គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

ចំនួនអ្នកទស្សនា : Views




ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
  ជាកិច្ចចាប់ផ្តើមក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ  បានលើកឡើងអំពីប្រវត្តិសាស្ត្រ និង ចំណងមិត្តភាពទាក់ទងដ៏យូរលង់រាប់ពាន់ឆ្នាំរវាងកម្ពុជា-ចិន  ហើយក្នុងនោះ វប្បធម៌ ចិនជាចំណែកមួយនៅក្នុងបណ្តុំវប្បធម៌របស់កម្ពុជាបន្ទាប់ពីឥណ្ឌា។ ឯកឧត្តម បន្តថា កម្ពុជាបានក្លាយជាប្រទេសទី១ ក្នុងការកសាងសហគមន៍ជោគវាសនារួមជាមួយចិន។ លើសពីនេះ កម្ពុជា និង ចិន ត្រូវការគ្នាទៅវិញទៅមក និង បំពេញឲ្យគ្នាទៅវិញទៅមកដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែប្រសើរទាំងក្នុងក្របខ័ណ្ឌតំបន់  និង ពហុភាគី តាមរយៈកិច្ចសហប្រតិបត្តិការដែលផ្តោតលើ៖ (១).គុណតម្លៃ៖ សុខសន្តិភាព សន្តិសហវិជ្ជមាន គោរពនិងឱ្យតម្លៃគ្នាទៅវិញទៅមក ព្រមទាំងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ (២).ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក៖ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងយូរអង្វែង និងរឹងមាំ។ (៣).ការជួយយឹតយោងគ្នាទៅវិញទៅមក៖ ចំណុចនេះសំដៅលើការកសាងសហគមន៍ជោគវាសនារួម ពោលគឺ បើជោគជ័យគឺជោគជ័យទាំងអស់គ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានមានប្រសាសន៍ថា កម្ពុជាចំាបាច់ត្រូវពង្រឹងខ្លួនឱ្យរឹងមាំទាំងផ្នែកនយោបាយ, សេដ្ឋកិច្ច, សង្គម, អភិបាលកិច្ច និងធនធានមនុស្ស ជាពិសេសវិស័យអភិបាលកិច្ច និងធនធានមនុស្ស ដើម្បីអាចសម្រេចបានជោគជ័យក្នុងការកសាងជោគវាសនារួមកម្ពុជា-ចិន ដែលភាគីទាំងពីរបានសម្រេចបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដោយផ្តោតលើវិស័យអាទិភាពចំនួន៦ រួមមាននយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតចិន ពិនិត្យ និងបន្ស៊ីគោលនយោបាយរបស់រដ្ឋាភិបាលទាំងពីរ ដើម្បីផ្សារភ្ជាប់ចក្ខុវិស័យ១០០ឆ្នាំ-ដំណាក់កាលទី២ របស់ចិន ជាមួយនឹងចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា ក្នុងន័យកំណត់អាទិភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមលើការតភ្ជាប់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្រ្តផ្សេងទៀតរបស់ចិន។ នៅក្នុងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត បានស្នើឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតបង្កើតកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងស្នើបន្តជួយគាំទ្រដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងជំនួបពិភាក្សាការងារជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានកោតសរសើរ និងថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែមានទំនាក់ទំនងល្អទាំងទ្វេភាគី និងពហុភាគី។ ប្រទេសទាំងពីរមានចក្ខុវិស័យស្របគ្នា ក្នុងការពង្រឹង និងរឹតចំណងមិត្តភាពដែកថែបឱ្យកាន់តែប្រសើរ
តាមរយៈការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចិនបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនយោបាយឈ្នះ-ឈ្នះ

របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទាំងក្នុងតំបន់ និងវេទិកាអន្តរជាតិនានា៕








ក្រសួងការងារអំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ

ចំនួនអ្នកទស្សនា : Views

 





(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយពីសក្តានុពលប្រទេសជាតិ ដើម្បីទាក់ទាញការវិនិយោគ ភ្ញៀវទេសចរ និងបង្កើតឱកាសការងារនៅក្នុងស្រុកបន្ថែមទៀត។

ការលើកឡើងនេះនៅក្នុងជំនួបនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន ១២នាក់ ដែលនឹងចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន ក្រោមជំនួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីទទួលនូវបទពិសោធន៍ ព័ត៌មាន និងអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំក្រសួងការងារ នៅទីស្តីការក្រសួងនារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានមានប្រសាសន៍ថា ការទទួលបានអាហារូបករណ៍នៅជប៉ុននេះ គឺជាឱកាសល្អមួយបន្ថែមទៀត ក្នុងការកសាងសមត្ថភាព ទំនាក់ទំនងជាមួយពលរដ្ឋបរទេស ដើម្បីរឹតចំណងមិត្តភាព ក៏ដូចជាឱកាសផ្សេងៗបន្ថែមទៀតសម្រាប់កសាងជីវិតសម្រាប់ពេលអនាគត។

ជាមួយគ្នានេះ លោកជំទាវថ្លែងថា ក្នុងនាមជាបញ្ញវ័ន្ត ត្រូវបន្តធ្វើជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយវប្បធម៌ គោលនយោបាយកម្ពុជាទៅបរទេស ដើម្បីបង្ហាញពីសក្ដានុពលរបស់កម្ពុជា និងជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ វិនិយោគិនបរទេស ជាពិសេសជំរុញការបង្កើតការងារនៅក្នុងស្រុកកាន់តែច្រើនថែមទៀត។

លោកជំទាវបានលើកទឹកចិត្តឱ្យនិស្សិតខិតខំប្រឹងប្រែងសិក្សារៀនសូត្រពីមុខវិជ្ជារបស់ខ្លួន ស្របតាមបរិបទសង្គម ការប្រែប្រួលបច្ចេកវិទ្យា និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកជំទាវ ក៏បានរំលឹកឱ្យចូលរួមចែករំលែកបទពិសោធន៍ពីបរិបទនៃការវិវត្តវិទ្យសាស្ត្រ សង្គមសាស្ត្រ និងការអប់រំផ្សេងៗដល់និស្សិតកម្ពុជាជំនាន់ក្រោយ។

គួរបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនតាមរយៈ JICA មានចំនួន១២នាក់ ក្រោមកម្មវិធីដូចជា កម្មវិធីអ្នកដឹកនាំសាកល SDGs កម្មវិធីកែលម្អការអប់រំកុមារ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យរ៉ែ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌ និងកម្មវិធីរ៉ាប់រងសុខភាពជាសាកល៕

#MLVT #HENGSour












ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ឯកភាពបន្តកិច្ចសហប្រតិបត្តិការលើទំនើបកម្មនៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

ចំនួនអ្នកទស្សនា : Views



(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានឯកភាពបន្តកិច្ចសហប្រតិបត្តិការគាំទ្រធ្វើទំនើបកម្មនៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET ) ដើម្បីបំពេញតម្រូវការក្នុងវិស័យឧស្សាហកម្មនាពេលអនាគត។

ការលើកឡើងនេះ ក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោក ស៊ីរីល ប៊ែលលីយេ (Cyrille Bellier) ប្រធាននាយកដ្ឋានអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ី នៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដើម្បីពិភាក្សាពីដំណើរការអនុវត្តគម្រោងមួយចំនួនទាក់ទងនឹងប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទីស្ដីការក្រសួង នៅរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូ AFD ដែលដឹកនាំដោយលោក ស៊ីរីល ប៊ែលលីយេ ហើយឯកឧត្តមរដ្ឋមន្រ្តីបានជំរាបពីកិច្ចខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរៀបចំផែនការសកម្មភាពក្នុងការពង្រឹងជំនាញសម្រាប់ប្រជាពលរដ្ឋ និងយុវជនឱ្យទទួលបានជំនាញ បច្ចេកទេស និងវិជ្ជាជីវៈថ្មីៗ ដើម្បីឆ្លើយតបតាមតម្រូវការឧស្សាហកម្មនាពេលអនាគត។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្រសួងការងារកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងជំរុញការពង្រឹងគុណភាពនៃគ្រឹះស្ថានបណ្តុះបណ្តាលនីមួយៗ ដើម្បីដោះស្រាយតម្រូវការកម្លាំងពលកម្មរបស់ប្រទេសកម្ពុជានៅក្នុងឧស្សាហកម្មសំខាន់ៗដូចជា អគ្គិសនី អេឡិចត្រូនិក មេកាត្រូនិច និងការផលិតផ្សេងៗទៀត។












ជាការឆ្លើយតប លោក ស៊ីរីល ប៊ែលលីយេ បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្ដល់ឱកាសឱ្យប្រតិភូលោកបានជួបពិភាក្សាការងារទាក់ទងនឹងការអភិវឌ្ឍវិស័យច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

យ៉ាងណាក៏ដោយ ប្រធាន AFD បានសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទៅលើការគាំទ្រទំនើបកម្មនៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងការអភិវឌ្ឍវិទ្យាស្ថានសិក្សាលើជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន៕

#MLVT #HENGSour #TVET

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលពិសេសជូនសិក្ខាកាម ចំនួន៦៨៤នាក់

ចំនួនអ្នកទស្សនា : Views



ភ្នំពេញ​៖​  ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលពិសេសលើកទី៤​ នារសៀល​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ នៅរាជបណ្ឌិត្យសភាកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមង៉ូវ បូរីណា រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្ដម​ សុខ​ ចាន់​ភក្ដី​ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ ឯកឧត្ដមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  ឯកឧត្ដម លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ 
ឯកឧត្តម ហ្សាហ៊ីរ៊ូដឌីន បាបារ ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសារធារណរដ្ឋអុីស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា​ លោកជំទាវ អ៊ុលគូ កូកាអេហ្វេ ULKU KOCAEFE ឯកអគ្គរដ្ឋទូត​ នៃសាធារណ:រដ្ឋតួគីប្រចាំកម្ពុជា​ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុនវឌ្ឍន:ប្រូវើរី  ព្រមទាំងសិក្ខាកាមសរុបចំនួន ៦៨៤​ នាក់។





















ថ្លែងក្នុងឱកាសបិទវគ្កបណ្តុះបណ្ដាល​ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្តន៍ ហើយក៏ជាអាវក្រោះយ៉ាងសំខាន់ក្នុងការការពារខ្លួនយើង ហើយសម្រាប់ជាគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន។ អ្នកសារព័ត៌មានត្រូវឈរលើមូលដ្ឋាននៃប្រភពព័ត៌មានច្បាស់លាស់ បើការសរសេរព័ត៌មានដែលគ្មានប្រភពច្បាស់លាស់នោះទេ គឺជាការទទួលខុសត្រូវរបស់យើងទាំងស្រុងទៅលើព័ត៌មានដែលខ្លួនបានផ្សាយ ហើយក៏ជាការខុសក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មានផងដែរ។

ឯកឧត្ដម​ បានបន្ដទៀតថា​ វគ្គបណ្តុះបណ្តាលស្តីពី«មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល» គឺបានលើកយកនូវមាតិកាមេរៀន​ដ៏មាន​សារៈសំខាន់​ សម្រាប់​អ្នកសារព័ត៌មាន​ត្រូវ​ចាប់យក​ដេីម្បី​ធ្វេី​ការ​អភិវឌ្ឍន៍​ខ្លួន​ និង​អង្គភាព​។

គួរំលឹកផងដែរថា​ មាតិកា​មេរៀន​ ក្នុងវគ្គបណ្ដុះបណ្ដាល​ពិសេស​លេីកទី៤​ នាឱកាសនេះ​ មានដូចជា​ ទី១​ សណ្ដាប់ធ្នាប់​ព័ត៌មាន​បែបឌីជីថល​ ជាការ​ផ្ដល់​កិត្តិយស​បង្ហាត់​បង្ហាញ​ដោយ​ផ្ទាល់​ពី ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ ទី២​ របៀប​សរសេរ​អត្ថបទ​ព័ត៌មាន​ និងមាតិកា​ ដែលបង្ហាត់​បង្ហាញ​ដោយ​ ឯកឧត្ដម​បណ្ឌិត​ ឆាយ​ សុផល​ រដ្ឋលេខាធិការ​ ក្រសួង​ព័ត៌មាន​ ទី៣​ របៀបគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែបឌីជីថល​ បង្ហាត់​បង្ហាញ​ដោយ​ Mr. Jatoi Zafar Ali ជនជាតិ​ប៉ាគីស្ថាន​ ទី​៤​ ស្វែងយល់​ពាក្យ​គន្លឹះ​ក្នុង​វិស័យ​បរិស្ថាន​ ធ្វើបទ​បង្ហាញ​ដោយ​ លោកជំទាវ​ មាស​ ច័ន្ទ​ធី​តា​ អនុរដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ និង​ទី៥​ ស្វែងយល់​ពី​ក្របខ័ណ្ឌ​ច្បាប់​លេីវិស័យ​ព័ត៌មាន​ និង​តុលាការ​ បង្ហាត់​បង្ហាញ​ដោយ​ ឯកឧត្ដម​ លឹម​ សុគន្ថា​ អគ្គព្រះរាជអាជ្ញារង​ នៃ​មហាអយ្យការអមសាលាឧទ្ធរណ៍​ភ្នំពេញ​ ។ នេះ​បេីតាម​ការអានរបាយការណ៍​របស់​ លោក​បណ្ឌិត​ ម៉េង​ សុភ័ណ្ឌ​ ប្រធាន​សមាគម​សារព័ត៌មាន​ អេឡិចត្រូនិច​ អឹម​ អេស​ ជេ​ គោរព​ជូន ឯក​ឧត្តម​ លោកជំទាវ​ គណៈអធិបតី​ ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​នេះ។

គូសបញ្ជាក់​ផងដែរ​ថា​ វគ្គបណ្ដុះបណ្ដាល​ពិសេស​លេីកទី៤​នេះ​ គឺ​ជាគំនិត​ផ្តួចផ្ដេីម​ និងរួមគ្នា​សហការៀបចំដោយ​ សមាគម​សារព័ត៌មាន​ចំនួន​០៥​ ក្នុងនោះមាន​ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ សមាគមសារព័ត៌មាន​ អេឡិចត្រូនិច​ អឹម​ អេស​ ជេ​ សមាគមសម្ពន្ធ​សារព័ត៌មាន​គេហទំព័រ​កម្ពុជា​ សមាគមអ្នក​សារព័ត៌មាន​យុវជន​ និង​សមាគម​អ្នក​សារព័ត៌មាន​មាគ៌ាសន្ដិភាព​ ដែលមានការគាំទ្រពីក្រសួងព័ត៌មាន និងក្រសួងបរិស្ថាន ព្រមទាំង​មាន​ការចូលរួម​ឧបត្ថម្ភ​រធំដោយ​ក្រុម​ហ៊ុន​ VATTANAC BREWERY ។

ក្នុង​ឱកាស​សពិធី​បិទវគ្គ​បណ្ដុះបណ្ដាល​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​ ក៏បាន​ផ្ដល់កិត្តិយស​ដ៏ខ្ពង់ខ្ពស់ ប្រគល់​ជូន​ប័ណ្ណ​សរសើរ​ និង​ពានសរសេីរគំរូ​ ព្រមទាំង​វិញ្ញាបនបត្រ​បញ្ជាក់ការសិក្សា ជូន​សិក្ខាកាម​ដែលបានចួលរួមវគ្គបណ្តុះបណ្តាលសរុបចំនួន៦៨៤​នាក់​ផងដែរ។

មុន​នឹង​បិទបញ្ចប់កម្មវិធី​ គណៈអធិបតី​ និងសិក្ខាកាម​ ប្រមាណ​ជាង​ ៧០០នាក់​ បានប្តេជ្ញា និងប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងប្រវត្ដិសាស្រ្ត «ព្រែកជីកហ្វូណនតេជោ» និងកិច្ចសហប្រតិបត្ដិការតំបន់ត្រីកោណអភិវឌ្ឍន៍CLV DTA ផងដែរ។