គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

អាជ្ញាធរខេត្តមណ្ឌលគិរី ជំរុញដល់យុវជន ឲ្យរៀនជំនាញបច្ចេកទេសមួយច្បាស់លាស់ ដើម្បីកាត់បន្ថយភាពអត់ការងារធ្វើពិសេស កាត់បន្ថយភាពក្រីក្រក្នុងសង្គម

ចំនួនអ្នកទស្សនា : Views

 




មណ្ឌលគិរី៖ ក្នុងឪកាសប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ក្រោមប្រធានបទ TVET ផ្ដល់ជំនាញ និងការងារសមរម្យ ក្រោមអធិបតី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត រួមទាំងមន្រ្តីរាជការ អង្គការដៃគូ និងសិស្សានុសិស្សជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។




លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា TVET DAY ត្រូវបានរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី១៥ ខែមិថុនា រៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។  លោក អភិបាលរងខេត្ត បានណែនាំដល់សិស្ស និស្សិតទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រយកជំនាញឱ្យបានចប់ នឹងមានជំនាញពិតប្រាកដទាំងទ្រឹស្តីនិងការអនុវត្តន៍ជាក់ស្តែង នៅរោងជាងមជ្ឈមណ្ឌល ក៏ដូចជានៅការចុះកម្មសិក្សានៅរោងជាងខាងក្រៅ -ខិតខំយកចិត្តទុកដាក់រៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង នៅរោងជាងមជ្ឈមណ្ឌល ក៏ដូចជានៅ ការចុះកម្មសិក្សានៅរោងជាងខាងក្រៅដើម្បីទទួលបានជំនាញមួយយ៉ាងពិតប្រាកដ - ត្រូវគោរពតាមបទបញ្ជារបស់មជ្ឈមណ្ឌល (ពេលចេញចូល ការស្នាក់នៅ ហូបចុក អនាម័យ ពលកម្ម -ល- មិនត្រូវប្រព្រឹត្តអំពើអបាយមុខផ្សេងៗ (គ្រឿងញ្ញាណ ល្បែងស៊ីសង ស្រា-ល) ត្រូវធ្វើជាយុវជនដែលទំពាំងដ៏ល្អសម្រាប់សង្គមជាតិ។ លោក អភិបាលរងខេត្ត អំពាវនាវដល់មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋាន ត្រូវជំរុញ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងរកវិធីយ៉ាងណាឱ្យយុវជនក្នុងមូលដ្ឋាន អាចមកទទួលយកសេវាបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលឱ្យបានច្រើន - ជំរុញសិស្សដែលបង់បោះការសិក្សា និងត្រូវបោះបង់ មករៀននៅ TVET - ផ្តល់អាទិភាពទទួលមន្ត្រីកិច្ចសន្យា ឬទទួលសិស្ស និស្សិតចុះកម្មសិក្សា ហាត់ការងារពិសេស ផ្តល់ការងារ តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។






លោក កោ គឹមអាន ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឲ្យដឹងថា មជ្ឈមណ្ឌលបានអនុវត្តគម្រោងបណ្តុះបណ្តាលដល់សិស្សបោះបង់ការសិក្សា ស្ត្រីមេម៉ាយ- ជនជាតិភាគតិច- ក្មេងកំព្រា- ជនពិការ- ទ័ពរំសាយ- ជនទីទ័លក្រ ។ ល ។ លើជំនាញ អគ្គិសនី ព័ត៌មានវិទ្យា ជួសជុលម៉ូតូ សំអាងការ ផ្សារអគ្គិសនី តម្បាញក្រម៉ាជនជាតិ ជំនាញទន់ ការងាររដ្ឋបាល ។ ទាំងវគ្គខ្លី ១សប្តាហ៍ ដល់៤ខែ និងវគ្គវែងពី១ឆ្នាំ ២ឆ្នាំ ដល់៣ឆ្នាំ និង៤ឆ្នាំផងដែរ៕




អាជ្ញាធរខេត្តមណ្ឌលគិរី: វិស័យអប់រំកាយ និងកីឡា បានរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់សិស្ស និស្សិត និងប្រជាជនគ្រប់រូប និងបានកាត់បន្ថយភាពអសកម្មផ្សេងៗនៅក្នុងសង្គម

ចំនួនអ្នកទស្សនា : Views

 




មណ្ឌលគិរី៖ លោកសាន់ ដារិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី លេីកឡេីងថា វិស័យអប់រំកាយ និងកីឡា បានរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់សិស្ស និស្សិត និងប្រជាជនគ្រប់រូប និងបានកាត់បន្ថយភាពអសកម្មផ្សេងៗនៅក្នុងសង្គម ជាអាទិ៍ការប្រើប្រាស់គ្រឿងញៀន។ 






ការថ្លែងបែបនេះរបស់លោក សាន់ ដារិទ្ធ អភិបាលរងខេត្ត  ក្នុងពិធី«បិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើស ជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២២-២០២៣ ដែលប្រព្រឹត្តទៅកីឡាដ្ឋានខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។






លោក សាន់ ដារិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សានេះ ដោយទទួលបានជោគជ័យដ៏ល្អប្រសើរគួរឱ្យមានមោទនភាពក្រៃលែង លោកក៏បាន វាយតម្លៃខ្ពស់ចំពោះប្រតិភូកីឡាទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតនេះ រួមគ្នាគោរព គោលការណ៍ និងបទបញ្ហាបច្ចេកទេសនៃការប្រកួតកីឡាបានល្អត្រឹមត្រូវ និងមានស្មារតីស្រឡាញ់កីឡាពិតប្រាកដ ដើម្បីទទួលលទ្ធផលបច្ចេកទេសស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការឈ្នះចាញ់ ជារឿងសំខាន់នោះឡើយ។ ជាមួយគ្នានេះដែរ លោកក៏បានកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងតាំងពីថ្ងៃដំបូង រហូតមកដល់ថ្ងៃបញ្ចប់នេះ ដោយយកអស់កំលាំងកាយចិត្ត មិនគិតពីការនឿយហត់ស្ដែងចេញនូវការទទួលខុសត្រូវខ្ពស់ ប្រកបដោយស្មារតីយុត្តិធម៌ អនុវត្តបានល្អប្រសើរ តាមនិយាមបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រកួត និងជំរុញឱ្យការប្រកួតទាំងមូលមានដំណើរការល្អ និងទទួលបានជោគជ័យ។ លោក បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ រៀបចំឱ្យមានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ឋ មានឧទ្យានបៃតង និងទីធ្លាសម្រាប់លំហាត់ប្រាណ និងកីឡា ដើម្បីទ្រទ្រង់សុខភាព និងសុខុមាលភាពប្រជាជនទាំងផ្លូវកាយ និងផ្លូវចិត្ត ។ ការអប់រំកាយ និងកីឡាជាសមាសភាគមួយនៃវិស័យអប់រំ ដែលជាមធ្យោបាយហាត់ពត់ រាងកាយ និងបញ្ញាស្មារតីរបស់មនុស្ស ឱ្យមានការលូតលាស់ល្អ រក្សាកម្លាំងពលំមាំមួននិងមាន សុខភាពល្អ។





លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឳ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២-២០២៣នេះ សម្រាប់កីឡាសិស្សបឋមសិក្សាមានប្រភេទវិញ្ញាសារចំនួន ១៤ប្រភេទ និងមានប្រតិភូកីឡាចូលរួមសរុប ១៣២នាក់ ស្រី ៤៦នាក់ និងកីឡាសិស្សមធ្យមសិក្សាមានចំនួន ១៦ប្រភេទ និងមានប្រតិភូកីឡាចូលរួមចំនួន ៣១៨នាក់ ស្រី ១៣៤នាក់។

 

នាឳកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បានផ្តល់ពាន់រង្វាន់ និងមេដាយមេ ប្រាក់ សំរិទ្ធ និងថវិកាមួយចំនួន ជូនដល់ក្រុមកីឡាករ កីឡាការនី ដែលទទួលបានជ័យជម្នះផងដែរ៕

ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងសហការី បានដឹកនាំ យុវជនសមាគមរាជសីហ៍សាខារាជធានីភ្នំពេញ ចូលរួមកម្មវិធីសម្ភោធវិហារឥស្លាម

ចំនួនអ្នកទស្សនា : Views





រាជធានីភ្នំពេញ ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៣ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងសហការី បានដឹកនាំ យុវជនសមាគមរាជសីហ៍សាខារាជធានីភ្នំពេញ ចូលរួមកម្មវិធីសម្ភោធវិហារឥស្លាម មាស្ជិទនូរុលអៀសសាន្ត ភូមិ ខ ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។





ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។





ស្នងការដ្ឋាន នគរបាលខេត្តកំពត ទទួលបណ្តឹងពីប្រជាពលរដ្ឋបានជាង ១៦០ នាក់ ពាក់ព័ន្ធករណី ឆបោក ប្រព្រឹត្តឡើងដោយក្រុមហ៊ុនពិភពដីមាស

ចំនួនអ្នកទស្សនា : Views

 




ខេត្តកំពត ÷ ស្នងការដ្ឋាន នគរបាលខេត្តកំពត ទទួលបណ្តឹងពីប្រជាពលរដ្ឋបានជាង ១៦០ នាក់ ពាក់ព័ន្ធករណី ឆបោក ប្រព្រឹត្តឡើងដោយក្រុមហ៊ុនពិភពដីមាស  គិតត្រឹមល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។


មន្ត្រីនគរបាលនៃស្នងការដ្ឋាន ខេត្តកំពត បានប្រាប់ឲ្យដឹងថា  មានបណ្តឹងចំនួន ១៦៣ បានដាក់ចូលស្នងការដ្ឋាន ក្នុងគោលដៅចោទលោក ឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស ពីបទរំលោភលើទំនុកចិត្ត។ក្រុមហ៊ុននេះ មានទីតាំងស្ថិតនៅភូមិស្តុកក្រោល ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។






 ប្រជាពលរដ្ឋដែលដាក់ទុនរកស៊ី ជាមួយក្រុមហ៊ុននេះ បានចំណាយប្រាក់ ក្នុងម្នាក់ៗ ចាប់ពី ១ម៉ឺនដុល្លារឡើង។ ស្នងការដ្ឋាន នៅតែរង់ចាំទទួល ក្នុងករណីប្រជាពលរដ្ឋ បន្តមកដាក់ពាក្យបណ្តឹងថែមទៀត។


ពលរដ្ឋដែលមកដាក់ពាក្យបណ្តឹង បានរៀបរាប់មានខ្លឹមសារថា ពួកគាត់កើតទុក្ខ មិនសុខចិត្ត ចំពោះលោកឧកញ៉ា ហ៊ី គឹមហុង អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអគ្គនាយកក្រុមហ៊ុន ពិភពដីមាសពីបទរំលោភលើទំនុកចិត្ត តាមរយ:ការឆបោកក្នុងមុខជំនួញទិញ– លក់ដីឡូតិ៍។ នាអំឡុងឆ្នាំ២០២២ បក្ខពួករបស់លោកឧកញ៉ា ហ៊ី គឹមហុង បានមកលួងលោម និងបញ្ចុះបញ្ចូលពួកគាត់ឱ្យទិញដីឡូត៍ ពីក្រុមហ៊ុនពិភពដីមាស ដោយសន្យាថា នឹងផ្ដល់ប្រាក់ចំណេញដោយអត្រា ៣ ភាគរយ ក្នុង១ខែ។ ពេលចប់កុងត្រា ក្រុមហ៊ុន នឹងទទួលទិញដីយកវិញស្មើតម្លៃដើម។


ពាក្យបណ្តឹង បានបញ្ជាក់ថា ប្រាក់ភាគលាភទាំងនោះ ពួកគាត់បានទទួលតែ ៧ខែ ទៅ៨ខែ ប៉ុណ្ណោះ ពោលគឺ ក្រុមហ៊ុន ឈប់ផ្តល់ឱ្យរហូតមកដល់ពេលនេះ ពួកគាត់ ជួបការលំបាក ព្រោះខាងធនាគារ តាមទាររាល់ថ្ងៃ។ ដូច្នេះ ពួកគាត់ត្រូវតែដាក់ពាក្យ ប្ដឹង ដោយតម្រូវឱ្យក្រុមហ៊ុនពិភពដីមាសសងប្រាក់ដើមវិញ ដើម្បីពួកគាត់បានយក ទៅដកប្លង់ដី នៅធនាគារ មកប្រើប្រាស់បន្តទៀត៕ប្រភពពីគេហទំព័រខ្មែរថ្ងៃនេះ




គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកំណត់យកថ្ងៃចន្ទ ទី១២ ខែមិថុនា ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដា្ឋន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្ដីព្រាងច្បាប់ស្ដីពី វិធានដើមកំណើតទំនិញ

ចំនួនអ្នកទស្សនា : Views

 

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃវិមានរដ្ឋសភា។





អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័ត ដោយបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទី ដើម្បីធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ គឺ សេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដា្ឋន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្ដីព្រាងច្បាប់ស្ដីពី វិធានដើមកំណើតទំនិញ។

កម្ពុជាមានសក្ដានុពលច្រើន ក្នុងការរឹតចំណងទាក់ទងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអេមីរ៉ាតអារ៉ាប់រួម»

ចំនួនអ្នកទស្សនា : Views




នេះជាការលេីកឡេីង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េដ អាល ហ្សេយូឌី រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ដែលដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដើម្បចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាស្នើសុំការគាំទ្ររបស់កម្ពុជាលើការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP-28) នាចុងឆ្នាំនេះ នៅទីក្រុងឌុយបៃ។ 





ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីវិស័យសក្ដានុពលសំខាន់ៗ មួយចំនួន ដែលអាចជាមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសពាណិជ្ជកម្ម រវាងប្រទេសទាំង២ និងជាតម្រូវការទីផ្សារបស់អេមីរ៉ាតអារ៉ាប់រួម ជាអាទិ៍ ទឹកឃ្មុំ គ្រាប់ស្វាយចន្ទី ខ្លឹមចន្ទ អង្ករសិរីរាង្គ  អង្ករសំរូប និងផលិតផលសហគមន៍ផ្សេងៗ។


ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ថានី បានលើកឡើងថា នឹងបញ្ជូនក្រុមការងារបច្ចេកទេស ដើម្បីមកសិក្សា ពិភាក្សា និងជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសការដោះដូរពាណិជ្ជកម្មដោយផ្ទាល់ ជាមួយកម្ពុជា។




វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៥ និង វគ្គហ្វឹកហ្វឺន(ម្ចាស់ការ) បំប៉នជំនាញ យុទ្ធវិធីថ្មើជើង ថា្នក់ពួក ដល់ កងអនុសេនាធំ និងក្បាច់គុនកងយោធពលខេមរភូមិន្ទជំនាន់ទី១

ចំនួនអ្នកទស្សនា : Views

 



ខេត្តកំពង់ស្ពឺ៖  ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៥ និង វគ្គហ្វឹកហ្វឺន(ម្ចាស់ការ) បំប៉នជំនាញ យុទ្ធវិធីថ្មើរជើង ថា្នក់ពួក ដល់ កងអនុសេនាធំ និងក្បាច់គុនកងយោធពលខេមរភូមិន្ទជំនាន់ទី១ ឆ្នាំ២០២៣ របស់កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ( ក្តាន់រយ ) ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ។






នៅក្នុងសន្ទរកថាស្វាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ  ឈរ សុខ នាយសេនាធិការរង និងជាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០  បានឲ្យដឹងថា៖ ដោយបានការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី និងសម្ភារ ពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កងពលតូចដឹកជញ្ជូនលេខ៩០ បានសម្រេចនូវភារកិច្ចជាច្រើន ទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា  មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងការកសាង ជំរុំ បន្ទាយ, ការងារដឹកជញ្ជូន, ការជួសជុលថែទាំបច្ចេកទេសរថយន្ត, ការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីប្រែក្លាយឱ្យយោធិន គ្រប់រូបមានសមត្ថភាព បម្រើការងារបានល្អប្រសើរ មានមនសិការបម្រើការពារជាតិមាតុ ភូមិ ការពាររដ្ឋធម្មនុញ្ញ កាពាររដ្ឋាភិបាលស្របច្បាប់ ដោយមានមូលដ្ឋានគ្រឹះរឹងមាំស្របតាមតាមទិសដៅ នៃផែនការដែលបានកំណត់ ។





របាយការណ៍បើកវគ្គដែលផ្តល់ដោយឧត្តមសេនីយ៍ត្រី កែប ច័ន្ទតូ មេបញ្ជាការរង កងពលតូចដឹកជញ្ជូនលេខ៩០ ទទួលការងារហ្វឹកហ្វឺន បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺននេះចាប់ផ្តើមពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ដែលមានកម្មសិក្សាការីចូលរួមសរុបចំនួន១៥០នាក់ គ្រូចំនួន ២០នាក់ ក្រុមបម្រើការចំនួន១៤នាក់ ។ ក្នុងនោះកម្មសិក្សាការី វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបរ រថយន្តធុនធ្ងន់ជំនាន់ទី៥ មានចំនួន១០០នាក់ គ្រូ១៥នាក់ សិក្សារយៈពេល ០៤ខែ និងកម្មសិក្សាការី, វគ្គហ្វឹនហ្វឺន(ម្ចាស់ការ) បំប៉នជំនាញយុទ្ធវិធី ថ្មើរជើងថ្នាក់កងអនុសេនាធំ និងវគ្គហ្វឹកហ្វឺន(ម្ចាស់ការ)បំប៉នជំនាញក្បាច់គុនកងយោធពលខេមរភូមិន្ទ មានចំនួន៥០នាក់ គ្រូចំនួន០៥នាក់ សិក្សារយៈពេល ០៣ខែ ។ 




អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ុល ស៊ីនួន  បានចាត់ទុកវគ្គហ្វឹកដែលដំណើរការបើកនាឱកាសនេះមានគោលបំណងពង្រឹងលើកកម្ពស់ សមត្ថភាពដល់យោធិន ដែលមានតួនាទីក្នុងការងារនៃភារកិច្ចរបស់ខ្លួន ដើម្បីយកទៅអនុវត្ត ឱ្យមានប្រសិទ្ធភាព និងចំគោលដៅ ព្រោះថាកម្មសិក្សាការីទាំងអស់ ជាប្រភពកម្លាំង បន្តវេន និងជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត។ រួមទាំងសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព  ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ការងារគ្រប់គ្រងបច្ចេកទេស ការបើកបរ ជួសជុលថែទាំ សន្សំសំចៃខ្ពស់ និងយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងពេលបើកបរ សំដៅធានាបានការប្រើប្រាស់ថែទាំសម្ភារៈសឹក និងមធ្យោបាយបំពាក់ផ្សេងៗ ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចជូនអង្គភាព ដែលជាការចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី នៃមាតុភូមិយើង ។ ហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិបានរឹងមាំ  ។ 





ឯកឧត្តម ប៉ុល ស៊ីនួន បានផ្តាំផ្ញើដល់កម្មសិក្សាការីទាំងអស់ត្រូវយកចិត្តដាក់រៀនសូត្រ  មានវិន័យខ្ពស់  ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ មានអត្តចរិកល្អស័កសមជាកងយោធពលភូមិន្ទ និងបានសំណូមពរដល់គ្រូ  គ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឹះ និងទ្រឹស្តីល្អៗធ្វើយ៉ាងណាអោយសិក្ខាកាមងាយយល់ ពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ  ៕

ក្មេងប្រុសម្នាក់ បានស្លាប់ភ្លាមៗ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះកង់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តបុក

ចំនួនអ្នកទស្សនា : Views

 ខេត្តបាត់ដំបង÷ នៅ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣  ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះកង់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានរថយន្តបុកពេញទំហឹង  តាមបណ្តោយផ្លូវកៅស៊ូមួយកន្លែង ស្ថិតក្នុងក្រុមទី៥ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។



នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសម្នាក់ឈ្មោះ ឆា នុន អាយុ៨ឆ្នាំ រស់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានជិះកង់មួយគ្រឿង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេង ភ្លាមនោះក៏ស្រាប់តែមានរថយន្តLEXUS RX300ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាក ភ្នំពេញ 2R-4209 បើកបរដោយបុរសម្នាក់ឈ្មោះ ស្រូយ គឹមហ៊ីង អាយុ ៣៧ឆ្នាំ រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បើកបរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីត្បូងទៅជើង បានជ្រុលទៅបុកក្នេងជិះកង់ពេញទំហឹង បណ្តាលអោយស្លាប់ភ្លាមៗតែម្តង។  សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង ធ្វើកំណត់ហេតុប្រគល់សពអោយអាណាព្យាបាលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕