បន្ទាយមានជ័យ ជាខេត្តគំរូទីមួយ ក្នុងការចាត់វិធានការអ្នកមិនចូលរួមសម្អាតបរិស្ថាន ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

បន្ទាយមានជ័យ ជាខេត្តគំរូទីមួយ ក្នុងការចាត់វិធានការអ្នកមិនចូលរួមសម្អាតបរិស្ថាន

ចំនួនអ្នកទស្សនា : Views

 


«បើមានសំរាម ត្រូវជួលកម្មករប្រមូលចេញ ហើយត្រូវគិតថ្លៃពីម្ចាស់ផ្ទះដែលមិនបានចូលរួមសម្អាតបរិស្ថាន» ។ នេះជាប្រសាសន៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងសន្និបាតបូកសរុបការងារកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ នៅសាលប្រជុំសាលាខេត្ត ។

ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី បានណែនាំដល់អាជ្ញាធរក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ត្រូវពិនិត្យមើលបញ្ហាសំរាមដែលធ្វើអោយប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ និងបង្កអោយមានបញ្ហាស្ទះប្រព័ន្ធលូរំដោះទឹកប្រឈមការលិចលង់ ។ ឯកឧត្តមលើកឡើងថា «បើឃើញមានសំរាម ត្រូវជួលកម្មករសម្អាតចេញ ហើយត្រូវទារលុយពីម្ចាស់ផ្ទះដែលមិនទុកដាក់សំរាមអោយបានល្អ» ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រយៈពេលកន្លងមក ដូចជានៅក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ដែលជាកន្លែងទីប្រជុំជនសម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្ត និងចូលរួមសម្អាតបរិស្ថានទីក្រុង មានសោភ័ណភាពដូចជានៅមានកម្រិតនៅឡើយ ព្រោះនៅរដូវវស្សាឃើញថា នៅក្រុងប៉ោយប៉ែតមានផ្លូវមួយចំនួននៅពេលមានភ្លៀងខ្លាំងទឹកលិចផ្លូវធ្វើអោយប្រជាពលរដ្ឋរស់នៅជួបការលំបាក ។
ឯកឧត្តម អ៊ុំ រាត្រី បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះសំរាម ដើម្បីការពារបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ នៅពេលឃើញសំរាមនៅកន្លែងណាត្រូវជួលកម្មករ ឬក្រុមអនាម័យសម្អាតចេញ ហើយត្រូវយកលុយពីម្ចាស់ផ្ទះដែលមិនបានចូលរួមសម្អាតតបរិស្ថាន ហើយត្រូវណែនាំធ្វើកិច្ចសន្យា បើនៅមិនស្តាប់ត្រូវមានចំណាត់ការ ។

វិធានការរបស់ឯកឧត្តមអភិបាលខេត្ត ចាត់ទុកជាខេត្តទីមួយ ដែលមានឆន្ទៈស្រឡាញ់ និងថែរក្សាបរិស្ថានពិតប្រាកដ រួមទាំងប្តេជ្ញាធ្វើឲ្យខេត្តរបស់លោកក្លាយជាខេត្តមួយស្អាត ស្អាតទាំងក្រៅ ស្អាតទាំងក្នុង មានន័យថា ស្អាតខាងក្រៅ ប្រៀបបាននឹងសម្រស់ឆោមលោម ដែលធ្វើឲ្យភ្ញៀវទាក់ភ្នែកចង់គយគន់ និងចង់មកលេងប្រទេសកម្ពុជា, ចំណែកស្អាតខាងក្នុង គឺអត្តចរិតផ្នត់គំនិត ធ្វើឲ្យមនុស្សជុំវិញខ្លួនគប្បីទាក់ចិត្ត រស់នៅក្នុងភាពស្អាតជានិច្ច ។

ដូចប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្លាប់លើកឡើងថា កម្ពុជាស្អាត ជាកម្មវិធីសម្អាតភពដែនដី ដូចយើងសម្អាតផ្ទះរបស់យើងអញ្ចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើឱ្យជីវិតយើងមិនល្អទៅតាមហ្នឹងដែរ។

សព្វថ្ងៃ ថ្វីត្បិតយើងខិតខំថែរក្សាបរិស្ថានបានយ៉ាងល្អក៏ដោយ តែបញ្ហាសំរាមនៅតាមទីប្រជុំជនមួយចំនួននៅជួបបញ្ហា ដូច្នេះមិនមែនក្រសួងបរិស្ថានតែមួយអាចសម្រេចគោលដៅនេះបានតែម្នាក់ឯងទេ គឺត្រូវការឆន្ទៈ និងទឹកចិត្តយើងទាំងអស់គ្នាទេ ទើបសម្រេចបានគោលដៅដ៏ល្អបាន ៕







0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh