អាជ្ញាធរខេត្តមណ្ឌលគិរី: វិស័យអប់រំកាយ និងកីឡា បានរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់សិស្ស និស្សិត និងប្រជាជនគ្រប់រូប និងបានកាត់បន្ថយភាពអសកម្មផ្សេងៗនៅក្នុងសង្គម ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

អាជ្ញាធរខេត្តមណ្ឌលគិរី: វិស័យអប់រំកាយ និងកីឡា បានរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់សិស្ស និស្សិត និងប្រជាជនគ្រប់រូប និងបានកាត់បន្ថយភាពអសកម្មផ្សេងៗនៅក្នុងសង្គម

ចំនួនអ្នកទស្សនា : Views

 




មណ្ឌលគិរី៖ លោកសាន់ ដារិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី លេីកឡេីងថា វិស័យអប់រំកាយ និងកីឡា បានរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់សិស្ស និស្សិត និងប្រជាជនគ្រប់រូប និងបានកាត់បន្ថយភាពអសកម្មផ្សេងៗនៅក្នុងសង្គម ជាអាទិ៍ការប្រើប្រាស់គ្រឿងញៀន។ 






ការថ្លែងបែបនេះរបស់លោក សាន់ ដារិទ្ធ អភិបាលរងខេត្ត  ក្នុងពិធី«បិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើស ជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២២-២០២៣ ដែលប្រព្រឹត្តទៅកីឡាដ្ឋានខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។






លោក សាន់ ដារិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សានេះ ដោយទទួលបានជោគជ័យដ៏ល្អប្រសើរគួរឱ្យមានមោទនភាពក្រៃលែង លោកក៏បាន វាយតម្លៃខ្ពស់ចំពោះប្រតិភូកីឡាទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតនេះ រួមគ្នាគោរព គោលការណ៍ និងបទបញ្ហាបច្ចេកទេសនៃការប្រកួតកីឡាបានល្អត្រឹមត្រូវ និងមានស្មារតីស្រឡាញ់កីឡាពិតប្រាកដ ដើម្បីទទួលលទ្ធផលបច្ចេកទេសស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការឈ្នះចាញ់ ជារឿងសំខាន់នោះឡើយ។ ជាមួយគ្នានេះដែរ លោកក៏បានកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងតាំងពីថ្ងៃដំបូង រហូតមកដល់ថ្ងៃបញ្ចប់នេះ ដោយយកអស់កំលាំងកាយចិត្ត មិនគិតពីការនឿយហត់ស្ដែងចេញនូវការទទួលខុសត្រូវខ្ពស់ ប្រកបដោយស្មារតីយុត្តិធម៌ អនុវត្តបានល្អប្រសើរ តាមនិយាមបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រកួត និងជំរុញឱ្យការប្រកួតទាំងមូលមានដំណើរការល្អ និងទទួលបានជោគជ័យ។ លោក បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ រៀបចំឱ្យមានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ឋ មានឧទ្យានបៃតង និងទីធ្លាសម្រាប់លំហាត់ប្រាណ និងកីឡា ដើម្បីទ្រទ្រង់សុខភាព និងសុខុមាលភាពប្រជាជនទាំងផ្លូវកាយ និងផ្លូវចិត្ត ។ ការអប់រំកាយ និងកីឡាជាសមាសភាគមួយនៃវិស័យអប់រំ ដែលជាមធ្យោបាយហាត់ពត់ រាងកាយ និងបញ្ញាស្មារតីរបស់មនុស្ស ឱ្យមានការលូតលាស់ល្អ រក្សាកម្លាំងពលំមាំមួននិងមាន សុខភាពល្អ។





លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឳ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២-២០២៣នេះ សម្រាប់កីឡាសិស្សបឋមសិក្សាមានប្រភេទវិញ្ញាសារចំនួន ១៤ប្រភេទ និងមានប្រតិភូកីឡាចូលរួមសរុប ១៣២នាក់ ស្រី ៤៦នាក់ និងកីឡាសិស្សមធ្យមសិក្សាមានចំនួន ១៦ប្រភេទ និងមានប្រតិភូកីឡាចូលរួមចំនួន ៣១៨នាក់ ស្រី ១៣៤នាក់។

 

នាឳកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បានផ្តល់ពាន់រង្វាន់ និងមេដាយមេ ប្រាក់ សំរិទ្ធ និងថវិកាមួយចំនួន ជូនដល់ក្រុមកីឡាករ កីឡាការនី ដែលទទួលបានជ័យជម្នះផងដែរ៕

0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh