អ៊ីរ៉ាក់ ៖ ការរ.ត់ជា.ន់គ្នាកើតឡើងនៅកីឡដ្ឋានមួយក្នុងទីក្រុង Basra មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Arabian Gulf Cup រវាងអ៊ីរ៉ាក់ និងអូម៉ង់។
យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លា.ប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងហេតុការណ៍រ.ត់ជា.ន់គ្នានៅកីឡដ្ឋានមួយក្នុងទីក្រុង Basra ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Arabian Gulf Cup នេះបើយោងតាមមន្ត្រីបាល់ទាត់អ៊ីរ៉ាក់ ដែលបានចុះផ្សាយដោយ Aljazeera ។
រាយការណ៍ពីទីក្រុង Basra លោក Mahmoud Abdelwahed របស់ Al Jazeera បាននិយាយថា អ្នករងរបួសប្រហែល ៨០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីឧប្បត្តិហេតុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ការប្រកួតបានធ្វើឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយអ៊ីរ៉ាក់បានយកឈ្នះអូម៉ង់ ៣-២ ដោយគ្រោងជើងឯក Arabian Gulf Cup ការប្រកួតដែលមាន ៨ប្រទេសចូលរួម នៃក្រុមជម្រើសជាតិតាមឈូងសមុទ្រពែក។
អ្នកគាំទ្ររាប់ពាន់នាក់ដែលគ្មានសំបុត្របានប្រមូលផ្តុំគ្នានៅខាងក្រៅកីឡដ្ឋាន Basra International Stadium តាំងពីព្រលឹមដោយសង្ឃឹមថានឹងបានទស្សនាការប្រកួតអន្តរជាតិដ៏កម្រក្នុងផ្ទះ។ អ្នកថតរូបម្នាក់ជាមួយទីភ្នាក់ងារសារព័ត៌មាន Agent France-Presse នៅខាងក្នុងពហុកីឡដ្ឋានបាននិយាយថា រនាំងនៅបិទទ្វារនៅឡើយ នៅពេលដែលហេតុការណ៍រ.ត់ជា.ន់គ្នាបានផ្ទុះឡើង។ ស៊ីរ៉ែនបានឆាបឆេះ ខណៈរថយន្តសង្គ្រោះមកដល់ ដើម្បីបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ។
អ្នករាយការណ៍ព័ត៌លោក Abdelwahed បាននិយាយថា មនុស្សមួយចំនួនដែលគ្មានសំបុត្របានព្យាយាមរុញចូលទៅក្នុងកីឡដ្ឋាន នេះបើយោងតាមប្រភពពីសន្តិសុខក្នុងកីឡដ្ឋាន។ អ្នកគាំទ្របាល់ទាត់ម្នាក់នៅកីឡដ្ឋានឈ្មោះ Moumen Adnan បានរៀបរាប់ប្រាប់ទៅកាន់ Al Jazeera ពីរបៀបដែលគាត់រងរបួសនៅខាងក្រៅកីឡដ្ឋាន។គាត់បាននិយាយថា៖ «ខ្ញុំមិនបានរំពឹងថានឹងមានភាពចលាចលបែបនេះទេដោយសារការរត់ជាន់គ្នានេះ ខ្ញុំបានដួល និងរបួសដៃ។ ខ្ញុំមិនអាចចូលកីឡដ្ឋានបានទេ ប៉ុន្តែដោយសារការរ.ត់ជា.ន់គ្នាទើបខ្ញុំចូលតាមច្រកទ្វារអ្នកកាសែត»។
លោក Abdelwahed បាននិយាយថាមនុស្សរាប់ម៉ឺននាក់បានមកដល់ពីបរទេសដោយដាក់សម្ពាធបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធខ្សោយនៃទីក្រុង Basra ។ លោកបានថ្លែងថា៖ «អាជ្ញាធរនិយាយថាពួកគេមានសំណាងក្នុងការរៀបចំព្រឹត្តិការណ៍ពិសេសបែបនេះ ប៉ុន្តែទីក្រុងមិនបានរៀបចំពេញលេញដូចដែលវាគួរធ្វើនោះទេ។ ទីក្រុង Basra បានរងនូវបញ្ហាជាច្រើនក្នុងមួយទសវត្សរ៍កន្លងមកនេះ ដូចជាការខ្វះសេវាកម្ម ការខ្វះចន្លោះសុវត្ថិភាព និងជម្លោះជាច្រើនសូម្បីតែពេលថ្មីៗនេះក៏ដោយ»៕
www.ksapormean-khmerebooknews.com.kh




























0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh