ឃាត់ខ្លួនតាចាស់វ័យ៧៧ឆ្នាំម្នាក់ បញ្ជូនទៅតុលាការ ពីបទរំលោភសេពសន្ធវ:លើក្មេងស្រីអាយុ១១ម្នាក់ នៅក្នុងភូមិជាមួយ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឃាត់ខ្លួនតាចាស់វ័យ៧៧ឆ្នាំម្នាក់ បញ្ជូនទៅតុលាការ ពីបទរំលោភសេពសន្ធវ:លើក្មេងស្រីអាយុ១១ម្នាក់ នៅក្នុងភូមិជាមួយ

ចំនួនអ្នកទស្សនា : Views

 



បន្ទាយមានជ័យ: តាចាស់វ័យ៧៧ឆ្នាំម្នាក់ ត្រូវបាននគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីរំលោភ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ រស់នៅជិតខាងគ្នា នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។

ក្រោយទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈុំ រឿន ភេទប្រុស អាយ៧៧ឆ្នាំ រស់នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណយកមកសួរនាំ។

តាមការបំភ្លឺរបស់ស្ត្រីម្នាក់ឈ្មោះ ឆន និញ ភេទស្រី អាយុ 51ឆ្នាំ ដែលបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ថាៈ កាលពីវេលាម៉ោង10 និង00នាទី ក្មួយស្រីគាត់បានប្រាប់ថា តា រឿន ចាប់ចូលក្នុងព្រៃក្បែរវត្តម្កាក់ និងបានសម្រាតខោអាវចាប់រំលោភ សំណាងល្អដែលគាត់ទៅទាន់និងបានស្រែកឲ្យគេឯងជួយ និងបាននាំក្មួយទៅប្តឹងមេភូមិនិងនគរបាលឲ្យជួយអន្តរាគមន៍។

យោងការរៀបរាប់របស់កុមារីរងគ្រោះ បានបញ្ជាក់ថាៈកាលពីថ្ងៃទី26/01/23 វេលាម៉ោង01និង00នាទី  នាងខ្ញុំបានចេញពីរៀន តារឿន បានហៅខ្ញុំអោយឈប់ តែនាងខ្ញុំមិនឈប់។តារឿនបានស្រែករួចរត់មកទាញខ្ញុំ បណ្ដាលអោយកង់នាងខ្ញុំដួល។បន្ទាប់មកគាត់បាននាំនាងខ្ញុំ ទៅព្រៃដុបខាងលិចវត្តម្កាក់ ថាអោយលុយនាងខ្ញុំ បន្ទាប់មក គាត់បានរុញនាងខ្ញុំអោយដួល រួចចាប់ស្រាតសំពត់នាងខ្ញុំ ហើយយកប្រដាប់ភេទរបស់គាត់មកដាក់លើ ប្រដាប់ភេទនាងខ្ញុំ ភ្លាមៗនោះត្រូវបានអ៊ុំស្រីខ្ញុំមកទាន់ ទើបគាត់ធ្វើអ្វីខ្ញុំមិនបានសម្រេច។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សួនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh