គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន វិសាលភាពនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាគុណតម្លៃខ្ពស់សម្រាប់បរិស្ថានកម្ពុជា

ចំនួនអ្នកទស្សនា : Views

 



កំពត៖ នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិវេណពហុកីឡដ្ឋានក្រុងកំពត ខេត្តកំពត ដូចទៅនឹងក្រសួងបរិស្ថានបានកំណត់យកថ្ងៃ ១ កញ្ញា ឆ្នាំ២០២៣ ជាថ្ងៃចាប់ផ្តើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលផ្តើមចេញពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅតាមបណ្តាសាលារៀនទាំងអស់ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយចាប់ផ្តើមពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការបង្កើត និងការចោលសំរាមតាមសាលារៀន តាមលំនៅស្ថាន និងនៅក្នុងភូមិ ឃុំរបស់ពួកគេ រហូតដល់បានផ្លាស់ប្តូរទម្លាប់ឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត។ 

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះ បាននិងកំពុងទទួលការគាំទ្រ និងការចូលរួមអនុវត្តពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ នៃរាជធានី ខេត្ត ជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងរយៈពេល៨០ថ្ងៃ គិតមកត្រឹមថ្ងៃទី១៩ ខែវិច្ឆិកានេះ គឺមានអ្នកស្ម័គ្រចិត្តចូលរួម ក្នុងយុទ្ធនាការនេះសរុបចំនួន ៣ ០៨៦ ៤៨០ លាន (បីលាន ប្រាំបីម៉ឺនប្រាំមួយពាន់ បួនរយបែតសិប) អង្គនាក់ ដែលក្នុងនោះ លោកគ្រូ អ្នកគ្រូមានចំនួន ១១៦ ៤១៦ (ដប់មួយម៉ឺន ប្រាំមួយពាន់បួនរយដប់ប្រាំមួយ)នាក់ សិស្សានុសិស្សសរុបចំនួនជាង ៣ ០៨០ ៦៥៤ (បីលាន ប្រាំបីម៉ឺនប្រាំមួយរយហាសិបបួន) នាក់ នៃសាលារៀនចំនួន ៧ ០៥៧ (ប្រាំមួយពាន់ ហាសិបប្រាំពីរ) សាលា និងកម្មករ/និយោជក ព្រះសង្ឈ និ ប្រជាពលរដ្ឋ នៅតាមបណ្តារោងចក្រ សហគ្រាស វត្តអារាម និងសហគមន៍នានា។ 


 ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»  ខេត្ដកំពត គឺមានសាលារៀនសរុបចំនួន ៤៣៨ សាលា មានលោកគ្រូ អ្នកគ្រូ សរុបចំនួនជិត ៥ ៨២៦ នាក់ និងសិស្សានុសិស្សសរុបចំនួនជាង ១៣១ ២០៣ នាក់ បាននឹងកំពុងចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះជាប្រចាំ ដោយបានស្រែកប្តេជ្ញាថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក Bye Bye Plastic» គិតត្រឹមពេលនេះបានចំនួនជាង ២០០០លើក ស្មើនឹងអ្នកចូលរួមសុរុបជិត ៦០ម៉ឺននាក់។ យុទ្ធនាការនេះពិជាមានសារៈសំខាន់ និងបានបំផុសនូវចលនាចូលរួមរបស់ក្មេងៗជំនាន់ក្រោយឱ្យបានយល់ដឹង និងអនុវត្ដ ដើម្បីធ្វើឱ្យសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិក។ ដោយសារតែកំណើននៃការផលិត ចែកចាយ ប្រើប្រាស់ និងបោះចោល មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កឱ្យពិភពលោកមានការព្រួយបារម្ភចំពោះបញ្ហានេះ ថ្វីត្បិតតែប្លាស្ទិកផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដល់មនុស្សមែន តែវាក៏មានគុណវិបត្តិជាច្រើននៅពេលក្លាយជាសំណល់ ដោយសារវាត្រូវការរយៈពេលរាប់រយពាន់ឆ្នាំ ទើបពុកផុយជាពិសេសប្លាស្ទិកចុងក្រោយបានហូរចូលទៅក្នុងទឹកសមុទ្រដែលធ្វើឱ្យប៉ះពាល់ជីវចម្រុះ ធនធានធម្មជាតិ និងគុណភាពទឹក។ ដោយសារមើលឃើញពីផលវិបាកទាំងអស់នេះ រដ្ឋបាលខេត្តកំពតសូមគាំទ្រ និងលើកទឹកចិត្ត នូវសកម្មភាពយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ដើម្បីធានាបាននូវអនាម័យ បរិស្ថាន សោភណ្ឌភាពស្អាត ដោយគ្មានសំណល់ប្លាស្ទិក  «ខ្ញុំសូមស្នើដល់សាលារៀន សហគមន៍ រោងចក្រ សហគ្រាស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួម និងបន្តចូលរួមអនុវត្តយុទ្ធនាការនេះជាប្រចាំ ដើម្បីបរិស្ថានកម្ពុជាយើង» ។







ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រុងបូកគោ ខេត្ដកំពត

ចំនួនអ្នកទស្សនា : Views

 






ក្រុងបូកគោ៖ ក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត ក្រុងបូគោ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រារព្ធកម្មវិធីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមអធិបតីភាព ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងអមដំណើរដោយ លោក សេន សាប៊ីល អភិបាលរងខេត្ដកំពត អ្នកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូកគោ ព្រមទាំងមានការចូលរួមពីកងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន  សមាគមយុវជនស្រឡាញ់សន្ដិភាព សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហម យុវជនកាយរិទ្ធ  លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីសាលាបឋសិក្សាព្រែកត្នោត ត្រាំងរពៅ អនុវិទ្យាល័យត្រពាំងរពៅ វិទ្យាល័យហ៊ុនសែន ព្រែកត្នោត សរុបចំនួន ១ ៨៨៦នាក់ ស្រី៨៨២នាក់​ គឺស្របពេលជាមួយរដ្ឋបាលខេត្ដកំពត ក៏បានប្រារព្ធយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងបរិវេណពហុកីឡដ្ឋានក្រុងកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ក៏ដូចជាតាមបណ្ដាស្រុកនានាក្នុងខេត្ដកំពតបានចូលរួមយុទ្ធនាការផងដែរ។

គូសបញ្ជាក់ផងដែរថា ក្នុងថ្ងៃទី១៩ ខែវិច្ឆិកានេះ ទូទាំងខេត្ដកំពតមានការចូលរួមយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចំនួនសរុប ១៣១ ២០៣ នាក់ គឺមានសាលារៀនសរុបចំនួន ៤៣៨ សាលា និងជាមោទនាភាពបំផុតកម្ពុជា មានអ្នកស្ម័គ្រចិត្ដចូលរួមប្ដេជ្ញាសរុបចំនួន ៣ ០៨៦ ៤៨០ លាន (បីលាន ប្រាំបីម៉ឺនប្រាំមួយពាន់ បួនរយបែតសិប) អង្គនាក់ ដែលក្នុងនោះ លោកគ្រូ អ្នកគ្រូមានចំនួន ១១៦ ៤១៦ (ដប់មួយម៉ឺន ប្រាំមួយពាន់បួនរយដប់ប្រាំមួយ)នាក់ សិស្សានុសិស្សសរុបចំនួនជាង ៣ ០៨០ ៦៥៤ (បីលាន ប្រាំបីម៉ឺនប្រាំមួយរយហាសិបបួន) នាក់ នៃសាលារៀនចំនួន ៧ ០៥៧ (ប្រាំមួយពាន់ ហាសិបប្រាំពីរ) សាលា និងកម្មករនិយោជិក ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅតាមបណ្តារោងចក្រ សហគ្រាស វត្តអារាម និងសហគមន៍នានា។

ថ្លែងក្នុងពិធីយុទ្ធនាការក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ព្រែកត្នោត ឯកឧត្ដម ង៉ូវ បូរីណា បានលើឡើងថា ជាមោទភាពណាស់ដែលកម្ពុជា សម្បូរទៅដោយធនធានធម្មជាតិ ដែលប្រជាពលរដ្ឋដកដង្ហើមមិនចាំបាច់ចំណាយថវិកា បើធៀបជាមួយប្រទេសដែលមានឧស្សហកម្មធន់ធ្ងន់មួយចំនួនក្នុងសកលលោក ប្រជាជននៃប្រទេសនោះ គឺដកដង្ហើមត្រូវបង់ថវិកា ពោលគឺវិស័យឧស្សហកម្មធន់ធ្ងន់បានបំផ្លាញបរិស្ថាន និងឱស្ម័ន ដែលបណ្ដាប្រទេសទាំងនោះត្រូវបង់ថ្លៃខូចខាតបរិយាកាស។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដម ង៉ូវ បូរីណា ក៏សូមថ្លែងអំណរគុណ ចំពោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ និងអាជ្ញាធរ សមាគម ក្នុងក្រុងបូកគោ ដែលបានចូលរួមយុទ្ធនាការ ព្រមទាំងស្ម័គ្រចិត្ដប្ដេជ្ញាមិនប្រើថង់ប្លាស្ទិក។

បន្ទាប់ពីបញ្ចប់យុទ្ធនាការ ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ឯកឧត្ដម ង៉ូវ បូរីណា រួមទាំងគណៈអធិបតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានចូលរួមដាំដើមឈើអនុស្សវរីយ៍ក្នុងបរិវេណសាលាវិទ្យាល័យហ៊ុនសែន ព្រែកត្នោតផងដែរ។


ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន វិសាលភាពនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាគុណតម្លៃខ្ពស់សម្រាប់បរិស្ថានកម្ពុជា

ចំនួនអ្នកទស្សនា : Views






កំពត៖ នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិវេណពហុកីឡដ្ឋានក្រុងកំពត ខេត្តកំពត ដូចទៅនឹងក្រសួងបរិស្ថានបានកំណត់យកថ្ងៃ ១ កញ្ញា ឆ្នាំ២០២៣ ជាថ្ងៃចាប់ផ្តើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលផ្តើមចេញពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅតាមបណ្តាសាលារៀនទាំងអស់ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយចាប់ផ្តើមពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការបង្កើត និងការចោលសំរាមតាមសាលារៀន តាមលំនៅស្ថាន និងនៅក្នុងភូមិ ឃុំរបស់ពួកគេ រហូតដល់បានផ្លាស់ប្តូរទម្លាប់ឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត។
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះ បាននិងកំពុងទទួលការគាំទ្រ និងការចូលរួមអនុវត្តពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ នៃរាជធានី ខេត្ត ជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងរយៈពេល៨០ថ្ងៃ គិតមកត្រឹមថ្ងៃទី១៩ ខែវិច្ឆិកានេះ គឺមានអ្នកស្ម័គ្រចិត្តចូលរួម ក្នុងយុទ្ធនាការនេះសរុបចំនួន ៣ ០៨៦ ៤៨០ លាន (បីលាន ប្រាំបីម៉ឺនប្រាំមួយពាន់ បួនរយបែតសិប) អង្គនាក់ ដែលក្នុងនោះ លោកគ្រូ អ្នកគ្រូមានចំនួន ១១៦ ៤១៦ (ដប់មួយម៉ឺន ប្រាំមួយពាន់បួនរយដប់ប្រាំមួយ)នាក់ សិស្សានុសិស្សសរុបចំនួនជាង ៣ ០៨០ ៦៥៤ (បីលាន ប្រាំបីម៉ឺនប្រាំមួយរយហាសិបបួន) នាក់ នៃសាលារៀនចំនួន ៧ ០៥៧ (ប្រាំមួយពាន់ ហាសិបប្រាំពីរ) សាលា និងកម្មករ/និយោជក ព្រះសង្ឈ និ ប្រជាពលរដ្ឋ នៅតាមបណ្តារោងចក្រ សហគ្រាស វត្តអារាម និងសហគមន៍នានា។






 

ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»  ខេត្ដកំពត គឺមានសាលារៀនសរុបចំនួន ៤៣៨ សាលា មានលោកគ្រូ អ្នកគ្រូ សរុបចំនួនជិត ៥ ៨២៦ នាក់ និងសិស្សានុសិស្សសរុបចំនួនជាង ១៣១ ២០៣ នាក់ បាននឹងកំពុងចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះជាប្រចាំ ដោយបានស្រែកប្តេជ្ញាថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក Bye Bye Plastic» គិតត្រឹមពេលនេះបានចំនួនជាង ២០០០លើក ស្មើនឹងអ្នកចូលរួមសុរុបជិត ៦០ម៉ឺននាក់។ យុទ្ធនាការនេះពិជាមានសារៈសំខាន់ និងបានបំផុសនូវចលនាចូលរួមរបស់ក្មេងៗជំនាន់ក្រោយឱ្យបានយល់ដឹង និងអនុវត្ដ ដើម្បីធ្វើឱ្យសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិក។ ដោយសារតែកំណើននៃការផលិត ចែកចាយ ប្រើប្រាស់ និងបោះចោល មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កឱ្យពិភពលោកមានការព្រួយបារម្ភចំពោះបញ្ហានេះ ថ្វីត្បិតតែប្លាស្ទិកផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដល់មនុស្សមែន តែវាក៏មានគុណវិបត្តិជាច្រើននៅពេលក្លាយជាសំណល់ ដោយសារវាត្រូវការរយៈពេលរាប់រយពាន់ឆ្នាំ ទើបពុកផុយជាពិសេសប្លាស្ទិកចុងក្រោយបានហូរចូលទៅក្នុងទឹកសមុទ្រដែលធ្វើឱ្យប៉ះពាល់ជីវចម្រុះ ធនធានធម្មជាតិ និងគុណភាពទឹក។ ដោយសារមើលឃើញពីផលវិបាកទាំងអស់នេះ រដ្ឋបាលខេត្តកំពតសូមគាំទ្រ និងលើកទឹកចិត្ត នូវសកម្មភាពយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ដើម្បីធានាបាននូវអនាម័យ បរិស្ថាន សោភណ្ឌភាពស្អាត ដោយគ្មានសំណល់ប្លាស្ទិក  «ខ្ញុំសូមស្នើដល់សាលារៀន សហគមន៍ រោងចក្រ សហគ្រាស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួម និងបន្តចូលរួមអនុវត្តយុទ្ធនាការនេះជាប្រចាំ ដើម្បីបរិស្ថានកម្ពុជាយើង» ។

ថ្លែងក្នុងពិធីចុះអនុស្សរណៈ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមអនុវត្តយុទ្ធនាការនៅថ្ងៃនេះ គឺជាសក្ខីភាពនៃការគាំទ្រនិងការជំរុញអនុវត្ត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូលនូវក្របខណ្ឌការងាររបស់ក្រសួងបរិស្ថានចំនួន៥ ដែលរួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយចីរភាព, និងការលើកកម្ពស់ការទូតបៃតង។ ដើម្បីឈានទៅសម្រេចបាននូវក្របខណ្ឌ ការងារទាំង៥ នេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួន ៣ ដែល ត្រូវជំរុញក្នុងរយៈពេល ១០០ ថ្ងៃ ដំបូង រួមមាន៖ ទី១ ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក, ទី២ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជាសំខាន់ គឺជំរុញការបណ្តុះនិងដាំកូនឈើ សំដៅបង្កើនគម្របព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០ និង ទី៣ ការបង្កើនទេសចរណ៍ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាព និងអព្យាក្រឹត្យកាបូន ។  ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ស្មារតីនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ  នឹងឋិតនៅក្នុងការចងចាំជានិច្ចចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេស លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមក្នុងពេលនេះ ហើយនឹងបន្តជួយផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីឱ្យសាលារៀនយើង លំនៅស្ថានយើង និងភូមិ-ឃុំយើង គ្មានសំណល់ប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង ការអភិវឌ្ឍចីរភាព និង អព្យាក្រឹតកាបូន។

ជាមួយគ្នានេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេស សំណល់ប្លាស្ទិក ក្រសួងបរិស្ថាននឹងបន្តពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ជាអាទិភាពលើការ ពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ដោយធានាឱ្យគ្រប់ទីប្រជុំជន សហគមន៍ សាលារៀន មានសេវាប្រមូល ដឹកជញ្ជូន និងទីលានទុកដាក់សំរាមប្រកបដោយប្រសិទ្ធភាព និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ។

សូមបញ្ជាក់ជូនថា ដើម្បីជាសក្ខីភាពនៅក្នុងយុទ្ធនាការនេះក៏មានរៀបចំផងដែរ នូវពីធីចុះអនុស្សរណៈយោគយល់រវាង រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តចំនួន៦ ដែលរួមមាន រដ្ឋបាលខេត្តកំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរួមចំណែកក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

គួររលឹកផងដែរថា បើគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ រដ្ឋបាលខេត្ដ សរុបមានចំនួន ១៣ ហើយ គឺមានខេត្ដកំពង់ឆ្នាំង កណ្ដាល ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង រតនគីរិ មណ្ឌលគីរី កំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ និងដោយឡែកមាន ០៥ ស្ថាប័ន គឺកាកបាទក្រហមកម្ពុជា កម្មវិធីអភិវឌ្ឍន៍អង្គារសហប្រជាជាតិ(UNDP) អង្គការស្បៀងអាហារពិភពលោក (UNFAO) សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធ០កម្ពុជា(សសយក)។






លោក ទ្រឿង សំរិទ្ធ អគ្គលេខាធិការរង និង ជាប្រធាន សមាគម រាជសីហ៍ សាខាខេត្តសៀមរាប តំណាងអោយ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានដឹកនាំសហការី ចុះប្រគល់ប៉មចំរោះទឹកស្អាត

ចំនួនអ្នកទស្សនា : Views





នៅថ្ងៃ​ អង្គារ៍​​ ២ កេីត ខែកត្ដិក​ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

លោក ទ្រឿង សំរិទ្ធ អគ្គលេខាធិការរង និង ជាប្រធាន សមាគម រាជសីហ៍ សាខាខេត្តសៀមរាប តំណាងអោយ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានដឹកនាំសហការី ចុះប្រគល់ប៉មចំរោះទឹកស្អាត និង ម៉ាសុីនបាញ់ទឹកចល័ត ជូនដល់សាលាបឋមសិក្សារំចេក​ ដែលស្ថិតនៅក្នុង ភូមិរំចេក ឃុំស្វាយលេី ស្រុកស្វាយលេី ខេត្តសៀមរាប ក្រោមការចូលរួមទទួលពីសំណាក់ មន្ទីរអប់រំស្រុក លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងក្មួយសិស្សានុសិស្ស។
ដែលក្នុងនោះរួមមាន៖
- ប៉មចំរោះទឹកស្អាតមួយឈុតធំដែលមានកំលាំងផលិតទឹកស្អាតបាន ១,០០០ លីត្រក្នុង ១ម៉ោង (តម្លៃ ១៦,០០០$)
- ម៉ាសុីនបាញ់ទឹកចល័ត ១គ្រឿង (តម្លៃ២,០០០$)
- កែវអុីណុក ៤០០កែវ (តម្លៃ ១,០០០$)
សរុបជាទឹកប្រាក់ចំនួន ១៩,០០០ ដុល្លារអាមេរិក ដែលជាអំណោយពីមិត្តសប្បុរសជនបរទេស។

សាលាបឋមសិក្សារំចេក មានសិស្សសរុប ចំនួន២៨០នាក់ លោកគ្រូអ្នកគ្រូ ចំនួន៨នាក់សហគមន៍ជុំវិញដែលនឹងអាស្រ័យផលពីប៉មចំរោះទឹកស្អាតនេះផងដែរ មានចំនួន ១ភូមិ ស្មើនឹង​ ១,៥៧០នាក់។





 

លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ បានសម្តែងសេចក្តីត្រេកអរចំពោះជំនួយដ៏មានតម្លៃនេះ និងអរគុណជាខ្លាំងដល់សមាគមរាជសីហ៍ដែលតែងតែធ្វើសកម្មភាពមនុស្សធម៌ក្នុងទិសដៅរួមចំណែកលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ជាពិសេសតំបន់ដែលមានការខ្វះខាត និងនៅទីដាច់ស្រយាល។

លោកទ្រឿង សំរិទ្ធ ក៏បានពាំនាំពាក្យសួរសុខទុក្ខពី ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ជូនចំពោះលោកនាយក លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅទីនោះទាំងអស់ ព្រមទាំងបានបញ្ជាក់ថា សមាគមរាជសីហ៍ តែងតែគិតគូរពីសុខទុក្ខ និង ជួយឧបត្ថម្ភគាំទ្រ សំរាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋនានាតាមដែលអាចធ្វើទៅបាន ជាពិសេសប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះផ្សេងៗ ដោយឥតមានការរើសអើង។

ជាចុងក្រោយ លោកបានណែនាំដល់លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ ឲ្យមានការយកចិត្តទុកដាក់ ថែទាំ និងថែរក្សាម៉ាស៊ីននេះឲ្យបានត្រឹមត្រូវតាមបែបបទបច្ចេកទេស ដើម្បីធានាបាននៅការប្រើប្រាស់យូរអង្វែង។





លោក សុខ រ៉ាយ៉ុង ប្រធានការិយាល័យអភិរក្ស នៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បាន ដឹកនាំមន្រ្តីបច្ចេកទេស បន្តចុះសិក្សាស្រាវជ្រាវ

ចំនួនអ្នកទស្សនា : Views

 



លោក សុខ រ៉ាយ៉ុង ប្រធានការិយាល័យអភិរក្ស នៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បាន

ដឹកនាំមន្រ្តីបច្ចេកទេស បន្តចុះសិក្សាស្រាវជ្រាវពីបម្រែបម្រួលបរិស្ថាន និងធនធានជលផលក្នុងតំបន់រ៉ាមសារស្ទឹងសែន ខេត្តកំពង់ធំ ។


នាថ្ងៃពុធ ៣ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក សុខ រ៉ាយ៉ុង ជាប្រធានការិយាល័យអភិរក្ស
របស់នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានដឹកនាំក្រុមការងារបន្តចុះសិក្សាស្រាវជ្រាវអំពីបម្រែបម្រួលបរិស្ថាន និងធនធានជលផលក្នុងតំបន់រ៉ាមសារស្ទឹងសែន ស្ថិតនៅក្នុងឃុំផាត់
សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ការសិក្សាស្រាវជ្រាវនេះ ក្រុមការងារបាន ៖


ទី១. ជួបជាមួយក្រុមប្រឹក្សាឃុំ សង្កាត់រដ្ឋបាលជលផល
ដើម្បីដឹងពីបម្រែបម្រួលស្ថានភាពបរិស្ថាន ធនធានជល
ផល មូលហេតុនៃបម្រែបម្រួលទាំងនេះ និងស្ថានភាពជលសាស្រ្ត។

ទី២. ជួបជាមួយប្រជានេសាទ ដើម្បីយល់ដឹងពីបរិមាណ
ផលនេសាទ បម្រែបម្រួលផលនេសាទ និងកត្តាបទល្មើស
ផ្សេងៗ។

ទី៣. ពិនិត្យ និងអង្កេតផ្ទាល់ពីស្ថានភាពទូទៅមួយចំនួនក្នុងតំបន់រ៉ាមសារស្ទឹងសែន។

ជាមួយនឹងសកម្មភាពសិក្សានៅតំបន់ពាក់ព័ន្ធខាងលើនេះ ក្រុមការងារមន្រ្តីបច្ចេកទេស បានរកឃើញនូវលទ្ធផល
ដូចខាងក្រោម៖

១. ស្ថានភាពទឹកទន្លេមានលក្ខណៈឡើងយឺត និងទឹកស្អុយរយៈពេលយូរជាងរាល់ឆ្នាំ ហើយកម្ពស់ទឹកឆ្នាំនេះទាបជាងឆ្នាំមុនជាង ០១ម៉ែត្រ។ ស្ថានភាពនេះធ្វើឲ្យត្រីមានការបន្តពូជយឺត និងលូតលាស់ធំធាត់យឺតផងដែរ។

២. បញ្ហាអាកាសធាតុនៅក្នុងតំបន់នេះមានការប្រែប្រួលខ្លាំងដូចជា ការកើនឡើងកំដៅ ទឹកកង្វក់ខ្យល់ព្យុះ ឬខ្យល់កន្រ្តាក់តែងកើតមានជាញឹកញាប់ ធ្វើអោយប្រជាជននៅក្នុងតំបន់នេះពិបាកក្នុងការរស់នៅ ពិសេសប្រជាជនដែលពឹងផ្អែកទាំងស្រុងលើរបរនេសាទ។

៣. មានការកើនឡើងច្រើនគួរអោយកត់សម្គាល់ រួមមានសត្វស្លាប ពស់ថ្លាន់ ស្វា និងភេ។

៤. បរិមាណផលនេសាទ មិនទាន់មានការប្រែប្រួលណាមួយ ដែលអាចវាយតម្លៃពីភាពសម្បូរ ឬខ្សត់នៅឡើយ ព្រោះបច្ចុប្បន្ននៅមានភ្លៀង ផ្គរ ស្ទើររាល់ថ្ងៃ ជាហេតុធ្វើអោយត្រីមិនទាន់បំលាស់ទីចេញពីក្នុងព្រៃ និងជម្រករបស់វាចុះមកទន្លេមេគង្គតាមទន្លេសាបនៅឡើយ។

៥. ប្រជានេសាទជាច្រើនមានការត្អូញត្អែរពីការកើនឡើងនៃសត្វភេ ដែលតែងតែមកចាប់ហែកលបយកត្រីធ្វើជាចំណី ដែលពី៤ ឬ ៥ឆ្នាំមុន ស្ទើតែមិនធ្លាប់ជួបប្រទះ។

សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាស្រាវជ្រាវអំពីបម្រែបម្រួលបរិស្ថាន និងធនធានជលផលក្នុងតំបន់រ៉ាមសារស្ទឹងសែន ខេត្តកំពង់ធំ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឲ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ របស់អាជ្ញាធរទន្លេសាប។





សកម្មភាពខាងលើនេះ មានគោលបំណង៖

- ស្វែងយល់ពីស្ថានភាពបរិស្ថាន និងធនធានជលផលនៅតំបន់រ៉ាមសារស្ទឹងសែន។
- វាយតម្លៃបម្រែបម្រួលបរិស្ថាន និងធនធានជលផលក្នុងតំបន់រ៉ាមសារស្ទឹងសែន។
- ផ្តល់ជាអនុសាសសម្រាប់កែលម្អ និងវិធានការបន្សាំទៅនឹងការប្រែប្រួលដើម្បីធានាបាននូវការអភិរក្ស អភិវឌ្ឍន៍បរិស្ថាន និងធនធានជលផលក្នុងតំបន់រ៉ាមសារស្ទឹងសែនឲ្យមានភាពប្រសើរឡើង។

#Cambodia #MOWRAM #TSA #TonleSap #NaturalResources #Protection #Conservation #Development #Sustainable
============
Join Us:
គេហទំព័រ៖ https://tonlesap.gov.kh/
ហ្វេសប៊ុក៖https://www.facebook.com/TSA.MOWRAM
តេលេក្រាម៖ https://t.me/TonleSap_Authority/
យូធូប៖​  https://www.youtube.com/@TonleSapAuthority
ទ្វីសធ័រ៖ https://twitter.com/tonle_sap




ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិយាយថា ការចូលទៅកាន់តំបន់ហ្គាហ្សាគឺចាំបាច់ដើម្បីស៊ើបអង្កេតការទាមទារលើមន្ទីរពេទ្យ Al-Shifa

ចំនួនអ្នកទស្សនា : Views






ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអំពាវនាវឱ្យអ៊ីស្រាអែលផ្តល់សិទ្ធិឱ្យក្រុមរបស់គាត់ចូលទៅកាន់តំបន់ហ្គាហ្សាដើម្បីស៊ើបអង្កេតការអះអាងប្រកួតប្រជែងអំពីមន្ទីរពេទ្យ Al-Shifa ។
“យើងត្រូវពិនិត្យមើលវាដោយមានសិទ្ធិចូលដំណើរការ។ យើងមិនអាចពឹងផ្អែកលើភាគីម្ខាង ឬភាគីម្ខាងទៀតបានទេ នៅពេលនិយាយអំពីរឿងនេះ" លោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានប្រាប់ CNN របស់ Beck Anderson នៅពេលសួរអំពីការចោទប្រកាន់របស់យោធាអ៊ីស្រាអែលថា ក្រុមហាម៉ាសកំពុងលាក់អាវុធនៅមន្ទីរពេទ្យ។
លោកបាននិយាយថា ស្ថានការណ៍ត្រូវការ "ការស៊ើបអង្កេតអន្តរជាតិឯករាជ្យ ព្រោះយើងមាននិទានកថាផ្សេងគ្នា"។

សម្ពាធលើអ៊ីស្រាអែល៖ អ៊ីស្រាអែលកំពុងស្ថិតក្រោមសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងដើម្បីស្វែងរកភស្តុតាងនៃអ្វីដែលខ្លួនបានពិពណ៌នាថាជាមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងរបស់ក្រុមហាម៉ាស់ នៅក្រោមមន្ទីរពេទ្យ Al-Shifa ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានបើកការវាយឆ្មក់នៅទីតាំងនេះកាលពីព្រឹកថ្ងៃពុធ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានបដិសេធថាខ្លួនមិនបានប្រើប្រាស់មន្ទីរពេទ្យជាមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រង ដោយហៅការអះអាងរបស់អ៊ីស្រាអែលថា "ការកុហកគ្មានមូលដ្ឋាន" ។
“អ្នកមិនអាចប្រើប្រាស់ជនស៊ីវិល ជាពិសេសមន្ទីរពេទ្យសម្រាប់គោលបំណងយោធាណាមួយឡើយ។ ប៉ុន្តែអ្នកក៏មិនអាចវាយប្រហារមន្ទីរពេទ្យដែរដោយគ្មានភស្តុតាងច្បាស់លាស់នោះទេ»។
សំណើសុំចូលទៅកាន់តំបន់ហ្គាហ្សា និងតំបន់ West Bank៖ លោក Türk បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតមិនអាចទៅ Gaza "ខណៈពេលដែលគ្រាប់បែកកំពុងធ្លាក់ចុះ ឬខណៈពេលដែលប្រតិបត្តិការយោធាកំពុងកើតឡើង" ហើយដូច្នេះក្រុមរបស់គាត់កំពុងតាមដានស្ថានភាពពីចម្ងាយសម្រាប់ពេលនេះ។ គាត់បាននិយាយថាគាត់ពីមុន បានស្នើសុំរដ្ឋាភិបាលអ៊ីស្រាអែលសម្រាប់ការចូលទៅកាន់តំបន់ហ្គាហ្សា និងតំបន់ West Bank ដែលកាន់កាប់ ប៉ុន្តែ "នៅតែរង់ចាំចម្លើយ" ។

លោក Türk បាននិយាយថា សកម្មភាពរបស់ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ចាប់តាំងពីការសម្លាប់រង្គាលរបស់ក្រុមសកម្មប្រយុទ្ធលើមនុស្សប្រមាណ 1,200 នាក់កាលពីថ្ងៃទី 7 ខែតុលា ត្រូវតែត្រូវបានស៊ើបអង្កេត។
ច្បាប់មនុស្សធម៌អន្តរជាតិនៅក្នុងជម្លោះ៖ ចាប់តាំងពីក្រុមហាម៉ាសបានចាប់ផ្តើមការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលាដ៏សាហាវរបស់ខ្លួន ហើយអ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា និងការវាយលុកលើដី ភាគីទាំងពីរត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។

លោក Türk បាននិយាយដោយនិយាយយ៉ាងទូលំទូលាយអំពីសកម្មភាពពីភាគីទាំងពីរថា៖ «យើងបានឃើញ… ការរំលោភយ៉ាងធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌អន្តរជាតិ»។

“អ្វីដែលក្រុមហាម៉ាសបានធ្វើ - ការសម្លាប់ជនស៊ីវិលដ៏គួរឱ្យរន្ធត់ ការពិតដែលថាពួកគេបានចាប់ចំណាប់ខ្មាំង - គឺជាការបំពានច្បាប់យ៉ាងច្បាស់។ ការពិតដែលថាយើងបានឃើញការដាក់ទណ្ឌកម្មរួមដោយអ៊ីស្រាអែលនៃតំបន់ហ្កាហ្សា តាមរយៈការកាត់ផ្តាច់ការផ្គត់ផ្គង់ គ្រឿងបរិក្ខារពេទ្យ អាហារ អគ្គិសនី ទឹក ក៏ជាបញ្ហាធ្ងន់ធ្ងរផងដែរនៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ” លោក Türk បាននិយាយ។
"តាមពិតទៅ យើងចាត់ទុកវាជាឧក្រិដ្ឋកម្មមួយ ដូចដែលក្រុមហាម៉ាសកំពុងប្រព្រឹត្តបទឧក្រិដ្ឋដោយចាប់ចំណាប់ខ្មាំង និងសម្លាប់ជនស៊ីវិល។ ដូច្នេះ មានបញ្ហាដែលយើងទាំងអស់គ្នាត្រូវពិនិត្យមើល ព្រោះវាធ្ងន់ធ្ងរណាស់ ហើយពួកគេទាមទារចម្លើយ។ ហើយពួកគេទាមទារឱ្យមានការទទួលខុសត្រូវ" លោក Türk និយាយ។ #ព័ត៌មានអន្តរជាតិ

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

ស្នងការនគរបាលខេត្តកំពង់ចាម÷ល្បែងខុសច្បាប់ក្នុងខេត្តបង្ក្រាបដូចភ្លៀងរលឹម..

ចំនួនអ្នកទស្សនា : Views

 



ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានលើកឡើងថាល្បែងស៊ីសងខុសច្បាប់តាមអនឡាយ ជល់មាន់ កន្ទុយលេខ អាប៉ោង លោកបានធ្វើការបង្ក្រាបដូចភ្លៀងរលឹម វាជាគោលការណ៍របស់រាជរដ្ឋាភិបាល និងជាគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ គោលការណ៍របស់គណៈបញ្ជាការឯកភាពខេត្ត ធ្វើជារៀងរាល់ថ្ងៃ ដូចភ្លៀងរលឹម ឃាត់តែរហូតហើយកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ហើយថ្មីៗនេះកម្លាំងរបស់លោកបានចុះទៅធ្វើកិច្ចសន្យានឹងឃាត់ខ្លួនក្រុមអ្នកបើកល្បែងអនឡាញបញ្ជូនទៅតុលាការ។  លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តបានប្រកាន់ជំហរមិនរាថយឡើយគឺ ធ្វើដូចភ្លៀងរលឹម មិនមែនធ្វើមួយប្រ៉ាវហើយឈប់នោះទេ ឱ្យតែបានឃើញគឺធ្វើហើយ។

  សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ «លោកបានបញ្ជាឲ្យកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស​ , កម្លាំងរបស់ប៉ុស្តិ៍នគរបាល និងសហការជាមួយអាជ្ញាធរមូលដ្ឋាន​ បានចុះធ្វើការស្រាវជ្រាវ រកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមទូរទស្សន៍) ចំនួន១២ទីតាំង ក្នុងភូមិសាស្រ្តស្រុកកងមាស ។

  ជាលទ្ធផល កម្លាំងសមត្ថកិច្ចយើង បានចុះដល់ទីតាំងលក់បាយ គុយទាវ កាហ្វេ និងភេសជ្ជៈ ក្នុងនោះ ពួកគាត់បានបំភ្លឺជូនសមត្ថកិច្ចយើងឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់បានបើក ទូរទស្សន៍ ដាក់បញ្ចាំងជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ពិតប្រាកដមែន សមត្ថកិច្ចយើងបានធ្វើកិច្ចសន្យាអប់រំមិនឲ្យមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ជាដាច់ខាត និងបានចាត់ឲ្យសមត្ថកិច្ចមូលដ្ឋាន មាន​ការឃ្លាំមើល​ជាប់ជាប្រចាំ​ផងដែល»។





សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា មានទីតាំងលេងល្បែងស៊ីសងប្រភេទអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ បង្កប់នៅតាមហាងកាហ្វេ តាមតារ៉ាងបាល់ កន្លែង​បុកប៊ីយរ័ ជាច្រើនកន្លែង ស្ថិតនៅស្រុកកងមាស ខេត្តកំចាម កំពុងបើកទទួលក្រុមអ្នកញៀនល្បែងអោយចូលលេងយ៉ាងគគ្រឹកគ្រេង នឹងបង្ករការភ័យខ្លាចដល់ពូកគាត់ ខណៈសមត្ថកិច្ចនៅតាមមូលដ្ឋានគ្មានឆន្ទៈក្នុងការចុះបង្ក្រាបនៅល្បែងស៊ីសង  ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកងមាស នៃខេត្តកំពង់ចាម។

  ជាក់ស្តែង​កាលពីថ្ងៃអាទិត្យទី១២ ខែវិច្ឆិកា ឆ្នាំ​២០២៣ អ្នកសារព័ត៌មានយើង បានចុះទៅតាមទីតាំងដែលពលរដ្ឋរាយការណ៍  ឃើញថាដូចអ្វីដែលពូកគាត់រាយការណ៍ពិតមែន ហើយក៍បានថតផ្តិតយករូបភាពដើម្បីចុះផ្សាយជូនជាដំណឹងដល់ថ្នាក់ដឹកនាំ អោយលោកបានជ្រាបពាក់ព័ន្ធនឹងល្បែងនេះផងដែរ។​

តើឯកសារទៅ គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យក្រសួងមហាផ្ទៃអនុវត្តទូទាំងប្រទេសយ៉ាងណាក្តី តែមន្រ្តីមួយចំនួនតូចមិនទាន់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឡើយ ទើបធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុខ សុវត្ថិភាពរបស់ពួកគាត់ ពីព្រោះទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាតំបន់អសន្តិសុខប្រជាពលរដ្ឋរស់នៅក្នុងការភ័យខ្លាចជាកន្លែងដែលបង្កើតភាវកម្មផ្សេងៗមានអំពើឆក់.ប្លន់.សម្លាប់ជាដើម។

  ករណីខាងលើនេះសូមលោកឧត្ដម​សេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគបាលខេត្តកំពង់ចាម ជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋាននៃស្រុកកងមាស ខេត្តកំពង់ចាម ដោយសេរីបែបនេះ?

  ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ..សូមអគុណ៕
ប្រភពពីលោក គ្រង រដ្ឋា  ចាងហ្វាង រដ្ឋា អភិវឌ្ឍន៍ ញូស៍..