គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឃា..ត់.ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាព.គ.ប់.រថយន្តអ្នកដំណើរលើស្ពានព្រែកហូរ.!

ចំនួនអ្នកទស្សនា : Views

កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការ.ឃា.ត់.ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាព.គ.ប់.រថយន្តអ្នកដំណើរលើស្ពានព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ 

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២២ និង ១៥ នាទីយប់ ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២៣ ត្រង់ចំណុចលើស្ពានព្រែកហូរ ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ៕







ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញកាត់វិញ្ញាសារប្រឡង ជ្រើសរើសនាយទាហានជំនាន់ថ្មី នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣.!

ចំនួនអ្នកទស្សនា : Views




នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ក្រសួងការពារជាតិ បានបើកសម័យប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មី នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣, ដែលមានបេក្ខជនចំនួន ៦,៣៩៩នាក់ ក្នុងនោះមានបេក្ខជនជានារីចំនួន ២,៩៩៨នាក់ បានចូលរួមប្រឡងប្រជែងនៅតាមមណ្ឌលចំនួន៤ ក្នុងរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រឡងជ្រើសរើសបានអញ្ជើញកាត់វិញ្ញាសារ








ប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មី នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យបាក់ទូក។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមជូនពរប្អូនៗបេក្ខជនទាំងជាង ៦ពាន់នាក់ដែលចូលរួមប្រឡងវគ្គនាយទាហានសកម្មជំនាន់ទី២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទាហានបន្តវេនជំនាន់ទី១៤ និងនាយទាហានបច្ចេកទេសយោធា នៅតាមមណ្ឌលទាំង៥ ក្នុងរាជធានីភ្នំពេញ អោយទទួលបានជោគជ័យ។

សូមបញ្ជាក់ថា គណៈកម្មការបានកំណត់យកនាយទាហានសកម្មជំនាន់ទី២៥ ចំនួន ១០០នាក់, នាយទាហានទ័ពជើងគោកជំនាន់ទី១៣ ចំនួន ១០០នាក់, នាយទាហានបន្តវេនជំនាន់ទី១៤ ចំនួន១៥០នាក់, នាយទាហានជំនាញបច្ចេកទេសយោធា ចំនួន៣០នាក់៕ 


សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីពិធីបិទសន្និបាតក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ .!

ចំនួនអ្នកទស្សនា : Views

នៅវិមានសន្តិភាព នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣  របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ 




សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ​និង​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​​ដែល​ថ្នាក់ដឹកនាំ មន្ត្រី​និង​បុគ្គលិក​ក្រសួងការបរទេស​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២២​កន្លងទៅ និង​សរសើរ​ដល់​វិភាគទាន​ដ៏​សំខាន់​ដែល​បាន​ចូលរួមចំណែក​ពី​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ បាន​ចូលរួមចំណែក​ក្នុងការ​ធ្វើ​ឲ្យ​ឆ្នាំ២០២២ ក្លាយជា​ឆ្នាំ​ជោគជ័យ​ក្នុង​ការងារ​ទូត​របស់​កម្ពុជា​យើង។សម្ដេច​តេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថាអង្គសន្និបាត​បាន​ពិនិត្យ​ពិភាក្សា​អំពី​សភាពការណ៍​តំបន់​ និង​ពិភពលោក វិភាគ​និង​វាយតម្លៃ​អំពី​ឥទ្ធិពល​និង​ផលប៉ះពាល់ ​នៃ​ការប្រែប្រួល​ដ៏​ជ្រាលជ្រៅ​ និង​ស្មុគស្មាញ​ខាង​ភូមិសាស្ត្រ​នយោបាយ យុទ្ធសាស្ត្រ​ និង​សេដ្ឋកិច្ច​មកលើ​តំបន់​ និង​ប្រទេស​កម្ពុជា​យើង ដោយបាន​ពិចារណា​ និង​រិះរក​ជំរុញ​ការកែទម្រង់​ស្ថាប័ន​បន្ថែមទៀត​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការការងារ។​


សម្ដេច​តេជោបានមានប្រសាសន៍បន្តទៀតថាឆ្នាំ២០២២ គឺជា​ឆ្នាំ​មិនធម្មតា​សម្រាប់​សមរភូមិ​កា​ទូត​របស់​យើង គឺជា​ឆ្នាំ​ដែល​កម្ពុជា​ទទួល​តួនាទី​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​ក្នុងខណ​:​ដែល​មានការ​ប្រឈម​ធំៗ ស្មុគស្មាញ​ និង​ច្រើន​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិ​នៃ​សហគមន៍តំបន់​យើង​នេះ​។​ទោះបី​កម្ពុជា​បាន​គ្រប់គ្រង​ដោយ​ជោគជ័យ​នៃ​ជម្ងឺ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​-១៩ និង​បើក​ប្រទេស​ឡើងវិញ​ហើយក៏​ដោយ ប៉ុន្តែ​លេចឡើង​នូវ​បរិបទ​ថ្មីៗ​នៅ​បន្ត​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ លើ​វិស័យ​សុខាភិបាល​សាធារណៈ ការប្រកួតប្រជែង​រវាង​មហាអំណាច​ធំ​បំផុត​ទាំង​២​កាន់​តែមាន​លក្ខណៈ​អួអាប់​ស្មុគស្មាញ​ឡើង​ទៀត​កាន់តែច្រើន​បង្ក​ជា​សម្ពាធ​កាន់តែ​ធ្ងន់ធ្ងរ​មកលើ​ប្រទេស​នានា​ក្នុង​តំបន់ ពិសេស​មកលើ​កម្ពុជា​យើង​។​


សម្តេចតេជោបានមានប្រសាសន៍ទៀតថា ​វិបត្តិ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច​និង​មនុស្សធម៌​នៅ​មី​យ៉ាន់​ម៉ា នៅជាប​ញ្ហា​សម្រាប់​អាស៊ាន​ហើយ​បន្ទុក​នៃ​ការជួយ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នេះ​បាន​ធ្លាក់​មកលើ​កម្ពុជា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ និង​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​។​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​បន្ត​ធ្លាក់ចុះ​ដុនដាប​ដោយសារ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ក្នុង​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិ​កូរ៉េខាងជើង។​ ក្នុងពេល​សភាពការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​រក្សាបាន​ភាព​ស្ងប់ស្ងៀម​បង្គួរ បញ្ហា​តៃវ៉ាន់​បាន​ក្លាយទៅជា​ចំណុចក្តៅ​ក្នុង​ទំនាក់ទំនង​ចិន​-​អាមេរិក ពិសេស​បន្ទាប់ពី​ទស្សនកិច្ច​របស់​ប្រធានសភា​អាមេរិក​ដែល​កើតឡើង​ចំ​ថ្ងៃ​ដែល​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បើក​កិច្ចប្រជុំ​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​។​ ប៉ុន្តែ​រឿង​ដ៏​រន្ធត់​ផ្នែក​សណ្តាប់ធ្នាប់​អន្តរជាតិ ការធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំង​អ៊ុយ​ក្រែ​ន​ដែល​មកដល់ពេលនេះ​បាន​បង្ក​ឲ្យ​ទាហាន​និង​ជន​ស៊ីវិល​រាប់ម៉ឺន​នាក់​ស្លាប់ រាប់លាន​នាក់​ភៀសខ្លួន​ហើយ​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង​និង​ទ្រព្យសម្បត្តិ​ដ៏​សន្ធឹកសន្ធាប់​ត្រូវបាន​បំផ្លាញ​។​


​ព្រឹត្តិការណ៍​ដែល​បានកើត​ឡើង​នៅ​តំបន់​ខាងលើ​ពិតជា​បាន​ជះឥទ្ធិពល​ផ្ទាល់​ឬ​ប្រយោល​មកលើ​កម្ពុជា​យើង​បង្ករ​ជា​សម្ពាធ​ធ្ងន់ធ្ងរ​មកលើ​អធិបតេយ្យ ឯករាជ្យភាព អ​ព្យា​ក្រឹត្យ​ភាព​និង​ការសម្រេចចិត្ត​នានា​ខាង​នយោបាយ​របស់​យើង​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ​និង​អន្តរជាតិ​។ ប៉ុន្តែ​ដោយសារ​ការប្រកាន់​ខ្ជាប់​គោលនយោបាយ​ការបរទេស​មួយ​ដែល​ឯករាជ្យ​ផ្អែកលើ​ច្បាប់​ផ្អែកលើ​ផលប្រយោជន៍​ស្នូល​របស់​ជាតិ​និង​ប្រជាជន​យើង យើង​បានប្រែក្លាយ​ការ​ប្រឈម​ឲ្យ​ទៅជា​កាលានុវត្តភាព​និង​បានបង្ហាញ​ឲ្យ​ឃើញ​សុ​ឆន្ទៈ​យ៉ាងពិត​ប្រាកដ​ក្នុង​ការគោរព​ច្បាប់​គោលបំណង​និង​គោលការណ៍​ទាំងឡាយ​នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​។​នៅក្នុង​ឱកាស​គម្រប់​ខួប​មួយឆ្នាំ​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ប្រទេស​ចិន​បាន​ដើរតួនាទី​ឈានមុខ​មួយ​ក្នុងការ​ស្វែងរក​សន្តិភាព​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​ដោយ​លើកឡើង​សំណើ​ដែលមាន ១២​ចំណុច ។​ កម្ពុជា​គាំទ្រ​សំណើរ​១២ ចំណុច​របស់​ប្រទេស​ចិន​ដោយសារ​សំណើ​របស់​ប្រទេស​ចិន​ចែង​អំពី​ការគោរព​ច្បាប់​អន្តរជាតិ​គោលការណ៍​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ដែលជា​វិធាន​សម្រាប់​ទំនាក់ទំនង​រវាង​រដ្ឋ​អធិបតេយ្យ ដូចជា​អធិបតេយ្យភាព បូរណភាព​ដែនដី​និង​ឯករាជ្យភាព​។​ សំណើ​ខាង​លើបានអំពាវនាវ​ឲ្យ​បញ្ឈប់​ភាព​ប្រទូសរ៉ាយ​ផ្នែក​យោធា​ហើយ​សម្ដេច​ក៏បាន​គូសបញ្ជាក់ថា​តាម​បទពិសោធន៍​សង្គ្រាម​គឺជា​មធ្យោបាយ​ដ៏​អាក្រក់​បំផុត​សម្រាប់​បញ្ចប់ឯ​បទ​ឈប់​បាញ់​គឺជា​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ឈានទៅ​បញ្ចប់សង្គ្រាម​។​សំណើរ​នេះ​ក៏បាន​អំពាវ​នា​ឲ្យ​មាន​កិច្ចសន្ទនា​សន្តិភាព​និង​បញ្ឈប់​ទណ្ឌកម្ម​ជា​ឯកតោភាគី​ផងដែរ​។​


សម្ដេចតេជោបន្តទៀតថា គោលការណ៍​ខាងលើ​ស្របគ្នា​ជាមួយនឹង​ជំហរ​របស់​កម្ពុជា​បន្ថែ​ម​លើ​នេះ​សំណើ​របស់​ចិន​ក៏បាន​ផ្ដោតលើ​ទិដ្ឋភាព​មនុស្សធម៌​សន្តិសុខ​ស្បៀង​និង​ស្ថាបនា​ឡើងវិញ​ក្រោយ​ជម្លោះ​។​កម្ពុជា​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ពិចារណា​ដ៏​យកចិត្តទុកដាក់​ចំពោះ​សំណើរ​របស់​ចិន​ដើម្បី​បញ្ឈប់​ការប្រយុទ្ធ​គ្នា​បញ្ចប់​ការឈឺចាប់​របស់​ប្រជាជន​ និង​ការបំផ្លិច​ផ្លាញទ្រព្យ​សម្បត្តិ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​នាំ​ត្រឡប់មកវិញ​នូវ​សន្តិភាព​៕







សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរទៅដល់សាធារណរដ្ឋសង្គមនិយមវៀតណាម.!

ចំនួនអ្នកទស្សនា : Views

នាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរទៅដល់សាធារណរដ្ឋសង្គមនិយមវៀតណាមប្រកបដោយសុវត្ថិភាព។

ការអញ្ជើញទៅដល់អាកាសយានដ្ឋាននៃសាធារណរដ្ឋសង្គមនិយមវៀតណាមរបស់សម្ដេចក្រឡាហោម និងគណប្រតិភូ ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅពីសំំណាក់ ឯកឧត្តម ឡេ ក្វឹកហុង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាមជាច្រើនរូបទៀត។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង បំពេញទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី៣ ដល់៥ ខែមីនា ឆ្នាំ២០២៣ ។

ដំណើរទស្សនកិច្ចនេះ ជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួង មហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយ សម្ដេចក្រឡាហោម នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខា លើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់ អនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ៕







សម្តេចតេជោជំរុញការបង្កើនភាពច្នៃប្រឌិតនិងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍសិល្បៈវប្បធម៌ដើម្បីជំរុញ វិស័យវប្បធម៌កម្ពុជាឱ្យកាន់តែរីកចម្រើន.!

ចំនួនអ្នកទស្សនា : Views

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវទស្សនៈដល់ក្រសួងវប្បធម៌ និងអ្នកពាក់ព័ន្ធទាំងអស់ បង្កើនភាពច្នៃប្រឌិតនិងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍសិល្បៈវប្បធម៌ ដើម្បីជំរុញវិស័យវប្បធម៌កម្ពុជាឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ-សម័យគ្រប់ទម្រង់ ជិត៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ កាលពីថ្ងៃទី០២ ខែមីនា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីជំរុញវិស័យវប្បធម៌កម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន សម្តេចតេជោបានផ្ដល់នូវទស្សនៈសំខាន់ៗមួយចំនួន ដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏ដូចជាភាគីពាក់ព័ន្ធត្រូវបង្កើនការអភិវឌ្ឍ មូលធនមនុស្សក្នុងវិស័យវប្បធម៌ និងភាពម្ចាស់ការលើការងារអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ជាពិសេសការបង្កើតស្នាដៃសិល្បៈវប្បធម៌ថ្មីៗ ដែលមានភាពច្នៃប្រឌិត។

សម្តេចតេជោ បានបន្តថា តាមរយៈការបង្កើតស្នាដៃសិល្បៈវប្បធម៌ថ្មីៗ ដែលមានភាពច្នៃប្រឌិត គឺត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមុខមាត់ និងអត្តសញ្ញាណជាតិ ស្របតាមបទដ្ឋានគតិយុត្ត ក្រមសីលធម៌វិជ្ជាជីវៈ និងស្ដង់ដារសកល ដើម្បីបង្កើនផលិតភាព និងសក្ដានុពល ក្នុងការប្រកួតប្រជែងជាមួយសិល្បៈវប្បធម៌ក្នុងតំបន់ និងអន្តរជាតិ។

សំឡេង « ត្រូវបង្កើនភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យា និងគំនិតផ្ដួចផ្ដើមថ្មីៗ ដើម្បីផ្ដល់នូវបទពិសោធន៍រីករាយ និង/ឬរៀនសូត្រពីសិល្បៈវប្បធម៌ក្នុងរូបភាពថ្មីៗ និងមានភាពទាក់ទាញដល់កុមារ យុវជន ស្ត្រី មនុស្សចាស់ ជនមានពិការភាព ប្រជាជនដែលងាយរងគ្រោះ និងភ្ញៀវទេសចរ។

ទន្ទឹមនេះ ក្រសួងក៏ត្រូវបន្តជំរុញការគាំទ្រផ្នែក បច្ចេកទេស ការបណ្ដុះបណ្ដាល បទដ្ឋានគតិយុត្ត និងការសម្របសម្រួលផ្សេងៗ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង នៃស្នាដៃសិល្បៈកម្ពុជា នៅលើឆាកជាតិ និងអន្តរជាតិ ក្នុងគោលដៅបង្កើតមុខរបរវិជ្ជាជីវៈ និងសហគ្រិនភាពក្នុងវិស័យសិល្បៈវប្បធម៌។ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារអភិរក្សវប្បធម៌ជាតិ ដូចជាសំណង់បេតិកភណ្ឌ វត្ថុបុរាណស្ថានីយបុរាណ សិលាចារឹក សាស្ត្រាស្លឹករឹត ចំណេះដឹងបុរាណ និងប្រពៃណីខ្មែរ ប្រពៃណីទំនៀមទម្លាប់ កិច្ចប្រតិបត្តិសង្គម សីលធម៌ និងគុណតម្លៃរបស់ខ្មែរ វប្បធម៌នៅតាមវត្តអារាម និងតាមសហគមន៍ ជាពិសេសនៅតាមសហគមន៍ជនជាតិដើមភាគតិច »៕





រាជរដ្ឋាភិបាល ណែនាំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជា ក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣.!

ចំនួនអ្នកទស្សនា : Views




រាជរដ្ឋាភិបាល បានណែនាំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជា ក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមពាក្យស្លោក“គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព” (Every Day Is A Wonder)។


យោងតាមសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំយុទ្ធនាការ “ឆាំ្នទស្សនាកម្ពុជា ២០២៣” បានឱ្យដឹងថា ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា នាឱកាស ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” (Visit Cambodia Year 2023) ក្រោមពាក្យស្លោក“គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព” (Every Day Is A Wonder)។


សារាចររបស់រាជរដ្ឋាភិបាល បានបន្តថា ដើម្បីឱ្យយុទ្ធនាការ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ រាជរដ្ឋាភិបាលសូមធ្វើការណែនាំ ដល់ក្រសួងទេសចរណ៍ ត្រូវសហការជាមួយនឹងបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដែលកំពុងប្រតិបត្តិនៅលើវិស័យទេសចរណ៍ រួមគ្នាផ្សព្វផ្សាយយុទ្ធនាការ ដោយផ្សារភ្ជាប់នឹងយុទ្ធនាការ “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្ដៅ” ដោយរំលេចអំពីអត្តសញ្ញាណនៃប្រទេសកម្ពុជា។


បន្ថែមពីនោះ ត្រូវសហការជាមួយនឹងគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) ដើម្បីជំរុញការផ្សព្វផ្សាយ និងការប្រើខ្លឹមសារ និងនិមិត្តសញ្ញាផ្សព្វផ្សាយ“ឆ្នាំទស្សនា កម្ពុជា ២០២៣” ដោយផ្សារភ្ជាប់ជាមួយនឹងនិមិត្តសញ្ញា“ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣” ជាមួយរូបតំណាង“បូរីនិងរំដួល” ព្រមទាំងព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឱ្យបានទូលំទូលាយ។


សារាចររបស់រាជរដ្ឋាភិបាល បានបន្តទៀតថា ក្រសួងព័ត៌មានត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយខ្លឹមសារនៃយុទ្ធនាការ ដោយផ្សារភ្ជាប់ជាមួយនឹងនិមិត្តសញ្ញា“ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម” ដើម្បីបំផុសឱ្យសាធារណជន ជាពិសេសភ្ញៀវទេសចរជាតិនិងអន្តរជាតិ យល់ដឹង និងចូលរួមក្នុងយុទ្ធនាការឱ្យកាន់តែផុសផុល និងទូលំទូលាយ។ ចំណែកឯ គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវជំរុញការផ្សព្វផ្សាយនិងលើកទឹកចិត្តដល់វិស័យឯកជននិងភ្ញៀវទេសចរក្នុងការស្វែងយល់ពីអច្ឆរិយភាពជារៀងរាល់ថ្ងៃ សម្រាប់ការទស្សនាកម្ពុជាឆ្នាំ២០២៣ ដើរស្របក្រោមយុទ្ធនាការទំនាក់ទំនងសាធារណៈជាសារខ្លីៗ ជាអាទិ៍គ្រប់ថ្ងៃគឺជាអច្ឆរិយភាព, គ្រប់ទេសភាពគីជាអច្ឆរិយភាព, គ្រប់ពេលគឺជាអច្ឆរិយភាព, គ្រប់រសជាតិគឺជា អច្ឆរិយភាព, គ្រប់បទពិសោធគឺជាអច្ឆរិយភាព, គ្រប់ថ្ងៃរះគឺជាអច្ឆរិយភាព, គ្រប់ជំនួបគឺជាអច្ឆរិយភាព, គ្រប់ការស្វាគមន៍គឺ ជាអច្ឆរិយភាព, គ្រប់ប្រាសាទគឺជាអច្ឆរិយភាព និងគ្រប់កោះគឺជាអច្ឆរិយភាព៕

អាវុធហត្ថក្រុងភ្នំពេញ ចាប់បញ្ជូនខ្លួនជនសង្ស័យ ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់គ្រឿងញៀន!

ចំនួនអ្នកទស្សនា : Views

នារសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៥នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន..។

ជនសង្ស័យទាំង០៥នាក់ មានឈ្មោះ ៖

១-ឈ្មោះ ស៊ន ឆក ហៅ តឿ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ។

២-ឈ្មោះ សាង ហុង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៣-ឈ្មោះ គ្រាល ពិសី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៤-ឈ្មោះ ចិន គូ ហៅ យួន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត កម្ពុជាក្រោម ប្រទេសវៀតណាម ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៥-ឈ្មោះ រ៉ូយ សុខគា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន ៖ -ម៉ូតូ០១គ្រឿង ម៉ាក ស្មាស ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1K-8447, -កន្ត្រៃកាត់ដែក0១, ដង្កាប់ចំនួន០២, ទូណឺវីសចំនួន០១ និងដែកឆ្កឹះសោរចំនួន០២, -ម្សៅក្រាមពណ៌សថ្លាចំនួន១៥កញ្ចប់តូច (សង្ស័យជាសារធាតុញៀន) និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់ខាងលើបានសារភាពឲ្យដឹងដូចៗគ្នាថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ពួកខ្លួនពិតជាបានធ្វើសកម្មភាព លួច តុ ដែក និងដែកជ្រុង មួយចំនួនពីផ្ទះមួយកន្លែង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ពិតប្រាកដមែន ហើយក៏ជាមុខសញ្ញាប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ផងដែរ៕







ទីបំុត៖ ប្ដីចុង បាញ់ស.ម្លា..ប់ប្រពន្ធទាំងដែលកូននៅក្នុងពោះ៦ខែ ឥឡូវបានចូលសារភាពទោសកំហុសហើយ..!

ចំនួនអ្នកទស្សនា : Views



ភ្នំពេញ ៖ ប្ដីចុង បាញ់ស.ម្លា..ប់ប្រពន្ធទាំងដែលកូននៅក្នុងពោះ៦ខែ ក្នុងបុរីពិភពថ្មី៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនេះជនសង្ស័យបានចូលសារភាពទោសកំហុសហើយ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី ល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅផ្ទះលេ១៦៨ ផ្លូវលេខKS03 បុរីពិភពថ្មី កួរស្រូវ ៣ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ស្រ្តីមានផ្ទៃពោះម្នាក់ ត្រូវបានគេសង្ស័យថា ប្ដីបា.ញ់ចំនួន ២គ្រាប់ បណ្ដាលឲ្យស្លា..ប់បាត់បង់ជីវិត នៅក្នុងថ្លុ.ក ឈា.ម នៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះល្វែងមួយកន្លែង។ បន្ទាប់ពីកើតហេតុ ប្ដីកំណាចនោះ បានរត់គេចខ្លួនបាត់ស្រមោល។ 
ប្រភពពីកន្លែងកើតហេតុ ស្រ្តីរងគ្រោះឈ្មោះ ម៉ៃ សុគន្ធា ហៅ អេណា អាយុ ៣៤ឆ្នាំ មុខរបរសាឡន មានប្ដី ២នាក់ហើយ។ ប្ដីមុនមានកូន ៤នាក់ និងបានលែងលះគ្នា ១ឆ្នាំមកហើយ។ បន្ទាប់មកបានយកប្ដីក្រោយ ដែលជាជនសង្ស័យ និងឮថា កំពុងមានផ្ទៃពោះ៤ខែផង។

 ប៉ុន្តែពុំទាន់ដឹងថា ប្ដីក្រោយនេះ មានសមាសភាព ជាអ្វីនៅឡើយទេ ទើបបានជាមានកាំភ្លើងប្រើប្រាស់ ហើយបាញ់សម្លា.ប់គាត់បែបនេះ។
ប្រភពដដែលបាននិយាយទៀតថា ប្ដីប្រពន្ធនេះទើបទៅទិញផ្ទះកើតហេតុនោះ រស់នៅជាង ៣ខែប៉ុណ្ណោះ ហើយនៅមុនពេលមានការភ្ញាក់ផ្អើលនេះ ពុំមាននរណាបានដឹងថា ប្ដីប្រពន្ធនេះ មានទំនាស់គ្នារឿងអ្វី ហើយបាញ់សម្លាប់ក្នុងពេលណានោះឡើយ។ ប៉ុន្តែអ្នករស់នៅក្នុងបុរីនោះបាន ឃើញទ្វារផ្ទះកើតហេតុ ចំហរ ហើយដោយខ្លាចមានចោរចូលលួចទ្រព្យសម្បត្តិ ទើបរាយការណ៍ ប្រាប់សន្តិសុខយាមបុរីឲ្យទៅមើល។ ស្រាប់តែប្រទះឃើញស្រ្តីរងគ្រោះដេកស្លា.ប់ ក្នុងថ្លុកឈាម ដោយមានស្នាមត្រូវគ្រាប់កាំភ្លើង ២គ្រាប់ ទើបមានការភ្ញាក់ផ្អើលតែម្ដង ៕







អបអរសាទរ ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ ដែលត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យប្រោសប្រទាននូវ គ្រឿងឥស្សរិយយស ថ្នាក់ «ជាតូបការ» នៅថ្ងៃ២៨ ខែកុម្ភៈ ២០២៣នេះ.!

ចំនួនអ្នកទស្សនា : Views

ការផ្តល់គ្រឿងឥស្សរិយយសនេះ ពិតជាសាកសម្យ ជាការតបស្នងចំពោះស្នាដៃការងារដែលឯកឧត្តមប្រធានបានបំពេញ បម្រើជាតិ ប្រជាជន ជាពិសេស ដឹកនាំបេសកកម្មមនុស្សធម៌ នៃសមាគមរាជសីហ៍។

សូមជូនពរ ឯកឧត្តមប្រធាន សូមជួបតែសេចក្តីសុខ ចម្រើន មានសុខភាពល្អបរិបូរណ៍ និង សូមទទួលបានជោគជ័យគ្រប់ភារកិច្ច  ព្រមទាំងសូមប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 







ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣នេះ គឺជាវេទិកាសហគ្រិនដំបូង និងធំជាងគេនៅកម្ពុជា.!

ចំនួនអ្នកទស្សនា : Views




ភ្នំពេញៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣នេះ គឺជាវេទិកាសហគ្រិនដំបូង និង ធំជាងគេនៅកម្ពុជា ដោយមានការចូលរួមពីសហគ្រិនពីគ្រប់វិស័យ និង គ្រប់ទំហំអាជីវកម្ម ដែលបានញ៉ាំងឱ្យវេទិកានេះមានភាពមហោឡារិក និង បានបង្កជាបរិយាកាសអំណោយផលសម្រាប់ការបង្កើត និង ពង្រីកបណ្តាញនៃការទាក់ទងគ្នា ក៏ដូចជាការផ្លាស់ប្តូរ មតិយោបល់ និង ទស្សនាទានថ្មីៗ ដើម្បីជាប្រយោជន៍សម្រាប់សហគ្រិន ក្នុងការជំរុញបន្ថែមដល់អាជីវកម្មដែលកំពុងដំណើរការ។ ការបញ្ជាក់នេះ ក្នុងវេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា (CEWA), សមាគមម្ចាស់អាជីវកម្មជាដៃគូ (BNI Cambodia), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia), សមាគមទេសចរណ៍កម្ពុជា (CATA), សមាគមពាណិជ្ជកម្ម និង វិនិយោគកម្ពុជា-ជប៉ុន (CJBI) និងសមាគមមិត្តយើង ដែលបានផ្តួចផ្តើម និងសហការគ្នាក្នុងការរៀបចំវេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣ ដ៏សំខាន់នេះឡើង ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា យោងតាមបទពិសោធន៍នៃការផ្តល់យោបល់លើកិច្ចការមួយចំនួនពាក់ព័ន្ធនឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺតួអង្គទាំងពីរអាចរួមសហការគ្នា ប្រកបដោយភាពយោគយល់ និង ការទុកចិត្តខ្ពស់ ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលអាចរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា បានដោយភាពរលូន។



 ក្នុងន័យនេះ, ជាទស្សនៈថ្មីមួយ គឺថាវិស័យឯកជនអាចមានច្រកចេញចូលតែមួយ និងមានភាពជាតំណាងច្បាស់លាស់ពីវិស័យ ឬ ផ្នែកនីមួយៗ ដើម្បីរួមសហការជាមួយរាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា ជាពិសេស មីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា ជាទស្សនៈផ្ទាល់ខ្លួន ដូចទៅនឹងវិស័យឧស្សាហកម្មផងដែរ, វិស័យកសិកម្មក៏ជាមូលដ្ឋានគាំទ្រមួយដ៏សំខាន់ដល់វិស័យផ្សេងៗទៀតក្នុងចរន្តសេដ្ឋកិច្ចជាតិទាំងមូល ជាពិសេសការចូលរួមបង្កើតឱ្យមានសេដ្ឋកិច្ចមាត្រដ្ឋាន តាមរយៈគំនិតផ្តួចផ្តើមនៃ «តំបន់មួយ វិស័យមួយ»។ តាមរយៈទស្សនៈនេះ, ជាការចាំបាច់សម្រាប់កម្ពុជាពិនិត្យ និងសិក្សាអំពីសក្តានុពលនៃតំបន់នីមួយៗនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីកំណត់អំពីប្រភេទវិស័យអាទិភាព និង រៀបចំការលើកទឹកចិត្ត និងវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគាំទ្រធ្វើយ៉ាងណាឱ្យតំបន់នោះមានភាពទាក់ទាញ និងសមស្របសម្រាប់ការវិនិយោគ និងធុរកិច្ច ប្រកបដោយផលិតភាព និងភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារទាំងក្នុងស្រុក និង អន្តរជាតិ៕

សហភាពសហព័ន្ធសារព័ត៌មានកម្ពុជានិងសមាគមសារព័ត៌មានទាំង១៤ប្រកាសចងសម្ព័ន្ធភាពជាមួយគ្នាដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលលើវិស័យសារព័ត៌មាននៅកម្ពុជា..!

ចំនួនអ្នកទស្សនា : Views




រាជធានីភ្នំពេញ៖ សហភាពសហព័ន្ធសារព័ត៌មានកម្ពុជា និងសមាគមសារព័ត៌មានទាំង១៤ទៀត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសអំពីការឯកភាពជាឯកច្ឆ័ន្ទ ក្នុងចងសម្ព័ន្ធភាពជាមួយគ្នា ចាប់ពីពេលនេះតទៅ ដើម្បីសហការរួមគ្នាបំពេញតួនាទីភារកិច្ចដែលអាច រួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍អ្នកសារព័ត៌មាននៅកម្ពុជា និងបម្រើដល់ឧត្តមប្រយោជន៍ជាតិ។


ថ្នាក់ដឹកនាំជាតំណាងសមាគមសារព័ត៌មានទាំង១៤ ក៏បានចុះ «អនុស្សារណៈយោគយល់គ្នា» សម្រាប់ជាមូលដ្ឋានត្រីវិស័យ និងជាក្រមប្រតិបត្តិរបស់សម្ព័ន្ធភាព ដោយបានឱ្យឈ្មោះកិច្ចសហការនេះថា «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា»។

សេចក្តីប្រកាសបានបញ្ជាក់ថា បេសកកម្មចំពោះមុខរបស់ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា គឺផ្តោតលើការពង្រឹងតួនាទីសមាគមសារព័ត៌មាន, ការតម្រង់ទិសក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន, ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមនោគមន៍វិជ្ជា, ការបើកវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន, ការការពារសិទ្ធិអ្នកសារព័ត៌មាន, ការផ្លាស់ប្ដូរបទពិសោធន៍ និងបំពេញឱ្យគ្នាទៅវិញទៅ មកដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។

ឯក ឧត្តម  ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក បានគូសបញ្ជាក់ថា «គំនិតផ្ដួចផ្ដើមឱ្យមាន សម្ព័ន្ធភាពសមាគមសារព័ត៌មានកម្ពុជានេះ គឺបានកើតឡើងនៅបន្ទាប់ពីជំនួបលើកទី៥ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មានកម្ពុជានាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ នេះគឺជាទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា ដែលសមាគមសារព័ត៌មាន ចំនួន១៤ បានខិតខំប្រឹងប្រែងរហូតអាច រួមគ្នាជាធ្លុងមួយ ហើយឈានទៅចុះអនុស្សារណៈយោគយល់គ្នាបង្កើតបានជាសម្ព័ន្ធភាពដ៏ធំ មានចក្ខុវិស័យ និងសកម្មភាពការងារច្បាស់លាស់»។
លោកមានជំនឿថា សម្ព័ន្ធភាពនេះប្រាកដជាអាចរួមគ្នាធ្វើការងារបានច្រើនបន្ថែមទៀតសម្រាប់សង្គមជាតិ។

បន្ទាប់ពីការចុះ អនុស្សារណៈនេះ ថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា នឹងស្នើសុំកម្មវិធីចូលជួបសម្តែងការគួរសម លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីទទួលអនុសាសន៍ដឹកនាំបន្ថែម។ ជាមួយគ្នានេះដែរ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា បានអះអាងថា ខ្លួននៅបើកចំហទទួលស្វាគមន៍សមាគម សារព័ត៌មាននានាបន្តទៀត មកចូលរួមសកម្មភាពការងារក្នុង «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា»៕