គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ផ្លូវជាតិគ្មានសំរាមប្លាស្ទិក ព្រោះប្រជាជនកម្ពុជា ស្រឡាញ់បរិស្ថាន

ចំនួនអ្នកទស្សនា : Views

 



នៅថ្ងៃទី០១ ខែមករា ដេីមឆ្នាំ២០២៥នេះ ក្រសួងបរិស្ថានបានប្រកាសបេីកយុទ្ធនាការ សម្អាតផ្លូវជាតិ "ផ្លូវជាតិគ្មានសំរាមប្លាស្ទិក" នេះបេីតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ 


សូមរំឭកផងដែរថា ប្រមាណជាង ១ឆ្នាំ កន្លងមក ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការលេីភាពស្អាត ចំនួន ០៣ ដេីម្បីកម្ពុជាស្អាត រួមមាន យុទ្ធនាការ"ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" យុទ្ធនាការ"កម្ពុជាស្អាត ខែ្មរធ្វើបាន" នឹងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ គឺយុទ្ធនាការ" ផ្លូវជាតិគ្មានសំរាមប្លាស្ទិក"។  


យុទ្ធនាការទាំង ០៣ ខាងលេី ជាជ្រុងមួយ នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន សំដៅលេីភាពស្អាតនៅកម្ពុជា ពោលគឺ ស្អាតនៅលេីអាកាស ស្អាតនៅលេីដី និងស្អាតនៅក្នុងទឹក។ 


បេីតាមប្រសាសន៍ ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានលេីកឡេីងថា កម្ពុជា នឹងមានភាពស្អាតគ្រប់ទីកន្លែង ទាំងនៅតាមដងផ្លូវជាតិ ផ្លូវលំ និងនៅទីសាធារណៈ គឺផ្ដេីមចេញពី ប្រជាជនកម្ពុជា ស្រឡាញ់បរិស្ថាន និងចូលរួមយុទ្ធនាការជាមួយរាជរដ្ឋាភិបាល ក្នុងការសំអាត ទុកដាក់សំរាមមានសណ្ដាប់ធ្នាប់។











បន្ទាយមានជ័យ ជាខេត្តគំរូទីមួយ ក្នុងការចាត់វិធានការអ្នកមិនចូលរួមសម្អាតបរិស្ថាន

ចំនួនអ្នកទស្សនា : Views

 


«បើមានសំរាម ត្រូវជួលកម្មករប្រមូលចេញ ហើយត្រូវគិតថ្លៃពីម្ចាស់ផ្ទះដែលមិនបានចូលរួមសម្អាតបរិស្ថាន» ។ នេះជាប្រសាសន៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងសន្និបាតបូកសរុបការងារកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ នៅសាលប្រជុំសាលាខេត្ត ។

ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី បានណែនាំដល់អាជ្ញាធរក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ត្រូវពិនិត្យមើលបញ្ហាសំរាមដែលធ្វើអោយប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ និងបង្កអោយមានបញ្ហាស្ទះប្រព័ន្ធលូរំដោះទឹកប្រឈមការលិចលង់ ។ ឯកឧត្តមលើកឡើងថា «បើឃើញមានសំរាម ត្រូវជួលកម្មករសម្អាតចេញ ហើយត្រូវទារលុយពីម្ចាស់ផ្ទះដែលមិនទុកដាក់សំរាមអោយបានល្អ» ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រយៈពេលកន្លងមក ដូចជានៅក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ដែលជាកន្លែងទីប្រជុំជនសម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្ត និងចូលរួមសម្អាតបរិស្ថានទីក្រុង មានសោភ័ណភាពដូចជានៅមានកម្រិតនៅឡើយ ព្រោះនៅរដូវវស្សាឃើញថា នៅក្រុងប៉ោយប៉ែតមានផ្លូវមួយចំនួននៅពេលមានភ្លៀងខ្លាំងទឹកលិចផ្លូវធ្វើអោយប្រជាពលរដ្ឋរស់នៅជួបការលំបាក ។
ឯកឧត្តម អ៊ុំ រាត្រី បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះសំរាម ដើម្បីការពារបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ នៅពេលឃើញសំរាមនៅកន្លែងណាត្រូវជួលកម្មករ ឬក្រុមអនាម័យសម្អាតចេញ ហើយត្រូវយកលុយពីម្ចាស់ផ្ទះដែលមិនបានចូលរួមសម្អាតតបរិស្ថាន ហើយត្រូវណែនាំធ្វើកិច្ចសន្យា បើនៅមិនស្តាប់ត្រូវមានចំណាត់ការ ។

វិធានការរបស់ឯកឧត្តមអភិបាលខេត្ត ចាត់ទុកជាខេត្តទីមួយ ដែលមានឆន្ទៈស្រឡាញ់ និងថែរក្សាបរិស្ថានពិតប្រាកដ រួមទាំងប្តេជ្ញាធ្វើឲ្យខេត្តរបស់លោកក្លាយជាខេត្តមួយស្អាត ស្អាតទាំងក្រៅ ស្អាតទាំងក្នុង មានន័យថា ស្អាតខាងក្រៅ ប្រៀបបាននឹងសម្រស់ឆោមលោម ដែលធ្វើឲ្យភ្ញៀវទាក់ភ្នែកចង់គយគន់ និងចង់មកលេងប្រទេសកម្ពុជា, ចំណែកស្អាតខាងក្នុង គឺអត្តចរិតផ្នត់គំនិត ធ្វើឲ្យមនុស្សជុំវិញខ្លួនគប្បីទាក់ចិត្ត រស់នៅក្នុងភាពស្អាតជានិច្ច ។

ដូចប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្លាប់លើកឡើងថា កម្ពុជាស្អាត ជាកម្មវិធីសម្អាតភពដែនដី ដូចយើងសម្អាតផ្ទះរបស់យើងអញ្ចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើឱ្យជីវិតយើងមិនល្អទៅតាមហ្នឹងដែរ។

សព្វថ្ងៃ ថ្វីត្បិតយើងខិតខំថែរក្សាបរិស្ថានបានយ៉ាងល្អក៏ដោយ តែបញ្ហាសំរាមនៅតាមទីប្រជុំជនមួយចំនួននៅជួបបញ្ហា ដូច្នេះមិនមែនក្រសួងបរិស្ថានតែមួយអាចសម្រេចគោលដៅនេះបានតែម្នាក់ឯងទេ គឺត្រូវការឆន្ទៈ និងទឹកចិត្តយើងទាំងអស់គ្នាទេ ទើបសម្រេចបានគោលដៅដ៏ល្អបាន ៕







ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

ចំនួនអ្នកទស្សនា : Views



នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ទៀង អេង ទៀ សីហា អញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤) និងខួប៦ឆ្នាំ នៃវិមានឈ្នះឈ្នះ នាព្រឹកថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។








លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា

ចំនួនអ្នកទស្សនា : Views



ខេត្តកំពង់ឆ្នាំង÷ អភិបាលក្រុងកំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វមិនា បានមានប្រសាសន៍ថា ក្នុងក្រុងកំពង់ឆ្នាំងមានប្រជា ពលរដ្ឋ រស់នៅប្រមាណជាង១ម៉ឺនខ្នងផ្ទះ ប៉ុន្តែអ្នកទទួលភ្ជាប់សេវាបង់សំរាម មានតែជាង ២ពាន់ខ្នងផ្ទះតែប៉ុណ្ណោះ ដោយ ហេតុនេះហើយបានធ្វើឱ្យសំរាមដែលនៅសេសសល់ ត្រូវបានយកទៅបោះចោលនៅក្នុងសួនសាធារណៈ តាមមាត់ទន្លេ តាមក្រោមផ្ទះ ក្រោយផ្ទះ ឬដុតចោល ដែលតាមការប្រមាណក្នុង១ថ្ងៃមានសំរាមប្រមាណ ៤០តោន ត្រូវបានបោះចោលជាសាធារណៈ ដើម្បីគ្រប់គ្រងសំណល់រឹង តាមបែបថ្មីគឺសូមបងប្អូនចូលរួមទទួលសេវាប្រមូលសម្រាមឱ្យបានគ្រប់ៗគ្នា ព្រោះថាតម្លៃប្រមូលសំរាមមិនថ្លៃដូចការលើកឡើងនោះទេ។

លោកអភិបាលក្រុងកំពង់ឆ្នាំង មានប្រសាន៍បែបនេះ នៅក្នុងកិច្ចផ្តល់សម្ភាស ដល់អ្នកសារព័ត៌មាន នៅសាលាក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

លោកអភិបាលក្រុង បានបញ្ជាក់ថា ដោយទទួលបានការណែនាំពី ឯកឧត្តមអភិបាលខេត្ត ក្នុងការអភិវត្តថ្លៃប្រមូលសំរាម គឺត្រូវអនុវត្តតាមគោលការណ៍សមធម៌ មិនអាចអនុវត្តទៅតាមសមភាពបានទេ ព្រោះបើយើងអនុវត្តតាមគោល ការណ៍កំណត់ ពិតណាស់ប្រជាពលរដ្ឋ  អ្នករកស៊ីតូចតាច មិនអាចទទួលសេវានេះបានឡើយ  ឧទាហរណ៍ អ្នកលក់ទឹកអំពៅ អ្នកលក់ដូង អ្នកលក់គ្រឿងទេស ពួកគាត់មានចំណូលតិច តែមានសំរាមច្រើន ដែលខុសប្លែកពីធនាគារ មេក្រូហិរញ្ញវត្ថុ តាមមន្ទីរសាធារណៈ និងស្ថានីយប្រេងឥន្ធនៈ មានសំរាមតិចតែ មុខរបរធំ ជាមួយគ្នានេះ អាជីវកម្មខ្នាតតូច មួយចំនួនដែលមិនមានដំណើរការ ក៏រដ្ឋបាលក្រុងកំពង់ឆ្នាំងជំរុញឲ្យពួកគាត់ទទួលសេវាទាបស្មើនឹងទំហំខ្នងផ្ទះធម្មតា មានតម្លៃត្រឹមតែ ១១៥០០រៀល ប៉ុណ្ណោះ។

ជាក់ស្ដែងនៅក្នុងក្រុងកំពង់ឆ្នាំងគឺមានជាប្រភេទដីឡូដែលមានទំហំធំៗដូច្នេះហើយអាជ្ញាធរក្រុងក៏បានជំរុញទម្លាក់តម្លៃពួកគាត់មកស្មើនឹងខ្នងផ្ទះតូចៗដែរ ជាងនេះទៅទៀតនៅតាមគ្រួសារដែលមានប័ណ្ឌសមធម៌ (ប័ណ្ឌក្រីក្រ )គឺថាសាលាក្រុងមិនបង្ខំយកតម្លៃពីពួកគាត់នោះដែរ។ បន្ថែមលើនេះសាលាក្រុងបានរៀបចំឱ្យមានកន្លែងពិភាក្សាជាមួយប្រជា ពលរដ្ឋ រឿងតម្លៃប្រមូលសំរាម បើពួកគាត់មិនពេញចិត្តសុំអញ្ជើញមកពិគ្រោះយោបល់ជាមួយមន្ត្រីសាលាក្រុងរៀងរាល់ម៉ោងធ្វើការ។

លោកអភិបាលក្រុងកំពង់ឆ្នាំង ក៏បានបន្ថែមទៀតថា៖ កន្លង មកប្រជាពលរដ្ឋដែលមិនព្រមទទួលសេវាបង់ថ្លៃប្រមូលសំរាមចេញទៅក្រៅក្រុង ព្រោះពួកគាត់យល់ថា ការប្រមូលសំរាមរបស់ក្រុមហ៊ុន គឺអនុវត្តមិនបានត្រឹមត្រូវ ទុកសំរាមឱ្យស្អុយមុខផ្ទះ យូៗម្តង ទើបមកយកម្តង។ អាជ្ញាធរក្រុងកំពង់ឆ្នាំងបានរៀបចំការប្រមូលសំរាមបែបថ្មីឡើងវិញ តាមបែបបច្ចេកវិជ្ជាទំនើប ដោយបែងចែករថយន្តប្រមូលសម្រាមតាមទិសដៅច្បាស់លាស់ ជាមួយនិងការបំពាក់ម៉ាស៊ីន GPS នៅតាមរថយន្តនិមួយៗ ហើយគ្រប់គ្រងពីទិន្នន័យរបស់រថយន្ត ប្រមូលសំរាម ឱ្យត្រឹមត្រូវតាមការកំណត់។

ចំពោះបញ្ហារថយន្តប្រមូលសំរាមដែលតែងតែហូរទឹកស្អុយតាមផ្លូវសាធារណៈ ក៍បានណែនាំឲ្យជួសជុលរថយន្ត មិនឲ្យទឹកចេញក្រៅនោះឡើយ ហើយសង្ឃឹមថាៈ បងប្អូន ប្រជាពលរដ្ឋគ្រប់រួបនឹងចូលរួមទទួលយកសេវាសំរាមដើម្បីទីក្រុងស្អាតបរិស្ថានល្អដើម្បីសុខភាពខ្លួនយើង ទាំងអស់គ្នា។

ក្នុងនោះជាចុងក្រោយលោកអភិបាលក្រុងក៏បានឲ្យក្រុមការងារ ដែលមានលោកសាន់ ឧស្មាន់ ជាអភិបាលរងបានណែនាំបង្ហាញអំពីទីកន្លែងសម្រាប់ទទួលសេវាផ្សេងៗ ក្នុងការផ្សព្វផ្សាយជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលជាជីវករនិងបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះងាយស្រួលដើម្បីពិភាក្សាលើកិច្ចការផ្សេងៗទៅលើការទុកដាក់សំរាមនិងបង់ថ្លៃសេវាសំរាមជាដើម និងបានបង្ហាញអំពីទីតាំងកន្លែងដែលត្រូវបានជាប់ជាមួយនឹងប្រព័ន្ធទូរសព្ទ ងាយស្រួលបងប្អូនប្រជាពលរដ្ឋក្នុងការទទួលយកសេវាសំរាម៕















កីឡាដេីម្បីសន្ដិភាព និងបរិស្ថាននៅកម្ពុជា វគ្គផ្តាច់ព្រ័ត្រ

ចំនួនអ្នកទស្សនា : Views

 


ត្បូងឃ្មុំ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញ ជាអធិបតីក្នុងពិធីប្រកួកីឡាបាល់ទាត់មហាជន ស្រុកពញាក្រែក វគ្គផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន និង លោកជំទាវ ក្រោមមូលបទ «កីឡា ដើម្បីសន្តិភាព និងបរិស្ថាននៅកម្ពុជា» អបអរ សាទរខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យ

ជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ។


ក្នុងឱកាសនោះផងដែរ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួង បរិស្ថានមានប្រសាសន៍ថា «កីឡាមិនសំខាន់ រឿងឈ្នះចាញ់ទេ តែនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព សន្តិភាព និងប្រាជ្ញាឈ្លាសវៃ មាន សុខភាពគឺមានអ្វីៗទាំងអស់ ដូចប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថា «ក្នុងមួយជីវិតមនុស្សត្រូវមានកីឡាមួយសម្រាប់ខ្លួន» ។


សូមបញ្ជាក់ថា ក្នុងពិធីប្រកួកីឡាបាល់ទាត់មហាជន ស្រុកពញាក្រែក វគ្គផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន និង លោកជំទាវ ក៏មានការអញ្ជើញចូលរួមពីក្រុមការងារ ចុះមូលដ្ឋានស្រុកពញាក្រែក ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកពញាក្រែក ក្រុមប្រឹក្សាស្រុក គណៈ អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមកីឡា និងបងប្អូនប្រជាពលរដ្ឋ សរុប ប្រមាណ ២.០០០អង្គ/នាក់ នៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ពញាក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ។













ជប៉ុនផ្ដល់ឧបករណ៍កម្ទេចកាកសំណល់ឱ្យកម្ពុជា... ដេីម្បីឱ្យកម្ពុជាទទួលបាន ភាពស្អាត ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត ចំនួន១០គ្រឿង ដេីម្បីប្រមូល និងកម្ទេសកាកសំណល់(សំរាម)

ចំនួនអ្នកទស្សនា : Views

 


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា នៅថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងកម្មពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា» ក្នុងការចូលរួមចំណែកលើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការរៀបចំ គោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតលើការគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន។ 


ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលកន្លងមកបានផ្តល់រថយន្តដឹកសំរាម ចំនួន ២០គ្រឿង និងបានបន្តប្រគល់ជូនទៅដល់រដ្ឋបាលក្រុង ស្រុកគោលដៅ និងសម្រាប់ឆ្នាំ២០២៤នេះ ប្រទេសជប៉ុនបានផ្តល់នូវរថយន្តចំនួន ១០បន្ថែមទៀត ជាការលេីកកម្ពស់លើ«ភាពស្អាត» ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រោមយុទ្ធនាការ «កម្ពុជាស្អាតខែ្មរបាន» និងយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម» នាពេលអនាគត។