គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

សិស្សានុសិស្សប្រមាណជាង ២៥០នាក់ ត្រូវបានទទួលការបណ្ដុះបណ្ដាលបន្ថែមលើចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា : Views

 


ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចំនួន ២៩០នាក់ ស្ថិតនៅ អនុវិទ្យាល័យផ្សារត្រាច ស្រុកសាមគ្គីមានជ័យ ត្រូវបានទទួលការបណ្ដុះបណ្ដាលបន្ថែមលើចំណេះដឹងផ្នែក «សុវត្ថិភាពម្ហូបអាហារ» ពីមន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តកំពង់ឆ្នាំង។

វគ្គបណ្ដុះបណ្ដាលនេះគឺជួយឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូបានស្វែងយល់បន្ថែមនូវពុទ្ធិផ្នែកច្បាប់ ការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាពសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ ការទុកដាក់អាហារឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងការទទួលទានអាហារឱ្យបានត្រឹមត្រូវជៀសវាងការពុលអាហារដោយឥតព្រៀងទុក។

បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលត្រូវបាបញ្ចប់ មន្រ្តីជំនាញ ក៏បានបិទស្លាកណែនាំស្ដីពីសុវត្ថិភាពម្ហូបអាហារជាច្រើនផ្ទាំងជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូដើម្បីជាឯកសារទានមួយសម្រាប់សិស្សាបន្ថែម និងក្រើនរំលឹកដល់ពួកគាត់ផងដែរ។







ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា ចូលជួបសម្តែងការគួរសម ឯកឧត្តម អ៊ាង សុផល្លែត

ចំនួនអ្នកទស្សនា : Views

 



ដោយមានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា ចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងគោលបំណងអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន  ព្រមទាំងស្នើសុំកិច្ចសហការនិងគាំទ្រការងារមួយចំនួនដែលពាក់ព័ន្ធនឹងបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងនោះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ធ្វើបាតកថាចែករំលែកបទពិសោធនិងចំណេះដឹង នៅបណ្ឌិត្យសភានគរបាល ក្នុងឱកាសសមស្របណាមួយ នាពេលខាងមុខផងដែរ។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី  បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងខ្លាំងរបស់បណ្ឌិត្យសភានគរបាលកម្ពុជានាពេលបច្ចុប្បន្ននិងគាំទ្រការងារកំណែទម្រង់របស់បណ្ឌិត្យសភា ដើម្បីលើកកម្ពស់គុណភាពអប់រំនិងពង្រឹងសមត្ថភាពវិជ្ជាជីវៈនគរបាល ឱ្យបានល្អប្រសើរក្នុងការបម្រើជាតិនិងប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ    ឯកឧត្តមនាយឧត្តមសេនីយ៍ បានជម្រាបជូនថា បណ្ឌិត្យសភានគរបាលកម្ពុជាមានការរីកចម្រើនខ្លាំងដូចបច្ចុប្បន្ននេះ ដោយសារតែមានការផ្ដល់តម្លៃនិងអាទិភាពខ្ពស់ពីរាជរដ្នាភិបាល ក្នុងយុគសម័យដែលកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាស្នាដៃឯកដ៏ឆ្នើមរបស់ សម្តេចពុកតេជោ ហ៊ុន សែន និងបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់វីរវិញ្ញូជនបន្តវេនដ៏ឆ្នើម គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជាឱ្យមានការអភិវឌ្ឍកាន់តែខ្លាំងក្លាបន្ថែមទៀត ក្រោមដំបូលនៃសន្តិភាព។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា បណ្ឌិត្យសភានគរបាលកម្ពុជា ទទួលបានការយកចិត្តទុកដាក់ខ្ពស់និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់សម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការគាំទ្រពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និស្សិត សិក្ខាកាម និងសិស្សនគរបាល លើការងារដឹកនាំ គ្រប់គ្រង និងការអភិវឌ្ឍ។
ជាកិច្ចចុងក្រោយ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានគោរពជូនបាច់ផ្កាចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងថតរូបជាអនុស្សាវរីយ៍រួមគ្នា។

ប្រភព៖​ បណ្ឌិត្យសភានគរបាលកម្ពុជា







ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញអញ្ជើញធ្វើបាឋកថាជូនដល់និស្សិតនិងសិក្ខាកាមនគរបាលជាតិសរុប៦៩៣នាក់

ចំនួនអ្នកទស្សនា : Views

  


នៅបណ្ឌិត្យសភានគរបាលជាតិប្រធានបទស្តីពីការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង 


ភ្នំពេញ៖ តបតាមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ  នាព្រឹកថ្ងៃទី១០ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញធ្វើបាឋកថាប្រធានបទស្តីពីការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង ជូនដល់និស្សិត និងសិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល ជំនាន់ទី៥សរុប៦៩៣នាក់ ដើម្បីចែករំលែក បទពិសោធន៍ជាក់ស្តែងនៃការដឹកនាំកងកម្លាំងអនុវត្តវិធានការបង្រ្កាបបទល្មើសជាក់ស្តែង។








ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ បទល្មើសជាក់ស្តែងគឺជាបទល្មើសដែលជនសង្ស័យកំពុងប្រព្រឹត្តនិងទើបតែប្រព្រឹត្តភ្លាមៗ រួមមានបទឧក្រិដ្ឋឬបទមជ្ឈិម ដែលកើតឡើងដេញប្រផាប់ចាប់ប្រភីង។ 


ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តទៀតថា៖ ចំណែកការអនុវត្តវិធានការបង្រ្កាបបទល្មើសជាក់ស្តែង គឺយើងត្រូវប្រើប្រាស់កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យ ជាមួយនឹងការប្រើប្រាស់មធ្យោបាយនិងសម្ភារៈ ការរៀបរយកម្លាំង បែកចែងកម្លាំងតូចៗចេញប្រតិបត្តិការ និងមានមេបញ្ជាការដឹកនាំបញ្ជាច្បាស់លាស់។កម្លាំងបង្រ្កាបត្រូវទាមទារឲ្យមានការហ្វឹកហាត់ជំនាញច្បាស់លាស់ បំពាក់បំប៉នផ្លូវច្បាប់ បំពាក់ដោយមធ្យោបាយសម្ភារៈគ្រប់គ្រាន់ជូនដល់កងកម្លាំងប្រតិបត្តិការ។


ឯកឧត្តមស្នងការ ក៏បានណែនាំ រាល់ការដឹកនាំកម្លាំងប្រតិបត្តិការទទួលបានជោគជ័យ ១.ត្រូវចេះរៀបចំផែនការសកម្មភាព ការងារ ២.ត្រូវចាត់តាំងកម្លាំងអនុវត្តការងារ ២. ត្រូវមានការដឹកនាំត្រួតពិនិត្យផែនការនោះជាប្រចាំ ៤. ត្រូវមានឆន្ទៈធ្វើការងារ និង៥. ត្រូវស្មោះត្រង់វិជ្ជាជីវៈ។


ឯកឧត្តមស្នងការ ក៏បានឧបត្ថម្ភថវិកាសរុបចំនួន៨លានជូនដល់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា០៤លានរៀល និងសិក្ខាកាមនគរបាល០៤លានរៀល៕








ក្រសួងបរិស្ថានដាក់ចេញគោលដៅបៃតងដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់

ចំនួនអ្នកទស្សនា : Views

 




គោលដៅបៃតងគឺជាធាតុផ្សំដែលមាននៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៤-២០២៨ ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើគោលបំណងចម្បង គឺលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ។ ការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ គឺនៅចំពោះមុខពាណិជ្ជករគ្រឿងអលង្ការនៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ១២ មករា ឆ្នាំ២០២៤ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ 

ស្របនឹងការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកបណ្ឌិត ឆាយ ស៊ីណាត ថ្នាក់ដឹកនាំសមាគម មានការចាប់អារម្មណ៍ជាខ្លាំងចំពោះគោលដៅបៃតងរបស់ក្រសួង ហើយលោកក៏មានបំណងចង់ចូលរួមចំណែកតាមរយៈការកៀរគរអ្នកវិនិយោគជាតិ អន្តរជាតិឱ្យចូលរួមក្នុងសកម្មភាពនេះ ពីព្រោះអ្នកវិនិយោគដែលជាសមាជិកសមាគមភាគច្រើនជាអ្នកវិនិយោគបៃតង ហើយចំពោះការច្នៃប្រឌិតគឺកើតចេញពីគំនិត និងស្នាដៃខ្មែរពិតៗ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលមានបំណងជួយប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាសហគមន៍ឱ្យរួចផុតពីភាពក្រីក្រ និងជួយបង្កើតរបរបន្ថែមដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ឱ្យទទួលបានចំណូលខ្ពស់៕







ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយក្តីមោទនៈ រក្សាគុណតម្លៃក្នុងនាមជាមន្ត្រីរាជការ

ចំនួនអ្នកទស្សនា : Views

 


ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយក្តីមោទនៈ រក្សាគុណតម្លៃក្នុងនាមជាមន្ត្រីរាជការ រួមសហការឯកភាពគ្នាជាធ្លុងមួយក្នុងការបំពេញតួនាទីភារកិច្ចជូនជាតិ និងប្រជាជន និងរួមគ្នាកសាងកម្ពុជាចាប់ពីពេលនេះបន្តទៅមុខទៀតឱ្យក្លាយជាដែនដីសុវណ្ណភូមិមួយដ៏ពិតប្រាកដ។

--------------------------------
នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ ក្នុងកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងទិសដៅការងារបន្ត នាថ្ងៃទី១០ មករា ២០២៤ រម្លឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលកម្ពុជាធ្លាប់ឆ្លងកាត់កាលពីអតីតកាល អ្វីដែលកម្ពុជាកំពុងតែមាននាពេលបច្ចុប្បន្ន និងកិច្ចការដែលត្រូវអនុវត្តចំពោះមុខ ដោយខិតខំពូនជ្រំ និងកសាងសមិទ្ធផលជាតិបន្ថែមទៀត ពិសេសគិតគូរលើការអភិវឌ្ឍស្របតាមប៉ូលសេដ្ឋកិច្ច និងសក្តានុពលនៃតំបន់នីមួយៗ សំដៅជំរុញសេដ្ឋកិច្ចជាតិ ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC







ក្រសួងបរិស្ថានដាក់ចេញគោលដៅបៃតងដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់

ចំនួនអ្នកទស្សនា : Views

 



គោលដៅបៃតងគឺជាធាតុផ្សំដែលមាននៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៤-២០២៨ ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើគោលបំណងចម្បង គឺលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ។ ការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ គឺនៅចំពោះមុខពាណិជ្ជករគ្រឿងអលង្ការនៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ១២ មករា ឆ្នាំ២០២៤ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ 

ស្របនឹងការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកបណ្ឌិត ឆាយ ស៊ីណាត ថ្នាក់ដឹកនាំសមាគម មានការចាប់អារម្មណ៍ជាខ្លាំងចំពោះគោលដៅបៃតងរបស់ក្រសួង ហើយលោកក៏មានបំណងចង់ចូលរួមចំណែកតាមរយៈការកៀរគរអ្នកវិនិយោគជាតិ អន្តរជាតិឱ្យចូលរួមក្នុងសកម្មភាពនេះ ពីព្រោះអ្នកវិនិយោគដែលជាសមាជិកសមាគមភាគច្រើនជាអ្នកវិនិយោគបៃតង ហើយចំពោះការច្នៃប្រឌិតគឺកើតចេញពីគំនិត និងស្នាដៃខ្មែរពិតៗ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលមានបំណងជួយប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាសហគមន៍ឱ្យរួចផុតពីភាពក្រីក្រ និងជួយបង្កើតរបរបន្ថែមដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ឱ្យទទួលបានចំណូលខ្ពស់៕








ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជុំត្រួតពិនិត្យ ពិគ្រោះយោបល់ និងតម្រង់ទិស កិច្ចការស្នូល លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ --------------

ចំនួនអ្នកទស្សនា : Views




នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានសង្កត់ធ្ងន់លើការរួមចំណែកប្រែក្លាយទស្សនៈវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យទៅជាការងារជាក់ស្ដែង និងបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។






ការអភិវឌ្ឍធនធានមនុស្ស ជាស្នូលនៃការគូសវាសផ្នត់គំនិតរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តីដោយក្នុងនោះ ចំណេះដឹង និងចំណេះធ្វើគឺត្រូវដើរទន្ទឹមគ្នា។
 

ទាក់ទិននឹងវិស័យដីធ្លី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីដែលបានចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងត្រូវទទួលបានការលើកទឹកចិត្ត ឯមន្ទីរដែលមិនទាន់បានចេញបណ្ណជូនប្រជាពលរដ្ឋ គឺយើងត្រូវជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ដើម្បីជំរុញការងារចេញបណ្ណឱ្យបានឆាប់រហ័ស សំដៅឱ្យប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ពិតប្រាកដ។#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC