ចោររូបស្រស់ បើកប្រតិបត្តការឆក់ទូរសព្ទ័ភ្លាម ត្រូវសមត្ថកិច្ចចាប់បានភ្លែត.! ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ចោររូបស្រស់ បើកប្រតិបត្តការឆក់ទូរសព្ទ័ភ្លាម ត្រូវសមត្ថកិច្ចចាប់បានភ្លែត.!

ចំនួនអ្នកទស្សនា : Views

 


ស្រុកបាធាយ÷ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ កម្លាំងរបស់អធិការដ្ឋាន នគរបាលស្រុកបាយ ដឹកនាំដោយលោកវសេនីយ៍ឯក សំ ណាល់ បានចេញប្រតិបត្តិការបង្រ្កាបជាក់ស្តែង នូវករណីឆក់ទូរសព្ទ័ដៃ នៅផ្សារផ្អាវ ដែលស្ថិតនៅក្នុងភូមិសាស្រ្តភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។


ជនសង្ស័យមានឈ្មោះ សន ស៊ីនួន ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានសារភាពថា ខ្លួនបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីស្រ្តីម្នាក់ នៅជិតផ្សារផ្អាវ រួចបើកម៉ូតូរបស់ខ្លួនរត់គេចចេញ សំដៅទៅភ្នំពេញវិញ តែត្រូវបងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ដេញតាមចាប់ស្ទាក់បាននៅម្តុំស្ពានទី២៦ ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។






0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh