គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

សោកនាដកម្ម! រ.ត់​ជា.ន់​គ្នា​ស្លា.ប់​ និង​របួស​រាប់​សិប​នាក់ ​​អំឡុងការប្រកួត Gulf Cup ​នៅ​​អ៊ី​រ៉ា​ក់.!

ចំនួនអ្នកទស្សនា : Views

 

 



​អ៊ីរ៉ា​ក់​ ៖ ការ​រ.ត់​ជា.ន់​គ្នា​កើតឡើង​នៅ​កីឡដ្ឋាន​មួយ​ក្នុង​ទីក្រុ​ង Basra មុន​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Arabian Gulf Cup រវាង​អ៊ី​រ៉ា​ក់ និង​អូ​ម៉​ង់​។

យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់​បាន​ស្លា.ប់ និង​រាប់​សិប​នាក់​ទៀត​រង​របួស​នៅ​ក្នុង​​ហេតុការណ៍​រ.ត់​ជា.ន់​គ្នា​នៅ​កីឡដ្ឋាន​មួយ​ក្នុង​ទីក្រុង Basra ភាគ​ខាងត្បូង​ប្រទេស​អ៊ី​រ៉ា​ក់ មុន​ពេល​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Arabian Gulf Cup នេះ​បើ​យោង​តាម​មន្ត្រី​បាល់ទាត់​អ៊ី​រ៉ា​ក់ ដែល​បាន​ចុះ​ផ្សាយ​ដោយ Aljazeera ។

រាយការណ៍​ពី​ទីក្រុង Basra លោក Mahmoud Abdelwahed របស់ Al Jazeera បាន​និយាយ​ថា អ្នក​រង​របួស​ប្រហែល ៨០​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ បន្ទាប់​ពី​ឧប្បត្តិហេតុ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។ ការ​ប្រកួត​បាន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ហើយ​អ៊ី​រ៉ា​ក់បាន​យកឈ្នះ​អូ​ម៉​ង់ ៣-២ ដោយ​គ្រោង​ជើងឯក Arabian Gulf Cup ការ​ប្រកួត​ដែល​មាន ៨​ប្រទេស​ចូលរួម នៃ​ក្រុម​ជម្រើសជាតិ​តាម​ឈូង​សមុទ្រ​ពែ​ក​។


អ្នកគាំទ្រ​រាប់​ពាន់​នាក់​ដែល​គ្មាន​សំបុត្រ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​កីឡដ្ឋាន Basra International Stadium តាំងពី​ព្រលឹម​ដោយ​សង្ឃឹមថានឹង​បាន​ទស្សនាការ​ប្រកួត​អន្តរជាតិ​ដ៏​កម្រ​ក្នុងផ្ទះ​។ អ្នក​ថតរូប​ម្នាក់​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន Agent France-Presse នៅ​ខាងក្នុង​ពហុ​កីឡដ្ឋាន​បាន​និយាយ​ថា រនាំង​នៅ​បិទទ្វារ​នៅឡើយ នៅ​ពេល​ដែល​​ហេតុការណ៍​រ.ត់​ជា.ន់​គ្នា​បាន​ផ្ទុះ​ឡើង​។ ស៊ី​រ៉ែ​ន​បាន​ឆាបឆេះ ខណៈ​រថយន្ត​សង្គ្រោះ​មក​ដល់ ដើម្បី​បញ្ជូន​អ្នក​របួស​ទៅ​មន្ទីរពេទ្យ​។

អ្នករាយការណ៍​ព័​ត៌​លោក Abdelwahed បាន​និយាយ​ថា មនុស្ស​មួយ​ចំនួន​ដែល​គ្មាន​សំបុត្រ​បាន​ព្យាយាម​រុញ​ចូល​ទៅ​ក្នុង​កីឡដ្ឋាន នេះ​បើ​យោង​តាម​ប្រភព​ពី​សន្តិសុខ​ក្នុង​កីឡដ្ឋាន​។ អ្នកគាំទ្រ​បាល់ទាត់​ម្នាក់​នៅ​កីឡដ្ឋាន​ឈ្មោះ Moumen Adnan បាន​រៀបរាប់​ប្រាប់​ទៅ​កាន់ Al Jazeera ពី​របៀប​ដែល​គាត់​រង​របួស​នៅ​ខាងក្រៅ​កីឡដ្ឋាន​។​គាត់​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​បាន​រំពឹង​ថា​នឹង​មាន​ភាព​ចលា​ចល​បែប​នេះ​ទេ​ដោយសារ​ការ​រត់​ជាន់​គ្នា​នេះ ខ្ញុំ​បាន​ដួល និង​របួស​ដៃ​។ ខ្ញុំ​មិន​អាច​ចូល​កីឡដ្ឋាន​បាន​ទេ ប៉ុន្តែ​ដោយសារ​ការ​រ.ត់​ជា.ន់​គ្នា​ទើប​ខ្ញុំ​ចូល​តាម​ច្រក​ទ្វារ​អ្នកកាសែត​»​។



លោក Abdelwahed បាន​និយាយ​ថា​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​មក​ដល់​ពី​បរទេស​ដោយ​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សោយ​នៃ​ទីក្រុង Basra ។ លោក​បាន​ថ្លែង​ថា​៖ «​អាជ្ញាធរ​និយាយ​ថា​ពួក​គេ​មានសំណាង​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ពិសេស​បែប​នេះ ប៉ុន្តែ​ទីក្រុង​មិន​បាន​រៀបចំ​ពេញ​លេញ​ដូចដែល​វា​គួរ​ធ្វើ​នោះ​ទេ​។ ទីក្រុង Basra បាន​រង​នូវ​បញ្ហា​ជា​ច្រើន​ក្នុង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ដូច​ជា​ការ​ខ្វះ​សេវាកម្ម ការ​ខ្វះចន្លោះ​សុវត្ថិភាព និង​ជម្លោះ​ជា​ច្រើន​សូ​ម្បី​តែ​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ​»៕

ក្រោយផឹកស្រា.សលាយកូកានិងក្រូចឆ្មា ២​នាក់​ពូ​និង​ក្មួយ​​​ស្លា​.​ប់​​យ៉ាង​អាណោចអាធ័ម.!

ចំនួនអ្នកទស្សនា : Views




ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ប្រុស​-​ស្រី​ចំនួន​២​នាក់ ​បាន​ស្លា​.​ប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ​ដែល​សង្ស័យ​ករណី​ពុល​ស្រា​.​ស ។ ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូ​វបាន​គេ​ស្គាល់​អត្ត​សញ្ញាណ​តែ​ម្នាក់ គឺជា​គ្រូបង្រៀន​សាលា​ឯកជន​មួយ​នៅ​ភូមិ​មិត្តភាព​សង្កាត់​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ​មាន​ឈ្មោះ​ហ៊ាន ប៊ុ​ណ្ណា​​រ៉ាត់ អាយុ​៤៧​ឆ្នាំ​។ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត ​ភេទ​ស្រីរស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​ទៀតថា ជន​រង​គ្រោះ​ទាំង​២​នាក់​មុនពេល​ស្លា​.​ប់​​ កាលពី​រសៀល​ថ្ងៃ​ទី​៩ មក​រា ២០២៣ ជន
​រង​គ្រោះជា​ពូ​បាន​ទៅ​លេង​ក្មួយ​ស្រី​ដល់​ផ្ទះ ហើយ​នាំ​គ្នា​ផឹកស្រា​.​ស​ដែល​ក្មួយ​ទិញ​ទុក​យូរហើយ ដោយ​លាយ​ជាមួយ​ភេសជ្ជៈ​កូកាកូឡា​ និង​ក្រូចឆ្មា ។ ក្រោយ​ទទួលទាន​ស្រា​​ខាងលើរួច​ប្រហែល​៣​ទៅ​៤​ម៉ោង ស្រាប់តែ​ជន​រង​គ្រោះ​ទាំង​២​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ។ បន្ទាប់​មក សាច់ញាតិ​ក៏​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត លោក​វ​ជ្ជ​បណ្ឌិត ឪ​ក ទីណា បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៩​ មក​រា ២០២៣ ខាង​មន្ទីរពេទ្យ​ ពិតជា​បាន​ទទួល​មនុស្ស​ប្រុស​ស្រី​២​នាក់​ដែល​ជា​ជន​រង​គ្រោះ​ខាងលើ​មែន ប៉ុន្តែ​លោក​ថា ដោយសារ​ជន​រង​គ្រោះ​ទាំង​២​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ខាង​លោក​ក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី​បន្ត​ហើយ​ថា ពេល​នេះ​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រមូល​វត្ថុ​ពាក់ព័ន្ធ​បញ្ជូន​ទៅ​ក្រសួង ដើម្បី​ត្រួតពិនិត្យ​រួច
​ហើយ​។




ជុំវិញ​ករណី​នេះ ប្រភព​នានា​ជា​ច្រើន​បាន​ដាក់​កា​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​ស្លា​.​ប់​ដោយសារ​ពុល​ស្រា​.​ស​ច្រើន​ជាង​កា​សង្ស័យ​លើ​ករណី​ផ្សេង​ៗ ។ ជំវិញ​រឿងរ៉ាវ​នេះ លោក​ឡេ ចន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​មិន​ទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ដោយ​អះអាង​ថា ពេល​នេះ​ក្រុមការងារ​របស់​មន្ទីរ​នឹង​សមត្ថ​កិ​ច្វ​ពាក់ព័ន្ធ​កំពុងធ្វើការ​ស្រាវជ្រៀវ​នៅឡើយ​។

បើ​រឿង​នេះ ជា​ករណី​ពុល​ស្រា​.​ស​មែន​ពលរដ្ឋ​គ្រប់​គ្នា គួរតែ​មានកា​ប្រុង​ប្រយ័ត្ន មិន​ត្រូវ​ទទួលទាន​ស្រា​.​ស​ដែល​មិន​ស្គាល់​ប្រភព​ឡើយ ព្រោះ​ករណី​ពុល​ស្រាស​បែប​នេះ​បាន​កើត​មាន​ជា​ញឹកញាប់ បណ្តាល​ឲ្យ​មនុស្ស​ស្លា​.​ប់​នឹង​របួស​ផង​ដែរ​នា​ពេល​កន្លង​មក ។

អាល្លឺម៉ង់ចង់វិនិយោគបង្កើតរោងចក្រផលិតរថយន្ត និងគ្រឿងចក្រសំណង់នៅកម្ពុជា

ចំនួនអ្នកទស្សនា : Views




ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានបង្ហាញពីចំណាប់អារម្មណ៍ចង់ធ្វើការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ។ បើតាមជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។


នាឱកាសនោះដែរ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ក៏បានបង្ហាញពីការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដោយសារបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត។


ជាមួយគ្នានោះដែរ សម្តេចតេជោ បានជម្រាបដល់ប្រតិភូធុរកិច្ចអាល្លឺម៉ង់ថា កន្លងមកកម្ពុជាបានអនុញ្ញាតឲ្យជនបរទេសអាចធ្វើជាម្ចាស់ក្រុមហ៊ុន ១០០%  ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនរួមឡើយ។


សម្តេចបន្ត មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏អនុញ្ញាតឲ្យប្រើរូបិយវត្ថុបរទេសផងដែរ សម្រាប់បើកប្រាក់ខែ និងសម្រាប់ការទូទាត់ផ្សេង​ៗ ដោយមិនឲ្យអ្នកវិនិយោគនៅកម្ពុជាបាត់បង់ប្រយោជន៍តាមរយៈការប្ដូរប្រាក់នោះទេ។


បន្ថែមពីនេះ សម្តេចតេជោ បានស្នើសុំឲ្យអ្នកវិនិយោគអាល្លឺម៉ង់ ពិចារណាលើរូបមន្តបូកមួយ ដែលមានន័យថា ក្នុងករ​ណីដែលការវិនិយោគអាល្លឺម៉ង់ដាក់ទុនវិនិយោគនៅប្រទេសណាមួយ ហើយចង់ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ​។​


តាមរូបមន្តនេះ សម្តេច បានបញ្ជាក់នូវមូលហេតុដែរថា កន្លងមកជាបទពិសោធន៍នោះ គឺមានក្រុមហ៊ុនមួយដាក់ទុនវិនិយោគនៅប្រទេសថៃផង និងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផង ហើយនៅពេលដែលប្រទេសថៃ ជួបនឹងវិបត្តិកូវីដ​១៩ ជួបនឹងវិបត្តិទឹកជំនន់ ក្រុមហ៊ុននោះ បានបង្វែរផលិតកម្មមកកាន់កម្ពុជាវិញ ដើម្បីជំរុញធ្វើយ៉ាងណា ផលិតឲ្យទាន់ការបញ្ជាទិញ។





កម្មវិធីជួបជុំសមាជិក សមាជិកាសមាគមសេរីភាពអ្នកសារព័ត៍មានកម្ពុជាដើម្បីលើកទិសដៅ និងផែនការសម្មភាពសម្រាប់ប្រចាំឆ្នាំ២០២៣

ចំនួនអ្នកទស្សនា : Views

 








ខេត្តកណ្តាល ÷នៅរសៀលថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣សមាគមសេរីភាពអ្នកសារព័ត៍មានកម្ពុជាបានរៀបចំកម្មវិធីជួបជុំហូបអាហារសាមគ្គីជាមួយសមាជិ សមាជិការបស់អង្គភាពសមាគមក្រោមអធិតីភាព លោក ទេស វិបុលប្រធានសមាគម លោកគ្រូ ហង្ស ចក្រាអនុប្រធានសមាគម និងជាចាងហ្វាងខ្មែរម្ចាស់ស្រុក 

ឯកឧត្តម ថាំង ប៊ុនសុង អគ្គលេខាធិកា ទទួលបន្ទុកធនធានមនុស្ស និងជាជំនួយការផ្ទាល់លោក ទេស វិបុល ប្រធានសមាគម ក្នុងគោលបំណងលើកំពស់ការងារស្នូលក្នុងសមាគមសេរីភាពអ្នកសារព័ត៍មានកម្ពុជាប្រចាំឆ្នាំ២០២៣៕


លទ្ធផលសម្រេចបានរួមមាន ÷






១.ធ្វើការរៀបចំកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវ:អ្នកសារព័ត៍មានប្រកបដោយក្រមសីលធម៍ នៅរាជធានីភ្នំពេញ និងតាមបណ្តាលខេត្ត

២.បណ្តាលអង្គភាពជាសមាជិក សមាជិកាតម្រូវអោយបុគ្គលិករបស់អង្គភាព និងជាសមាជិកកាត់អាវ ពណ៍របស់សមាគមអោយដូចៗគ្នា (ពណ៍អាវតម្រូវអោយអគ្គលេខា និងអគ្គលេខាធិការរងពិភាក្សាគ្នាដើម្បីជ្រើសរើសសាច់ក្រណាត់ និងធ្វើការណាត់ជាងមកវាស់)

៣.សមាជិកចំនួន ០២រូបបានបញ្ចប់មុខតំណែង និងតួនាទីក្នុងសមាគម 

៤.ប្រកាសសមាជិក សមាជិការជាច្រើនរូបបន្ថែមក្នុងសមាគម និងពិធីប្រកាសមុខតំណែងអគ្គលេខារងចំនួន០៣រូប

លោក ង៉ែត សេរីវុឌ្ឍី  ចាងហ្វាងគេហទំព័រអំណាចទាំង៤ និងជាអគ្គលេខាធិការង ទទួលបន្ទុកបណ្តុះបណ្តាល

លោក ឃឹម រដ្ឋា ចាងហ្វាងគេហទំព័ររស្មីស្ទឹងត្រង់ និងជាអគ្គលេខាធិការងទទួលបន្ទុករដ្ឋបាល និងហិរញ្ញវត្ថុ

លោក អ៊ុំ ច័ន្ទរតនា ចាងហ្វាងគេហទំព័រខែ្មរអ៊ុីប៊ុកញូសិ៍ ទទួលបន្ទុកផែកច្បាប់ និងសង្គមកិច្ច។

លោកទេស វិបុលប្រធានសមាគមសេរីភាពអ្នកសារព័ត៍មានកម្ពុជាមានមតិផ្តំាផ្ញើដល់សមាជិក សមាជិការក្នុងសមាគមទាំងអស់ត្រូវតែពង្រឹងនូវសម្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីជួយជ្រោងនូវអង្គភាពរបស់ខ្លួន និងសមាគម លោកប្រធានបានបន្ថែមទៀតថា សមាគម បានរៀបចំញាតិដើម្បីធ្វើការស្នើសុំក្នុងពិធីជួបជាមួយសម្តេចនាយករដ្ឋមន្រ្តីនៅថ្ងៃទី១៤ខាងមុខដើម្បីលើកលែងនូវការបង់ពន្ធដាប្រចាំខែ ឆ្នាំ ដល់អង្គភាពអ្នកសារព័ត៍ ៕






កម្មវិធីត្រូវបានបញ្ចប់ដោយមានភាពរីករាយស្និតស្នាលជាទីបំផុតក្រោមដំបូលសន្តិភាពតែមួយប្រកបដោយចេរភាព និងសប្បាយក្រៃលែង ៕

ឯកឧត្តម ជា ចាន់តូ អញ្ជើញចូលរួមក្នុងពិធីចុះបឋមសិលាអគារសិក្សាថ្មី របស់សាលាបឋមសិក្សា ឯក អេម សង់ឃ្លាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា : Views

(កំពង់ធំ)៖ សាលាបឋមសិក្សាឯក អេម សង់ឃ្លាំង ទទួលបានអគារសិក្សាថ្មីមួយខ្នង៣បន្ទប់ ជាអំណោយរបស់លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ និងលោកស្រី ខៀវ ស៊ីណា បន្ទាប់ពីលោកបានមើលឃើញពីការខ្វះខាតថ្នាក់ សម្រាប់ការសិក្សារបស់សិស្សនុសិស្សនៅទីនោះ។

អគារថ្មីមួយខ្នង៣បន្ទប់ដែលបានផ្ដល់ជូន ដល់សាលាបឋមសិក្សាឯក អេម សង់ឃ្លាំងនេះ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការសាងសង់ជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោមការចូលរួមរបស់លោក ជា ចាន់តូ។

លោកអភិបាលស្រុកសន្ទុក ក្នុងនាមមាតា បិតា អាណាព្យាបាលលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាឯក អេម សង់ឃ្លាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តនឹងកាយវិការសប្បុរសរបស់លោក ជា ចាន់តូ និង លោកស្រី ខៀវ ស៊ីណា ដែលបានជួយកសាងអគារថ្មីបន្ថែម ដល់សាលាបឋមសិក្សាឯក អេម សង់ឃ្លាំង ដើម្បីបំពេញដល់សេចក្ដីត្រូវការថ្នាក់រៀនរបស់សិស្សានុសិស្ស សម្រាប់ឆ្នាំសិក្សាថ្មី និងឆ្នាំបន្តបន្ទាប់ទៀត។

លោក ឯក ប្រុស អ្នកទទួលការងារសាងសង់បានឲ្យដឹងថា អគារថ្មីដែលត្រូវសាងសង់នៅពេលនេះ សង់ពីថ្មីប្រក់ក្បឿងមានមួយខ្នង៣បន្ទប់ តាមការគ្រោងទុកអគារនេះ នឹងរួចរាល់នៅអំឡុង ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

សូមបញ្ជាក់ថា ការសង់អគារសិក្សានេះ ក៏មានការអនុញ្ញាតិឲ្យមានការកសាងចេតីយអតីតព្រះគ្រូចៅអធិការ ស្ថិតនៅបរិវេណវត្តសង់ឃ្លាំងផងដែរ។

លោក ជា ចាន់តូ បានក្រើនរំលឹកដល់អ្នកទទួលម៉ៅការសាងសង់ឲ្យបង្កើនស្មារតី ដោយការទទួលខុសខ្ពស់ ចំពោះការងារមួយនេះធ្វើយ៉ាងណាឲ្យការសាងសង់ សម្រេចបានលឿនតាមផែនការ និងត្រូវគោរពឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសដោយធានាឲ្យបានទាំងគុណភាព និងសោភណ្ឌភាព។

សូមជម្រាបថា សាលាបឋមសិក្សា ឯក អេម សង់ឃ្លាំង បច្ចុប្បន្នមានតែអគារមួយខ្នង៥បន្ទប់ប៉ុណ្ណោះ ដែលកសាងឡើងដោយមហាឧបាសិកា ឯក អេម នៅក្នុងឆ្នាំ២០១០ ដែលមានសិស្សកំពុងសិក្សារហូតដល់៣១៧នាក់ ក្នុងនោះមានសិស្សស្រីចំនួន១៥២នាក់ បើប្រៀបធៀបទៅនឹងពេលមុនសិស្សមានការកើនឡើងជាបន្តបន្ទាប់៕

សម្តេចក្រឡាហោម ស ខេង ប្ដេជ្ញាធានារក្សាបរិយាកាសសន្ដិសុខ នៅថ្ងៃបោះឆ្នោតខាងមុខ គ្មានអំពើហិង្សា

ចំនួនអ្នកទស្សនា : Views

ភ្នំពេញ :ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្ដេជ្ញាចិត្តធានាឱ្យបាននូវបរិយាកាសសន្ដិសុខ ដែលបម្រើឱ្យការបោះឆ្នោត នាពេលខាងមុខនេះ ដោយគ្មានអំពើហិង្សា និងប្រព្រឹត្តទៅដោយសេរីភាពផងដែរ។

សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះខណៈអនុញ្ញាតជូនឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងជម្រាបលា រសៀលថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

សម្ដេចក្រឡា ហោម ស ខេង បានថ្លែងបញ្ជាក់យ៉ាងថា «ក្នុងនាមជាគណៈបញ្ជាការសន្ដិសុខសម្រាប់ការបោះឆ្នោត នឹងខិតខំធ្វើយ៉ាងណាសហការជាមួយនឹងតួអង្គពាក់ព័ន្ធជាពិសេសជាមួយខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធ្វើយ៉ាងណាធានាបាននូវបរិយាកាសសន្ដិសុខល្អប្រសើរ ដែលបម្រើឱ្យការងារបោះឆ្នោត ដែលគ្មានអំពើហិង្សា ប្រព្រឹត្តទៅដោយសេរី ទាំងនៅគ្រប់ដំណាក់កាល នៃការងារបោះឆ្នោត»។

ពាក់ព័ន្ធទៅនឹងការងារនយោបាយ និងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ នៅកម្ពុជានាពេលខាងមុខ ឯកឧត្តមអគ្គរដ្ឋទូតអូស្ត្រាលី មានសេចក្ដីសង្ឃឹម ជឿជាក់ថា ដំណើរការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរទៅប្រកបដោយបរិយាកាសល្អប្រសើរ សេរី ត្រឹមត្រូវ ដែលនឹងផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធ បានចូលរួមប្រកួតប្រជែង ដោយសេរី ក្នុងការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខនេះផងដែរ។

ចំពោះការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឯកអគ្គរដ្ឋទូត ក៏មានសេចក្ដី រីករាយចំពោះកិច្ចសហប្រតិបត្តិការទៅលើការងារនេះ ហើយឯកឧត្តមឯកអគ្គរដ្ឋទូត ក៏កត់សម្គាល់ក៏ដូចជា រម្លឹកនូវបទពិសោធន៍ដ៏ល្អ ដែលមានជាមួយសម្ដេចនៅក្នុងដំណើរទស្សនកិច្ចត្រួតពិនិត្យទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ កាលពីពេលកន្លងទៅនៅក្នុងខេត្តបាត់ដំបង។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានកំណត់ថ្ងៃ២៣ ខែកក្ដដា ឆ្នាំ២០២៣ខាងមុខនេះជាថ្ងៃបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ អាណត្តិទី៧ នៃរដ្ឋសភា៕ ដោយអ៊ាង ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ DARA

លោក ហ៊ុន ម៉ានី៖ ក្នុងនាមជាខ្មែរ បើយើងមិនចងចាំនូវប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ តើឲ្យអ្នកណាមកចាំជំនួសយើង?

ចំនួនអ្នកទស្សនា : Views


(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងអង្គមីទ្ទិញអបអរសាទរខួបលើកទី៤៤ ទិវាជ័យជំនះ ៧មករា ដោយមានការចូលរួមីសំណាក់ លោក លី សុន ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, លោកបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រី ក្រុមការងារចុះជួយស្រុក ឃុំ និងសមាជិក សមាជិកានៃអង្គមីទ្ទិញសរុបប្រមាណ៦៩៩នាក់ នៅសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ឯកឧត្តម​ ឈឹម កាន​ ប្រធាន​ សសយក​ ខេត្ត​ និងលោក វណ្ណាម៉ាប់​ ប្រធានកិត្តិយស​ បាន​ចាត់តាំងឲ្យលោក​ អ៊ាន​ ស៊ាងអន​ ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជាស្រុក​ ដឹកនាំ​ សមាជិកា​ សសយក ស្រុក ចុះសួរសុខទុក្ខ​ លោកស្រី​ ស​ សុនិត​ សមាជិក​ សសយក​ ឃុំប៊ូស្រា​ និងជាគ្រូបង្រៀននៅសាលាបឋមសិក្សាស្រែក្លេង កំពុងឈឺធ្ងន់ធ្ងរពុំមានលទ្ឋភាពព្យាបាល​ជំងឺ​.!

ចំនួនអ្នកទស្សនា : Views

ថ្ងៃសុក្រ ទី ៦ខែ មករា ឆ្នាំ២០២៣ នេះ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម​  ឈឹម កាន​ ប្រធាន​  សសយក​ ខេត្ត​ និងលោក វណ្ណាម៉ាប់​ ប្រធានកិត្តិយស​ សសយក​ ស្រុក​ បាន​ចាត់តាំងឲ្យលោក​ អ៊ាន​ ស៊ាងអន​ ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជាស្រុក​ ដឹកនាំ​ សមាជិក​ សមាជិកា​ សសយក ស្រុក ចុះសួរសុខទុក្ខ​ លោកស្រី​ ស​ សុនិត​ សមាជិក​ សសយក​ ឃុំប៊ូស្រា​ និងជាគ្រូបង្រៀននៅសាលាបឋមសិក្សាស្រែ ក្លេង   ឈឺធ្ងន់ធ្ងរពុំមានលទ្ឋភាពព្យាបាល​ជំងឺ​ បាននាំយកថវិកាឧបត្ថម្ភចំនួន១,៩១៥,០០០៛ ក្នុងនោះ​ថវិកាឧបត្ថម្ភឯកឧត្តមប្រធាន សសយក ខេត្ត និងសមាជិក ចំនួន​៦៤០,០០០៛ ​ លោកប្រធានកិត្តិយស សសយក ស្រុក និង សមាជិក​ សមាជិកា សសយក​ ​ ​ សសយក​ ស្រុក​ ឃុំ និងថវិការឧបត្ថម្ភពីមន្រ្តីរាជការនៃរដ្ឋបាលស្រុកមួយចំនួនទៅជួយឧបត្ថម្ភផងដែរ ។


នាឱកាសនោះលោក អ៊ាន ស៊ាងអន ប្រធាន  សសយក ស្រុក បានមានមតិផ្តាំផ្ញើរសួសុខទុក្ខពីសំណាក់ឯកឧត្តម ឈឹម កាន និងលោក វណ្ណា ម៉ាប់ មានមតិយោបល់ផ្តល់ជាកម្លាំងចិត្តនិងជម្រុញឲ្យប្រញ៉ាប់ទៅទទួលការព្យាបាលដើម្បីឲ្យបានឆាប់ ជាសះស្បេីយឡេីងវិញ។



ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម​ ឈឹម កាន​ ប្រធាន​ សសយក​ ខេត្ត​ និងលោក វណ្ណាម៉ាប់​ ប្រធានកិត្តិយស​ សសយក​ ស្រុក​ បាន​ចាត់តាំងឲ្យលោក​ អ៊ាន​ ស៊ាងអន​ ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជាស្រុក​ ដឹកនាំ​ សមាជិក

ចំនួនអ្នកទស្សនា : Views

 

ថ្ងៃសុក្រ ១កើត ខែ បុស្ស ឆ្នាំខាលចត្វាស័ក ព-ស ២០៦៦ ត្រូវនឹងច្ងៃទី ៦ខែ មករា ឆ្នាំ២០២៣

សមាជិកា​ សសយក ស្រុក ចុះសួរសុខទុក្ខ​ លោកស្រី​ ស​ សុនិត​ សមាជិក​ សសយក​ ឃុំប៊ូស្រា​ និងជាគ្រូបង្រៀននៅសាលាបឋមសិក្សាស្រែ ក្លេង   ឈឺធ្ងន់ធ្ងរពុំមានលទ្ឋភាពព្យាបាល​ជំងឺ​ បាននាំយកថវិកាឧបត្ថម្ភចំនួន១,៩១៥,០០០៛ ក្នុងនោះ​ថវិកាឧបត្ថម្ភឯកឧត្តមប្រធាន សសយក ខេត្ត និងសមាជិក ចំនួន​៦៤០,០០០៛ ​ លោកប្រធានកិត្តិយស សសយក ស្រុក និង សមាជិក​ សមាជិកា សសយក​ ​ ​ សសយក​ ស្រុក​ ឃុំ និងថវិការឧបត្ថម្ភពីមន្រ្តីរាជការនៃរដ្ឋបាលស្រុកមួយចំនួនទៅជួយឧបត្ថម្ភផងដែរ ។
 



នាឱកាសនោះលោក អ៊ាន ស៊ាងអន ប្រធាន  សសយក ស្រុក បានមានមតិផ្តាំផ្ញើរសួសុខទុក្ខពីសំណាក់ឯកឧត្តម ឈឹម កាន និងលោក វណ្ណា ម៉ាប់ មានមតិយោបល់ផ្តល់ជាកម្លាំងចិត្តនិងជម្រុញឲ្យប្រញ៉ាប់ទៅទទួលការព្យាបាលដើម្បីឲ្យបានឆាប់ ជាសះស្បេីយឡេីងវិញ។


រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំដល់ក្រុមប្រឹក្សាឃុំ នៅពេលមានគម្រោងស្ដារ កសាង និងអភិវឌ្ឍន៍អ្វីមួយក្នុងឃុំ ត្រូវជូនដំណឹងដល់ប្រជាជន និងបិទឱ្យដឹងជាសាធារណៈ

ចំនួនអ្នកទស្សនា : Views

  កំពង់ចាម: ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្ដកំពង់ចាមបានណែនាំដល់ក្រុមប្រឹក្សាឃុំទាំងអស់ក្នុងស្រុកកោះសូទិន នៅពេលមានគម្រោងស្ដារ កសាង និងអភិវឌ្ឍន៍អ្វីមួយក្នុងឃុំរបស់ខ្លួន ត្រូវជូនដំណឹងដល់ប្រជាជន ហើយរាល់ការចំណាយទាំងអស់ ក៏ត្រូវបិទនៅបញ្ជររបស់ឃុំ ដើម្បីប្រជាជនបានដឹងជាសាធារណៈផងដែរ ព្រោះគាត់ជាម្ចាស់ឆ្នោត ។ ការណែនាំរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងពិធីឆ្លងសមិទ្ធផលនានា ស្ថិតក្នុងទីអារាម វត្តមហាលាភ ភូមិមហាលាភជើង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលទើបនឹងកសាងហើយរួចរាល់ ត្រូវបាន សម្ពោធជាផ្លូវការ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញដល់អាជ្ញាធរដែនដី ត្រូវបន្តបង្កើតមុខរបរជូនប្រជាពលរដ្ឋ ផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស ហើយឯកឧត្តម ក៏បានលើកឡើងនូវអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺដើម្បីទទួលជោគជ័យ និងលទ្ធផលការងារល្អ ត្រូវអនុវត្តន៍តាមរូបមន្ត អាត់ ៤ បូក ១ មានន័យថាការរួមគ្នា ៤ គឺ មេឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ មេភូមិ បូកជាមួយ មណ្ឌលសុខភាព ដែលត្រូវធានាឱ្យបានល្អ ។ ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា ការដែលយើងប្រារព្ធពិធីបុណ្យឆ្លងសមិទ្ធផលនានា ក្នុងវត្តមហាលាភ នាឱកាសនេះ ស្របពេលដែលនៅទូទាំងប្រទេសប្រារព្ធពិធីអបអរសាទរ ខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០២៣។ ឯកឧត្ដមបានថ្លែងថា បើជាការរម្លឹកឡើងវិញកាលពីជាង ៤០ មុន ក្នុងសម័យប៉ុលពត ប្រជាជនខ្មែររស់នៅយ៉ាងវេទនាបំផុត ហើយក៏មិនដែលគិតថាយើងមានថ្ងៃនេះនោះទេ គឺមានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ ឯកឧត្ដមបានអះអាងថា សម្រាប់ការកសាង និងជួសជុលនូវរាល់សមិទ្ធផលនានាក្នុងទីអារាមវត្ត មហាលាភ នេះឡើងវិញគឺមានសារៈសំខាន់នៅក្នុងវិស័យព្រះពុទ្ធសាសនា ហើយវត្តនេះ ក៏មានព្រះវិហារ និងកុដ្ឋិ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយដែរ ចាត់ទុកជាបេតិកភណ្ឌវប្បធម៌របស់ជាតិ ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រាបជូនពីសភាពការណ៍វិវត្ដន៍រួមនៅទូទាំងប្រទេស កំពុងដំណើរការទៅដោយរលូន និងទទួលបានភាពជោគជ័យយ៉ាងធំធេងក្នុងកិច្ចការដឹកនាំប្រទេសជាតិ ជាពិសេសកាលពីចុងឆ្នាំ២០២២ កន្លងមកនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយទទួលមេដឹកនាំកំពូលក្នុងពិភពលោក មកចូលរួមក្នុងកិច្ចប្រជុំ ។ សម្រាប់ឆ្នាំ២០២៣ កម្ពុជា ក៏ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមដ៏ធំដែលបណ្តាប្រទេសជាច្រើនមកចូលរួមប្រកួតក្នុងវិញ្ញាសារកីឡាជាច្រើនប្រភេទ ។ ជាមួយនេះដែរ ក៏មានព្រឹត្តការណ៍ នៃការប្រកួត ROBOT អន្តរជាតិ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំ មានបណ្តាប្រទេសជាង២០ ចូលរួមប្រកួតប្រជែង ស្នាដៃធ្វើម៉ាស៊ីន មនុស្សយន្ត អាចបោះកង បាញ់ព្រួញជាដើម ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបន្ថែមថា អ្វីដែលសំខាន់ជាងនេះ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានសម្ដែងនូវការរីករាយ និងអបអរសាទរចំពោះក្មួយស្រី ដែលជាប់និទ្ទេស A តែម្នាក់គត់ក្នុងស្រុកកោះសូទិន ហើយជាមួយនេះ បានជំរុញលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែ។ ឯកឧត្ដមក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ដោយត្រូវយល់ថា បើចង់ចេញពីភាពក្រីក្រ គឺត្រូវប្រឹងរៀន យកចំណេះដើម្បីឆ្ពោះទៅអនាគតល្អ អាចជួយគ្រួសារ និងសហគមន៍របស់ខ្លួនឱ្យមានការរីកចម្រើន ។

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក៏បានផ្តល់ម៉ូតូម៉ាក VAVE សេរីថ្មី ១ គ្រឿង ជារង្វាន់លើកទឹកចិត្ត ដល់សិស្ស ហយ ស្រីនាង រៀននៅ វិទ្យាល័យជីហែ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និងទទួលបាននិទ្ទេស A ។

សូមជម្រាបជូនថា យុវសិស្ស ហយ ស្រីនាង អាយុ ១៨ ឆ្នាំ មានទីលំនៅ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម គឺជាសិស្សតែម្នាក់គត់ក្នុង ស្រុកកោះសូទិន ដែលប្រឡងជាប់បាក់ឌុប និទ្ទេស A នាឆ្នាំសិក្សា ២០២២ កន្លងមកនេះ ។ ដោយពិនិត្យឃើញគ្រួសាររបស់យុវសិស្ស ហយ ស្រីនាង មានជីវភាពខ្វះខាត ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក៏បាន ផ្តល់ជូននូវថវិកាបន្ថែម ចំនួន ២០០ ដុល្លារ ៕ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា សម្រួលផ្សាយដោយ៖ dara

អ្នកចាំទី Mendy របស់ក្លិប Chelsea ធ្វើការវះកាត់ម្រាមដៃបាក់

ចំនួនអ្នកទស្សនា : Views

(ឡុងដ៍)៖ អ្នកចាំទី Edouard Mendy របស់ក្លិប Chelsea បានទទួលការវះកាត់ លើម្រាមដៃ ដែលបានបាក់ ក្នុងអំឡុងពេលហ្វឹកហាត់ នៅសប្តាហ៍នេះ, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ។

អ្នកចាំទីសញ្ជាតិសេណេហ្គាល់ វ័យ៣០ឆ្នាំរូបនេះ មិនបានលេងឲ្យក្លិបតោខៀវនោះទេ ចាប់តាំងពីវិលត្រឡប់មកពីប្រកួត នៅឯព្រឹត្តិការណ៍ World Cup ដោយសាររបួសស្មា ដែលលោកបានរងរបួស នៅប្រទេសកាតា ជាទីកន្លែងដែលពួកគេបានចាញ់ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមអង់គ្លេស។

អ្នកចាំទីសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga បានលេងជំនួសអស់៣ប្រកួតហើយ សម្រាប់ក្លិប Chelsea។Chelsea កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១០ ក្នុងតារាងលីគ Premier League បន្ទាប់ពីចាញ់១-០ កាលពីថ្ងៃព្រហស្បតិ៍ ក្រោមថ្វីជើងក្រុម Manchester City៕

រដ្ឋបាលស្រុកតាំងគោក បើកព្រឹត្តិការណ៍កីឡាបាល់ទាត់ «ពាន់រង្វាន់យុវជនស្រុកតាំងគោក» អបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ៧មករា

ចំនួនអ្នកទស្សនា : Views


 (កំពង់ធំ)៖ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពរបស់យុវជនឲ្យកាន់តែប្រសើរ រដ្ឋបាលស្រុកតាំងគោកបានរៀបចំបើកព្រឹត្តិការណ៍កីឡាបាល់ទាត់ «ពាន់រង្វាន់យុវជនស្រុកតាំងគោក» ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៣) ក្រោមវត្តមានលោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ កីឡាករ និងអ្នកគាំទ្រជាច្រើនផងដែរ។

នាយឧត្តមសេនីយ៍ ស ថេត នាំអំណោយឧបត្ថម្ភជូនពលរដ្ឋក្រីក្រ២៦គ្រួសារ នៅខណ្ឌមានជ័យ

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ ដោយឃេីញពីការខ្វះខាតរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅភូមិចំរេីនផល២ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ នព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទីទ័លក្រចំនួន២៦គ្រួសារ។