យ៉ាងម៉ិចចេះ បុគ្គលឈ្មោះ ងិន វាសនា ចាងហ្វាងអង្គភាព គេហទំព័រក្រាំងមាស កំពុងតែសុីលៀស ល្អៀសខ្លួន ក្នុងការផ្សព្វផ្សាយបែបល្ងីល្ងើដូចគោដំបៅខ្នង.. ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

យ៉ាងម៉ិចចេះ បុគ្គលឈ្មោះ ងិន វាសនា ចាងហ្វាងអង្គភាព គេហទំព័រក្រាំងមាស កំពុងតែសុីលៀស ល្អៀសខ្លួន ក្នុងការផ្សព្វផ្សាយបែបល្ងីល្ងើដូចគោដំបៅខ្នង..

ចំនួនអ្នកទស្សនា : Views



កំពង់ឆ្នាំង÷ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ខ្ញុំបាទ សឿងប្រុស (ហៅមករា) និពន្ធនាយករងអង្គភាពព័ត៌មាន VPN TV ONLINE បានទទួលប្រភពព័ត៌មានពីប្រជានេសាទជំវិញការនេសាទដាក់មងដោយខុសច្បាប់នៅក្នុងចំណុចឡូតំបន់អភិរក្សព្រៃខ្សាច់ ស្ថិតនៅឃុំ ផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


ក្រោយពីទទួលបាននូវព័ត៌មាននេះភ្លាម ខ្ញុំបាទ សឿងប្រុស ក៏បានចុះមើលនិងយកព័ត៌មានជាក់ស្ដែង និងបានផ្ដិតយករូបភាព និងថតជាវីដេអូ មានទាំង(ឡុកខេសិនទីតាំង)ថ្ងៃខែ យ៉ាងពិតប្រាកដ ដោយឃើញមានការលួចនេសាទដាក់មងខុសច្បាប់ក្នុងចំណុចឡូអភិរក្ស(ព្រែកតាបា)(ព្រែកតាមើម)(ព្រែកណាំ)និង(ព្រែឆ្លក)យ៉ាងពិតប្រាកដមែន ។


 ក្រោយពីបានថតនិងសម្ភាសជាមួយអ្នកនេសាទជាជនជាតិវៀតណាមនូវសកម្មភាពទីតាំងចំណុចខាងលើរួចហើយ ខ្ញុំបាទ សឿនប្រុស ក៏បានរាយការណ៍ទៅលោក ជិន ស៉ីថា នាយកខណ្ឌរដ្ឋបាលជលផលប្រចាំខេត្តកំពង់ធំ និងបានធ្វើការផ្ដល់ជូនព័ត៌មានទៅលោក ចាងហ្វាង VPN TV ONLINE ដើម្បីធ្វើការផ្សព្វផ្សាយជូនទៅដល់អាជ្ញាធរពាក់ព័ន្ធអោយលោកបានជ្រាប និងមានវិធានការចុះមកបង្ក្រាប់ឲបានទាន់ពេលវេលា។


 ក្រោយពីខ្ញុំបាទ សឿងប្រុស បានផ្ដល់ព័ត៌មានជូនលោក ចាងហ្វាង រួចមក ឃើញថា÷ អង្គភាពយើងខ្ញុំបានធ្វើការផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពីបានផ្សព្វផ្សាយព័ត៌មានរួចហើយ ទើបបានដឹងដល់ក្រុមជនល្មើសទាំងនោះបាននាំគ្នាដាក់មេប្រូច រត់គេចខ្លួនបាត់ស្រមោលអស់ទៅហើយ។


 បន្ទាប់មកនៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ដោយមានការសុំសហការពីអាជ្ញាធរក្នុងការយកព័ត៌មាន ខ្ញុំបាទ សឿងប្រុស ក៏បានចុះផ្ទាល់ជាមួយលោកអភិបាលរងខេត្តកំពង់ធំ និងលោកនាយខណ្ឌជលផល នៅល្ងាចម៉ោង២:០០នាទីរសៀលនោះផងដែរ តែហាក់បីដូចជា មិនឃើញមានជនល្មើសដែលនេសាទខុសច្បាប់ទាំងនោះសិស្សឡើយ ដោយគេសន្និដ្ឋានថា ប្រហែលមានអ្នករៀបចំឲ្យដឹងមុនហើយមើលទៅ។


ចំពោះការចុះផ្សាយព័ត៌មាន របស់អង្គភាពយើងខ្ញុំ ដោយយោងតាម ការធ្វើបទ

សម្ភាសរវាងជនជាតិវៀតណាមម្នាក់ ដែលបានផ្ដល់ព័ត៌មានលើកឡើងអំពីការនេសាទដាក់មងដោយខុសច្បាប់ បានលើកឡើងថា ពួកគាត់ គឺត្រូវបង់លុយទៅអោយឈ្មោះ ងិន វាសនា មានតួនាទីធ្វើការនៅឃុំ ជាអ្នករត់ការឱ្យពួកគាត់ ដោយបានបង់លុតក្នុងមួយទូកចាប់ពី(មួយលានហុកសិបម៉ឺនរៀល) ទៅដល់(២លានរៀល)ក្នុងការរត់ការឱ្យនេសាទ តែខ្ញុំបាទមិនដឹងថាឈ្មោះ ងិន វាសនា ជានណាដែរ។ 


ចំពោះការចុះផ្សាយរបស់អង្គភាពយើងខ្ញុំ ដោយបានដកស្រង់ចេញពី សម្ដីរបស់ជនជាតិវៀតណាមនោះតែប៉ុណ្ណោះ ហើយអង្គភាពយើងខ្ញុំក៏មិនបានស្គាល់ឈ្មោះ ងិន វាសនា ជាអ្នករត់ការនូវបទល្មើសនេសាទនោះដែរ ចំពោះការផ្សព្វផ្សាយវិញក៏មិនបាន ដាក់រូបថត ឬរូបភាពរបស់ឈ្មោះងិនវាសនា នោះទេ គ្រាន់តែសរសេរ ឈ្មោះ ងិន វាសនា តាមតែអ្វីដែលជនជាតិវៀតណាមដែលបានផ្ដល់ប្រភពឱ្យ ។


ក្រោយពីអង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយរួចមកស្រាប់តែ នៅថ្ងៃទី០១ ទី២ និងទី៣ ខែមករា ឆ្នាំ២០២៥ ថ្មីៗនេះ  បែជាមានបុគ្គលដែលស៊ីលៀសល្អៀងខ្លួន  ឈ្មោះ ងិន វាសនា ដោយគេស្គាល់ថា ចាងហ្វាងអង្គភាពគេហទំព័រសារព័ត៌មាន ក្រាំងមាស ចេញមុខមកបទស្រាយបំភ្លឺនិងចោទប្រកាន់មកដល់ខ្ញុំបាទ និងអង្គភាពVPN ថា÷ ផ្សាយព័ត៌មានមិនការពិត ធ្វើការបដិសេធច្រានចោលទាំងស្រុងចំពោះFacebook ខ្ញុំបាទឈ្មោះ Makara vpn ដែលបានបង្ហោះនូវព័ត៌មាន មិនឆ្លុះបញ្ចាំងការពិត ព័ត៌មានក្លែងក្លាយ បង្កើតសេណារីយោ ធ្វើបទសម្ភាសន៍ខ្លួនឯងឆ្លើយខ្លួនឯងដឹកមុខចម្លើយ ធ្វើឱ្យប៉ះពាល់សិទ្ធិអ្នកដទៃ។


ករណីបង្ហោះចុះផ្សាយព័ត៌មានរបស់Facebookឈ្មោះ Makara vpnខាងលើនេះ ខ្ញុំបាទ  សូមធ្វើការបដិសេធច្រានចោលទាំងស្រុង ដោយនៅក្នុងឃ្លីបវិដេអូនិងការសរសេរអត្ថបទគ្មានប្រភពច្បាស់លាស់ ក្នុងចេតនាមួលបង្កាច់មកលើរូបខ្ញុំទាំងស្រុង   ចាត់ទុកថា ជាព័ត៌មានគំនុំ ព័ត៌មានក្លែងក្លាយ ដោយមានចេតនាទុច្ចរិតធ្វើឱ្យមហាជនមានការយល់ច្រឡំប៉ះពាល់កិត្តិយសមកលើរូបខ្ញុំយ៉ាងធ្ងន់ធ្ងរ ការចុះផ្សាយរបស់Facebook ឈ្មោះMakara vpnខាងលើនេះគឺជាឈ្នាន់ បំរើឲ្យបុគ្គលមិនល្អ ដោយមួយរយ:កន្លងមកនេះខ្ញុំបាទមានការវល់កិច្ចការផ្ទះនិងមានជម្ងឺប្រចាំកាយមិនបានដើរចាកចេញពីផ្ទះទៅណាឆ្ងាយម្ដងណាឡើយម្យ៉ាងទៀតខ្ញុំបាទមិនដែលស្គាល់ជនជាតិវៀតណាមម្នាក់នោះទាល់តែសោះ ។ 


តើសកម្មភាពធ្វើការចុះផ្សាយរបស់បុគ្គលឈ្មោះ ងិន វាសនា ដែលជាចាងហ្វាងអង្គភាពគេហទំព័រ ក្រាំងមាស មួយនេះកំពុងរើសដាក់ខ្លួនឬមួយយ៉ាងណា? ឬមួយមានចេតនាធ្វើការផ្សព្វផ្សាយចោទប្រកាន់មកលើរូបខ្ញុំបាទ ក៏ដូចជាអង្គភាពខ្ញុំ និងថែមទាំងបានយក រូបខ្ញុំមកបង្ហោះដោយមិនមានការអនុញាតិពីសម៉ីខ្លួន និងគំរាមប្ដឹងខ្ញុំបាទនិងអង្គភាពខ្ញុំ  ប្រហែលជាមិនយល់អំពីរបបស្ដីពីច្បាប់សារព័ត៌មាននៅកម្ពុជាទេដឹង? បានជាធ្វើល្ងីល្ងើ ទាំងដែលខ្លួនជាម្ចាស់ស្ថាប័នអង្គភាពមួយនឹងគេនឹងឯងដែរនោះ ។

ធ្វើជាអ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត.!

ជារឿងមួយគួរឱ្យអស់សំណើរដែបុគ្គលម្នាក់នេះពិតជាស៉ីលៀសល្អៀសខ្លួនឯងទៅវិញ៕








0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh