លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ដឹកនាំអ្នករត់កង់បី ស៊ីក្លូ អាជីវករ និងអ្នសារព័ត៌មាន ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ដឹកនាំអ្នករត់កង់បី ស៊ីក្លូ អាជីវករ និងអ្នសារព័ត៌មាន ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ចំនួនអ្នកទស្សនា : Views



ភ្នំពេញ៖ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមដំណើរដោយ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានដឹកនាំ អ្នករត់កង់បី អ្នកធាក់ស៊ីក្លូ អាជីវក រួមទាំងអ្នកសារព័ត៌មាន ប្រមាណជា ១០០នាក់ ទៅចុះឈ្មោះក្នុងថ្នាលសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅអាគារមជ្ឍមណ្ឌលអភិវឌ្ឍន៍ធុរៈកិច្ច នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។


ឆ្លៀតក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធាន សម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រសាសន៍ថា ការចុះឈ្មោះជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ ជាការយកចិត្ដទុកដាក់ និងលើកទឹកចិត្ដដ៏ធំធេងរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរ ដល់ប្រជាពលរដ្ឋ អាជីវករ អ្នករត់ម៉ូតូកង់បី អ្នកធាក់ស៊ីក្លូ អ្នកសារព័ត៌មាន និងបុគ្គលស្វ័យនិយោជ ក្នុងការពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ព្រមទាំងការគាំពារលើមុខរបរ និងសុខមាលភាពសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។


លោកបណ្ឌិត បានគូសបញ្ជាក់ផងដែរថា ស្របតាមគណៈកម្មាធិការសម្របសម្រួលសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននឹងប្រកាសដាក់ឱ្យចុះឈ្មោះជាផ្លូវការជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតាមភ្នាក់ងារចុះឈ្មោះ រួមមានធនាគារវីង ធនាគារ ABA ធនាគារអេស៊ីលីដា និងទីកន្លែងភ្នាក់ងារមួយចំនួនទៀត នៅគ្រប់ស្រុក ខេត្ដ ទូទាំងប្រទេស ។










0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh