រាជរដ្ឋាភិបាល ណែនាំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជា ក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣.! ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

រាជរដ្ឋាភិបាល ណែនាំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជា ក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣.!

ចំនួនអ្នកទស្សនា : Views




រាជរដ្ឋាភិបាល បានណែនាំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជា ក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមពាក្យស្លោក“គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព” (Every Day Is A Wonder)។


យោងតាមសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំយុទ្ធនាការ “ឆាំ្នទស្សនាកម្ពុជា ២០២៣” បានឱ្យដឹងថា ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា នាឱកាស ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” (Visit Cambodia Year 2023) ក្រោមពាក្យស្លោក“គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព” (Every Day Is A Wonder)។


សារាចររបស់រាជរដ្ឋាភិបាល បានបន្តថា ដើម្បីឱ្យយុទ្ធនាការ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ រាជរដ្ឋាភិបាលសូមធ្វើការណែនាំ ដល់ក្រសួងទេសចរណ៍ ត្រូវសហការជាមួយនឹងបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដែលកំពុងប្រតិបត្តិនៅលើវិស័យទេសចរណ៍ រួមគ្នាផ្សព្វផ្សាយយុទ្ធនាការ ដោយផ្សារភ្ជាប់នឹងយុទ្ធនាការ “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្ដៅ” ដោយរំលេចអំពីអត្តសញ្ញាណនៃប្រទេសកម្ពុជា។


បន្ថែមពីនោះ ត្រូវសហការជាមួយនឹងគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) ដើម្បីជំរុញការផ្សព្វផ្សាយ និងការប្រើខ្លឹមសារ និងនិមិត្តសញ្ញាផ្សព្វផ្សាយ“ឆ្នាំទស្សនា កម្ពុជា ២០២៣” ដោយផ្សារភ្ជាប់ជាមួយនឹងនិមិត្តសញ្ញា“ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣” ជាមួយរូបតំណាង“បូរីនិងរំដួល” ព្រមទាំងព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឱ្យបានទូលំទូលាយ។


សារាចររបស់រាជរដ្ឋាភិបាល បានបន្តទៀតថា ក្រសួងព័ត៌មានត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយខ្លឹមសារនៃយុទ្ធនាការ ដោយផ្សារភ្ជាប់ជាមួយនឹងនិមិត្តសញ្ញា“ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម” ដើម្បីបំផុសឱ្យសាធារណជន ជាពិសេសភ្ញៀវទេសចរជាតិនិងអន្តរជាតិ យល់ដឹង និងចូលរួមក្នុងយុទ្ធនាការឱ្យកាន់តែផុសផុល និងទូលំទូលាយ។ ចំណែកឯ គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវជំរុញការផ្សព្វផ្សាយនិងលើកទឹកចិត្តដល់វិស័យឯកជននិងភ្ញៀវទេសចរក្នុងការស្វែងយល់ពីអច្ឆរិយភាពជារៀងរាល់ថ្ងៃ សម្រាប់ការទស្សនាកម្ពុជាឆ្នាំ២០២៣ ដើរស្របក្រោមយុទ្ធនាការទំនាក់ទំនងសាធារណៈជាសារខ្លីៗ ជាអាទិ៍គ្រប់ថ្ងៃគឺជាអច្ឆរិយភាព, គ្រប់ទេសភាពគីជាអច្ឆរិយភាព, គ្រប់ពេលគឺជាអច្ឆរិយភាព, គ្រប់រសជាតិគឺជា អច្ឆរិយភាព, គ្រប់បទពិសោធគឺជាអច្ឆរិយភាព, គ្រប់ថ្ងៃរះគឺជាអច្ឆរិយភាព, គ្រប់ជំនួបគឺជាអច្ឆរិយភាព, គ្រប់ការស្វាគមន៍គឺ ជាអច្ឆរិយភាព, គ្រប់ប្រាសាទគឺជាអច្ឆរិយភាព និងគ្រប់កោះគឺជាអច្ឆរិយភាព៕

0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh