គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

លោក ទ្រឿង សំរិទ្ធ អគ្គលេខាធិការរង និង ជាប្រធាន សមាគម រាជសីហ៍ សាខាខេត្តសៀមរាប តំណាងអោយ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានដឹកនាំសហការី ចុះប្រគល់ប៉មចំរោះទឹកស្អាត និង ម៉ាសុីនបាញ់ទឺកចល័ត ជូនដល់សាលាបឋមសិក្សាខ្វាវ......

ចំនួនអ្នកទស្សនា : Views

 



ខេត្តសៀមរាប ÷កាលពីម្សិលមុិញថ្ងៃសៅរ៍ ៨ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣


លោក ទ្រឿង សំរិទ្ធ អគ្គលេខាធិការរង និង ជាប្រធាន សមាគម រាជសីហ៍ សាខាខេត្តសៀមរាប តំណាងអោយ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានដឹកនាំសហការី ចុះប្រគល់ប៉មចំរោះទឹកស្អាត និង ម៉ាសុីនបាញ់ទឺកចល័ត ជូនដល់សាលាបឋមសិក្សាខ្វាវ ដែលស្ថិតនៅក្នុង ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រោមការចូលរួមទទួលពីសំណាក់លោកស្រីសមាជិកទីប្រឹក្សាស្រុក លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងក្មួយសិស្សានុសិស្ស។

ដែលក្នុងនោះរួមមាន៖





- ប៉មចំរោះទឹកស្អាតមួយឈុតធំដែលមានកំលាំងផលិតទឹកស្អាតបាន ១,០០០ លីត្រក្នុង ១ម៉ោង (តម្លៃ ១៦,០០០$) 

- ម៉ាសុីនបាញ់ទឹកចល័ត ១គ្រឿង (តម្លៃ២,០០០$)

សរុបជាទឹកប្រាក់ចំនួន ១៨,០០០ ដុល្លារអាមេរិក ដែលជាអំណោយពីមិត្តសប្បុរសជនបរទេស។


សាលាបឋមសិក្សាខ្វាវ មានសិស្សសរុប ចំនួន៧០០នាក់ លោកគ្រូអ្នកគ្រូ ចំនួន២១រូប សហគមជុំវិញដែលនឹងអាស្រ័យផលពីប៉មចំរោះទឹកស្អាតនេះផងដែរ មានចំនួន ២ភូមិ ស្មើនឹង ១,៩៤៤គ្រួសារ។

 

លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ បានសម្តែងសេចក្តីត្រេកអរចំពោះជំនួយដ៏មានតម្លៃនេះ និងអរគុណជាខ្លាំងដល់សមាគមរាជសីហ៍ដែលតែងតែធ្វើសកម្មភាពមនុស្សធម៌ក្នុងទិសដៅរួមចំណែកលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ជាពិសេសតំបន់ដែលមានការខ្វះខាត និងនៅទីដាច់ស្រយាល។ 




 

លោកទ្រឿង សំរិទ្ធ ក៏បានពាំនាំពាក្យសួរសុខទុក្ខពី ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ជូនចំពោះលោកនាយក លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅទីនោះទាំងអស់ ព្រមទាំងបានបញ្ជាក់ថា សមាគមរាជសីហ៍ តែងតែគិតគូរពីសុខទុក្ខ និង ជួយឧបត្ថម្ភគាំទ្រ សំរាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋនានាតាមដែលអាចធ្វើទៅបាន ជាពិសេសប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះផ្សេងៗ ដោយឥតមានការរើសអើង។ ជាចុងក្រោយ លោកបានរម្លឹកដាស់តឿនដល់លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ ឲ្យមានការយកចិត្តទុកដាក់ ថែទាំ និងថែរក្សាម៉ាស៊ីននេះឲ្យបានត្រឹមត្រូវតាមបែបបទបច្ចេកទេស និងការណែនាំ ដើម្បីធានាដល់ការប្រើប្រាស់យូរអង្វែង។





សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ

ចំនួនអ្នកទស្សនា : Views

 


ឯកឧត្តម នេត្រ ភត្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថាមានការចែករំលែកនិងផ្សព្វផ្សាយរូបភាពហិង្សានិងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត, សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្តនិងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ។ ចំពោះបងប្អូនអ្នកសារព័ត៌មាន សូមគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺ​ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង!

ពិធី ចុះហត្ថលេខាលើអនុស្សណះយោកយលគ្នារវាងអង្គភាពសារព័ត៍មានចំនួន ២៨ អង្គភាពស្ដីពីកាបង្កើតកិច្ចសហការនិងចងក្រងគ្នាជា គ្រុបសាព័ត៍មានសាមគ្គីថ្មី

ចំនួនអ្នកទស្សនា : Views

 



ពិធី ចុះហត្ថលេខាលើអនុស្សណះយោកយលគ្នារវាងអង្គភាពសារព័ត៍មានចំនួន ២៨ អង្គភាពស្ដីពីកាបង្កើតកិច្ចសហការនិងចងក្រងគ្នាជា គ្រុបសាព័ត៍មានសាមគ្គីថ្មី  







ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ ២០២៣ក្រោមអធិបតីភាព ឯក ឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៍មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៍មាន និង ឯកឧត្តម ជាយ ដែន ប្រធានកិត្តិយល នៅរាជបណ្ឌិតសភាកម្ពុជា អង្គភាពចូលរួមប្រមាណជាង១០០នាក់៕សូមអរគុណ





មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ

ចំនួនអ្នកទស្សនា : Views

 


មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវក្នុងភូមិសាស្ត្រខេត្ត







សៀមរាប ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ ៦៤ (ដំដែក- អូរប្រាំព្យា ព្រំប្រទល់ព្រះវិហារ), ផ្លូវជាតិលេខ៦៧ (ប្រាសាទបាគង-អន្លង់វែង), ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវខេត្តលេខ២៦៦C (ស្វាយធំ-បន្ទាយស្រី), 





ផ្លូវខេត្តលេខ២៦៦ (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន), ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្ត លេខ២៦៤៥ (ស្វាយលើ-ស្រែណូយ), ផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ) ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានសេចក្ដីជូនដំណឹងសារជាថ្មី។




ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តបណ្ដាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ធ្ងរនៅហ្នឹងកន្លែងកើតហេតុនិងស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ...

ចំនួនអ្នកទស្សនា : Views

 


ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៦នឹង១០នាទីព្រឹក ត្រូវនឹងថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិវត្តប្រាំង ឃុំវាំងចាស់ ក្រុងឧត្តុងសែនជ័យ ខេត្តកំពង់ស្ពឺ។


តាមប្រភពពីកន្លែងកើតហេតុឲ្យបានដឹងថា មុនកើតហេតុគេបានឃើញស្ត្រីពីរនាក់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា DREAM ពណ៌ខ្មៅ ០២២ ពាក់ស្លាកលេខ ភ្នំពេញ 1IY-6064 លុះមកដល់កន្លែងកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក tacoma  ឆ្នាំ២០២២ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-5036 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណប័ណ្ណ បានបុកគ្នាពេញទំហឹងបណ្ដាលឱ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ធ្ងរ និងស្ត្រីម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង

កើតហេតុ។ 






ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញបានចុះទៅធ្វើការវាស់វែងនិងយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលប៉ុស្តិ៍ស្រុកឧត្តុង ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕




ផ្អែកលើអាទិភាព នៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តោលើទិសដៅ អាទិភាពគោលនយោបាយ ១៥ចំណុច

ចំនួនអ្នកទស្សនា : Views

 


ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងខិតខំបន្តអនុវត្តការងារសំខាន់ៗ សម្រាប់នីតិកាលទី៧ ដែលឆ្លើយតបទៅនឹងអាទិភាពដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដែលជាការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣- ២០២៨។ 

---------------------------------

ផ្អែកលើអាទិភាព នៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តោលើទិសដៅ អាទិភាពគោលនយោបាយ ១៥ចំណុច ដូចខាងក្រោម ៖ 






1- ការងាររៀបចំគោលនយោបាយ ឱ្យកាន់តែមានភាពជាក់ស្តែង 


2- ការងាររៀបចំក្របខ័ណ្ឌគតិយុត្ត ដោយពិនិត្យកែលម្អ បំពេញបន្ថែម និងធ្វើបច្ចុប្បន្នភាពឱ្យបានកាន់តែពេញលេញស្របតាមបរិបទថ្មី


3- ការកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប ដែលអនុញ្ញាតឱ្យប្រព័ន្ធការងារប្រចាំថ្ងៃមានដំណើរការដោយស្វ័យប្រវត្តិ និងប្រសិទ្ធ ភាព 


4- ការលើកកម្ពស់សេវាសាធារណៈទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត 


5- ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី 


6- ការរៀបចំដែនដី ស្របតាមទិសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាព និងចីរភាព 


៧. ការអភិវឌ្ឍនគរូបនីយកម្ម តាមរយៈការរៀបចុះផែនការអភិវឌ្ឍទីក្រុង ទីប្រជុំជន ស្របទៅតាមទស្សនាទានទីក្រុងស្អាត ទីក្រុងឆ្លាត និងទីក្រុងគួរឱ្យចង់រស់នៅ


៨. ស្ថាបត្យកម្មខ្មែរសហសម័យ ដោយជំរុញការសាងសង់ដោយយករចនាបថខ្មែរមកប្រើប្រាស់ឱ្យបានច្រើន និងចលនាលើកតម្កើងរចនាបថស្ថាបត្យកម្មខ្មែរ ព្រមទាំងង្រឹងគុណភាព និងសុវត្ថិភាពសំណង់


៩. ការងារលំនៅឋាន ៖ រៀបចំលំនៅឋានសមរម្យ គួរឱ្យរស់នៅ និងមានបរិស្ថានល្អ ប្រកបដោយសុខដុម តាមរយៈការរៀបចំគម្រូផ្ទះជាមូលដ្ឋាន គម្រូបុរីជនបទ ការកែលម្អលំនៅឋាន ភូមិចាស់ និងគម្រូលំនៅឋានសម្រាប់ទីតាំងថ្មីៗ


១០. ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ៖ ការបង្កើនប្រសិទ្ធការងារ ពិសេសការពង្រឹងគុណភាពសេវា និងការបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទដីធ្លី ឱ្យបានលឿន ហើយដាច់ស្រេច ដើម្បីឈានដល់ចុះបញ្ជីបានលឿន


១១. ការងារលំនៅឋាន សម្បទានដីសង្គមកិច្ច ៖ តាមរយៈការអភិវឌ្ឍលំនៅឋានដីសង្គមកិច្ចប្រកបដោយចីរភាព ពិសេសផលិតកម្មកសិកម្ម ប្រព័ន្ធ គាំពារសង្គមកិច្ច សេវាអប់រំនិងសុខាភិបាល ព្រមទាំងសេវាសង្គមកិច្ចនានាដែលអាចទ្រទ្រង់ការ អភិវឌ្ឍសហគមន៍ ពិសេសនិរន្តរភាពជីវភាព និងសេដ្ឋកិច្ចគ្រួសារ។ 


១២. ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ៖ ក្នុងស្មារតីដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន 


១៣. កាអភិវឌ្ឍធនធានមនុស្ស៖ តាមរយៈការពង្រឹងសមត្ថភាពបន្ថែមទៀតលើជំនាញបច្ចេកទេស និងការចូលរួមកាន់តែសកម្មលើការងាររដ្ឋបាលទំនើប និងពង្រឹងសមត្ថភាពស្ថាប័ន


១៤. ការលើកម្ពស់ការយល់ដឹងក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ៖ ដើម្បីលើកកិត្យានុភាពកម្ពុជាបន្ថែមទៀតលើឆាកអន្តរជាតិ ដែលអនុញ្ញាតឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិកាន់តែមានជំនឿទុកចិត្ត លើកម្ពុជា ព្រមទាំងផ្តល់ព័ត៌មាន ចំណេះដឹងកាន់តែទូលំទូលាយ បន្ថែមទៀតដល់សាធារណៈជន


១៥. កិច្ចការសន្តិសុខនយោបាយ និងកិច្ចការសន្តិសុខសេដ្ឋកិច្ច ៖ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ដៃគូអភិវឌ្ឍន៍ និងប្រទេសដៃគូក្នុងអាស៊ាន ដើម្បីរក្សាជំហរពហុភាគីនិយម និងតុល្យភាពនយោបាយ ផ្ទៃក្នុង និងនយោបាយការបរទេស ព្រមទាំងខិតខំដោះស្រាយបញ្ហានានាដែលអាចជះឥទ្ធិពលដល់ស្ថេរភាពនយោបាយ។






ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ចាក់អំពីការបំពេញការងារក្នុងអាណត្តិទី៧នេះ គឺបន្តមរតកសមិទ្ធផលនៃ រដ្ឋបុរសរបស់កម្ពុជា ពិសេស ព្រះករុណាព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ ដែលបានទាមទារឯករាជ្យជាតិ បន្តមកដំណាក់កាលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះជាតិ និងអភិវឌ្ឍប្រទេសរហូតដល់ទទួលបាន ឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយ បានបន្តដំណើរមកដល់សហសម័យកម្ពុជាដែលជាយុគសម័យទំនើបនៃការបន្តដំណើររីកចម្រើនទៅមុខ ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ 


ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបង្ហាញអំពីទិសដៅការងារជាអាទិភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់អាណត្តិទី៧ ក្រោមអធិបតី  ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។





យុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” នៅស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង...

ចំនួនអ្នកទស្សនា : Views

 


កំពង់ឆ្នាំង៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្ដម យ៉ង ភិរម្យ អភិបាលរងខេត្ដកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ បន្តចុះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាកស្ទិក នៅសាលាវិទ្យាល័យ ហ៊ុន សែន ទឹកផុស ស្ថិតនៅស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង ក្រោមប្រធានបទ “យើងរួមគ្នា ការពារបរិស្ថានកម្ពុជា” និង «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»  ដែលមានការចូលរួមពីសាលាចំនួន ៣ និងមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងភ្ញៀវកិត្ដិយសចំនួន ២១០៣នាក់ និងរួមទាំងគ្រឹះស្ថានសិក្សាចំណេះដឹងនានា សរុបចំនួន ៥២ សាលា ក្នុងឃុំទាំង៩ នៃស្រុកទឹកផុសទាំងមូល ដែលមានសមាសភាពចូលរួមជា បុគ្គលិកអប់រំ និងសិស្សានុសិស្ស សរុបចំនួន ១៥០៥៦នាក់។  



 

ស្ថិតក្នុងឱកាសយុទ្ធនាការកាត់បន្ថការប្រើប្រាស់ប្លាស្ទិកក្នុងស្រុកទឹកផុស ឯកឧត្ដម យ៉ង ភិរម្យ មានមតិស្វាមគន៍ និងបានអាននូវរបាយការណ៍ជូនអង្គពិធី និងបានលើកឡើងថា គ្រប់គ្រឹះស្ថានសិក្សាទូទាំងខេត្ដកំពង់ឆ្នាំង នឹងបន្ដចូលរួមយុទ្ធនាការឱ្យបានភ្ជាប់ភ្ជួននូវការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកក្នុងសហគមន៍ និងតាមសាលារៀនផ្សេងៗ
ថ្លែងក្នុងយុទ្ធនាការនោះផងដែរ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថានបានដើរតួយ៉ាងសំខាន់ លើការការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកគឺ ក្រោមការរៀបចំគម្រោងការរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ប្រជាសហគមន៍ទាំងអស់ចូលរួមអនុវត្តឱ្យបានទូលំទូលាយទាំងអស់គ្នា  និងចូលរួមប្ដេជ្ញា ដើម្បីសុខភាពមនុស្សជាតិជាសកល ក្រោមពាក្យស្លោក “យើងរួមគ្នា ការពារបរិស្ថានកម្ពុជា និង ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។ ក្នុងនោះផងដែរ ឯកឧត្តម ង៉ូវ បូរីណា បរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបន្ដផ្ដាំផ្ញើនូវសារគន្លឹះជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ឱ្យចេះ “ឃើញទើស ឃើញរើស” ក្នុងន័យចង់បញ្ជាក់ពីការចូលរួមទទួលខុសត្រូវ ជាពិសេសទៅលើសំណល់ប្លាស្ទិក និងជាការលើកទឹកចិត្ដដល់អ្នកចូលរួមបន្ដប្ដេជា្ញកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្នុងជីវភាពប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ព្រោះថាថង់ប្លាស្ទិកជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ ដែលកំពុងរីករាលដាលនៅលើសកល។ ចង់ អោយដឹងផងដែថា ក្នុងយុទ្ធនាការក្រសួងបរិស្ថាន និងបន្តការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាក្នុងមួយថ្ងៃនៅតាមបណ្តាសាលារៀន ដើម្បីកុំអោយមានថង់ប្លាស្ទិក ចូលរួមផ្តេជ្ញារចិត្តទាំងអស់គ្នា ដើម្បីលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិក និងអោយសិស្សានុសិស្សទាំងអស់ជួយជំរុញការផ្សព្វផ្សាយដល់មូលដ្ធានរស់នៅផ្ទាល់ខ្លួនថែមទៀត ។






គួបញ្ជាក់ផងដែរ យុទ្ធនាការនេះ បានធ្វើឡើងស្របពេលជាមួយថ្ងៃ ចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ដពោធិ៍សាត់ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ដកណ្ដាល ព្រមទាំងក្រសួងបរិស្ថាន និងកាកបាទក្រហមកម្ពុជា   ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុក និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម ស្ដីពី ការកាត់បន្ថយ ការប្រើប្រាស់ផលិតផលប្លាកស្ទិកនិងការពង្រឹង ការគ្រប់គ្រងសំណល់ប្លាស្ទិករយៈពេលខ្លីក្នុងគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ២០២០-២០៣០ និងគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព លក្ខណៈសម្បត្ដិទី៦ មានអនាម័យ មានសោភ័ណ្ឌភាពល្អ និងមានបរិស្ថានល្អ។ តាមយុទ្ធសាស្ដ្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។