិស្សដួលសន្លប់មែន ហើយចំពោះករណីនេះ សមត្ថកិច្ច និងលោកអភិបាលស្រុក ព្រមទាំងមណ្ឌលសុខភាពប្រម៉ោយ កំពុងស្រាវជ្រាវរកមូលហេតុពិតប្រាកដ យ៉ាងណានោះ លោកនិងផ្តល់ជូននៅពេលក្រោយ។

យ៉ាងណាក្តីមកដល់ម៉ោងនេះ មិនទាន់មានសិស្សណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយមានការយកចិត្តទុកដាក់បំផុតពីឯកឧត្តមអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងជាពិសេសក្រុមគ្រូពេទ្យកំពុងធ្វើការសង្គ្រោះបន្ទាន់៕





នគរបាលក្រុងស្ទឹងត្រែង.បានឃាត់ខ្លួន និង.បញ្ជូន​មុខសញ្ញា​ជួញដូរ​គ្រឿ​.​ង​ញៀ​.​ន​១២​នាក់ មានទាំងក្មេងចាស់ប្រុសស្រី.ទៅ​តុលាការ.!

ចំនួនអ្នកទស្សនា : Views




ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​១២​នាក់ ត្រូវ​បាន​កម្លាំងកងរាជអាវុធហត្ថ​បញ្ជូន​ទៅ​តុលាការ នា​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ ២០២៣ ក្រោយ​ការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ​ចាប់តាំងពី​ថ្ងៃ​ទី​២៩ ខែ មករា ឆ្នាំ​២០២៣ នៅ​ក្រុង​ស្ទឹង​ត្រែង​ ។


តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ​នៅ​ម៉ោង​១០​និង​០៨​នាទី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​កងចក្រ​ភូមិ​រាជ​នុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង កម្លាំង​កងរាជ​​អាវុធ​ហត្ថ​ខេត្ត ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការ​ស្តីទី និង​មានការ​ដឹកនាំ​សម្រប​សម្រួល​នីតិវិធី​ដោយ​លោក​នៅ យូ​ណា​រិ​ទ្ធ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹង​ត្រែង បាន​ធ្វើការ​ឃាត់​រថយន្ត​ចំនួន​២ មួយ​រថយន្ត​ម៉ាកTUNDRA ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២AC-១៩៧១ មួយ​គ្រឿង​ទៀត​ម៉ាក​PRIUS ពណ៌​ស ពាក់​ផ្លា​ក​លេខ​បាត់ដំបង២B-៥៩៩៦ ។


ជនសង្ស័យ​ទាំង​១២​នាក់​ខាងលើ​ជំនាញ​បាន​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន​សារធាតុ​ញៀ.ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​។​ ក្រោ​យការ​ស៊ើបអង្កេត​និង​បញ្ចប់​នីតិ​វិ​ធ​ក្នុង​ការ​ស្រាវជ្រាវ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​កុ​ម្ភៈ ​២០២៣ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១២​នាក់​ទៅ​អយ្យការ​អម​សាលាដំបូង​តាម​នីតិវិធី​៕​





ឃាត់ខ្លួនតាចាស់វ័យ៧៧ឆ្នាំម្នាក់ បញ្ជូនទៅតុលាការ ពីបទរំលោភសេពសន្ធវ:លើក្មេងស្រីអាយុ១១ម្នាក់ នៅក្នុងភូមិជាមួយ

ចំនួនអ្នកទស្សនា : Views

 



បន្ទាយមានជ័យ: តាចាស់វ័យ៧៧ឆ្នាំម្នាក់ ត្រូវបាននគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីរំលោភ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ រស់នៅជិតខាងគ្នា នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។

ក្រោយទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈុំ រឿន ភេទប្រុស អាយ៧៧ឆ្នាំ រស់នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណយកមកសួរនាំ។

តាមការបំភ្លឺរបស់ស្ត្រីម្នាក់ឈ្មោះ ឆន និញ ភេទស្រី អាយុ 51ឆ្នាំ ដែលបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ថាៈ កាលពីវេលាម៉ោង10 និង00នាទី ក្មួយស្រីគាត់បានប្រាប់ថា តា រឿន ចាប់ចូលក្នុងព្រៃក្បែរវត្តម្កាក់ និងបានសម្រាតខោអាវចាប់រំលោភ សំណាងល្អដែលគាត់ទៅទាន់និងបានស្រែកឲ្យគេឯងជួយ និងបាននាំក្មួយទៅប្តឹងមេភូមិនិងនគរបាលឲ្យជួយអន្តរាគមន៍។

យោងការរៀបរាប់របស់កុមារីរងគ្រោះ បានបញ្ជាក់ថាៈកាលពីថ្ងៃទី26/01/23 វេលាម៉ោង01និង00នាទី  នាងខ្ញុំបានចេញពីរៀន តារឿន បានហៅខ្ញុំអោយឈប់ តែនាងខ្ញុំមិនឈប់។តារឿនបានស្រែករួចរត់មកទាញខ្ញុំ បណ្ដាលអោយកង់នាងខ្ញុំដួល។បន្ទាប់មកគាត់បាននាំនាងខ្ញុំ ទៅព្រៃដុបខាងលិចវត្តម្កាក់ ថាអោយលុយនាងខ្ញុំ បន្ទាប់មក គាត់បានរុញនាងខ្ញុំអោយដួល រួចចាប់ស្រាតសំពត់នាងខ្ញុំ ហើយយកប្រដាប់ភេទរបស់គាត់មកដាក់លើ ប្រដាប់ភេទនាងខ្ញុំ ភ្លាមៗនោះត្រូវបានអ៊ុំស្រីខ្ញុំមកទាន់ ទើបគាត់ធ្វើអ្វីខ្ញុំមិនបានសម្រេច។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សួនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

ចោររូបស្រស់ បើកប្រតិបត្តការឆក់ទូរសព្ទ័ភ្លាម ត្រូវសមត្ថកិច្ចចាប់បានភ្លែត.!

ចំនួនអ្នកទស្សនា : Views

 


ស្រុកបាធាយ÷ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ កម្លាំងរបស់អធិការដ្ឋាន នគរបាលស្រុកបាយ ដឹកនាំដោយលោកវសេនីយ៍ឯក សំ ណាល់ បានចេញប្រតិបត្តិការបង្រ្កាបជាក់ស្តែង នូវករណីឆក់ទូរសព្ទ័ដៃ នៅផ្សារផ្អាវ ដែលស្ថិតនៅក្នុងភូមិសាស្រ្តភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។


ជនសង្ស័យមានឈ្មោះ សន ស៊ីនួន ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានសារភាពថា ខ្លួនបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីស្រ្តីម្នាក់ នៅជិតផ្សារផ្អាវ រួចបើកម៉ូតូរបស់ខ្លួនរត់គេចចេញ សំដៅទៅភ្នំពេញវិញ តែត្រូវបងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ដេញតាមចាប់ស្ទាក់បាននៅម្តុំស្ពានទី២៦ ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។






ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណ:អភិបាលស្រុកពេជ្រាដាចំនួន​បីរូប ....

ចំនួនអ្នកទស្សនា : Views

 



ស្រុកពេជ្រាដា ÷នៅថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព .ស.២៥៦៦ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣នៅសាលាស្រុពេជ្រាដា ក្រោមអធិបតីភាព ឯក ឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគីរី
ឯក ឧត្តម ញ៉ន សិទ្ធ អភិបាលរងនៃគណ:អភិបាលតំណាងដ៏ខ្ពង់ខ្ពស់​​ឯកឧត្តម​​ ថង សាវុន អភិបាល​នៃគណ:អភិបាលខេត្តមណ្ឌលគីរី





លោក ហេង សុីណា នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សស្តីទី លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តសមាជិកក្រុមប្រឹក្សាស្រុក សមាជិក សមាជិកា កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ លោកមេឃុំ លោក មេភូមិ និងភ្ញៀវកិត្តិយស៕

មតិស្វាគមន៍លោក វណ្ណា ម៉ាប់ អភិបាល នៃគណ: អភិបាលស្រុកពេជ្រាដា បានលើកឡើងនូវចំនុចខ្លាំង និងចំនុចខ្សោយ និងការអភិវឌ្ឍន៍ក្នុងស្រុកទាំងមូលជូនគណ:អធិបតីបានជ្រាបជាព័ត៍មាន ៕




លោក ហេង សុីណា នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សស្តីទីបានឡើងអាន នូវសេចក្តីប្រកាសលេខ ៤១៧៩ ប្រក ចុះថ្ងៃពុធ ទី៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ត្រូវនឹងថងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ស្តីពីការតែងតាំងមន្រ្តីរាជការ
ប្រកាសលេខ០៦០ ប្រក ចុះថ្ងៃព្រហស្បត្តិ៍ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព . ស ២៥៦៦ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ប្រកាសប្រគល់ភារ:កិច្ចជូន

១.លោក អ៊ាន ស៊ានអន អភិបាលរងស្រុកថ្មី
២. លោក យ៉ាន សំណាង  អភិបាលរងស្រុកថ្មី
៣. លោក កែវ បូរ៉ាន់ អភិបាលរងស្រុកថ្មី




មតិប្តេជ្ញាចិត្តចំពោះលោកអភិបាលស្រុករងថ្មីទាំងបីខិតខំប្រឹងប្រែងជួយពង្រឹងការងារស្នូលរបស់គណះបព្ជារការឯកភាពស្រុក​និងខិតខំប្រឹងប្រែងជួយការងារមូលដ្ឋានដើម្បីបំម្រើប្រជាពលរដ្ឋ​អោយអស់ពីកម្លាំងកាយចិត្តពិសេសលុបបំបាត់អោយទាល់តែបានរាល់នូវល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន៕

មតិផ្តាំផ្ញើរបស់ឯក ឧត្តម ញ៉ន សិទ្ធអភិបាលរង នៃគណ:អភិបាលខេត្តមណ្ឌលគីរីណែនាំផ្តាំផ្ញើរប្រកបដោយខ្លឹមសារដ៏មានសារ:សំខាន់សម្រាប់គ្រប់វិស័យដើម្បីចង្អុលបង្ហាញលើការងាររបស់រដ្ឋបាលស្រុក ប្រកបដោយប្រសិទិ្ធភាព ក្នុងការដឹកនាំស្រុកទាំងមូលពិសេសត្រូវសម្រេចអោយបាននូវយន្តការរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចុះមកត្រូវអនុវត្តអោយានតម្លាភាព និងដោយទទួលខុសត្រូវអោយបានខ្ពស់បំផុត ៕



មតិផ្តាំផ្ញើរជាចុងក្រោយត្រូវខិតខំយកចិត្តទុក្ខដាក់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវរៀបចំនូវសណ្តាប់ធ្នាប់សាធារណ:សន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងអំឡុងពេលបោះឆ្នោតនាពេលខាមុខ៕




សមាគមរាជសសីហ៍សាខា​រាជធានីភ្នំពេញ នាំយកសារចូលរួម​រំលែកទុក្ខ​ និង​ចូលបុណ្យគម្រប់៧ថ្ងៃសពលោក ស្រ៊ុន ទិត្យ សមាជិកចលនាអប់រំផ្សព្វផ្សាយនៃសមាគមរាជសីហ៍!

ចំនួនអ្នកទស្សនា : Views

 


ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣

លោក សរ សំណាង ប្រធានសមាគមរាជសីហ៍សាខា​រាជធានីភ្នំពេញ និងសហការី បាននាំយកសារចូលរួម​រំលែកទុក្ខ​របស់ ឯកឧត្តម ស៊ូម សារឿន ប្រធាន​សមាគមរាជសីហ៍ ព្រមទាំងនាំបច្ច័យ អង្ករ និងភេសជ្ជៈចូលបុណ្យគម្រប់៧ថ្ងៃនៃសព មានដូចជា​៖​
-អង្ករចំនួន៥០គីឡូ​
-ទឹកបរិសុទ្ធចំនួន០២កេស
-ទឹកផ្លែឈើចំនួន០២កេស
-បច្ច័យចំនួន១ ០០០ ០០០រៀល (មួយលានរៀលគត់) ។

តាងនាមឯកឧត្ដមប្រធាន និងក្នុងនាមសមាជិក សមាជិកា សមាគមរាជសីហ៍ លោកប្រធានសាខាសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព។

លោកស្រី ឆាយ នីតា ត្រូវជាភរិយានៃសពនិងកូនៗ សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំសមាគមរាជសីហ៍ ដែលតែងតែគិតគូរពីសុខទុក្ខ ជួយសម្រួលការលំបាក និងនៅជាប់ជាមួយសមាជិកគ្រប់រូប។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគមរាជសីហ៍ទាំងអស់មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបតែនឹងពុទ្ធពរទាំងបួនប្រកាគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។







ក្រុមជួញដូរគ្រឿងញៀន ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៣ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជាង ១០០គីឡូក្រាម !

ចំនួនអ្នកទស្សនា : Views

 



គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ទី មុនិន្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើសរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ស្ថិតនៅក្នុងបន្ទប់លេខ ៣០០៥ ជាន់ទី៣០ និងបន្ទប់លេខ ៣១១០ ជាន់ទី៣១ នៃខុនដូអរអេនអេហ្វ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួនឈ្មួញគ្រឿងញៀន ៤នាក់ ខាងលើ និងដកហូតសារធាតុជាង ១០០គីឡូក្រាម ៕





នារីវ័យក្មេង.ឡើងលើដំបូលផ្ទះបំណងលោត.សម្លាប់ខ្លួនដោយសារខឹងឱពុកម្តាយបង្ខំឱ្យ..!

ចំនួនអ្នកទស្សនា : Views




ករណីក្មេងស្រីម្នាក់.ច ឡើងលើដំបូលផ្ទះ.ព្យាយាមលោក.ស..ម្លាប់ខ្លួន ស្ថិត​នៅ​ផ្លូវ​លេខ​៩​ ក្នុង​បុរី​ពិភព​ថ្មី​ចំការ​ដូង​ ខណ្ឌដង្កោ​ នាល្ងាច​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២៣

ករណីខាងលើនេះ.លោកវរសេនីយ៍ឯក​ ជឹម​ ស៊ីថា​ អធិការនគរបាលខណ្ឌដង្កោ​ ក្មេងស្រីរូបនេះ​ ត្រូវបានកងកម្លាំងរបស់លោកជួយសង្គ្រោះរួចហេីយ​ ។
***តាម​សម្តី​បញ្ជាក់​ពី​ ក្មេងស្រីរូបនេះថាខ្លួនមានទីលំនៅ​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​
បញ្ជាក់ប្រាប់សមត្ថកិច្ច​ ថា​ មូលហេតុដែល​ ក្មេងស្រី​ ចង់លោតស..ម្លាប់ខ្លួន​ នេះ​ គឺ​ ដោយសារឪពុកម្តាយបង្ខំអោយមានប្តី​ ៕

សោកនាដកម្ម! រ.ត់​ជា.ន់​គ្នា​ស្លា.ប់​ និង​របួស​រាប់​សិប​នាក់ ​​អំឡុងការប្រកួត Gulf Cup ​នៅ​​អ៊ី​រ៉ា​ក់.!

ចំនួនអ្នកទស្សនា : Views

 

 



​អ៊ីរ៉ា​ក់​ ៖ ការ​រ.ត់​ជា.ន់​គ្នា​កើតឡើង​នៅ​កីឡដ្ឋាន​មួយ​ក្នុង​ទីក្រុ​ង Basra មុន​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Arabian Gulf Cup រវាង​អ៊ី​រ៉ា​ក់ និង​អូ​ម៉​ង់​។

យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់​បាន​ស្លា.ប់ និង​រាប់​សិប​នាក់​ទៀត​រង​របួស​នៅ​ក្នុង​​ហេតុការណ៍​រ.ត់​ជា.ន់​គ្នា​នៅ​កីឡដ្ឋាន​មួយ​ក្នុង​ទីក្រុង Basra ភាគ​ខាងត្បូង​ប្រទេស​អ៊ី​រ៉ា​ក់ មុន​ពេល​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Arabian Gulf Cup នេះ​បើ​យោង​តាម​មន្ត្រី​បាល់ទាត់​អ៊ី​រ៉ា​ក់ ដែល​បាន​ចុះ​ផ្សាយ​ដោយ Aljazeera ។

រាយការណ៍​ពី​ទីក្រុង Basra លោក Mahmoud Abdelwahed របស់ Al Jazeera បាន​និយាយ​ថា អ្នក​រង​របួស​ប្រហែល ៨០​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ បន្ទាប់​ពី​ឧប្បត្តិហេតុ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។ ការ​ប្រកួត​បាន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ហើយ​អ៊ី​រ៉ា​ក់បាន​យកឈ្នះ​អូ​ម៉​ង់ ៣-២ ដោយ​គ្រោង​ជើងឯក Arabian Gulf Cup ការ​ប្រកួត​ដែល​មាន ៨​ប្រទេស​ចូលរួម នៃ​ក្រុម​ជម្រើសជាតិ​តាម​ឈូង​សមុទ្រ​ពែ​ក​។


អ្នកគាំទ្រ​រាប់​ពាន់​នាក់​ដែល​គ្មាន​សំបុត្រ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​កីឡដ្ឋាន Basra International Stadium តាំងពី​ព្រលឹម​ដោយ​សង្ឃឹមថានឹង​បាន​ទស្សនាការ​ប្រកួត​អន្តរជាតិ​ដ៏​កម្រ​ក្នុងផ្ទះ​។ អ្នក​ថតរូប​ម្នាក់​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន Agent France-Presse នៅ​ខាងក្នុង​ពហុ​កីឡដ្ឋាន​បាន​និយាយ​ថា រនាំង​នៅ​បិទទ្វារ​នៅឡើយ នៅ​ពេល​ដែល​​ហេតុការណ៍​រ.ត់​ជា.ន់​គ្នា​បាន​ផ្ទុះ​ឡើង​។ ស៊ី​រ៉ែ​ន​បាន​ឆាបឆេះ ខណៈ​រថយន្ត​សង្គ្រោះ​មក​ដល់ ដើម្បី​បញ្ជូន​អ្នក​របួស​ទៅ​មន្ទីរពេទ្យ​។

អ្នករាយការណ៍​ព័​ត៌​លោក Abdelwahed បាន​និយាយ​ថា មនុស្ស​មួយ​ចំនួន​ដែល​គ្មាន​សំបុត្រ​បាន​ព្យាយាម​រុញ​ចូល​ទៅ​ក្នុង​កីឡដ្ឋាន នេះ​បើ​យោង​តាម​ប្រភព​ពី​សន្តិសុខ​ក្នុង​កីឡដ្ឋាន​។ អ្នកគាំទ្រ​បាល់ទាត់​ម្នាក់​នៅ​កីឡដ្ឋាន​ឈ្មោះ Moumen Adnan បាន​រៀបរាប់​ប្រាប់​ទៅ​កាន់ Al Jazeera ពី​របៀប​ដែល​គាត់​រង​របួស​នៅ​ខាងក្រៅ​កីឡដ្ឋាន​។​គាត់​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​បាន​រំពឹង​ថា​នឹង​មាន​ភាព​ចលា​ចល​បែប​នេះ​ទេ​ដោយសារ​ការ​រត់​ជាន់​គ្នា​នេះ ខ្ញុំ​បាន​ដួល និង​របួស​ដៃ​។ ខ្ញុំ​មិន​អាច​ចូល​កីឡដ្ឋាន​បាន​ទេ ប៉ុន្តែ​ដោយសារ​ការ​រ.ត់​ជា.ន់​គ្នា​ទើប​ខ្ញុំ​ចូល​តាម​ច្រក​ទ្វារ​អ្នកកាសែត​»​។



លោក Abdelwahed បាន​និយាយ​ថា​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​មក​ដល់​ពី​បរទេស​ដោយ​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សោយ​នៃ​ទីក្រុង Basra ។ លោក​បាន​ថ្លែង​ថា​៖ «​អាជ្ញាធរ​និយាយ​ថា​ពួក​គេ​មានសំណាង​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ពិសេស​បែប​នេះ ប៉ុន្តែ​ទីក្រុង​មិន​បាន​រៀបចំ​ពេញ​លេញ​ដូចដែល​វា​គួរ​ធ្វើ​នោះ​ទេ​។ ទីក្រុង Basra បាន​រង​នូវ​បញ្ហា​ជា​ច្រើន​ក្នុង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ដូច​ជា​ការ​ខ្វះ​សេវាកម្ម ការ​ខ្វះចន្លោះ​សុវត្ថិភាព និង​ជម្លោះ​ជា​ច្រើន​សូ​ម្បី​តែ​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ​»៕

ក្រោយផឹកស្រា.សលាយកូកានិងក្រូចឆ្មា ២​នាក់​ពូ​និង​ក្មួយ​​​ស្លា​.​ប់​​យ៉ាង​អាណោចអាធ័ម.!

ចំនួនអ្នកទស្សនា : Views




ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ប្រុស​-​ស្រី​ចំនួន​២​នាក់ ​បាន​ស្លា​.​ប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ​ដែល​សង្ស័យ​ករណី​ពុល​ស្រា​.​ស ។ ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូ​វបាន​គេ​ស្គាល់​អត្ត​សញ្ញាណ​តែ​ម្នាក់ គឺជា​គ្រូបង្រៀន​សាលា​ឯកជន​មួយ​នៅ​ភូមិ​មិត្តភាព​សង្កាត់​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ​មាន​ឈ្មោះ​ហ៊ាន ប៊ុ​ណ្ណា​​រ៉ាត់ អាយុ​៤៧​ឆ្នាំ​។ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត ​ភេទ​ស្រីរស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​ទៀតថា ជន​រង​គ្រោះ​ទាំង​២​នាក់​មុនពេល​ស្លា​.​ប់​​ កាលពី​រសៀល​ថ្ងៃ​ទី​៩ មក​រា ២០២៣ ជន
​រង​គ្រោះជា​ពូ​បាន​ទៅ​លេង​ក្មួយ​ស្រី​ដល់​ផ្ទះ ហើយ​នាំ​គ្នា​ផឹកស្រា​.​ស​ដែល​ក្មួយ​ទិញ​ទុក​យូរហើយ ដោយ​លាយ​ជាមួយ​ភេសជ្ជៈ​កូកាកូឡា​ និង​ក្រូចឆ្មា ។ ក្រោយ​ទទួលទាន​ស្រា​​ខាងលើរួច​ប្រហែល​៣​ទៅ​៤​ម៉ោង ស្រាប់តែ​ជន​រង​គ្រោះ​ទាំង​២​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ។ បន្ទាប់​មក សាច់ញាតិ​ក៏​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត លោក​វ​ជ្ជ​បណ្ឌិត ឪ​ក ទីណា បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៩​ មក​រា ២០២៣ ខាង​មន្ទីរពេទ្យ​ ពិតជា​បាន​ទទួល​មនុស្ស​ប្រុស​ស្រី​២​នាក់​ដែល​ជា​ជន​រង​គ្រោះ​ខាងលើ​មែន ប៉ុន្តែ​លោក​ថា ដោយសារ​ជន​រង​គ្រោះ​ទាំង​២​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ខាង​លោក​ក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី​បន្ត​ហើយ​ថា ពេល​នេះ​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រមូល​វត្ថុ​ពាក់ព័ន្ធ​បញ្ជូន​ទៅ​ក្រសួង ដើម្បី​ត្រួតពិនិត្យ​រួច
​ហើយ​។




ជុំវិញ​ករណី​នេះ ប្រភព​នានា​ជា​ច្រើន​បាន​ដាក់​កា​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​ស្លា​.​ប់​ដោយសារ​ពុល​ស្រា​.​ស​ច្រើន​ជាង​កា​សង្ស័យ​លើ​ករណី​ផ្សេង​ៗ ។ ជំវិញ​រឿងរ៉ាវ​នេះ លោក​ឡេ ចន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​មិន​ទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ដោយ​អះអាង​ថា ពេល​នេះ​ក្រុមការងារ​របស់​មន្ទីរ​នឹង​សមត្ថ​កិ​ច្វ​ពាក់ព័ន្ធ​កំពុងធ្វើការ​ស្រាវជ្រៀវ​នៅឡើយ​។

បើ​រឿង​នេះ ជា​ករណី​ពុល​ស្រា​.​ស​មែន​ពលរដ្ឋ​គ្រប់​គ្នា គួរតែ​មានកា​ប្រុង​ប្រយ័ត្ន មិន​ត្រូវ​ទទួលទាន​ស្រា​.​ស​ដែល​មិន​ស្គាល់​ប្រភព​ឡើយ ព្រោះ​ករណី​ពុល​ស្រាស​បែប​នេះ​បាន​កើត​មាន​ជា​ញឹកញាប់ បណ្តាល​ឲ្យ​មនុស្ស​ស្លា​.​ប់​នឹង​របួស​ផង​ដែរ​នា​ពេល​កន្លង​មក ។

អាល្លឺម៉ង់ចង់វិនិយោគបង្កើតរោងចក្រផលិតរថយន្ត និងគ្រឿងចក្រសំណង់នៅកម្ពុជា

ចំនួនអ្នកទស្សនា : Views




ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានបង្ហាញពីចំណាប់អារម្មណ៍ចង់ធ្វើការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ។ បើតាមជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។


នាឱកាសនោះដែរ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ក៏បានបង្ហាញពីការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដោយសារបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត។


ជាមួយគ្នានោះដែរ សម្តេចតេជោ បានជម្រាបដល់ប្រតិភូធុរកិច្ចអាល្លឺម៉ង់ថា កន្លងមកកម្ពុជាបានអនុញ្ញាតឲ្យជនបរទេសអាចធ្វើជាម្ចាស់ក្រុមហ៊ុន ១០០%  ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនរួមឡើយ។


សម្តេចបន្ត មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏អនុញ្ញាតឲ្យប្រើរូបិយវត្ថុបរទេសផងដែរ សម្រាប់បើកប្រាក់ខែ និងសម្រាប់ការទូទាត់ផ្សេង​ៗ ដោយមិនឲ្យអ្នកវិនិយោគនៅកម្ពុជាបាត់បង់ប្រយោជន៍តាមរយៈការប្ដូរប្រាក់នោះទេ។


បន្ថែមពីនេះ សម្តេចតេជោ បានស្នើសុំឲ្យអ្នកវិនិយោគអាល្លឺម៉ង់ ពិចារណាលើរូបមន្តបូកមួយ ដែលមានន័យថា ក្នុងករ​ណីដែលការវិនិយោគអាល្លឺម៉ង់ដាក់ទុនវិនិយោគនៅប្រទេសណាមួយ ហើយចង់ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ​។​


តាមរូបមន្តនេះ សម្តេច បានបញ្ជាក់នូវមូលហេតុដែរថា កន្លងមកជាបទពិសោធន៍នោះ គឺមានក្រុមហ៊ុនមួយដាក់ទុនវិនិយោគនៅប្រទេសថៃផង និងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផង ហើយនៅពេលដែលប្រទេសថៃ ជួបនឹងវិបត្តិកូវីដ​១៩ ជួបនឹងវិបត្តិទឹកជំនន់ ក្រុមហ៊ុននោះ បានបង្វែរផលិតកម្មមកកាន់កម្ពុជាវិញ ដើម្បីជំរុញធ្វើយ៉ាងណា ផលិតឲ្យទាន់ការបញ្ជាទិញ។





កម្មវិធីជួបជុំសមាជិក សមាជិកាសមាគមសេរីភាពអ្នកសារព័ត៍មានកម្ពុជាដើម្បីលើកទិសដៅ និងផែនការសម្មភាពសម្រាប់ប្រចាំឆ្នាំ២០២៣

ចំនួនអ្នកទស្សនា : Views

 








ខេត្តកណ្តាល ÷នៅរសៀលថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣សមាគមសេរីភាពអ្នកសារព័ត៍មានកម្ពុជាបានរៀបចំកម្មវិធីជួបជុំហូបអាហារសាមគ្គីជាមួយសមាជិ សមាជិការបស់អង្គភាពសមាគមក្រោមអធិតីភាព លោក ទេស វិបុលប្រធានសមាគម លោកគ្រូ ហង្ស ចក្រាអនុប្រធានសមាគម និងជាចាងហ្វាងខ្មែរម្ចាស់ស្រុក 

ឯកឧត្តម ថាំង ប៊ុនសុង អគ្គលេខាធិកា ទទួលបន្ទុកធនធានមនុស្ស និងជាជំនួយការផ្ទាល់លោក ទេស វិបុល ប្រធានសមាគម ក្នុងគោលបំណងលើកំពស់ការងារស្នូលក្នុងសមាគមសេរីភាពអ្នកសារព័ត៍មានកម្ពុជាប្រចាំឆ្នាំ២០២៣៕


លទ្ធផលសម្រេចបានរួមមាន ÷






១.ធ្វើការរៀបចំកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវ:អ្នកសារព័ត៍មានប្រកបដោយក្រមសីលធម៍ នៅរាជធានីភ្នំពេញ និងតាមបណ្តាលខេត្ត

២.បណ្តាលអង្គភាពជាសមាជិក សមាជិកាតម្រូវអោយបុគ្គលិករបស់អង្គភាព និងជាសមាជិកកាត់អាវ ពណ៍របស់សមាគមអោយដូចៗគ្នា (ពណ៍អាវតម្រូវអោយអគ្គលេខា និងអគ្គលេខាធិការរងពិភាក្សាគ្នាដើម្បីជ្រើសរើសសាច់ក្រណាត់ និងធ្វើការណាត់ជាងមកវាស់)

៣.សមាជិកចំនួន ០២រូបបានបញ្ចប់មុខតំណែង និងតួនាទីក្នុងសមាគម 

៤.ប្រកាសសមាជិក សមាជិការជាច្រើនរូបបន្ថែមក្នុងសមាគម និងពិធីប្រកាសមុខតំណែងអគ្គលេខារងចំនួន០៣រូប

លោក ង៉ែត សេរីវុឌ្ឍី  ចាងហ្វាងគេហទំព័រអំណាចទាំង៤ និងជាអគ្គលេខាធិការង ទទួលបន្ទុកបណ្តុះបណ្តាល

លោក ឃឹម រដ្ឋា ចាងហ្វាងគេហទំព័ររស្មីស្ទឹងត្រង់ និងជាអគ្គលេខាធិការងទទួលបន្ទុករដ្ឋបាល និងហិរញ្ញវត្ថុ

លោក អ៊ុំ ច័ន្ទរតនា ចាងហ្វាងគេហទំព័រខែ្មរអ៊ុីប៊ុកញូសិ៍ ទទួលបន្ទុកផែកច្បាប់ និងសង្គមកិច្ច។

លោកទេស វិបុលប្រធានសមាគមសេរីភាពអ្នកសារព័ត៍មានកម្ពុជាមានមតិផ្តំាផ្ញើដល់សមាជិក សមាជិការក្នុងសមាគមទាំងអស់ត្រូវតែពង្រឹងនូវសម្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីជួយជ្រោងនូវអង្គភាពរបស់ខ្លួន និងសមាគម លោកប្រធានបានបន្ថែមទៀតថា សមាគម បានរៀបចំញាតិដើម្បីធ្វើការស្នើសុំក្នុងពិធីជួបជាមួយសម្តេចនាយករដ្ឋមន្រ្តីនៅថ្ងៃទី១៤ខាងមុខដើម្បីលើកលែងនូវការបង់ពន្ធដាប្រចាំខែ ឆ្នាំ ដល់អង្គភាពអ្នកសារព័ត៍ ៕






កម្មវិធីត្រូវបានបញ្ចប់ដោយមានភាពរីករាយស្និតស្នាលជាទីបំផុតក្រោមដំបូលសន្តិភាពតែមួយប្រកបដោយចេរភាព និងសប្បាយក្រៃលែង ៕