ទំនប់បឹងត្នោតទេ កំពុងរង់ការចាក់ដីលុប នឹងកាយក្រវ៉ាត់ព្រហ្មហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិពីសំណាក់លោក អ៊ូ សារ៉េត ហៅ (ញ៉) ធ្វើឱ្យប្រជាពលរដ្ឋក្តៅក្រហាយ.. ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ទំនប់បឹងត្នោតទេ កំពុងរង់ការចាក់ដីលុប នឹងកាយក្រវ៉ាត់ព្រហ្មហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិពីសំណាក់លោក អ៊ូ សារ៉េត ហៅ (ញ៉) ធ្វើឱ្យប្រជាពលរដ្ឋក្តៅក្រហាយ..

ចំនួនអ្នកទស្សនា : Views

 



ខេត្តតាកែវ÷ ដោយសារតែអំណាចទឹកលុយអាចឲ្យមនុស្សយើងផ្លាស់ប្ដូរពីរមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯងហ៊ានបំពានទៅនិងផ្លូវច្បាប់ក៌មានដែរ ពោលគឺផ្តើមចេញពីរសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះដូចជា បឹងទំនប់ត្នោតទេ ដែលជាសម្បត្តិធនធានរបស់រដ្ឋកន្លងមកប្រជាពលរដ្ឋធ្លាប់អាស្រ័យផលត្រូវបានបុគ្គលអ្នកមានលុយមានអំណាចម្នាក់បានចាក់ដីលុប និងកាយក្រវ៉ាត់ព័ទ្ធ យកធ្វើជាកម្មសិទ្ធិ អាស្រ័យផលដាច់មុខជាច្រើនហិចតា ធ្វើឱ្យប្រជាពលរដ្ឋក្តៅក្រហាយ ស្ថិតនៅក្នុង ឃុំលំចង់ និងឃុំទ្រា រួមជាមួយឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ប្រជាពលរដ្ឋនៅក្នុងភូមិ សូមគោរពស្នើសុំឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដាក់កម្លាំងអធិការកិច្ច បើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅ រឿងចាក់ដីលុបបឹងទំនប់ត្នោតទេពីសំណាក់បុគ្គលអ្នកមានលុយមានអំណាច សង្ស័យឃុតឃិតគ្នាប្រព្រឹត្តអំពើពុករលួយ.?

  ដែលភាពមិនប្រក្រតីទាំងនេះ ត្រូវបានបែកធ្លាយមកថា មានបុគ្គលម្នាក់ឈ្មោះ អ៊ូ សារ៉េត ហៅ (ញ៉) រស់នៅភូមិត្នោតទេ ឃុំទ្រា ស្រុកសំរោង ខេត្ត តាកែវ មានតួនាទីជា អនុប្រធាននាយកដ្ឋាន ក្រសួងសាធារណការនិងដឹកជញ្ជូន បានចាក់ដីលុបបឹងទំនប់ត្នោតទេ និងកាយក្រវ៉ាត់ព្រហ្មហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិក្រោមឡេះអាជ្ញាប័ណ្ណបូមខ្សាច់ ខណៈទីតាំងដីខាងលើគឺជាដីបឹងរបស់រដ្ឋ។





បើយោងតាមប្រភពពីរប្រជាកសិករម្នាក់កំពុងតែច្រូតស្មៅគោបានឱ្យអ្នកសារព័ត៌មានយើងដឹងថា កន្លងទៅទីតាំងដីខាងលើនេះប្រជាពលរដ្ឋធ្វើស្រូវប្រាំងធម្មតា តែរយៈពេល ៣ឆ្នាំមកនេះប្រជាកសិករខកខានក្នុងការធ្វើស្រូវប្រាំង ដោយហេតុថាមានបុគ្គលមានឥទ្ធិពលម្នាក់បានចាក់ដីលុបបឹងទំនប់ត្នោតទេ និងកាយក្រវ៉ាត់ព្រហ្មហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិ និងមិនឱ្យប្រជាពលរដ្ឋបូមទឹកនៅក្នុងបឹងនោះយកមកស្រោចស្រប់ស្រូវប្រាំងនោះទេ ជាហេតុធ្វើឲ្យពួកគាត់ក្តៅក្រហាយ និងបានផ្តិតមេដៃ ដើម្បីប្តឹងទៅអាជ្ញាធរស្រុកចំនួន ២ដងតែមិនមានចំណាត់ការអ្វីនោះទេ។

  ជុំវិញនេះដែរលោក នួន ហ៊ុន មេឃុំកំពុងសឹង្ហ បានឲ្យសារព័ត៌មានយើងដឹងថា ពាក់ព័ន្ធនឹងទីតាំងដីខាងលើនេះលោកធ្លាប់ដឹងដែររឿងបញ្ហាប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្តការចាក់ដីលុបបឹងទំនប់ត្នោតទេខាងលើនេះ ហើយកន្លងមកលោកធ្លាប់បានរាយការណ៍ជូនទៅស្រុកហើយខាងស្រុក នឹងមន្ទីរកសិកម្មបានចុះមកធ្វើការដោះស្រាយសម្របសម្រួលម្ដងពីរម្តងហើយដែរតែស្ងាត់ទៅវិញទៅ។

លោកបានបន្តទៀតថា បញ្ហាខាងលើនេះគឺខាងឃុំអស់សុវត្ថិភាពក្នុងការដោះស្រាយហើយ លោកថាមានតែខាងស្រុក.មន្ទីរធនធានទឹក.និងខាងមន្ទីរកសិកម្មទេ ដែលអាចដោះស្រាយបាន។

  ដោយឡែកលោកអភិបាលស្រុកបានប្រាប់ដល់អង្គភាពយើងថា ក្រោយពីមានការស្នើសុំពីបងប្អូនដែលមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់និងអាស្រ័យផលប្រចាំឆ្នាំអាជ្ញាធរស្រុកធ្លាប់ធ្វើការដោះស្រាយម្តងរួចហើយតែមិនមែនជាទីតាំងដែលអង្គភាពយើងចុះយកព័ត៍មាននៅទំនប់លោក អ៊ូរ សារ៉េត  (ហៅញ៉) នោះទេ?។

  លោកបានបន្តទៀតថាស្នើសុំអោយប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងមកភូមិឃុំដើម្បីរាយការណ៍មកស្រុកដោះស្រាយជូន !លោកអភិបាលក៏ទទួលស្គាល់ផងដែរថាបឹងឈូករបស់លោក អ៊ូរ សារ៉េត (ហៅញ៉)នោះកាលពីមុនធ្លាប់បានធ្វើការបូមខ្សាច់ ប៉ុន្តែមិនបានបញ្ជាក់ថាលោក អ៊ូ សារ៉េត (ហៅញ៉)ដែលជាម្ចាស់ដីនោះមានអាជ្ញារបណ្ណស្របច្បាប់នៅឡើយ?

ប្រជាពលរដ្ឋបានសំណូមពរឲ្យអង្គភាពសារព័ត៌មានយើងខ្ញុំជួយផ្សព្វផ្សាយ និងគោរពរាយការណ៍ គោរពជូនឯកឧត្តម អូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានជ្រាបជាព័ត៌មាន និងសូមអំពាវនាវ សូមគោរពស្នើសុំឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដាក់ការស៊ើបអង្កេតឱ្យបានស៊ីជម្រៅ ខណ:ប្រជាពល់រដ្ឋដាក់ការសង្ស័យថាការលុប បឹងទំនប់ត្នោតទេ ពីសំណាក់លោក អ៊ូ សារ៉េត ហៅ (ញ៉) ទៅបានទាល់តែមានការឃុបឃិតប្រព្រឹត្តអំពើពុករលួយ.???

  សូមបញ្ជាក់ថា ព័ត៌មាន មិនមែនជាភស្តុតាង តែជាតម្រុយឈានទៅរកភស្តុតាង.?
ព័ត៌មាន យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយលោកបានជ្រាបនូវរាល់បញ្ហា អសកម្មផ្សេងៗមួយចំនួន! ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ។

អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិចឡើយ។ ដែលបណ្ដាញសារព័ត៌មានយើងខ្ញុំសូមរង់ចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានប្រត្តិកម្មណាមួយនោះ។ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ.!






0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh