កម្លាំងសមត្ថកិច្ចស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ ខែមេសា បានដឹកទឹកចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះខាតទឹកចំនួន ៨៩គ្រួសារ ស្មើនឹងមនុស្សសរុប៤១៥នាក់ នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ ក្នុងនោះបានចែកទឹកជូនពលរដ្ឋប្រើប្រាស់ចំនួន ៣ឡាន ស្មើនឹង ២១,០០០លីត្រ។
ការអន្តរាគមន៍ដឹកទឹកចែកជូនពលរដ្ឋនេះ បានធ្វើឡើងដោយមានការណែនាំពីលោក ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងលោក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងចំនួន ១៥នាក់ រថយន្តដឹកទឹក១គ្រឿង ដោយមានកិច្ចសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអន្លង់វែង ដឹកនាំដោយលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង៕
www.ksapormean-khmerebooknews.com.kh


































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh