គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាល្លឺម៉ង់ជាដៃគូសំខាន់មួយដើម្បី កម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់សម្បូរសប្បាយឡើង -----------------------------

ចំនួនអ្នកទស្សនា : Views

 


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ ដឹកនាំដោយ ឯកឧត្តម ចូហាន់ ស្ទីងនីហ្គ័រ (Johannes Steiniger) និងសហការី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៤ នៅក្នុងឱកាសដែលគណៈប្រតិភូ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ចូហាន់ ស្ទីងនីហ្គ័រ បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជានិងបានគូសបញ្ជាក់អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាល្លឺម៉ង់ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទំាងពីរ ដែលមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាជាញឹកញាប់នៅក្នុងរយៈពេលចុងក្រោយនេះដើម្បីចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនទានពីគ្នាទៅវិញទៅមកលើការងារសភា។ ឯកឧត្តមក៏បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីវឌ្ឍនភាពជាវិជ្ជមាននៃលទ្ធផលជំនួបពិភាក្សាការងាររបស់គណៈប្រតិភូ ជាមួយសមាជិករាជរដ្ឋាភិបាលកម្ពុជាមួយចំនួន នៅក្នុងការពិនិត្យលទ្ធភាពពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យពាណិជ្ជកម្ម ផងដែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ចូហាន់ ស្ទឹងនីហ្គ័រ និងសហការីមកកាន់កម្ពុជា នាឱកាសនេះ ថានឹងចូលរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរដែលមានតំាងពីយូរមកហើយនោះឱ្យកាន់តែរឹងមាំរីកចម្រើនទ្វេឡើង។

សម្តេចប្រធានរដ្ឋសភា បានប្រសាសន៍បន្តថា វត្តមានគណៈប្រតិភូសភាអាល្លឺម៉ង់នាពេលនេះ ក្នុងពេលដែលរដ្ឋសភានិងរាជរដ្ឋាភិបាលនីតិកាលទី៧ បានប្រសូត្រឡើងបានប្រមាណជិត៦ខែ ក្រោយពីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ កាលពីខែកក្កដាកន្លងទៅ ដោយមានចំនួនអ្នកបោះឆ្នោតសរុប ៨៤.៥៨% បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់ ដោយសេរី និងយុត្តិធម៌ក្នុងចំណោមគណបក្សនយោបាយចំនូន១៨ បានចូលរួមប្រកួតប្រជែងហើយជាលទ្ធផល មានគណបក្សចំនួនពីរបានជាប់ឆ្នោត ទទួលបានអាសនៈនៅក្នុងរដ្ឋសភាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា បានចាប់ដៃគ្នាដោយឆន្ទៈមុះមុត យកពលរដ្ឋជាស្នូល ធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសជាតិឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចរដ្ឋសភាធិបតី  បានថ្លែងអំណរគុណចំពោះប្រទេសអាល្លឺម៉ង់ ដែលតែងតែជួយគំាទ្រកម្ពុជាជារៀងរហូតមក និងបានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នេះ កម្ពុជាបានខិតខំដោយខ្លួនឯង ហើយក៏មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកពីមិត្តភក្តិនិងដៃគូអភិវឌ្ឍន៍ខាងក្រៅនោះដែរ នៅក្នុងនោះមានប្រទេសអាល្លឺម៉ងមួយផងដែរ។ សម្តេចប្រធានរដ្ឋសភា បានចាត់ទុកប្រទេសអាល្លឺម៉ង់ជាដៃគូពិសេសមួយដែលនឹងបន្តចូលរួមចំណែកធ្វើឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន។

ចាប់តាំងពីឆ្នាំ១៩៩២ អាល្លឺម៉ង់បានផ្តល់ជំនួយឥតសំណងប្រមាណ ៨៤៣.៦ លានដុល្លារ ដល់កម្ពុជា និងចំនួន៣៥ លានដុល្លារ ជាឥណទានសម្បទាន ហើយគិតជាមធ្យមជំនួយរបស់មិត្តអាល្លឺម៉ង់មកកម្ពុជា មានចំនួនប្រមាណ ៣៨ លានដុល្លារក្នុងមួយឆ្នាំ។

សម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងអំណរគុណដល់មូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ និងកម្មវិធីអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង GIZ ដែលបានចូលរួមចំណែកដល់ការកសាងសមត្ថភាពតំណាងរាស្រ្ត និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា នាពេលកន្លងមក។ សម្តេចប្រធានរដ្ឋសភា បានស្នើឱ្យស្ថាប័នទំាងពីរនេះ បន្តជួយគំាទ្រដល់រដ្ឋសភាកម្ពុជាបន្តទៀត។ ជាពិសេសផ្តល់អាហារូបករណ៍ លើជំនាញបច្ចេកវិទ្យា ដើម្បីកសាងសមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា មានលទ្ធភាពកាន់តែខ្ពស់នៅក្នុងការបម្រើសេវាជូនតំណាងរាស្រ្ត ឆ្លើយតបសភាពការណ៍ជាក់ស្តែង ស្របតាមទស្សនវិស័យរបស់រដ្ឋសភានីតិកាលទី៧ ដែលកំពុងយកចិត្តទុកដាក់ក្នុងការភិវឌ្ឍន៍ស្ថាប័នឱ្យទៅជាសភាឌីជីថល។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធបតី ឃួន សុដារី និង ប្រធានគណៈប្រតិភូសភាសហព័ន្ធអាល្លឺម៉ង់ ក៏បានពិភាក្សាផ្លាស់ប្តូរទស្សនគ្នា ទៅវិញទៅមកពីការងារសភាផងដែរ៕








អុញនោះ! មុជមិនជ្រៅទៅមិនដល់ហើយ លោក ឈិន ម៉ៅ ជាចាងហ្វាង អង្គភាពសារព័ត៌មាន បណ្ដាញសារព័ត៌មានថ្មី (ហៅកាត់ថា N3) និងឈ្មោះ ភួង រ៉ា ព្រមទាំងបក្ខពួក កំពុងធ្វើសកម្មភាព កៀគរប្រជាពលរដ្ឋ ធ្វើការឡាយវីឌីអូ បែប ញុះញង់ បង្កឱ្យមានភាពចលាច័លក្នុង ភូមិត្រពាំងឈូក ក្នុងដំណាក់ការចុងក្រោយ បន់ព្រះសំពះទេវតា ហើយពេលនេះ...!

ចំនួនអ្នកទស្សនា : Views

 


  

ខេត្ដក្រចេះ ៖ តោះបងប្អូនមកតាមដាន និងវិភាគទាំងអស់គ្នា ពេលនេះ មេខ្យល់ឈ្មោះ ភួង រ៉ា និងបក្ខពួក កំពុងធ្វើសកម្មភាពកៀគរ ប្រជាពលរដ្ឋ ដែលមិនដឹងអីសោះរស់នៅតាំងឆ្នាំ២០១៣ មកធ្វើការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈអង្គភាពសារព័ត៌មានមិនល្បី ចំនួន ៤អង្គភាព ដឹកនាំដោយឈ្មោះ ឈិន ម៉ៅ តាមប្រភពបានឱ្យដឹងថា ឈ្មោះ ឈិន ម៉ៅ នេះបានជួលអង្គភាពសារព័ត៌មានមិនល្បីក្នុងស្រុកមកធ្វើការផ្សាយដើម្បីបិទបាំងអំពើទុច្ចរិតរបស់បក្ខពួកខ្លួន ដែលបានធ្វើសកម្មភាពរុករានដីដែនជម្រកសត្វព្រៃកែវសីមា របស់រដ្ឋ លើសពីការរស់នៅអាស្រ័យផលជាក់ស្ដែង។

   បើតាមការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក  កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៤:០០ រសៀល របស់អង្គភាពសារព័ត៌មានទាំងបួននោះ គឺផ្ទុយពីច្បាប់អនុញ្ញាតធ្វើអាជីវកម្មព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ពោលគឺអាជ្ញាប័ណ្ណនោះមានសិទ្ធិត្រឹមតែធ្វើការផ្សាយលើគេហទំព័រតែប៉ុណ្ណោះ ក្នុងនោះតាំងខ្លួនសុទ្ធតែជាចាងហ្វាង ហើយធ្វើសកម្មភាព ដែលផ្ទុយស្រឡះពីច្បាប់អនុញ្ញាតទៅវិញ។

  គូសបញ្ជាក់ផងដែលថា ការផ្ដួចផ្ដើមគំនិតកៀគរប្រជាពលរដ្ឋច្រើនធ្វើការផ្សាយផ្ទាល់បែបនេះ មានលក្ខណៈញ៉ុះញ៉ុងពិតប្រាកដមែន ពោលគឺយកប្រជាពលរដ្ឋមកធ្វើជាខែល បង្កើតឱ្យមានភាពអស្ថេរភាព ចលាច័ល ហាក់ដូចជាផ្ទុះការតវ៉ា នេះជាល្បិចកន្ទេលធំ បន្លំដេក កូរទឹកឱ្យល្អក់ របស់បក្ខពួកជនខិលខូចមួយក្ដាប់តូច ដែលមានចេតនាចង់បានដី របស់រដ្ឋមកធ្វើជាសម្បតិ្ដផ្ទាល់ខ្លួន និងលក់យកប្រាក់ចំណេញបន្ដ។

  គួររំលឹកផងដែលថា ប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ គឺកំពុងរស់នៅលើដីរបស់រដ្ឋ ជាដីដែនជម្រកស្វតព្រៃកែវសីមា ក្នុងអនុក្រឹត្យលេខ ១៨២ អនក្រ.បក ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។   ដូចដែលសម្ដីអះអាងរបស់ លោក ពៅ សាវាន មេភូមិ ត្រពាំងឈូក បានលើកឡើងថា ពលរដ្ឋរស់នៅជាក់ស្ដែង មានចំនួន ៤៧៣ គ្រួសារ ហើយដែលមានការស្នាក់នៅពិតប្រាកដនោះ មានចំនួន ៣១០ គ្រួសារប៉ុណ្ណោះ ក្រៅពីនេះ គឺមិនពុំទាន់មានលិខិតស្នាមនៅច្បាស់លាស់មនោះទេ។



 

  លោកបានបន្ដទៀតថា ប្រជាពលរដ្ឋរស់នៅតាំងពីឆ្នាំ២០១៣មក លើផ្ទៃដីតែ ៧៥០ ហិកតាប៉ុណ្ណោះ ហើយបច្ចុប្បន្ន ប្រជាពលរដ្ឋមកអាស្រ័យផល ជាង ២០០០ ហិកតា ដែលលោកមិនបានដឹង ចំនួនដីពិតប្រាកដនោះទេ។

   និយាយជារួម ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលពិតប្រាកដក គឺពុំគួរមានភាពភ័យព្រួយអ្វីនោះទេ ពោលគឺធ្វើការអាស្រ័យផលធម្មតាចុះ តែសូមកុំរុករានដីរដ្ឋរបន្ថែម ដែលផ្ទុយពីច្បាប់។

  យើងក្រឡេកមកមើលសកម្មភាពឡាយវីឌីអូ កាលពីថ្ងៃទី០៦ ខែកុម្ភៈវិញ យើងសង្កេតឃើញថា បុគ្គលដែលតាំងខ្លួនជាអ្នកសារព័ត៌មាន បានធ្វើការឡាយ ដោយប្រើនូវសំនួរ បិទ មានចរិតញុះញង់ វែកញ៉ែក រកខុសរកត្រូវ ដោយបញ្ឆេះឱ្យប្រជាពលរដ្ឋក្ដៅក្រហាយ និងមានការយល់ច្រឡំ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ការដែលចោទសួរ និងបង្ខំឱ្យប្រជាពលរដ្ឋ ឆ្លើយម្ដងម្នាក់ៗ គឺហាក់ដូចជាមានចរិតបង្កភាពចលាច័ល។

  សូមបញ្ជាក់ផងដែរថា ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំកន្លងមក គឺផ្សាយនូវព័ត៌មានពិត ដើម្បីជាប្រយោជន៍សង្គម ប្រយោជន៍ប្រជាពលរដ្ឋ និងជាស្មារតីថែរក្សាសម្បតិ្ដរដ្ឋតែប៉ុណ្ណោះ ពុំមានចេតនាណាមួយ ដើម្បីមូលបង្កាច់ពលរដ្ឋស្លូតត្រង់នោះទេ។

  ត្រង់ចំណុចនេះ សូមឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន មេត្ដាពិនិត្យលើការផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុក របស់អង្គភាពសារព័ត៌មានខាងលើផងទាន។

  ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងឈូក ឃុំឃ្សឹម និងភូមិអូគគី ឃុំគ្រញ៉ូងសែនជ័យ ដែលមានដីអាស្រ័យផងពិតប្រាកដ ស្នើឱ្យមន្ដ្រីជំនាញ និងថ្នាក់ដឹកនាំខេត្ដ ក្រសួងបរិស្ថាន មេត្ដាជួយផ្ទល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីជូនពួកគាត់ផង ដើម្បីការទទួលបានភាពសុក្ដុមរមនា។







មានអាត្រាក់ទរ័​ និងអាប៊ុលជាច្រើនគ្រឿងកំពុងតែឈូសឆាយដីព្រៃ​របស់រដ្ឋ ដែលគ្រប់គ្រងដោយ​ រដ្ឋបាលព្រៃឈេីស្រុកជីក្រែង​ទាំងយប់ទាំងថ្ងៃយ៉ាងរង្គោះរង្គៀលពេញព្រៃ ដោយមិនមានច្បាប់អនុញ្ញាត្តិ........

ចំនួនអ្នកទស្សនា : Views

 



ខេត្តសៀមរាប ÷កាលពីថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៤ក្រុមការងារសារព័ត៍មានជាច្រើនអង្គភាពដោយទទួលបានដំណឹងពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំ ល្វែងឫស្សី មានការងឿងឆ្ងល់ ថា ហេតុអ្វី មានអ្នកយាមគ្រប់ផ្លូវមិន ឲ្យពួកគាត់ចូលទៅក្នុងតំបន់ត្រពាំង រងាវកក និងត្រពាំងត្រាវធំ?ដោយមានការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ រូង ថ្មី ឃុំ ល្វែងឫស្សី ស្រុក ជីក្រែង ខេត្តសៀមរាប។

សូម្បីតែពួកគាត់ទៅចំការឬទៅកាប់អុសយកមកដុតក៏គេមិនអោយទៅដែលដោយ និយាយថាមិនអោយចូល បើចង់ចូលទាល់តែជួបមេការរាយការណ៍តាម អាយកូមជាមុនសិន ! ពួកគាត់បន្តថាជុំវិញបរិវេនទីតាំងខាងលើនេះជាតំបន់ព្រៃរបោះ និងដីស្រែ។

បើយោងតាមសម្តីបុរសម្នាក់អះអាងថាលោកជាអ្នកកសាងផ្លូវលំពីថ្នល់ធំទៅត្រពាំងរងាវកក លោកបានធ្វើដំណើរទៅមើលចំការក៏ត្រូវគេអោយសុំការអនុញ្ញាតពីក្រុមអ្នកកាន់អាយកូមសិន ។ប៉ុន្តែទាល់តែដឹងថាលោកជាអ្នកធ្វើផ្លូវនេះទើបអនុញ្ញាតអោយលោកទៅមើលចំការ។






ដោយមានការ ផ្ដល់ព័ត៌មានដូចខាងលើនេះនៅព្រឹកថ្ងៃពុធ ទី០៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ អ្នកសារព័ត៌មានបានចុះទៅគោលដៅតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋហើយបានឃើញ សកម្មភាពដូចអ្វីដែលពួកគាត់ថាមែន?

នៅពេលទៅដល់ចំណុចខាងលើនោះមានអ្នកយាមផ្លូវចុះពីថ្នល់ ផ្លូវលំចុះទៅត្រពាំងរងាវកកមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រទើបដល់ដីក្រុមហ៊ុនអ្នកយាម ពិតជាមិនអោយប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ចំណុចខាងលើពិតប្រាកដមែន !ហេតុអ្វីមិនទៅយាមឯបរិវេនដីក្រុមហ៊ុនទៅ? តើ ក្រុមនេះឈ្មោះអ្វី? អ្នកយាមក្រវីតែក្បាលហើយឆ្លើយថាខ្ញុំអត់ដឹងទេ  ? ហើយមេការដែលជាអ្នកកាន់អាកូមនោះក៏មិនដឹងឈ្មោះអ្វីដែរ?
           ពាក់ព័ន្ធករណីខាងលើនេះ លោក យុន ប្រុស មេឃុំ ល្វែងឬស្សីបានឆ្លើយប្រាប់ដល់អង្គភាពយើងថា ចាំលោក ឲ្យកម្លាំងទៅពិនិត្យមើលព្រមទាំងលោកបូម៉េងទ្រី អភិបាលស្រុកជីក្រែងបានប្រាប់មកអង្គភាពយើងថា គាត់មិនទាន់ដឹងថាខាងគ្រឿងចក្រដែលបានធ្វើការឈូសឆាយនោះមានច្បាប់ទំលាប់យ៉ាងណាទេ?ពីព្រោះការទិញលក់នោះមានច្រើនគ្នា និងច្រើនម្ចាស់ ?

ទន្ទឹមនឹងនេះដែរប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជ្រកក្រោមម្លប់សន្តិភាព ទូរទាំងព្រះរាជាណាចក្រ ដែលមានភូមិ ឃុំ មានសុវត្ថិភាព ជាចម្បងហេតុ អ្វី ?ក្នុងឃុំល្វែងឫស្សីមានរឿងបែបនេះកើតឡើងតើក្រុមហ៊ុនកំពុងធ្វើអ្វីក្នុងចំណុចត្រពាំង  រងាវកក និងត្រពាំងត្រាវធំ ទើបក្រុមហ៊ុនមិនឲ្យប្រជាពលរដ្ឋចូលសូម្បីតែពួកគាត់ចូលទៅមើលស្រែចំការក៏មិនអោយចូលដែរ។

ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរឲ្យលោក អភិបាលស្រុកជីក្រែង និងមន្រ្តីកសិកម្មខេត្ត មន្រ្តីពាក់ព័ន្ធជុំវិញខេត្តសៀមរាបជាពិសេសមន្រ្តីអាវុធហត្ថទទួលទិសបង្រ្កាបបទល្មើសធនធានធម្មជាតិ  និងលោក យុន ប្រុស ជាអាជ្ញាធរឃុំ ល្វែងឬស្សី មេត្តា បកស្រាយប្រាប់ពួកគាត់ពីមូលហេតុដែលក្រុមហ៊ុនមិនឱ្យពួកគាត់ចូលទៅកន្លែងទាំងនោះ ឲ្យបានច្បាស់លាស់ផង ?។តើ មាន អ្វី ជា អាថ៌កំបាំងនៅក្នុងព្រៃ ត្រពាំងរងាវកក និងព្រៃត្រពាំងត្រាវធំ? តើទាំងនេះគឺជា ទង្វើរ របស់មន្រ្តីគ្រាប់ល្ពៅ មួយ ណា?បានជាមានការលាក់លៀមយ៉ាងដូច្នេះ ?

ជុំវិញករណីខាងលើនេះអង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក ប្រធានមន្ទីរកសិកម្មខេត្តបានទេ?ដោយខលទៅលោកមិនចូល ៕
អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺនូវព័ត៍មានខាងលើនេះជុំវិញមន្រ្តីពាក់រៀងរាល់ម៉ោងធ្វើការ! សូមអរគុណ.






រដ្ឋបាលខេត្ដកំពង់ស្ពឺ ប្រកាសបិទនិងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ (ទាំងមានច្បាប់និងគ្មានច្បាប់) ចេញពីដែនរដ្ឋបាលរបស់ខ្លួន

ចំនួនអ្នកទស្សនា : Views

 


ចេញផ្សាយថ្ងៃទី១២ខែកុម្ភះឆ្នាំ២០២៤
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហាញនូវជំហរមិនអនុញ្ញាតឱ្យល្បែងស៊ីសងគ្រប់ប្រភេទបើកលេងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀតហើយ ទោះជាល្បែងនោះមានច្បាប់ឬគ្មានច្បាប់ក៏ដោយ។



យោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ស្ពឺដែលអង្គភាពយើងទទួលបាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា រដ្ឋបាលខេត្តមិនអនុញ្ញាតឱ្យបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងទៀតទេ និងចាត់វិធានការបង្ក្រាបល្បែង ស៊ីសងគ្រប់គ្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ដើម្បីថែរក្សាឱ្យបានសន្តិសុខ សុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានាបានសុខសន្តិភាព ការអភិវឌ្ឍ លើកកម្ពស់ ជីវភាពពលរដ្ឋឱ្យមានភាពរីកចម្រើនជាលំដាប់ អភិបាលក្រុង ស្រុក ត្រូវចូលរួមអនុវត្តការបញ្ឈប់ ឬ បញ្ចប់ការផ្តល់អាជ្ញាបណ្ណបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាបនូវទីតាំង លេងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ច ព្រមទាំងចាត់វិធានការតាមច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុត។ការណ៍នេះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ អនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឱ្យពលរដ្ឋ មានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។

ជាមួយនឹងការដាក់ចេញនូវបទបញ្ជាថ្មីនេះ ប្រជាពលរដ្ឋបានសម្តែងការសាទរនិងសុំឱ្យរដ្ឋបាលខេត្តពិសេសលោក វ៉ី សំណាង ជំរុញដល់ការអនុវត្តឱ្យបានម៉ឺងម៉ាត់ ឱ្យដូចបទបញ្ជាទម្លាក់ស្លាកស្រាបៀរគ្រប់ប្រភេទចេញពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ពលរដ្ឋរស់នៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនលោក រស់ ស៊ីផេង បាននិយាយថា ចំណាត់ការទម្លាក់ស្លាកស្រាបៀរគ្រប់ប្រភេទរបស់អភិបាលខេត្តកំពង់ស្ពឺ បានធ្វើឱ្យមានការសាទរពីប្រជាពលរដ្ឋទូទាំងប្រទេសនិងជាខេត្តគំរូផងដែរ។ ជាមួយនោះលោកថា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាអាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជារួចមកហើយទៅតាមរដ្ឋបាលខេត្តឱ្យបង្ក្រាបនិងលុបបំបាត់ឱ្យបាននូវល្បែងស៊ីសង។ បទបញ្ជានេះត្រូវបានរដ្ឋបាលខេត្តក៏ដូចជាសមត្ថកិច្ចស្ទុះស្ទារ និងចាត់វិធានការក្តៅបង្ក្រាបដោយមិនមានការលើកលែង។ តែបទបញ្ជានេះហាក់មានសុពលភាពត្រឹមតែមួយចំអិនកំពិសប៉ុណ្ណោះ ក្រោយមកល្បែងទាំងអស់ក៏កម្រើកឡើងវិញជាធម្មតានិងពាសពេញក្នុងខេត្ត។

ដោយមើលឃើញបែបនេះលោក រស់ ស៊ីផេង សុំឱ្យរដ្ឋបាលខេត្ត ពិសេសលោក វ៉ី សំណាង ជំរុញដល់ការអនុវត្តឱ្យបានម៉ឺងម៉ាត់ ជៀសវាងសមត្ថកិច្ច កន្ទេលធំបន្លំដេក ត្រីងៀតឆ្លៀតពង ធ្វើឱ្យបទបញ្ជារដ្ឋបាលខេត្តគ្មានប្រសិទ្ធិភាព។



ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់ក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផល ខេត្តសៀមរាប ===============

ចំនួនអ្នកទស្សនា : Views




នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ មានជាគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ បង្ក្រាប បទល្មើសជលផលនៅបឹងទន្លេសាប ដែលប្រចាំការកន្លែងអភិរក្សជលផលកំពង់ភ្លុក ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។

នាឱកាសនោះប្រតិភូបេសសកម្ម បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនចំពោះបងប្អូនដែលជាកងអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាបនោះ។

គួរបញ្ជាក់ថា អំណោយឧបត្ថម្ភ ដែលបានផ្តល់ជូនរួមមាន ថវិកាចំនួន ៥លានរៀល ប្រេងម៉ាស៊ូតចំនួន៧០០លីត្រ  អង្ករចំនួន៤បាវ សាច់ជ្រូកចំនួន១៨គីឡូក្រាម ស្រាបៀរចំនួន៥កេស  និងមានទាំងបន្លែចម្រុះមួយចំនួនផ្សេងទៀត។

ក្នុងដំណើរបេសសកម្មក៏មានសមាសភាពអញ្ជើញចូលរួមពីលោកនាយ នាយរងអធិការដ្ឋានរដ្ឋបាលជលផល ខាងជើងបឹងទន្លេសាប លោកនាយ នាយរងខណ្ឌ លោកនាយ នាយរងផ្នែក នៃខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប៕





សមត្ថកិច្ចជលផល រដ្ឋបាលព្រៃឈើ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាបបទល្មើសជួញដូរវារីសត្វកំពុងរងគ្រោះ និងសត្វព្រៃខុសច្បាប់ នៅខេត្តកោះកុង ========================

ចំនួនអ្នកទស្សនា : Views

 


   

   កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះដែលមានសមាសភាពមកពីរដ្ឋបាលជលផល ក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស គាំទ្រដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហការជាមួយខណ្ឌរដ្ឌបាលជលផលកោះកុង ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង កងរាជអាវុធហត្ថខេត្តកោះកុង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ និងអាជ្ញាធរសង្កាត់ស្មាច់មានជ័យ បានចុះឆែកឆេរលំនៅដ្ឋាន១កន្លែងស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយបានប្រទះឃើញវត្ថុតាងនៃបទល្មើសប្រភេទវារីសត្វកំពុងរងគ្រោះថ្នាក់និងសត្វព្រៃ រួមមាន៖
ក- បទល្មើសជលផល
- កន្ធាយអាស៊ីរស់ចំនួន ៦ក្បាល ទម្ងន់១៦,៥០គីឡូក្រាម
- អណ្តើកសោមឈ្មោលចំនួន ២៨០ក្បាល  ទម្ងន់១៩៦គីឡូក្រាម
- អណ្តើកបិទមុខចំនួន ៧ក្បាល  ទម្ងន់៧គីឡូក្រាម
ខ- បទល្មើសព្រៃឈើ
- សត្វពពូលងាប់ចំនួន ៦២ក្បាល
- សត្វក្លុំងាប់ ចំនួន ៥២ក្បាល
- សាច់ជ្រូកព្រៃស្រស់ ទម្ងន់១០គីឡូក្រាម
- សាច់សំពោចងាប់ចំនួន២ក្បាល ទម្ងន់០,៦០គីឡូក្រាម
- សាច់កាំប្រមាស្រស់ ទម្ងន់០,៥០គីឡូក្រាម
       
         បន្ទាប់ពីបានកសាងសំណុំរឿង ជនសង្ស័យបានសារភាពទោសកំហុស និងយល់ព្រមបង់ប្រាក់ពិន័យអន្តរការណ៍ជូនរដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើតាមនីតិវិធី។ ចំពោះករណីបទល្មើសជលផល ជនសង្ស័យបានយល់ព្រមប្រគល់វត្ថុតាងដែលជាសត្វរស់ទាំងអស់ជូនសមត្ថកិច្ចរដ្ឋបាលជលផល។ សត្វកន្ធាយអាស៊ី៦ក្បាល និងអណ្តើកសោមឈ្មោលចំនួន៦០ក្បាល ត្រូវបានសមត្ថកិច្ចជលផលប្រគល់ជូនទៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ដើម្បីថែបំប៉ននិងសិក្សាស្រាវជ្រាវ ចំណែកអណ្តើកបិទមុខចំនួន៧ក្បាល និងអណ្តើកសោមឈ្មោលចំនួន២២០ក្បាលទៀត ត្រូវបានលែងក្នុងដែនជម្រកធម្មជាតិនៃតំបន់អភិរក្សប្រព័ន្ធស្ទឹងព្រាត់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។







ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ គណៈកម្មាធិការគណបក្សគ្រប់រូបគ្រប់ថ្នាក់គ្រប់ផ្នែកព្រមទាំងសមាជិកសមាជិកាប្រមាណ ៣ ២០០នាក់

ចំនួនអ្នកទស្សនា : Views



ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ចាត់ទុកថ្ងៃបើកយុទ្ធនាការនេះថាជាថ្ងៃប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា។

"ចាប់ពីឆ្នាំ១៩៩១ យើងឯកភាពគ្នារៀបចំកម្ពុជានៅក្នុងប្រព័ន្ធនយោបាយមួយ ដែលប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងដើរតាមគន្លងមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការបោះឆ្នោតក្នុងរយៈពេល ៥ឆ្នាំម្ដង។ នេះគឺជាគោលការណ៍មួយដ៏ធំសម្រាប់បញ្ចប់សង្គ្រាមនៅកម្ពុជា និងនាំមកនូវឯកភាពជាតិ និងសន្តិភាព ក៏ដូចជាឱកាសស្ដារ និងកសាងប្រទេសជាតិឡើងវិញ។"

"ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជាការបន្តការអភិវឌ្ឍខេត្តនានា ជាពិសេសខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ និងធំជាងគេនៅកម្ពុជានាពេលអនាគត ហើយសង្ឃឹមថាការបោះឆ្នោតនេះនឹងអាចកាត់បន្ថយ ថែមទាំងលុបបំបាត់នូវចលនាជ្រុលនិយម ហើយស្មារតី និងវប្បធម៌សន្តិភាពនេះនឹងឋិតឋេរជារៀងរហូត។"

ឯកឧត្តមអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា។