បណ្ណកម្មសិទ្ធិដីធ្លីជិត ៤០០បណ្ណ នៅភូមិចំនួនពីរ ក្នុងក្រុងសែនមនោរម្យ ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីកាន់កាប់ប្រើប្រាស់ធានាសិទ្ធិកម្មសិទ្ធិស្របច្បាប់ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

បណ្ណកម្មសិទ្ធិដីធ្លីជិត ៤០០បណ្ណ នៅភូមិចំនួនពីរ ក្នុងក្រុងសែនមនោរម្យ ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីកាន់កាប់ប្រើប្រាស់ធានាសិទ្ធិកម្មសិទ្ធិស្របច្បាប់

ចំនួនអ្នកទស្សនា : Views

 


មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ (បណ្ណកម្មសិទ្ធិ) នៅភូមិពូត្រុំ សង្កាត់រមនា និងភូមិឡៅកា សង្កាត់សុខដុម ដោយមានការចូលរួមពីសំណាក់លោក អភិបាលរងខេត្ត កម្លាំងប្រដាប់អាវុធទាំងបី មន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសហគមន៍ពូត្រុំ ក្នុងក្រុងសែនមនោរម្យ។




ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេ តែងតែគិតគូរ នឹងនឹករលឹកពីសុខុមាលភាព និងការរស់របស់ប្រជាពលរដ្ឋទូទៅ។ ឯកឧត្តម បានបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាលទ្ធផលនៃការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងនៃការគ្រប់គ្រងការចុះបញ្ជីដីធ្លី ដើម្បីកាន់កាប់ប្រើប្រាស់ធានាសិទ្ធិកម្មសិទ្ធិស្របច្បាប់។ ឯកឧត្តម បានបន្ថែមថា ការចែកបណ្ណកម្មសិទ្ធិនេះ ជាលើកទី១៤ សម្រាប់ខេត្តមណ្ឌលគិរី ដើម្បីផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋទូទៅ ដោយពុំមានប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ដែលនេះជាការបង្កលក្ខណៈសម្បត្តិដល់ ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើអាជីវកម្មកសិកម្មលើដីធ្លីជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួនឱ្យអស់សក្តានុពល ដោយមិនមានការភ័យខ្លាចអ្វីទៀតឡើយ។






លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា សម្រាប់ ដំណើរការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តមណ្ឌលគិរីសរុបចំនួន១៤ភូមិ ស្នើនឹង ៥១៨៨បណ្ណ ដោយឡែក សម្រាប់ការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅភូមិពូត្រុំ និងភូមិឡៅកា ដែលបានវាស់វែង និងបំពេញទិន្នន័យ នាពេលកន្លងមក រួមមាន៖ ភូមិពូត្រុំ សង្កាត់រមនា ចំនួន ២៥២ក្បាលដី រីឯភូមិឡៅកា សង្កាត់សុខដុម ចំនួន ១០៩ក្បាលដី។ លោកបានបន្ថែមថា នៅពេលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានកាតព្វកិច្ច បង់សេវាចុះបញ្ជីដីធ្លី ក្នុង១ម៉ែត្រការ៉េ ២៥០រៀល សម្រាប់ដីលំនៅឋាន និង១រៀល សម្រាប់ដីកសិកម្ម នេះជាការកំណត់ដោយច្បាប់ ដែលមានរយៈពេលចំនួន១ថ្ងៃ ចាប់ពីថ្ងៃធ្វើពិធីនេះតទៅ នឹងត្រូវចែកបន្តនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី៕








0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh