ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលស្រុកតាលោសែនជ័យ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ បានធ្វើការចុះឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់ខុសច្បាប់ នៅត្រង់ចំណុចព្រៃល្ពៅ ស្ថិតក្នុងភូមិតាំងគោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនបានមនុស្ស៣នាក់។
លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ បានឱ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីភ្នាក់ងារតាមរយៈទូរសព្ទ អំពីករណីពលរដ្ឋ លួចលាក់លេងល្បែងស៊ីសងជល់មាន់រួចមក នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ លោកបានដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ធ្វើការបង្ក្រាបទីតាំងជល់មាន់ខាងលើ ដោយឃាត់ខ្លួនបាន៣នាក់ និងវត្ថុតាមមួយចំនួន។
អ្នកទាំងបីដែលត្រូវបានឃាត់ខ្លួនខាងលើ ១-ឈ្មោះ ភឿន គឹមស៊ុយ ភេទប្រុស អាយុ៦០ឆ្នាំ ជាម្ចាស់ផ្ទះផ្ដល់ទីតាំង, ២-ឈ្មោះ សូ សុខឃឿន ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកជួលទីតាំងបើកលែងល្បែងស៊ីសង និង៣-ឈ្មោះ ចាន់ កង ភេទប្រុស អាយុ៤៣ឆ្នាំ ជាអ្នកលេង។
ចំពោះវត្ថុតាងដកហូតរួមមាន៖ មាន់ជល់ចំនួន ៥ក្បាល, កន្ត្រកចំនួន៥, កូនជញ្ជីងតូចចំនួន១, ម៉ូតូចំនួន ៦គ្រឿង, ស្កុតរុំខ្នាយមាន់ចំនួន ២០ដុំ, ស្គុតជ័រចំនួន២ដុំ។
សូមជម្រាបថា ក្រោយបង្ក្រាបរួចបុរសទាំងបីដែលឃាត់ខ្លួនបាន និងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញ នាំយកទៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
www.ksapormean-khmerebooknews.com.kh





























0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh