ថង់ប្លាស្ទិករាប់តោន និងសំរាម ត្រូវបានគេបោះចោលយ៉ាងអាណាធិបតេយ្យ បំពុលបរិស្ថានទឹកទន្លេនៅកំពង់ទឹកឆ្នុកទ្រូ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ថង់ប្លាស្ទិករាប់តោន និងសំរាម ត្រូវបានគេបោះចោលយ៉ាងអាណាធិបតេយ្យ បំពុលបរិស្ថានទឹកទន្លេនៅកំពង់ទឹកឆ្នុកទ្រូ

ចំនួនអ្នកទស្សនា : Views

 


មាត់កំពង់ទឹកឆ្នុកទ្រូ និងទឹកទន្លេក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាន និងកំពុងត្រូវបានគេបោះចោលសំរាមយ៉ាងអាណាធិបតេយ្យ និងមានផ្ទះបណ្តែតទឹកជួសជុលម៉ាស៊ីន ផ្ទះលក់ប្រេងឥន្ទនៈកើតឡើងវិញ និងបានបំពុលបរិស្ថានទឹកទន្លេយ៉ាងធ្ងន់ធ្ងរ ធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់សុខុមាលភាពប្រជាពលរដ្ឋប្រើប្រាស់ទឹកទន្លេ និងប៉ះពាល់ដល់ជីវចម្រុះក្នុងបាតទន្លេទៀតផង។ 


ក្រោយពីមានការរអ៊ូរទាំពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរចេញចូលកំពង់ទឹកឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ អ្នកយកព័ត៌មានបានចុះទៅដល់កន្លែងនោះ និងបានប្រទះឃើញនៅតាមសងខាងផ្លូវកំពង់ទឹកឆ្នុកឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ពោរពេញទៅដោយសំរាម ជាពិសេសគឺថង់ប្លាស្ទិករាប់តោន ដែលគេបានបោះចោលនៅលើគោក និងមួយចំនួនធំបានធ្លាក់ចូលទៅក្នុងបាតព្រែកជាប់នឹងដងទន្លេសាប ដែលទឹកព្រែកនោះនៅខែនេះបានហូរចេញទៅកាន់ទន្លេសាបតែម្តង។ ដោយឡែកផ្ទះជួសជុលម៉ាស៊ីន និងផ្ទះលក់ប្រេងឥន្ទនៈ បានកើតឡើងវិញជាច្រើនខ្នងផងដែរ ដែលពួកគេបានចាក់កាកសំណល់ដែលមានសារធាតុគីមី និងសារធាតុពុលផ្សេងៗចូលទៅក្នុងទឹកព្រែក និងទឹកទន្លេជារៀងរាល់ថ្ងៃ ដោយមិនទាន់មានចំណាត់ការណាមួយពីអាជ្ញាធរឃុំ ស្រុកនៅឡើយ។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជួយពិនិត្យទីតាំងខាងលើ និងមានចំណាត់ការរៀបចំផង ព្រោះការបំពុលបរិស្ថានទឹកព្រែក និងទឹកទន្លេបែបនេះ នាំអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខុមាលភាពអ្នកប្រើប្រាស់ទឹកទន្លេ និងជីវចម្រុះបាតទន្លេទៀតផង។ 


គួររំលឹកថា បរិស្ថានទឹកព្រែកមាត់កំពង់ទឹក និងទឹកទន្លេសាបនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ រួមនិងផ្ទះជួសជុលម៉ាស៊ីន និងផ្ទះលក់ប្រេងឥន្ទនៈទាំងនោះ ត្រូវបានរៀបចំបានល្អក្នុងអំឡុងឆ្នាំ២០២០ និងបានបំពុលឡើងវិញក្នុងឆ្នាំ២០២៣ ។ កាលពីរៀបចំលើកមុន ផ្ទះជួសជុលម៉ាស៊ីន ផ្ទះបញ្ចូលអាគុយ ផ្ទះលក់ប្រេងឥន្ទនៈ សិប្បកម្មផលិតទឹកកក និងផ្ទះរស់នៅលើទឹករបស់ប្រជាពលរដ្ឋ ត្រូវបានបំលាស់ទីមករស់នៅលើគោកទាំងអស់ និងហាមមិនអោយចុះទៅនៅលើទឹកទន្លេ ឬព្រែកវិញឡើយ។ តែមិនដឹងមូលហេតុអ្វីបានជាផ្ទះទាំងនោះ បានចុះទៅនៅលើទឹកទន្លេ ទឹកព្រែកវិញ រួមនិងមានសំរាម ថង់ផ្លាស្ទីករាប់តោននៅតាមសងខាងផ្លូវកំពង់ទឹកឆ្នុកទ្រូនោះវិញ?៕








ប្រភព: bayon radio

0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh