គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់បើកកិច្ចប្រជុំលើកទី៣របស់ខ្លួន

ចំនួនអ្នកទស្សនា : Views

  



ដើម្បីពិនិត្យពិគ្រោះយោបល់លើការរៀបចំកំណត់បទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័នក្នុងអគារនិងសុវត្ថិភាពរៀបចំបណ្ដាញអគ្គិសនីក្នុងអគារ សម្រាប់អ្នកសាងសង់នៅកម្ពុជា 

————————

នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦

ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់បើកកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យពិគ្រោះយោបល់លើការរៀបចំកំណត់បទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័នក្នុងអគារ និងសុវត្ថិភាពរៀបចំបណ្ដាញអគ្គិសនីក្នុងអគារ សម្រាប់អ្នកសាងសង់នៅកម្ពុជា ក្នុងគោលដៅបង្កើនការរក្សាសុវត្ថិភាព ទប់ស្កាត់ហានិភ័យនានាទាក់ទិននឹងការផ្ទុះឆេះ។

#វិស័យសំណង់ #ការកសាងលិខិតបទដ្ឋានគតិយុត្តិ #បទបញ្ញត្តិបច្ចេកទេសសុវត្ថិភាព #ប្រព័ន្ធឧស្ម័នក្នុងអគារ #បណ្ដាញអគ្គិសនីក្នុងអគារ #ឧស្សាហកម្មអចលនទ្រព្យ #អ្នកសាងសង់ #អ្នកអភិវឌ្ឍលំនៅឋាន #ការងារលំនៅឋាន #ទប់ស្កាត់ហានិភ័យ #គុណភាព #សុវត្ថិភាព #សោភ័ណភាពសំណង់ #កអក











ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលជាមួយអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា

ចំនួនអ្នកទស្សនា : Views

 



ក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលជាមួយអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា ដោយមានអតិថិជនចំនួន ៣៦ គ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តព្រមព្រៀងទទួលយកការដោះដូរទីតាំងថ្មី។ 

—————————————-


នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលជាមួយអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា ដោយមានអតិថិជនចំនួន ៣៦ គ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តព្រមព្រៀងទទួលយកការដោះដូរទីតាំងថ្មី។ 

ក្រសួងនឹងបន្តការសម្របសម្រួល និងធ្វើការដោះស្រាយជូនបងប្អូនអតិថិជនជាបន្តបន្ទាប់ ទៅតាមដំណាក់កាល ដើម្បីឆ្ពោះទៅរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ។


#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចបវវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទនលេសាប #ដោះស្រាយវិវាទបុរី #កអក











.ស.យ.ក. រាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត

ចំនួនអ្នកទស្សនា : Views



ស.ស.យ.ក. រាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត និងពិធីផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ ស្ដីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨ 

——————————

ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ ស.ស.យ.ក. រាជធានីភ្នំពេញ និងពិធីផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ ស្ដីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នៅសាលសន្និបាត២០២១ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

#កអក

#កិច្ចប្រជុំបូកសរុប #ការងារប្រចាំឆ្នាំ 

#ទិសដៅការងារ 

#សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ 

#សសយករាជធានីភ្នំពេញ #ផ្សព្វផ្សាយ #ផែនទីបង្ហាញផ្លូវ 

#សហភាពសហព័ន្ធយុវជនកម្ពុជា 

#UYFC #UYFCPP











អតិថិជនចំនួន ១៨ រូប របស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦អា បានទទួលផ្ទះ និងការជ្រើសរើសយកទីតាំងផ្ទះថ្មី

ចំនួនអ្នកទស្សនា : Views

 



អតិថិជនចំនួន១៨ រូប របស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦អា បានទទួលផ្ទះ និងការជ្រើសរើសយកទីតាំងផ្ទះថ្មីតាមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ 

——————————-

ក្រសួងបានកំពុងបន្តសម្របសម្រួលជាបន្តបន្ទាប់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋដែលជាអតិថិជនទទួលបានផ្ទះគ្រប់ៗគ្នាដោយស្នាមញញឹម នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦


#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចបវវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទនលេសាប #ដោះស្រាយវិវាទបុរី

#កអក







លោក យ៉ែម ណយ ប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាននៃក្រសួងព័ត៌មាន និង សហការី បានអញ្ជើញសួរសុខទុក្ខ និងពាំនាំថវិកា និងកន្ត្រកផ្លែឈេីជូនម្តាយរបស់ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា

ចំនួនអ្នកទស្សនា : Views

 


លោក យ៉ែម ណយ ប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាននៃក្រសួងព័ត៌មាន និង សហការី បានអញ្ជើញសួរសុខទុក្ខ និងពាំនាំថវិកា និងកន្ត្រកផ្លែឈេីជូនម្តាយរបស់ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដែលមានវ័យចាស់ជរា នៅឯគេហដ្ឋាន ស្ថិតក្នុង ភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល នារសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ។


ក្នុងឱកាសនោះ លោកប្រធាន យ៉ែម ណយ និង សហការី ក៏បានអញ្ជើញពិនិត្យមើល ទីស្នាក់ការ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដែលបានបាក់ស្រុត ចូលទឹកទន្លេរមេគង្គ កាលពីឆ្នាំមុនផងដែរ។


លោកយាយ និង លោក ទេស វិបុល សម្តែងក្តីសប្បាយរីករាយ សូមថ្លែងអំណរគុណ និង សូមជូនពរ លោក យ៉ែម ណយ និង សហការី សូមជួបតែសេចក្តីសុខ ចម្រើន លាភ ជ័យ និង សមប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





ស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦

ចំនួនអ្នកទស្សនា : Views




ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធស្ដីពីប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. និងបិទដោយ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. នៅសាលប្រជុំអគារ S ទីស្តីការក្រសួងមហាផ្ទៃ។


សិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធនេះមានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម លោកជំទាវសមាជិក សមាជិកា នៃ គ.ជ.អ.ប. តំណាង JICA ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត នាយករដ្ឋបាលសាលារាជធានី ខេត្ត អភិបាលខណ្ឌទាំង១៤នៃរាជធានី និងចៅសង្កាត់នៃរាជធានី និងតំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ 


សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងអំពីប្រព័ន្ធនៃការគ្រប់គ្រងទីក្រុងមេត្រូប៉ូលតែន នៅបណ្តាប្រទេសក្នុងតំបន់រួមមាន ប្រទេសជប៉ុន ប្រទេសឥណ្ឌូណេស៊ី និងប្រទេសហ្វ៊ីលីពីដល់អ្នកពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបាននូវចំណេះដឹង និងជាធាតុចូលបន្ថែមទៀតក្នុងការគិតគូរអំពីជម្រើសសមស្របនានាសម្រាប់រៀបចំរដ្ឋបាលរាជធានីភ្នំពេញឱ្យក្លាយទៅជារដ្ឋបាលមេត្រូប៉ូលីតែន ស្របតាមការតម្រង់ទិសនៃកម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០) ក្រោមក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។


សូមជម្រាបជូនថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមចែករំលែកដោយ សាស្ត្រាចារ្យ កាមីកូ អាគីអូ (KAMIKO AKIO) ជាទីប្រឹក្សាផ្នែកគោលនយោបាយរដ្ឋបាលមូលដ្ឋានបានជួយគាំទ្រដល់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ(ជំនាញការរបស់ JICA) លើប្រធានបទ ស្តីពីការសិក្សាប្រៀបធៀបរវាងប្រព័ន្ធរដ្ឋបាលទីក្រុងមេត្រូប៉ូលីតែននៅប្រទេសឥណ្ឌូណេស៊ី ប្រទេសហ្វីលីពីន និងប្រទេសជប៉ុន និងដោយ សាស្ត្រាចារ្យ អេឡិច ប៊្រីឡានតេស ជេអរ (Allex Brillantes Jr.) មកពីសាកលវិទ្យាល័យហ្វ៊ីលីពីន នៃប្រទេសហ្វ៊ីលីពីន លើប្រធានបទស្ដីពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលមេត្រូប៉ូលីតែននៃប្រទេសហ្វ៊ីលីពីន។









ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា!

ចំនួនអ្នកទស្សនា : Views

 



នាល្ងាចថ្ងៃទី០៣ខែមីនា ឆ្នាំ២០២៦ ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅបរិវេណសួនច្បារមុខវត្តបុទុមវត្តី។


ជាកិច្ចចាប់ផ្ដើម លោក តាន់ គីមសួរ ប្រធានគម្រោងគំនូរសិល្បៈដើម្បីសន្តិភាព បានថ្លែងរបាយការណ៍សង្ខេបអំពីដំណើរការគូគំនូរក្រោមទឹកដៃ និងទឹកចិត្តអំណត់ព្យាយាម រួមទាំងការទទួលខុសត្រូវខ្ពស់របស់បងប្អូនវិចិត្រករ ដែលបង្ហាញពីស្នាមចិត្ត ស្នាមគំនិត និងស្នាមប្រវត្តិសាស្ត្ររបស់កម្ពុជាមកបកស្រាយលើផ្ទាំងតែមួយ។ លោក តាន់ គីមសួរ បានបន្ថែមថា ផ្ទាំងគំនូរនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ទេ តែជាកម្មសិទ្ធិរបស់ប្រជាជនខ្មែរទាំងអស់។


នាឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណ និងកោតសរសើរដល់វិចិត្រករ និងក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានប្រើប្រាស់អស់សមត្ថភាព និងទេពកោសល្យ ដើម្បីគូរផ្ទាំងគំនូប្រកបដោយអត្ថន័យនេះ បង្ហាញឱ្យសហគមន៍ជាតិ និងអន្តរជាតិបានយល់ច្បាស់ពីផលលំបាកដែលបង្កឡើងដោយយោធាថៃ ព្រមទាំងបានបង្ហាញពីការរួបរួម និងសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា ផ្ទាំងគំនូរនេះ មិនត្រឹមជាការកត់ត្រានូវស្លាកស្នាមឈឺចាប់របស់ប្រជាជនកម្ពុជានោះទេ ប៉ុន្តែជាការដាំដុះផ្នត់គំនិតស្នេហាជាតិ ការស្រលាញ់ចែករំលែកក្នុងចំណោមប្រជាជាតិខ្មែរ ព្រមទាំងជាការដាស់តឿនឱ្យប្រជាពលរដ្ឋគ្រប់រូបប្រកាន់ខ្ជាប់ស្មារតីស្រលាញ់សន្តិភាព ដោយចងចាំថាខ្មែររួបរួម ខ្មែរខ្លាំង។


សូមជម្រាបថា កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះសង្ឃ ព្រះសង្ឃ យាយជី តាជី តំណាងរដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ប្រធានគម្រោង ដៃគូឧបត្ថម្ភ បងប្អូនវិចិត្រករ សិល្បករ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប៕