សមាគមរាជសសីហ៍សាខា​រាជធានីភ្នំពេញ នាំយកសារចូលរួម​រំលែកទុក្ខ​ និង​ចូលបុណ្យគម្រប់៧ថ្ងៃសពលោក ស្រ៊ុន ទិត្យ សមាជិកចលនាអប់រំផ្សព្វផ្សាយនៃសមាគមរាជសីហ៍! ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

សមាគមរាជសសីហ៍សាខា​រាជធានីភ្នំពេញ នាំយកសារចូលរួម​រំលែកទុក្ខ​ និង​ចូលបុណ្យគម្រប់៧ថ្ងៃសពលោក ស្រ៊ុន ទិត្យ សមាជិកចលនាអប់រំផ្សព្វផ្សាយនៃសមាគមរាជសីហ៍!

ចំនួនអ្នកទស្សនា : Views

 


ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣

លោក សរ សំណាង ប្រធានសមាគមរាជសីហ៍សាខា​រាជធានីភ្នំពេញ និងសហការី បាននាំយកសារចូលរួម​រំលែកទុក្ខ​របស់ ឯកឧត្តម ស៊ូម សារឿន ប្រធាន​សមាគមរាជសីហ៍ ព្រមទាំងនាំបច្ច័យ អង្ករ និងភេសជ្ជៈចូលបុណ្យគម្រប់៧ថ្ងៃនៃសព មានដូចជា​៖​
-អង្ករចំនួន៥០គីឡូ​
-ទឹកបរិសុទ្ធចំនួន០២កេស
-ទឹកផ្លែឈើចំនួន០២កេស
-បច្ច័យចំនួន១ ០០០ ០០០រៀល (មួយលានរៀលគត់) ។

តាងនាមឯកឧត្ដមប្រធាន និងក្នុងនាមសមាជិក សមាជិកា សមាគមរាជសីហ៍ លោកប្រធានសាខាសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព។

លោកស្រី ឆាយ នីតា ត្រូវជាភរិយានៃសពនិងកូនៗ សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំសមាគមរាជសីហ៍ ដែលតែងតែគិតគូរពីសុខទុក្ខ ជួយសម្រួលការលំបាក និងនៅជាប់ជាមួយសមាជិកគ្រប់រូប។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគមរាជសីហ៍ទាំងអស់មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបតែនឹងពុទ្ធពរទាំងបួនប្រកាគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។







0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh