គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

អាជ្ញាធរខេត្តមណ្ឌលគិរី លើកឡើងថា ជនជាតិភាគតិចនៅតែរក្សាប្រពៃណីទំនៀមទម្លាប់វប្បធម៌ដ៏ល្អផូរផង់ ទោះបីសម័យកាលវិវឌ្ឍជឿនលឿនយ៉ាងណាក្ដី

ចំនួនអ្នកទស្សនា : Views

 


 មណ្ឌលគិរី៖ ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់វប្បធម៌ ភាសាជំនឿសាសនា របស់បងប្អូនជនជាតិដើមភាគតិច នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធរខេត្តមណ្ឌលគិរី បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ៩ សីហា ខួបលើកទី២៥ លើពិភពលោក និងលើកទី១៩នៅប្រទេសកម្ពុជា ក្រោមប្រធានបទ” យុវជន ជនជាតិដើមភាគតិច គឺជាតួអង្គនៃការផ្លាស់ប្ដូរ ដើម្បីសិទ្ធិស្វ័យសម្រេច ”។  





ពិធិនេះប្រារព្ធធ្វើឡើងដោយមានការចូលរួមពី លោក ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី និងមន្ទីរអង្គភាពពាក់ព័ន្ធ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋជាជនជាតិដើមភាគតិច មកពីបណ្តាក្រុង/ស្រុកទាំង៥ ក្នុងខេត្ត និងយុវជនជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ក្នុងភូមិដោះក្រមុំ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី  បានមានប្រសាសន៍ពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលលោកទាំងពីរតែងតែគិតគូរពីជីវភាព សុខភាព សុវត្ថិភាព និងសេចក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសបងប្អូនជនជាតិដើមភាគតិច។ លោកអភិបាលរងខេត្ត លើកឡើងថា របត់សង្គមបច្ចុប្បន្នបានផ្លាស់ប្តូររបៀបរស់នៅរបស់មនុស្សទូទាំងសាកលលោកខណៈបច្ចេកវិទ្យាបានផ្សារភ្ជាប់ក្នុងជីវិតប្រចាំថ្ងៃមិនអាចខ្វះបានតែទោះជាយ៉ាងណាជនជាតិភាគតិចនៅខេត្តមណ្ឌលគិរីនៅតែរក្សាប្រពៃណីទំនៀមទម្លាប់វប្បធម៌ពួកគាត់ និងយកមកអនុវត្តជារឿយៗ។ 






ក្នុងឱកាសនេះដែរ លោក ណយ ស្រូន បានបញ្ជាក់ថា ការប្រារព្ធពិធីនេះឡើង គឺសំដៅរួមចំណែកលើកកម្ពស់តម្លៃ សីលធម៌ វប្បធម៌ប្រពៃណី ដ៏ល្អផូរផង់ និងដើម្បីបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ទៅលើបងប្អូនជនជាតិដើមភាគតិច ក្នុងការផ្ដល់ឱកាស និងសិទ្ធិសេរីភាព ការបញ្ចេញមតិយោបល់អភិវឌ្ឍប្រទេសជាតិ។  លោកក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការគ្នាថែរក្សា ការពារប្រពៃណីទំនៀមទម្លាប់ ជំនឿ សាសនា វប្បធម៌ អត្តសញ្ញាណ របស់បងប្អូនជនជាតិដើមភាគតិច ប្រកបដោយនិរន្តរភាព ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ដែលបងប្អូនរស់នៅ៕





ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យស្ថានភាព និងត្រួតពិនិត្យការងារបច្ចេកទេសផ្លូវវាងថ្មី នៅលើផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ត្រង់ចំណុចអូរងើយ ក្នុងខេត្តមណ្ឌលគិរី

ចំនួនអ្នកទស្សនា : Views

 



មណ្ឌលគិរី៖ ស្របពេលដែលការដ្ឋានស្ថាបនាផ្លូវវាង កំណាត់ផ្លូវជាតិលេខ៧៦ (ស្នួល-សែនមនោរម្យ) ដែលបានបាក់ស្រុត ត្រង់ចំណុចអូរងើយ ចន្លោះ គីឡូម៉ែត្រលេខ៩៣ ដល់ គីឡូម៉ែត្រលេខ៩៥ កំពុងបន្តអនុវត្ត ក្នុងភូមិសាស្ត្រស្រុកអូររាំង ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងអាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យស្ថានភាព និងត្រួតពិនិត្យការងារបច្ចេកទេសបន្ថែម ដើម្បីធានាបានថាផ្លូវវាង ដែលបានបើកឱ្យចរាចរណ៍ជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៧ សីហា ២០២៣កន្លងទៅនេះ មានគុណភាពស្របតាមបទដ្ឋាន និងផ្តល់នូវសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ អំឡុងពេលដែលកំណាត់ផ្លូវជាតិលេខ៧៦ ដែលរងការខូចខាតខាងលើ នឹងត្រូវជួសជុលស្ថាបនាឡើងវិញក្នុងជំហានបន្តបន្ទាប់ពីការសិក្សាពិនិត្យលទ្ធភាព។






ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៧៦នេះ តភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះមកក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី គិតចាប់ពីពេលស្ថាបនារួចមក មានរយៈពេលជាង១២ឆ្នាំ មិនធ្លាប់មានការខូចខាត ដែលតម្រូវឱ្យមានការជួសជុលម្តងណាទេ ហើយតែងតែទទួលបានការថែទាំជាប្រចាំរហូតមក។ ដោយឡែក នៅយប់ថ្ងៃទី០១ សីហា ២០២៣ កំណាត់ផ្លូវជាតិខាងលើ នៅត្រង់ចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារការរអិលបាក់ដី និងបន្តមានស្នាមប្រេះបន្ថែមនៅថ្ងៃបន្ទាប់ ដែលសរុបការខូចខាតមានប្រវែង ១៦៦ម៉ែត្រ (រអិលបាក់ដី ៧០ម និងស្នាមប្រេះ៩៦ម)។ 







ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា ដោយមានការចូលរួមសហការយ៉ាងសស្រាក់សស្រាំ ពីសំណាក់រដ្ឋបាលខេត្តមណ្ឌលគិរី ក្រុមការងារអន្តរក្រសួង អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេស មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ផ្លូវវាងប្រវែងប្រមាណជា ៧០០ម៉ែត្រ ត្រូវបានរៀបចំស្ថាបនាជាបន្ទាន់ ដោយមានការឈូសឆាយ ចាក់ថ្មម៉ិច និងកៀរកិនបង្ហាប់ ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញ ហើយគិតត្រឹមថ្ងៃទី០៨ សីហានេះ ចរាចរណ៍ត្រូវបានតភ្ជាប់ឡើងវិញ អនុញ្ញាតិឱ្យមានការឆ្លងកាត់ជាបណ្តោះអាសន្នហើយ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ បាតុភូតិនៃការរអិលបាក់ដីនេះ បណ្តាលមកពីកត្តាភ្លៀងធ្លាក់ជាប់ៗគ្នាច្រើន ដែលនាំឱ្យមានទឹកហូរច្រោះដាច់ដី ខាងក្រោមផ្លូវ ហើយបន្ទាប់ពីការពិនិត្យស្ថានភាពជាក់ស្តែង កំណាត់ផ្លូវនេះអាចនឹងត្រូវសិក្សាលើកគម្រោងជួសជុល ដោយមានពីរជម្រើសគឺ៖ (១) ជួសជុលឡើងវិញលើគន្លងផ្លូវចាស់ និង (២) សិក្សាពិនិត្យលទ្ធភាពសាងសង់លើគន្លងផ្លូវវាងថ្មីនេះតែម្តង។ ជម្រើសក្នុងការជួសជុល នឹងពិនិត្យសម្រេច បន្ទាប់ពីឆ្លងកាត់ការពិភាក្សាលម្អិត និងស៊ីជម្រៅ ទាំងផ្នែកបច្ចេកទេសពាក់ព័ន្ធ និងផ្នែកហិរញ្ញវត្ថុ។




គួររម្លឹកដែរថា ផ្លូវជាតិលេខ៧៦(ស្នួល - សែនមនោរម្យ) មានប្រវែង ១២៧គ.ម ជាប្រភេទផ្លូវDBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុន CRBC ហើយផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២៕




ផ្លូវលេខ៧៦Aទៅ ខេត្តមណ្ឌលគិរី បាក់ស្រុតនៅចំណុច អូរងើយ ស្រុកអូររាំង អាជ្ញាធរជូនដំណឹងឱ្យបញ្ជៀសចរាចរណ៍ទៅខេត្តរតនគិរី វិញ

ចំនួនអ្នកទស្សនា : Views

 


រដ្ឋបាលខេត្តមណ្ឌលគិរី នៅព្រលឹមថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៣នេះ បានជូនដំណឹងប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរ ពីភ្នំពេញ មកកាន់ខេត្តមណ្ឌលគិរី ឬពីខេត្តមណ្ឌលគីរី ទៅភ្នំពេញ តាមផ្លូវជាតិលេខ៧៦A ឱ្យធ្វើការបញ្ចៀសចរាចរណ៍ ព្រោះតែផ្លូវមួយនេះត្រូវបាក់ស្រុតនៅចំណុច អូរអើយ ស្ថិត ក្នុង ភូមិ អណ្តូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ប្រវែងប្រមាណជាង១០ម៉ែត្រ។






បើតាមអាជ្ញាធរខេត្តមណ្ឌលគិរី ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ដែលមានបំណងចង់ធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគីរី គឺអាចធ្វើដំណើរបញ្ចៀស ដោយវៀងទៅ តាមខេត្តក្រចេះ និង ខេត្តរតនគិរីវិញ។





បុរសម្នាក់បានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងនៅក្នុងរថយន្តស្ថិតនៅឯដីចំការមួយកន្លែងដោយមិនទាន់ដឹងមូលហេតុ...

ចំនួនអ្នកទស្សនា : Views

 


ភ្នំពេញ=បុរសម្នាក់បានបាញ់សម្លាប់ខ្លួនឯងនៅឯក្នុងចំការមួយកន្លែងដោយមិនទាន់ដឹងមូលហេតុនិងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨នឹង១៥នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំនុចដីចំការរបស់ឈ្មោះហេងរ៉ាវីស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្ដាល។


ជនរងគ្រោះដែលបានបាញ់សម្លាប់ខ្លួនឯងYEH BO JHENGយ៉េបូចេង ភេទប្រុស អាយុ 22 ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារត្រានីការភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្ដាល។





ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថានៅថ្ងៃទី២៧.០៧.២០២៣វេលាម៉ោង០២.៣០នាទីជនរងគ្រោះខាងលើបានទៅផឹកស៊ីនៅហាងបេនសរ័ផ្លូវលេខ៣១០ភ្នំពេញ រហូតដល់ម៉ោងជិត៣.០០នាទីក៏ត្រឡប់មកសណ្ឋាគារត្រានីកាវិញ។ 


លុះដល់ម៉ោង០៦.០៧នាទីជនរងគ្រោះបានយករថយន្តម៉ាកsavarinពាក់ស្លាកលេខភ្នំពេញ2bc 0536បើកចេញទៅក្រៅបាត់លុះដល់ម៉ោង០៨.០០នាទីថ្ងៃដដែលក៏ប្រទះឃើញជនរងគ្រោះបាញ់សំលាប់ខ្លួនស្លាប់ក្នុងរថយន្តស្ថិតនៅដីចំការរបស់ឈ្មោះហេងរ៉ាវី ភូមិព្រែកថ្មី ឃុំទឹកវិលស្រុកស្អាងខេត្តកណ្ដាល។


លទ្ធផលពិនិត្យសាកសពរបស់ជំនាញការិយាលយ័បច្ចេកទេសខេត្តសហការជាមួយកម្លាំងស្រុក ប៉ុស្ដិ ដូចខាងក្រោម ១.ជនរងគ្រោះស្លាប់ដោយសារបួសក្បាលធ្ងន់ធ្ងដោយគ្រាប់កាំភ្លើងធ្វើ អត្តឃាត

វត្ថុតាងដែលបន្សល់ទុក១នៅកន្លែងកើតហេតុរួមមាន។.




អាវុធខ្លីចំនួន០១ដើមម៉ាក GLOGK.17 ២.សំបកគ្រាប់ចំនួន០២សំបក ៣.គ្រាប់ចំនួន០២គ្រាប់ ៤.បង់ចំនួន០១៥.រថយន្ដម៉ាកSAVARIN ស្លាកលេខ.ភ្នំពេញ.2BC.0536 ចំនួន០១គ្រឿងបច្ចុប្បន្នសាកសពត្រូវបានកម្លាំងការិយល័បច្ចេកទេសខេត្តដឹកយកទៅដម្កល់ទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញ៕ប្រភពដោយ:P.23




ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា : Views

 


ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ នាបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈ គិរីនាគវ័ន ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថៃ្ងព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អាជ្ញាធរខេត្ត និងមន្រ្តីរាជការក្នុងខេត្តយ៉ាងច្រើនកុះករ ។




សូមជម្រាបថា ៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមាន សារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ រយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។






ប្រជាពលរដ្ឋ ដែលជាអ្នកមានជំនឿទៅលើ ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យ ដោយនាំយកជា ទានព្រះវស្សា សាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅ ប្រគេនព្រះសង្ឃតាមលទ្ធភាពរៀងៗខ្លួន ។


ទេយ្យទានដែលឯកឧត្តម ប្រគេនដល់ព្រះសង្ឃទាំង៤១វត្តក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តទទួលបាន ទានវស្សា១គូ អង្ករ១០០គីឡូក្រាម មី២កេសធំ ត្រីខកំប៉ុង២កេសធំ ទឹកត្រី៦យួរ ទឹកសុីអុីវ៦យួរ ទឹកក្រូច៦កេស ខារ៉ាប៉ាវ៦កេស ទឹកសុទ្ធ១០កេស ទឹកដោះគោខាប់២កេស ស្ករស៦គីឡូ តែ៦កញ្ចប់ ប្រគេនព្រះសង្ឃក្នុងមួយអង្គ មានសាដក១ បច្ច័យ២០មុឺនរៀល និងបច្ច័យកសាងវត្ត ក្នុងមួយវត្ត១លានរៀល ៕






សេចក្តីថ្លែងការណ៍ ស្ដីពីការប្រកាសគាំទ្រដំណេីរការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ដនីតិកាលទី៧ឆ្នាំ២០២៣

ចំនួនអ្នកទស្សនា : Views

 សេចក្តីថ្លែងការណ៍ ស្ដីពីការប្រកាសគាំទ្រដំណេីរការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ដនីតិកាលទី៧ឆ្នាំ២០២៣ KEHAKTOMPOR SAPORMEAN KHMEREBOOKNEWS




គួរឱ្យរន្ធត់ខ្លាំងណាស់ រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាឲ្យបុរសម្នាក់ស្លាប់ក្នុងរថយន្តយ៉ាងអាណោចអធម្ម...

ចំនួនអ្នកទស្សនា : Views

 





ពោធិ៍សាត់@ មានករណីគ្រោះថ្នាក់ចរាចរណ៍ គួរឱ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង២នឹង១៥នាទីយប់ ថ្ងៃទី ២៥ ខែកក្កដា​ ឆ្នាំ ២០២៣ នៅលើផ្លូវលេខ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិសាត់។

សពជនរងគ្រោះមានឈ្មោះ​ ដួង​ ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរ : ពេទ្យធ្មេញរស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញស្លាប់នៅកន្លែងកើតហេតុ។

ប្រភពព័ត៌មានពីរកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក RAIZE បើកស្របទិសគ្នាពីត្បូងទៅជើងស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុក៏បុករថយន្ត HIYUNDAI  ដឹកដើមឬស្សី  ពីក្រោយពេញទំហឹងបណ្ដាលអោយរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំចំណែកតៃកុងរថយន្តម៉ាក RAIZE 2023 កៀបជាប់ក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធម្ម ក្រោយពីកើតហេតុម្ចាស់រថយន្តម៉ាកHIYUNDAI  ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ​ 3A.1280  ធ្វើចរាចរណ៍ត្បូងទៅជើងមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។



ក្រោយកើតហេតុសមត្ថកិច្ចនិងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់បានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការរបស់វែងយកវត្ថុតាងទាំងពីរទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

ចំណែកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចមន្ត្រីជំនាញធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕