គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន០៣

ចំនួនអ្នកទស្សនា : Views






នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០នាទីព្រឹក គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន០៣រួមមាន៖
១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៤។





២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៤។
៣-កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ១-សេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ២-សេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ៕







ប្រភព៖នាយកដ្ឋានព័ត៌មាន

កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃស.ស.យ.ក រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំដេីម្បីពង្រឹងរបៀបរបបការងារ ឱ្យកាន់តែមានប្រសិទ្ធភាព

ចំនួនអ្នកទស្សនា : Views

 




កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃស.ស.យ.ក រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំដេីម្បីពង្រឹងរបៀបរបបការងារ ឱ្យកាន់តែមានប្រសិទ្ធភាព ចំទិសដៅ​ និងប្រគល់សេចក្តីសម្រេចជូនដល់ថ្នាក់ដឹកនាំផ្នែកព័ត៌មាន​ និងផ្សព្វផ្សាយ




នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣

កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃស.ស.យ.ក រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំដេីម្បីពង្រឹងរបៀបរបបការងារ ឱ្យកាន់តែមានប្រសិទ្ធភាព ចំទិសដៅ​ និងប្រគល់សេចក្តីសម្រេចជូនដល់ប្រធាន​- អនុប្រធាន -ទីប្រឹក្សា-ជំនួយការផ្នែក​ ប្រធាន-អនុប្រធានក្រុម​ នៃផ្នែកព័ត៌មាន​ និងផ្សព្វផ្សាយដែលដឹកនាំដោយលោក​ គឹម​ សុខរី​  នាយកកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់។








ព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ក្រមបរិស្ថាន និងធនធានធម្មជាតិ

ចំនួនអ្នកទស្សនា : Views

 



ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន៦០រូប។


អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន០២ ដូចខាងក្រោម៖

របៀបវារៈទី១៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ។ 





សេចក្តីព្រាងក្រមនេះ តាក់តែងឡើងមានគោលបំណង ដើម្បីប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្មឱ្យមានភាពជាក់ស្តែង-និយម សង្គតិភាព វិសាលភាព ទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទី ភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើននៃសង្គមកម្ពុជាថ្មី។





សេចក្តីព្រាងក្រមនេះមានគុណប្រយោជន៍៖

-ជួយពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ អភិរក្ស និងការស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព

-កំណត់ទិសដៅរួមជាយុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធាន-ធម្មជាតិដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ

-ពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ក្នុងការ

ចូលរួមកាន់តែប្រសើរជាងមុននៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះតាមរយៈការបង្កើត និងការគោរពនូវទំនាក់ទំនងនៃមុខងាររបស់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានសង្គមទាំងអស់

-បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រង ការពារ អភិរក្ស និងស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ សំដៅធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់

-ផ្តល់ជាយន្តការជំរុញ និងលើកកម្ពស់ការយល់ដឹង និងការស្រាវជ្រាវអំពីបរិស្ថានដល់គ្រប់មជ្ឈដ្ឋានសង្គមទាំងអស់តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការបណ្តុះ-បណ្តាលទាំងយន្តការក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ



-ដើរតួជាបទប្បញ្ញត្តិគោលមួយដ៏រឹងមាំសម្រាប់មន្រ្តីអនុវត្តច្បាប់ ជាពិសេសមន្រ្តីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការបង្រ្កាបបទល្មើសបរិស្ថាន និងធនធានធម្មជាតិ ព្រម-ទាំងមន្រ្តីអនុវត្តច្បាប់នៃក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធទាំងអស់។


សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន១២គន្ថី និង ៨៦៥មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦។ 




ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន០៥រូប បានឡើងមានយោបល់រួចមក ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕



លោក វណ្ណា ម៉ាប់ ប្រធានគណៈកម្មាធិការគណបក្សស្រុកពេជ្រាដា បានដឹកនាំសមាជិកគណៈកម្មាធិការគណបក្សស្រុក ព្រមទាំងក្រុមការងារយុវជន​ និង គណៈកម្មាធិការគណបក្សឃុំពូជ្រៃ ។

ចំនួនអ្នកទស្សនា : Views




 ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោក វណ្ណា ម៉ាប់ ប្រធានគណៈកម្មាធិការគណបក្សស្រុកពេជ្រាដា បានដឹកនាំសមាជិកគណៈកម្មាធិការគណបក្សស្រុក ព្រមទាំងក្រុមការងារយុវជន​ និង គណៈកម្មាធិការគណបក្សឃុំពូជ្រៃ ។


ចុះសួសុខទុក្ខគ្រួសារក្រីក្រ០១គ្រួសារ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាំយកកង់​០២គ្រឿង និងថវិកាមួយចំនួន៨៦៥,០០០រៀល​ ទៅជួយឧបត្ថម្ភ​ផងដែរ ក្នុងនោះមាន៖





-  លោក សូ សុវណ្ណ ស្នងការរងនៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី បានឧបត្ថមកង់១គ្រឿង

-  លោក តុប ថេប សប្បុរសជន បានឧបត្តម កង់១គ្រឿង និងថវិកា​២០០,០០០៛ ។​ ដេីម្បីជួយសម្រួលផ្តល់ជាលទ្ឋភាព​ និងមធ្យោបាយ​   ដល់កូនគាត់បានទៅរៀនសូត្រ។ 


គ្រួសារក្រីក្រ មានឈ្មោះ លឹម ស្រីម និងប្រពន្ធឈ្មោះ មិត្ត យឿន រស់នៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ដែលមានកូនក្នុងបន្ទុកចំនួន៩នាក់ ។


លោក វណ្ណា ម៉ាប់ បានមានមតិផ្ដាំផ្ញើដល់គ្រួសារលោក លឹម ស្រីម 

(សូមអោយប្រឹងប្រែងប្រកបរបបន្ថែមដើម្បីបង្កើនជីវភាពគ្រួសារ និងបានជំរុញលើកទឹកចិត្តអោយយកចិត្តទុកដាក់ចំពោះការសិក្សារបស់កូនៗ តាមដានការសិក្សារបស់កូននិងមិនត្រូវអោយកូនបោះបង់ការសិក្សាឡើយ ជាពិសេសសូមអោយទៅចូលរួមបោះឆ្នោតកុំបីខាននៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្ដដា ឆ្នាំ២០២៣ខាងមុខ។




ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញប្រគល់-ទទួលកញ្ចប់សម្ភារសិក្សាសម្រាប់ចែកជូន សិស្សានុសិស្សក្នុងខណ្ឌជ្រោយចង្វារ

ចំនួនអ្នកទស្សនា : Views

  



អំណោយជាសម្ភារៈសិក្សា (កញ្ចប់ផេនដា) ដែលគិតជាថវិកាប្រមាណជាង ២៧ម៉ឺនដុល្លារអាមេរិក ដែលជាជំនួយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍអភិវឌ្ឍជនបទ ត្រូវបានរៀបចំពិធីប្រគល់-ទទួល ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងលោក ​WANG  HAOYU តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាបឋសិក្សាជ្រោយចង្វារ សម្រាប់ចែកជូនសិស្សានុសិស្សចំនួន៥.៣៦២នាក់ មកពីសាលាបឋមសិក្សាចំនួន១១ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។





ក្នុងឱកាសនោះ លោក ​WANG  HAOYU តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ បានជម្រាបជូនអង្គពិធីថា សម្ភារសិក្សា (កញ្ចប់ផែនដា) នេះ គឺជាទឹកចិត្តដ៏សប្បុរសរបស់ប្រជាជនចិន ដើម្បីចូលរួមចំណែកលើកកម្ពស់ការសិក្សារបស់ក្មួយៗដែលជាសិស្សានុសិស្ស ក្នុងនាមជាអ្នកស្នង និងការចូលរួមអភិវឌ្ឍប្រទេសនាពេលខាងមុខ។

លោក ​WANG  HAOYU បានបញ្ជាក់អំពីបុព្វហេតុដែលនាំឲ្យមានការយកកញ្ចប់ផែនដា ច្រើនជាង ១.១៥លាន ចែកទៅកាន់១៤ប្រទេសនៅអាស៊ី និងអាហ្វ្រិក។ ហើយនេះ​ជា​លើក​ទី​ប្រាំពីរ​ហើយ​ ដែល​គម្រោង កញ្ចប់ផែនដាបានមកដល់ព្រះរាជាណាចក្រកម្ពុជា។ រហូត​មក​ដល់​ពេល​នេះ កញ្ចប់ផែនដាចំនួន ១៧ម៉ឺនកញ្ចប់ ត្រូវបានចែកជូននៅតាមសាលាបឋមសិក្សានានាក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាប្រពៃណីរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលបានផ្តល់នូវជំនួយយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជាជនកម្ពុជា។ ជាក់ស្តែងដូចនាពេលនេះគឺបាននាំយកនូវសម្ភារសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី ​ជូនដល់ក្មួយៗសិស្សានុសិស្ស​សាលាបឋមសិក្សាទាំង១១ ក្នុងខណ្ឌជ្រោយចង្វារ។




ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានគូសបញ្ជាក់ថា ការងារអប់រំក៏ជាកិច្ចការអាទិភាពមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចផែនការអភិវឌ្ឍន៍ជំរុញឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ការបង្កើនធនធានមនុស្សឱ្យមានសក្តានុពលខ្ពស់ជារឿង មិនអាចរំលងបានឡើយ។ ដើម្បីសំដៅដល់កិច្ចអភិវឌ្ឍប្រទេសប្រកបដោយចីរភាព  កុមារគឺជាធនធានដ៏សំខាន់ដែលត្រូវតែមានការយកចិត្តទុកដាក់ ទាំងសុខភាព ចំណីអាហារការស្លៀកពាក់ និងការរៀនសូត្រ។ សម្ភារៈសិក្សា និងរបស់ប្រើប្រាស់នៃកញ្ចប់ផេនដា ដែលត្រូវរៀបចំឡើង និងប្រគល់ជូនទៅកាន់កុមារដែលជាសិស្សានុសិស្សទាំងអស់នេះ គឺជាកញ្ចប់នៃក្តីស្រឡាញ់ ដែលជាការគិតគូដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ដល់សុខុមាលភាពប្រជាជនកម្ពុជាទាំងអស់ ចូលរួមធ្វើការអភិវឌ្ឍន៍មូលដ្ឋាន សំដៅដល់ការកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមផែនការបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។  





ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានរំលឹកអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកម្ពុជា-ចិន ត្រូវបានពង្រឹងពង្រីក និងកាន់តែស៊ីជម្រៅថែមទៀតរហូតឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ កិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងក្នុងតំបន់រវាងប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ដោយឈរលើមតិឯកភាពរួមផ្នែកនយោបាយកម្រិតខ្ពស់ ភាគីទាំងពីរមានការយោគយល់គ្នា គោរពគ្នា និងផ្តល់ការគាំទ្រដល់គ្នា ​រួមគ្នាគាំពារស្ថានការណ៍នៃទំនាក់ទំនងរវាងចិន និងកម្ពុជា ព្រមទាំងសុខសន្តិភាព ស្ថិរភាពក្នុងតំបន់។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានផ្តាំផ្ញើក្មួយៗសិស្សានុសិស្សត្រូវខិតខំ​ប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បីក្លាយទៅជាបញ្ញាជន ជាសសរទ្រូងដ៏រឹងមាំនៃប្រទេសជាតិនាថ្ងៃអនាគត ហើយធ្វើជាប្រជាជនសុចរិត មានស្មារតី និងឆន្ទៈបម្រើជាតិមាតុភូមិ មិនប្រាសចាកពីច្បាប់ និងសង្គម​ជាតិ​៕




បណ្ណកម្មសិទ្ធិដីធ្លីជិត ៤០០បណ្ណ នៅភូមិចំនួនពីរ ក្នុងក្រុងសែនមនោរម្យ ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីកាន់កាប់ប្រើប្រាស់ធានាសិទ្ធិកម្មសិទ្ធិស្របច្បាប់

ចំនួនអ្នកទស្សនា : Views

 


មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ (បណ្ណកម្មសិទ្ធិ) នៅភូមិពូត្រុំ សង្កាត់រមនា និងភូមិឡៅកា សង្កាត់សុខដុម ដោយមានការចូលរួមពីសំណាក់លោក អភិបាលរងខេត្ត កម្លាំងប្រដាប់អាវុធទាំងបី មន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសហគមន៍ពូត្រុំ ក្នុងក្រុងសែនមនោរម្យ។




ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេ តែងតែគិតគូរ នឹងនឹករលឹកពីសុខុមាលភាព និងការរស់របស់ប្រជាពលរដ្ឋទូទៅ។ ឯកឧត្តម បានបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាលទ្ធផលនៃការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងនៃការគ្រប់គ្រងការចុះបញ្ជីដីធ្លី ដើម្បីកាន់កាប់ប្រើប្រាស់ធានាសិទ្ធិកម្មសិទ្ធិស្របច្បាប់។ ឯកឧត្តម បានបន្ថែមថា ការចែកបណ្ណកម្មសិទ្ធិនេះ ជាលើកទី១៤ សម្រាប់ខេត្តមណ្ឌលគិរី ដើម្បីផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋទូទៅ ដោយពុំមានប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ដែលនេះជាការបង្កលក្ខណៈសម្បត្តិដល់ ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើអាជីវកម្មកសិកម្មលើដីធ្លីជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួនឱ្យអស់សក្តានុពល ដោយមិនមានការភ័យខ្លាចអ្វីទៀតឡើយ។






លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា សម្រាប់ ដំណើរការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តមណ្ឌលគិរីសរុបចំនួន១៤ភូមិ ស្នើនឹង ៥១៨៨បណ្ណ ដោយឡែក សម្រាប់ការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅភូមិពូត្រុំ និងភូមិឡៅកា ដែលបានវាស់វែង និងបំពេញទិន្នន័យ នាពេលកន្លងមក រួមមាន៖ ភូមិពូត្រុំ សង្កាត់រមនា ចំនួន ២៥២ក្បាលដី រីឯភូមិឡៅកា សង្កាត់សុខដុម ចំនួន ១០៩ក្បាលដី។ លោកបានបន្ថែមថា នៅពេលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានកាតព្វកិច្ច បង់សេវាចុះបញ្ជីដីធ្លី ក្នុង១ម៉ែត្រការ៉េ ២៥០រៀល សម្រាប់ដីលំនៅឋាន និង១រៀល សម្រាប់ដីកសិកម្ម នេះជាការកំណត់ដោយច្បាប់ ដែលមានរយៈពេលចំនួន១ថ្ងៃ ចាប់ពីថ្ងៃធ្វើពិធីនេះតទៅ នឹងត្រូវចែកបន្តនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី៕