ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាតម្រង់ទិស និងប្រមូលធាតុចូលដើម្បីរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅទីស្តីការក្រសួងព័ត៍មាន ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាតម្រង់ទិស និងប្រមូលធាតុចូលដើម្បីរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅទីស្តីការក្រសួងព័ត៍មាន

ចំនួនអ្នកទស្សនា : Views

 




(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១កើត ខែចេត្រ ឆស័ក ព.ស ២៥៦៨ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ ក្រសួងព័ត៍មានបានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃសិក្ខាសាលាតម្រង់ទិស និងប្រមូលធាតុចូលដើម្បីរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលបានរៀបចំធ្វើឡើងក្នុងក្របខណ្ឌការលើកកម្ពស់ គុណភាព សីលធម៌ និងតម្លៃវិជ្ជាជីវៈសម្រាប់អាជីពសារព័ត៌មាននៅកម្ពុជា។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដែលមានអ្នកចូលរួមសរុបចំនួន៣២៥នាក់ មានសមាសភាព ជាអ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដែលបានអញ្ជើញមកពីអង្គភាពសារ ព័ត៌មាន សមាគមសារព័ត៌មានក្នុងប្រទេសកម្ពុជា ព្រមទាំងមន្ត្រីទទួលបន្ទុកព័ត៌មានពីស្ថាប័នផ្សេង ៗទៀត។
ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្រ្តីបានគូសបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានកត់ត្រាទុកជាប្រព្រឹត្តិការណ៍លើកដំបូង ហើយសម្រាប់កិច្ចប្រជុំប្រភេទនេះ ៣ទៅ៤ដងទៀតដើម្បីផ្ដល់ ឱកាសដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកចូលរួមទាំងអស់ ក្នុងការបញ្ចេញគំនិត យោបល់របស់ខ្លួន ក្នុងកិច្ចពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗសម្រាប់ជាមូលដ្ឋានដើម្បីឈានទៅរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន» រួមមួយនៅកម្ពុជា។








ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ក្រោយពេលត្រូវបានបង្កើតឡើងហើយ នឹងក្លាយទៅជាស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិសម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់គោរព និងប្រតិបត្តិតាម សំដៅបន្តរួម ចំណែកអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបន្តផ្តល់បរិយាកាសអំណោយផល សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ នូវសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងអំពីសារៈសំខាន់ នៃការផ្តួចផ្តើមក្នុងការបង្កើត ឡើងនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានថា ធម្មនុញ្ញនេះនឹងរួមចំណែកគាំទ្រការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការពង្រឹងគុណភាពនិងសមត្ថភាពជំនាញ ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុង វិស័យព័ត៌មាន។





















0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh