កិច្ចប្រជុំ.អ្នកសារព័ត៌មានកម្ពុជា-ថៃ ដោយទទួលការបំប៉ននៅថៃ : ការអភិវឌ្ឍន៍សមត្ថភាពអ្នកសារព័ត៌មានស្របទៅតាមបរិបទបដិវត្តឧស្សាហកម្ម.! ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

កិច្ចប្រជុំ.អ្នកសារព័ត៌មានកម្ពុជា-ថៃ ដោយទទួលការបំប៉ននៅថៃ : ការអភិវឌ្ឍន៍សមត្ថភាពអ្នកសារព័ត៌មានស្របទៅតាមបរិបទបដិវត្តឧស្សាហកម្ម.!

ចំនួនអ្នកទស្សនា : Views

 អ្នកសារព័ត៌មានកម្ពុជា ថៃទទួលការបំប៉នសមត្ថភាពវិជ្ជាជីវ:ក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ "ការអភិវឌ្ឍន៍សមត្ថភាពអ្នកសារព័ត៌មានស្របទៅតាមបរិបទបដិវត្តឧស្សាហកម្ម.០៤ : News Writting for Press Release in the Digital Age " ដែលធ្វើនៅសាលប្រជុំនៃសាលាខេត្តច័ន្ទបូរីប្រទេសថៃពីថ្ងៃទី៤-៦ខែមីនាឆ្នាំ២០២៣ ។

សិក្ខាសាលានេះ សហការរៀបនិងឧបត្ថម្ភដោយសមាគមអ្នកសារព័ត៌មានខេត្តច័ន្ទបូរី (Chanthaburi Provincial Press Assiociation ) ,រដ្ឋបាលខេត្តច័ន្ទបូរី(Chanthaburi Administration ) និងសមាគមសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA : The Union Media of ASEAN) ។
ឯអ្នកសារព័តមានកម្ពុជាចម្រុះមកពីខេត្ត រាជធានី មានជាង៣០នាក់និងអ្នកសារព័ត៌មានថៃមួយចំនួនមកពីខេត្តនៅភាគបូរពានិងឦសាន ។

លោកស្រីបណ្ឌិតស៊ូប៉ាប្រុន និយមគិត (Dr Mrs  Supapron Niyomkij) ប្រធានសមាគមអ្នកសារព័ត៌មានខេត្តច័ន្ទបូរី (Chanthaburi Provincial Press Assiociation ) មានប្រសាសន៍ថា: អ្នកសារព័ត៌មានមានតួនាទីក្នុងការនាំដំណឹងពីប្រជាជន ពីអាជ្ញាធរមានសមត្ថកិច្ច ពិសង្គមស៊ីវីលនិងពីអ្វីដែលអ្នកគ្មានមានជំនាញនេះមិនបានដឹង  យកមកពិនិត្យផ្ទៀងផ្ទាត់ រួចចេញផ្សាយដើម្បីអោយសារធារណ:ជនទូទៅបានជ្រាប។
លោកស្រីបន្តថា : អ្នកសារព៍ត៌មាននិងស្ថាប័នរបស់ពួកគេត្រូវតែមានសមត្ថភាព និងលទ្ធភាពធ្វើការថតរូប សម្ភាសន៍ សម្រង់ វិភាគនិងផ្សាយព័ត៌មានពិត ទាន់ពេល ជាទីគួរចង់ដឹង ចាប់អារម្មណ៍ ។
ក្នុងនោះ ការដែលអាចទទួលបានចំណេះជំនាញថ្មីត្រូវតែធ្វើបច្ចុប្បន្ន ពិសេស ពេលនេះជាយុគឌីជីថលឬសម័យបដិវត្តឧស្សាហកម្មទី៤ ដែលអ្នកសារព៍ត៌មានក៏ត្រូវតែសម្របសម្រួលនិងអភិវឌ្ឍន័ខ្លួនជាប្រចាំអោយទាន់សម័យ ។

រីឯសកម្មភាពការងារវិញ អ្នកកសារព័ត៌មាននិងអង្គភាព ត្រូវបានផ្សព្វផ្សាយពីការខិតខំអនុវត្តនិងលទ្ធផលការងាររបស់ផ្នែករដ្ឋ  ផ្នែកឯកជននិងផ្នែកសង្គមស៊ីវិលដើម្បីលើកម្ពស់ការអភិវឌ្ឍន៍ ការលើកកម្ពស់ជីវភាពពលរដ្ឋ។
តែបើរិ:គន់វិញ ក៏ក្នុងន័យស្ថាបនាដើម្បីអោយមានដំណោះស្រាយ ការកែតម្រូវនិងកែលម្អឡើងវិញ ។
ហេតុនេះហើយ បានជាសមាគមអ្នកសារព័ត៌មានខេត្តច័ន្ទបូរីក៏ត្រូវបា ទទួលស្គាល់ថា ជាដៃគូល្អនិងជាទីទុកចិត្តរបស់ស្ថាប័នដូចខាងលើ ។
ដូចជាក់ស្តែង នាពេលនេះ  រដ្ឋបាលខេត្តច័ន្ទបូរីបានផ្តល់កិច្ចសហការនិងឧបត្ថម្ភនូវមន្ត្រីនិងសាលប្រជុំសាលាខេត្តអោយបម្រើការបើកសិក្ខាសាលានេះ  ។
បន្ថែមលើនោះ លោកម៉ុង ប៉ាសានថាណាវ៉ាត់ (HE Mong Pasanthanawat) អភិបាលខេត្តច័ន្ទបូរីនិងសហការីរៀបចំពិធីអបអរសាទរលទ្ធផលនៃសិក្ខាសាលនិងរៀបចំពិធីលាងសាយភោជន៍ជូនផ្នែកសង្គមស៊ីវិលគឺអ្នកសារព័ត៌មានកម្ពុជា ថៃនិងជូនអ្នកមកពីផ្នែករដ្ឋ  ផ្នែកឯកជន ផងដែរ ។

លោកវីស៊ុត  ប៉ាអាកូបខ្វាមប៉េ (Mr Wisut Paakobkwampe) អភិបាលរងខេត្តច័ន្ទបូរីមានប្រសាសន៍បើកអង្គសិក្ខាសាលានោះថា : ខេត្តច័ន្ទបូរីរីករាយស្វាគមន៍និងផ្តល់ភាពកក់ក្តៅដល់អ្នកសារព៌ត័មានមកពីប្រទេសទាំងពីរ ដែលជាផ្នែកនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា ថៃ និយាយរួម។
និងនិយាយដោយឡែករវាងខេត្តច័ន្ទបូរីជាមួយខេត្តជាប់ព្រំដែន។
ក្នុងនោះ  មានទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ល្អជាមួយអាជ្ញាធរ សមត្ថកិច្ច កងកម្លាំងនិងពលរដ្ឋនៃបាត់ដំបងនិងប៉ៃលិន  ដែលផ្តល់ប្រយោជន៍ដល់អ្នកជំនាន់នេះក៏ដូចជានិងងអ្នកជំនាន់ក្រោយ ។

ក្នុងនោះមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល សន្តិសុខ វិនិយោគ  ពាណិជ្ជកម្ម  ការដឹកជញ្ជូន  គយនិងរដ្ឋាករ  គុណភាពទំនិញនិងការពារចំណីអាហារ   កសិកម្ម  ធនជាតិធម្មជាតិ  បរិស្ថាននិងបម្រែបម្រួលអាកាសធាតុ   អប់រំ  កីឡា   ការបង្ក្រាបបទល្មើសឆ្លងដែន និងការបន្ថយទំនាស់ ជាដើម ។

លោកបានបន្តថា : ខេត្តច៍ន្ទបូរីមានខ្សែបន្ទាត់ព្រំដែន។ក្នុងនោះ មានច្រកព្រំដែនអន្តរជាតិ២ ជាមួយប្រទេសកម្ពុជា គឺច្រកព្រំដែនអន្តរជាតិបានឡែមទល់មុខច្រកព្រំដែនអន្តរជាតិដូងនិងច្រកព្រំដែនតំបន់តំបន់២ទៀតជាមួយខេត្តបាត់ដំបង។
និងច្រកព្រំដែនអន្តរជាតិ១ គឺច្រកបានប្រាកាតទល់មុខច្រកព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន ។

សូមបញ្ជាក់ថា សម្រាប់សមាគមសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA : The Union Media of ASEAN)  លោកបណ្ឌិតប្រាស៊ើត សែនរុងរឿង អគ្គលេខាធិការ  លោកបណ្ឌិតប្រយ សម្បត្តិនិងលោកបណ្ឌិតសុខ សុវណ្ណ ជាអគ្គលេខាធិការរង បានដឹកនាំ សម្របសម្រួលអោយអ្នកកសារព័ត៌មានកម្ពុជា ថៃទៅចូលរួមសិក្ខាសាលាដូចខាងលើ ៕









0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh