កម្មវិធីជួបជុំសមាជិក សមាជិកាសមាគមសេរីភាពអ្នកសារព័ត៍មានកម្ពុជាដើម្បីលើកទិសដៅ និងផែនការសម្មភាពសម្រាប់ប្រចាំឆ្នាំ២០២៣ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

កម្មវិធីជួបជុំសមាជិក សមាជិកាសមាគមសេរីភាពអ្នកសារព័ត៍មានកម្ពុជាដើម្បីលើកទិសដៅ និងផែនការសម្មភាពសម្រាប់ប្រចាំឆ្នាំ២០២៣

ចំនួនអ្នកទស្សនា : Views

 








ខេត្តកណ្តាល ÷នៅរសៀលថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣សមាគមសេរីភាពអ្នកសារព័ត៍មានកម្ពុជាបានរៀបចំកម្មវិធីជួបជុំហូបអាហារសាមគ្គីជាមួយសមាជិ សមាជិការបស់អង្គភាពសមាគមក្រោមអធិតីភាព លោក ទេស វិបុលប្រធានសមាគម លោកគ្រូ ហង្ស ចក្រាអនុប្រធានសមាគម និងជាចាងហ្វាងខ្មែរម្ចាស់ស្រុក 

ឯកឧត្តម ថាំង ប៊ុនសុង អគ្គលេខាធិកា ទទួលបន្ទុកធនធានមនុស្ស និងជាជំនួយការផ្ទាល់លោក ទេស វិបុល ប្រធានសមាគម ក្នុងគោលបំណងលើកំពស់ការងារស្នូលក្នុងសមាគមសេរីភាពអ្នកសារព័ត៍មានកម្ពុជាប្រចាំឆ្នាំ២០២៣៕


លទ្ធផលសម្រេចបានរួមមាន ÷






១.ធ្វើការរៀបចំកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវ:អ្នកសារព័ត៍មានប្រកបដោយក្រមសីលធម៍ នៅរាជធានីភ្នំពេញ និងតាមបណ្តាលខេត្ត

២.បណ្តាលអង្គភាពជាសមាជិក សមាជិកាតម្រូវអោយបុគ្គលិករបស់អង្គភាព និងជាសមាជិកកាត់អាវ ពណ៍របស់សមាគមអោយដូចៗគ្នា (ពណ៍អាវតម្រូវអោយអគ្គលេខា និងអគ្គលេខាធិការរងពិភាក្សាគ្នាដើម្បីជ្រើសរើសសាច់ក្រណាត់ និងធ្វើការណាត់ជាងមកវាស់)

៣.សមាជិកចំនួន ០២រូបបានបញ្ចប់មុខតំណែង និងតួនាទីក្នុងសមាគម 

៤.ប្រកាសសមាជិក សមាជិការជាច្រើនរូបបន្ថែមក្នុងសមាគម និងពិធីប្រកាសមុខតំណែងអគ្គលេខារងចំនួន០៣រូប

លោក ង៉ែត សេរីវុឌ្ឍី  ចាងហ្វាងគេហទំព័រអំណាចទាំង៤ និងជាអគ្គលេខាធិការង ទទួលបន្ទុកបណ្តុះបណ្តាល

លោក ឃឹម រដ្ឋា ចាងហ្វាងគេហទំព័ររស្មីស្ទឹងត្រង់ និងជាអគ្គលេខាធិការងទទួលបន្ទុករដ្ឋបាល និងហិរញ្ញវត្ថុ

លោក អ៊ុំ ច័ន្ទរតនា ចាងហ្វាងគេហទំព័រខែ្មរអ៊ុីប៊ុកញូសិ៍ ទទួលបន្ទុកផែកច្បាប់ និងសង្គមកិច្ច។

លោកទេស វិបុលប្រធានសមាគមសេរីភាពអ្នកសារព័ត៍មានកម្ពុជាមានមតិផ្តំាផ្ញើដល់សមាជិក សមាជិការក្នុងសមាគមទាំងអស់ត្រូវតែពង្រឹងនូវសម្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីជួយជ្រោងនូវអង្គភាពរបស់ខ្លួន និងសមាគម លោកប្រធានបានបន្ថែមទៀតថា សមាគម បានរៀបចំញាតិដើម្បីធ្វើការស្នើសុំក្នុងពិធីជួបជាមួយសម្តេចនាយករដ្ឋមន្រ្តីនៅថ្ងៃទី១៤ខាងមុខដើម្បីលើកលែងនូវការបង់ពន្ធដាប្រចាំខែ ឆ្នាំ ដល់អង្គភាពអ្នកសារព័ត៍ ៕






កម្មវិធីត្រូវបានបញ្ចប់ដោយមានភាពរីករាយស្និតស្នាលជាទីបំផុតក្រោមដំបូលសន្តិភាពតែមួយប្រកបដោយចេរភាព និងសប្បាយក្រៃលែង ៕

0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh